(ព្រះសីហនុ)៖ ទីតាំងលក់ប្រេងមួយកន្លែងរួមមាន បន្ទប់ជួលផងនោះត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង យ៉ាងហោចណាស់ទ្រព្យសម្បត្តិមានតម្លៃជាច្រើនត្រូវបានខូចខាត បើទោះបីជាមានការជួយ អន្តរាគមន៍ពីសមត្ថកិច្ចចម្រុះក៏ដោយ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ របាយការណ៍សមត្ថកិច្ច បានឲ្យដឹងទៀតថា ទីតាំងខាងលើជាផ្ទះរបស់ពលរដ្ឋមានមុខរបរជាលក់សាំងឈ្មោះ យាន ហួរ (ជាប្តី) និងប្រពន្ធឈ្មោះ លៀន ធូ។ យ៉ាងណាមិញ អគ្គិភ័យបានលេបត្របាក់យកផ្ទះមួយទាំងស្រុង និងបន្ទប់ជួលស្នាក់នៅរបស់កម្មករកម្មការិនីមួយចំនួនផងដែរ។ ក្នុងករណីនេះសមត្តិកិច្ចបានសហការគ្នាប្រើប្រាស់រថយន្តជាច្រើនគ្រឿង មានមកពីស្នងការដ្ឋាននគរបាលខេត្ត, អ្នកឧកញ៉ា ទៀ វិចិត្រ, ម្ចាស់ក្រុមហ៊ុនចម្ការដូងប្រេង និងអធិការដ្ឋាននគរបាលស្រុក នៅតែមិនអាចជួយ សង្គ្រោះបានព្រោះ ផ្ទះដែលឆាប់ឆេះ មានបើកស្ថានីលក់សាំង (មានស៊ីទែនសាំងបន្តែតនៅលើមិនកប់ដី តែមិនផ្ទះស៊ីទែនទេ)។ ករណីនេះត្រូវបានពន្លត់ និងគ្រប់គ្រងបាននៅម៉ោង ៩៖៣០ព្រឹកថ្ងៃដដែល ដោយប្រើប្រាស់ទឹក ជាច្រើនគ្រឿង តែមិនបង្ករបួសស្នាមធ្ងន់ធ្ងរ (ប្តីត្រូវដៃបន្តិច)។ ចំណែកទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ផ្ទះ១ខ្នង, ម៉ាស៊ីនចាក់សាំង០២គ្រឿង, ស៊ីទែនផ្ទុកសាំង០១, លុយខ្មែរ២០លានរៀល និងលុយដុល្លាចំនួន៣០០០ដុល្លារ, គ្រឿងទេស […]