ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់មន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ ដែលត្រូវបានធ្លាក់ខ្លួនឈឺ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Liny Chan February 8, 2025 08/02/2025

(ភ្នំពេញ)៖ មន្ត្រីនគរបាលពន្លត់អគ្គិសភ័យម្នាក់ ដែលតែងតែឃើញគ្រប់ពេលចុះទៅពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ នៅពេលនេះបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺជំងឺសួតដែលបណ្តាលមកពីផលប៉ះពាល់នៃសារធាតុអាម៉ូញាក់ពេលចុះទៅប្រតិបត្តិការជួយសង្គ្រោះនិងបាញ់ពន្លត់គ្រោះអគ្គិសភ័យកន្លងមក។ នាពេលនេះមន្ត្រីនគរបាលពន្លត់អគ្គិសភ័យរូបនេះ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ហើយត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាឧបត្ថម្ភ ចំនួន ១០លានរៀល ដើម្បីសម្រាលការលំបាក ក៏ដូចជាការចំណាយក្នុងពេលព្យាបាលជំងឺផងដែរ។ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ដោយមើលឃើញពីការលះបង់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់លោកអនុសេនីយ៍ឯក អ៊ុំ សំណាង អាយុ៣៤ឆ្នាំ នាយរងផ្នែក ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិសភ័យ ដែលត្រូវបានធ្លាក់ខ្លួនឈឺ, នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈមួយចំនួន ព្រមទាំងថវិកា១០លានរៀលជូនមន្ត្រីនគរបាលរូបនេះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។មន្ត្រីរូបនេះផងដែរ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យតាំងពីខែកញ្ញា ឆ្នាំ២០២៤មកម្លេះ។ ក្នុងឱកាសនោះ លោកស្រី […]

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រើនរំលឹកឲ្យពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីចៀសផុតពីជំងឺផ្សេងៗ

Liny Chan February 8, 2025 08/02/2025

(ព្រះវិហារ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋម្នាក់ យកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចៀសផុតពីជំងឺផ្សេងៗ បើទោះបីមានគ្រូពេទ្យពូកកែយ៉ាងណាក្ដី។ ខណៈបុគ្គលម្នាក់ៗ ជាអ្នកអប់រំដ៏ល្អប្រសើរនៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងជាគ្រូពេទ្យដ៏ចំណាន សម្រាប់ថែទាំសុខភាពផ្ទាល់ខ្លួន និងសុខភាពក្រុមគ្រួសាររបស់ខ្លួនជាបឋម។ ការថ្លែងលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញជាតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ណាហ្កាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្មកាទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរស្រុករវៀង ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លុវការ នៃអគារសម្រាកព្យាបាលជំងឺក្នុងមណ្ឌលសុខភាពរវៀង ស្ថិតក្នុងភូមិបាក់ក្តោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន និងសប្បុរសជនទាំងអស់ដែលជួយឧបត្ថម្ភសាងសង់ នូវអគារសម្រាកព្យាបាលជំងឺមួយថ្មីបន្ថែមទៀត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមណ្ឌលសុខភាពរវៀង ដែលបានផ្តល់នូវភាពងាយស្រួលដល់មន្ត្រីសុខាភិបាល ក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនងាយស្រួលក្នុងការមកទទួលសេវាសាធារណៈ ដូចជាការសម្រាល និងការថែទាំ […]

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ

Liny Chan February 7, 2025 07/02/2025

(ប៉េកាំង)៖ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពចិន-ថៃ ត្រូវបានបន្តវេនអស់រយៈពេលពាន់ឆ្នាំមកហើយ។ ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងថៃ និង ជា”៥០ ឆ្នាំមាសនៃមិត្តភាពចិន-ថៃ” ភាគីទាំងពីរគួរតែបន្តវេន និងត្រួសត្រាយអនាគត ចាប់ដៃដើរទៅមុខជាមួយគ្នា ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងថៃឱ្យកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់តំបន់និងពិភពលោកផងដែរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនកោតសរសើរចំពោះប្រទេសថៃ ដែលបានចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីបង្កា្របល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ភាគីទាំងពីរគួរតែបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ផ្នែកការអនុវត្តច្បាប់ សន្តិសុខនិងប្រព័ន្ធតុលាការ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជន និងរក្សាសណ្តាប់ធ្នាប់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់។ ជាការឆ្លើយតប លោកស្រី Paetongtarn បានថ្លែងថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថាធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ […]

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៣រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

Liny Chan February 7, 2025 07/02/2025

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិក្រសួងមហាផ្ទៃ ចំនួន២៣រូប។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានឧត្តមសេនីយ៍ឯក ចំនួន៤រូប, ឧត្តមសេនីយ៍ទោ ចំនួន៥រូប និងឧត្តមសេនីយ៍ត្រី ចំនួន១៤រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្មវិធីសុខាភិបាលមួយចំនួន របស់ឥណ្ឌូណេស៉ី ក្រោមជំនួយពី USAID ត្រូវបានផ្អាក

Liny Chan February 7, 2025 07/02/2025

(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភាពជាដៃគូផ្នែកសុខភាព របស់ឥណ្ឌូណេស៉ី ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានផ្អាក ហើយមិនទាន់ប្រាកដទេថា ជាត្រូវផ្អាកជាអចិន្ត្រៃយ៍ ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។ រដ្ឋមន្រ្តីសុខាភិបាល លោក Budi Gunadi Sadikin បញ្ជាក់ថា «គម្រោងត្រូវបានផ្អាក។ យើងមិនដឹងទេថា វានឹងត្រូវលុបចោល ឬស្ថិតក្រោមការវាយតម្លៃនៅឡើយ។ ប្រហែលជា ៩០ថ្ងៃខាងមុខទៀត ទើបអាចដឹងច្បាស់»។ តាមការប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំទីក្រុងហ្សាការតា កាលពីខែវិច្ឆិកា ឆ្នាំមុន USAID បានបណ្តាក់ទុនចំនួន ៨០០លានដុល្លារនៅឥណ្ឌូណេស៉ី ចាប់តាំងពីឆ្នាំ ២០២០។ គម្រោង​របស់​ USAID ក្នុងប្រទេស​អាស៊ានមួយនេះ ធ្វើការពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺរបេង។ ឥណ្ឌូណេស៉ី ក៏ទទួលបានថ្នាំពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ ផងដែរ ដែលអាចរាប់បញ្ចូលបានថា ទីក្រុងវ៉ាស៉ីនតោនជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួន។ ស្ថានទូតអាមេរិក នៅទីក្រុងហ្សាការតា […]

រដ្ឋមន្ត្រី ភឿង សកុណា ព្រមានអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នដូនតាដាក់ទំនាយ

Liny Chan February 7, 2025 07/02/2025

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចំពោះអ្នកវាយចោលសំណង់បុរាណ ឬអគារបុរាណ ដែលអាចការពារបាន ប្រយ័ត្នត្រូវដូនតាដាក់ទំនាយ។ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកមានការវាយចោលសំណង់បុរាណ ឬអគារបុរាណ ដោយបំពានច្បាប់។ លោកស្រី​ បានបន្តថា ករណីវាយសំណង់បុរាណ ឬអគារបុរាណ លុះត្រាតែសំណង់នោះចាស់ពេក ព្រោះខ្លាចប៉ះពាល់មនុស្ស។ ការវាយចោលសំណង់បុរាណ ឬអគារបុរាណ ប្រៀបបីដូចជាការមិនដឹងគុណបុព្វបុរស ដែលខំកសាងអីចឹង។ លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «[…] កុំឲ្យលង់ទៅតាម ជួនកាលសម្ពាធរបស់គេ ជួនកាលខ្លួន​ឯងចង់ដែរទៅ ក៏នាំគ្នាវាយចោលទៅ។ គ្រាន់តែប៉ុណ្ណឹង បង្ហាញពីការអត់ដឹងគុណ (បុព្វបុរសដែលបានកសាងសំណង់នោះ) បាត់ហើយ។ ក្នុងនាមអ្នកវប្បធម៌ បញ្ហាដឹងគុណ បើសិនអ្នកផ្សេងមិនដឹងទេ តែយើងត្រូវដឹង។ កន្លែងនេះ ខ្ញុំអត់និយាយទេ ប្រយ័ត្នដូនតាដាក់ទំនាញ»។ លោកស្រីរដ្ឋមន្ត្រី ក៏បានផ្តាំមន្ត្រីក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបណ្តោយឲ្យមានការវាយកម្ទេចចោលសំណង់បុរាណ ឬអគារបុរាណ ដែលនឹងប្រឈមមុខនឹងការពិន័យរដ្ឋបាល […]

រថយន្ដក្រុងរេចង្កូតធ្លាក់ផ្លូវនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្តាលឲ្យអ្នកដំណើរជាង ១០អ្នករងរបួសធ្ងន់ស្រាល

Liny Chan February 7, 2025 07/02/2025

​ (មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីរថយន្ដក្រុងរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង ស្លាកលេខ ភ្នំពេញ 3D-6584 ពណ៌ស នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងករណីនេះ មានអ្នកធ្វើដំណើរសរុប៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧)។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោកអភិបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូនទៅរាជធានីភ្នំពេញវិញផងដែរ។ បច្ចុប្បន្ន អ្នករបួសធ្ងន់ចំនួន៣នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នករបួសស្រាល និងអ្នកគ្មានរបួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អំបិលសមុទ្រកម្ពុជា កំពុងប្រកួតប្រជែងនៅលើទីផ្សារជប៉ុន និងអឺរ៉ុប

Liny Chan February 7, 2025 07/02/2025

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដែលជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មាន ពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ Fresh News បានជួបសម្ភាសជាមួយ លោក ប៊ុន​ ណារិន ម្ចាស់សហគ្រាសផលិតអំបិល «ថូង» ដែលជាសហគ្រាសផលិតអំបិលពីទឹកសមុទ្រកម្ពុជា។ លោក ប៊ុន​ ណារិន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា អំបិលសមុទ្រកម្ពុជារបស់លោក បានឈានជើង និងកំពុងប្រកួតប្រជែងនៅលើទីផ្សារជប៉ុន និងអឺរ៉ុប។ ម្ចាស់សហគ្រាសផលិតអំបិល «ថូង» បានរៀបរាប់ប្រាប់ពីដំណើរការផលិតអំបិលពីមួយដំណាក់កាល ទៅមួយដំណាក់កាល ទម្រាំចេញជាផលិតផលជលផលកម្ពុជា ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ហើយលោកបានបញ្ជាក់ថា ទំរាំបានអំបិលមួយគ្រាប់ៗត្រូវប្រើប្រាស់រយៈពេល៤៥ ទៅ៥០ថ្ងៃ និងត្រូវបន្តរក្សាទុកចន្លោះពី៣ថ្ងៃ ទៅមួយសប្ដាហ៍ទៀតទើបប្រមូលផល..។ លោកបានបញ្ជាក់ថា សម្រាប់ទិន្នផលដែលទទួលបានត្រូវគណនាតាមទំហំផ្ទៃដី តំបន់ខ្លះអាចបាន២០តោន ប៉ុន្តែសម្រាប់តំបន់លោក ទទួលបានប្រមាណជាង៣០ ទៅ៤០តោន ទៅតាមប្រភេទដីដែលបានប្រើប្រាស់។ ក្រោមការជួយជ្រោមជ្រែងពីគម្រោង Capfish-Capture របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), លោក […]

អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋនៅតំបន់ 7NG ប្លុក B2 ដែលរងផលប៉ះពាល់ដោយគម្រោងផ្លូវ ៦០ម៉ែត្រ មកពិនិត្យផ្ទៀងផ្ទាត់ឯកសារនៅទីតាំងថ្មី, ឱសានវាទត្រឹមថ្ងៃទី១៨ ខែកុម្ភៈខាងមុខ

Liny Chan February 7, 2025 07/02/2025

(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានទុកឱសានវាទដល់ប្រជាពលរដ្ឋដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុក B2 រងប៉ះពាល់ដោយគម្រោងផ្លូវ៦០ម៉ែត្រ សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ លោក គួច ចំរើន បានបញ្ជាក់ថា មន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធអង្គុយរង់ចាំក្នុងតង់នៅទីតាំងដែលត្រូវផ្លាស់ប្ដូរថ្មី ដើម្បីឲ្យប្រជាពលរដ្ឋដែលរង់ផលប៉ះពាល់ចំនួន៣៩នាក់ មកពិនិត្យផ្ទៀងផ្ទាត់ឯកសារជាក់ស្ដែង ប៉ុន្ដែបែរជាមិនឃើញអ្នកដែលរងផលប៉ះពាល់ទៅវិញ។ ស្ថិតនៅគ្រាដែលលោកចុះពិនិត្យទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥, អភិបាលខេត្តបន្តថា ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូននូវទីតាំងដីឡូតិ៍ថ្មីទាំង២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអះអាងថា «ឥលូវខ្ញុំខំប្រឹងដោះ ក្ដៅផង ត្រជាក់ផង ដល់បានដីឲ្យអត់មកយកទៀត ឥលូវវាពិបាកខ្ញុំដដែល […]