អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងណែនាំការងារមន្ទីរសាធារណការ ពន្លឿនដាក់របាំងពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍
Liny Chan
February 7, 2025
07/02/2025
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំលោកអភិបាលរង លោកនាយក នាយករងរដ្ឋបាល មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណៈដែលក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្តចាប់តាំងពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត […]