ព័ត៌មានជាតិ

ក្រសួងការពារជាតិកូរ៉េខាងត្បូង ហាមឃាត់យោធាចូលប្រើប្រាស់ DeepSeek នៅលើកុំព្យូទ័រ

Liny Chan February 6, 2025 06/02/2025

(បរទេស)៖​ មន្រ្តីយោធាម្នាក់ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបិទការចូលប្រើប្រាស់ឧបករណ៍ AI របស់ចិន DeepSeek នៅលើកុំព្យូទ័ររបស់ក្រសួងដែលប្រើសម្រាប់គោលបំណងយោធា។ យ៉ាងណា ជុំវិញការហាមប្រាមនេះនៅមិនទាន់មានរបាយការណ៍លម្អិតនៅឡើយនោះទេ តែមានហេតុផលតែមួយគត់ ខណៈបណ្តាលប្រទេសធំៗជាច្រើនផ្សេងទៀតនៅលើពិភពលោកកំពុងព្រួយបារម្ភនោះគឺ ទាក់ទងនឹងហានិភ័យសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរជម្រាបថា នៅមុននេះ មានប្រទេសអូស្រ្តាលី និងអ៊ីតាលីក៏បានដាក់កម្រិតស្រដៀងគ្នាលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យ​សុវត្ថិភាពទិន្នន័យផងដែរ។ ខណៈប្រទេសឥណ្ឌា ត្រូវបានប្រកាសនាថ្ងៃអង្គារសប្តាហ៍នេះ ដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រី បុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយបានលើកឡើងពីហានិភ័យដែលបង្កឱ្យមានការបែកធ្លាយឯកសារ និងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ូតូចំនួន ១៥គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បន្ទាប់ពីជិះបញ្ច្រាសទិស លើកំណាត់ផ្លូវ២១៧

Liny Chan February 6, 2025 06/02/2025

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។ ជាលទ្ធផល ឃាត់បានមធ្យោបាយបញ្ច្រាស ៖ ម៉ូតូ ចំនួន ១៥គ្រឿង យកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ៕ ប្រភព៖ ក្រសួងព័ត៌មាន

លោក ឃួង ស្រេង ចាត់តំណាងចុះសួរសុខទុក្ខ និងនាំអំណោយជូនអ្នករងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងករណីអគ្គិភ័យ

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ ជនរងគ្រោះរងរបួសចំនួន៥នាក់ ដែលបាននិងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដនៅខណ្ឌដង្កោ ដើម្បីជួយដោះស្រាយការលំបាកខ្វះខាត និងជាការយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋជារហូតមកនោះ ជាក់ស្ដែងថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានឧបត្ថម្ភថវិកាដល់អ្នករងរួសទាំង៥នាក់ស្មើៗគ្នា។ ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដំណើរដោយលោកលោក បុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ នាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសាររបស់ជនរងគ្រោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) តែម្តង។ បើតាមលោក សុខ ពេញវុធ បានឲ្យដឹងថា លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង […]

ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការបោសសម្អាតមីន​ នៅខេត្តចំនួន៧

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC​ ក្នុងការបោសសម្អាតមីន​នៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection)​ មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៩​ កុម្ភៈ​ ២០២៦​)​ ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។ លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ​ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន […]

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១.៣លានដុល្លារដល់កម្ពុជា សម្រាប់ការងារបោសសម្អាតមី-ន និងគ្រាប់បែ-កចង្កោម

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាផ្តល់ជំនួយឥតសំណងចំនួន ១,៣០២,៥៣៩ដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌ និងបោសសម្អាតមីន ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន នៅស្ថានទូតជប៉ុន។ ថវិកាជាង ១,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដូចខាងក្រោម៖ ទី១៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB (ថវិកាចំនួន ៦៥៤,៤០២ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពក់ចាត់មិនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១០០ហិកតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ទៅដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គម្រោងនេះនឹងផ្តល់ការអប់រំអំពីការការបញ្ចៀសពីហានិភ័យនៃគ្រាប់មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមិនរួចរាល់។ ទី២៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៤៨,១៣៧ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពកំចាត់មិនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះ អង្គការ […]

អគ្គិភ័យឆេះក្លឹបនៅខណ្ឌដង្កោ បណ្ដាលមកពីជាងផ្សារដែក, អភិបាលរាជធានីភ្នំពេញ ចុះដឹកនាំកម្លាំងអន្ដរាគមន៍ផ្ទាល់នៅកន្លែង

Liny Chan February 5, 2025 05/02/2025

(ភ្នំេពញ)៖​ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំកងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងរង្វង់ប្រតិបត្តិការសង្គ្រោះនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅអន្ដរាគមន៍ដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ផងដែរ។ ការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៤០ឡាន និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង​ ប្រេីប្រាស់ទឹកអស់៦ឡាន,​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំេពញ​ ចំនួន២គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន,​ […]

កម្ពុជារកចំណូលបានជាង ១​ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំ២០២៤ កើនជិត៣០% និងជាប់លេខ២ លើពិភពលោក ដែលផលិតស្វាយចន្ទីច្រើនជាងគេ

Liny Chan February 5, 2025 05/02/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបាន​ចំណូលជាង១ពាន់លានដុល្លារ ​កើនឡើង២៦.១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាម​ទិន្នន័យដែលកត់ត្រាដោយ​សមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកត់ត្រាការនាំចេញផ្លូវការបានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកែច្នៃត្រូវបាននាំចេញ ក្នុងបរិមាណ២០២តោន ថយចុះ ៧៥.០៦%, គ្រាប់ស្វាយចន្ទីឆៅ ត្រូវបាននាំចេញក្នុងបរិមាណជាង៥៨ម៉ឺនតោន និងសំបកគ្រាប់ស្វាយចន្ទី ត្រូវបាននាំចេញចំនួន២តោន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​ ៨៥ម៉ឺនតោន ​កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើនឡើង២១% ទទួលបានថវិកាចំនួន​ ១​ ១៥០លានដុល្លារ កើនឡើង២៦.១៥%។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង៧៩ម៉ឺនតោន។ តែយ៉ាងនេះក្តី លោកបានលើកឡើងថា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅ​ទៅឱ្យឈ្មួញបរទេស។ […]

រដ្ឋបាលក្រុងបាវិត ជូនដំណឹងពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន នៅលើផ្លូវក្រវ៉ាត់ព្រំដែនដើម្បីស្ថាបនាជាផ្លូវបេតុង

Liny Chan February 5, 2025 05/02/2025

(ស្វាយរៀង)៖ រដ្ឋបាលក្រុងបាវិត បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ជាប្រភេទ ផ្លូវក្រាលគ្រួសក្រហម មានប្រវែង១១គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាវិត និងសង្កាត់ប្រាសាទ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង និងកត្តាផ្សេងៗ បង្កជាការលំបាកដល់ការធ្វើដំណើរ និងការដឹក ជញ្ជូនទំនិញកសិផល របស់ប្រជាពលរដ្ឋ។ ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលដល់ការធ្វើដំណើរលើផ្លូវក្រវ៉ាត់ព្រំដែន ក្រុមហ៊ុនសណ្ឋាគារ ដីញ៉ូ វីនេទៀន ជួយស្ថាបនាផ្លូវនេះឡើងវិញ ជាផ្លូវបេតុង ដែលមានប្រវែង១១គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ព្រមទាំងមានការបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវផងដែរ។ ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត បានអះអាងថា ផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ១៧១ ដល់បង្គោលព្រំដែនលេខ១៧៥ ត្រូវបានផ្អាកការធ្វើ ដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ផ្លូវនេះស្ថាបនារួចរាល់ស្ថាពរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News