(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ។ ការបង្រៀនបំប៉នសមត្ថភាពនេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រ ឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។ គួរបញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់ នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩វិទ្យាល័យទូទាំងរាជធានី-ខេត្ត មានដូចជា៖ វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យកំបូល, វិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង, វិទ្យាល័យទឹកល្អក់, វិទ្យាល័យព្រែកឯង, វិទ្យាល័យបឹងប្រីយ៍, វិទ្យាល័យជាស៊ីមចំរើនរដ្ឋ, វិទ្យាល័យហ៊ុនសែនប៊ុនរានីច្បារអំពៅ, វិទ្យាល័យហ៊ុនសែនពញាពន់, វិទ្យាល័យហ៊ុនសែន ១ មិថុនា។ វិទ្យាល័យ ក្រពុំឈូក, វិទ្យាល័យ សអ.ព្រៃមេលង, វិទ្យាល័យ ហស.កោះអណ្តែត, វិទ្យាល័យ […]