អ្នកនាំពាក្យក្រសួងបរិស្ថាន៖ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់៦០ ទូទាំងប្រទេស, នៅ៧ព្រឹកថ្ងៃទី២៦ ខែមករា គុណភាពខ្យល់មធ្យម
Nisaiy KP
January 26, 2025
26/01/2025
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង កំហាប់សារធាតុបំពុលខ្យល់ជាពិសេសការកើនឡើងកំហាប់ភាគល្អិត និចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ «មធ្យម»។ នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណឿាពខ្យល់ បានបង្ហាញថា សន្ទស្សន៍ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី […]