(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង អំពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងអង្ករកម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុប។ បើតាមអគ្គនាយកដ្ឋានកសិកម្ម កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន ៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit – MRL) ក្នុងអង្ករត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដងនៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម។ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។ ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនមានជាអាទិ៍ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករ […]