ព័ត៌មានជាតិ

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ចុះចែកមួកសុវត្ថិភាពជូនពលរដ្ឋ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅគោលដៅសំខាន់ៗ

Liny Chan January 17, 2025 17/01/2025

(បន្ទាយមានជ័យ)៖ អនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនាំយកកាំមេរ៉ាសុវត្ថិភាពចំនួន១៤គ្រាប់ បំពាក់នៅផ្លូវបំបែកជាបីចំណុចភ្លើងស្តុបពីគោលដៅ និងចែកមួកសុវត្ថិភាពចំនួន២០០មួក ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត។ ក្នុងពិធីនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ បោន ភក្រ្តា បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពចំនួន១៤គ្រាប់ ជាការឧបត្ថម្ភពីលោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងមួកសុវត្ថិភាពចំនួន២០០មួក ជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នេះធ្វើឡើងនៅគោលដៅចំនួន២ រួមមាន គោលដៅទី១៖ ចំណុចភ្លើងស្តុបផ្សារកណ្ដាល ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងគោលដៅទី២៖ បំពាក់ចាប់ដាក់ចំណុចភ្លើងស្តុបអេស៊ីលីដា ស្ថិតនៅក្នុងភូមិបាលេលិយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ បោន ភក្រ្តា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបើកបរម៉ូតូលើដងផ្លូវជាតិ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ […]

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

Naren January 17, 2025 17/01/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំឲ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារក្សាសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អនាគត TikTok កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈសមាជិកសភាជាច្រើនរូបស្នើសុំឱ្យមានការពន្យាពេលបន្ថែមទៀត

Naren January 17, 2025 17/01/2025

(បរទេស)៖ ការតស៊ូរបស់ TikTok ពេលនេះឱ្យផលជាវិជ្ជមានហើយ ដោយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះសមាជិកសភាអាមេរិកជាច្រើននាក់បានស្នើថា ក្រុមហ៊ុនមេរបស់ចិនគឺ ByteDance គួរតែត្រូវបានផ្តល់ពេលវេលាបន្ថែមទៀតដើម្បីលក់កម្មវិធី និងការពារការហាមឃាត់មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ត្រឡប់ទៅកាន់សេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ អ្នកតំណាងសហរដ្ឋអាមេរិកលោក Mike Waltz បានប្រាប់ Fox News ថា «យើងនឹងដាក់វិធានការណ៍ដើម្បីរក្សា TikTok មិនឱ្យបាត់ខ្លួន» ដោយចង្អុលបង្ហាញទៅបទប្បញ្ញត្តិនៅក្នុងច្បាប់ដែលអនុញ្ញាតឱ្យមានការពន្យារពេលរយៈពេល ៩០ថ្ងៃ ប្រសិនបើមាន «វឌ្ឍនភាពសំខាន់» ឆ្ពោះទៅរកការដកខ្លួនចេញ។ លោក Waltz ដែលត្រូវបានជ្រើសរើសដោយ Trump ឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកបាននិយាយថា «រដ្ឋបាលសាធារណៈរដ្ឋថ្មី នឹងរក្សាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ឱ្យមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក»។ គួរជម្រាបថា មន្ត្រីសេតវិមាន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក Biden មិនមានគម្រោងអនុវត្តការហាមឃាត់នៅថ្ងៃអាទិត្យនេះទេ ដោយទុកវាឱ្យនៅចំពោះរដ្ឋបាល Trump បើទោះបីជាវាមិនច្បាស់ថាតើកម្មវិធីនឹងនៅតែនៅមាននៅលើអ៊ីនធឺណិត ឬអវត្តមានក៏ដោយ។ មន្ត្រី​រូប​នេះ​បាន​បន្ត​ថា​៖ «​ពេលវេលាកំណត់ដែលគ្រោងនឹងធ្វើឡើងមុនមួយថ្ងៃ នៃពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិក វានឹងត្រូវបានសម្រេចអាស្រ័យរដ្ឋបាលក្រោយជាអ្នកអនុវត្ត»​៕ ផ្តល់សិទ្ធិដោយ៖ Fresh News

តើ Apple ទទួលបានចំណូលប៉ុន្មានពីការលក់ iPhone ក្នុងឆ្នាំ ២០២៤?

Naren January 17, 2025 17/01/2025

(បរទេស)៖​ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ពីការលក់ iPhone ក្នុងឆ្នាំ ២០២៤ គឺមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់​ឧបករណ៍នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុសរុបរបស់ក្រុមហ៊ុន។ នៅក្នុងត្រីមាសទី៤ នៃសារពើពន្ធឆ្នាំ ២០២៤ ការលក់ iPhone ទទួលបាន​ចំណូលប្រមាណ ៤៦.២២ពាន់លានដុល្លារ ដែលប្រហែលនឹង ៤៨.៦៩% នៃប្រាក់ចំណូលសរុបប្រចាំត្រីមាសរបស់ Apple ដែលមានចំនួន ៩៤.៩៣ពាន់លានដុល្លារ។ ពេញមួយឆ្នាំ ប្រាក់ចំណូលសរុបរបស់ Apple បានឈានដល់ប្រហែល ៣៩១.០៤ពាន់លានដុល្លារ ដោយការលក់ iPhone គឺជាអ្នករួមចំណែកដ៏សំខាន់ចំពោះតួលេខនេះ។ ទោះបីជាមានការធ្លាក់ចុះបន្តិចនៃការលក់ស្មាតហ្វូនទូទាំងពិភពលោកក៏ដោយ ក៏ iPhone នៅតែជាកម្លាំងលេចធ្លោនៅក្នុងលំហូរប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ដោយគូសបញ្ជាក់ពីសារៈសំខាន់របស់វាចំពោះសុខភាពហិរញ្ញវត្ថុ និងទីតាំងទីផ្សាររបស់ក្រុមហ៊ុន។ សរុបមក ខណៈពេលដែលប្រាក់ចំណូលសរុបពិតប្រាកដពីការលក់ iPhone ពេញមួយឆ្នាំមិនបានបញ្ជាក់ច្បាស់លាស់ វាអាចសន្និដ្ឋានបានថា iPhones បានរួមចំណែកជិតពាក់កណ្តាលនៃប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុន Apple ដែលបង្ហាញពីដំណើរការដ៏រឹងមាំ ទោះបីជាមានបញ្ហាទីផ្សារក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

តំណាងអយ្យការខេត្តកំពត សម្រេចចោទប្រកាន់ក្មេងទំនើង៣នាក់ដែលកាប់ដាវថតបង្ហោះតាមបណ្ដាញសង្គម ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយកម្លាំងនគរបាលចាប់ខ្លួននៅស្រុកជុំគិរី

Naren January 17, 2025 17/01/2025

(កំពត)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្ត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងក្មេងទំនើងចំនួន៣នាក់ បានធ្វើសកម្មភាព ថតវីដេអូកាន់ដាវ និងកាំបិតផ្គាក់ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករាំលេងគ្រវីចុះឡើង។ ក្រោយពីថតឃ្លីបវីដេអូរួច ឈ្មោះ ភីន ភា បានប្រមូលកាំបិតនៅក្នុងផ្ទះមកតម្រៀបគ្នាថតជារូបភាព ដែលមានកាំបិតផ្កាក់ ចំនួន០៤ដើម និងដាវដែក ចំនួន០១ដើម រួចយកឃ្លីបវីដេអូ និងរូបថត នោះទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រព្រឹត្តនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ក្រោយពីធ្វើសកម្មភាពបង្ហោះឃ្លីបវីដេអូ និងរូបភាពរួច កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានវត្ថុតាង កាំបិតផ្គាក់ ចំនួន០៤ដើម និងដាវដែក ចំនួន១ដើម។ ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យភស្តុតាង ព្រមទាំងបានស្តាប់ចម្លើយ ជនសង្ស័យខាងលើ តំណាងអយ្យការបាន សម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៣នាក់ រួមមាន ១៖ឈ្មោះ យឿង កាំង ភេទប្រុស អាយុ១៥ឆ្នាំ, ២៖ឈ្មោះ ភីម ភា ភេទប្រុស […]

កម្ពុជា-ថៃ គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ

Naren January 17, 2025 17/01/2025

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូននិងជោគជ័យ។ លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ លើការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះក៏បានគិតគូរទាំងលើការរៀបចំការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុង និងក្រៅពិធី។ បន្ថែមពីនេះលោក ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំ១៤ រក្សាឱ្យបានសន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា […]

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឧបត្ថម្ភថវិកា ២ ០០០ ០០០ រៀល រយៈពេល ១ឆ្នាំ ដល់ពុទ្ធិកសមាគមកម្ពុជរដ្ឋ

Naren January 17, 2025 17/01/2025

(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាសមាជិក អធិបតីកិត្តិយសពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកស្រី សូ ភត្រ្តា ដែលបានឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០ រៀល រយៈពេល ១ឆ្នាំ ដល់ពុទ្ធិកសមាគមកម្ពុជរដ្ឋ សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ៖

ចៅប្រុសសម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសរបស់សម្តេចបវរធិបតី កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយបន្ថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា

Naren January 17, 2025 17/01/2025

(ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានអបអរសាទរចំពោះការទទួលបានមេដាយមាសថ្មីមួយថែមទៀតនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាមួយខ្លឹមសារថា «អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាសមួយបន្ថែមទៀត។ មេដាយថ្មីនេះ គឺទទួលបានក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)»។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វិញបានបង្ហោះរូបចៅប្រុសជាមួយខ្លឹមសារថា «ចៅសិទ្ធទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ដែលបានមកដោយសារការប្រឡងជាមួយកុមារពីប្រទេសផ្សេងទៀត។ ក្រោយការទទួលមេដាយមិនទាន់ចូលផ្ទះទេ មកជំរាបយាយតាសិន»។ សូមជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាញឹកញាប់បានទទួលមេដាយមាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា៕ ផ្តល់សិទ្ធិដោយៈ Fresh News

ក្រុម Super Junior និង K-POP នឹងសម្តែងនៅកម្ពុជា ចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥

Naren January 17, 2025 17/01/2025

(ភ្នំពេញ)៖ ក្រុមតារាចម្រៀង Super Junior និង K-POP របស់សាធារណរដ្ឋកូរ៉េ គ្រោងនឹងសម្តែងនៅកម្ពុជាក្នុងការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល ចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥។ ការណ៍នេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ លោក ម៉ម ប៉ុននាង និងលោក KIM YONG HWAN បានជម្រាបជូនលោក ហួត ហាក់ អំពីគោលបំណងឱ្យក្រសួងទេចរណ៍ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះពីខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយនឹងបន្តផ្សព្វផ្សាយទៅដល់៥ប្រទេស រួមមាន កម្ពុជា កូរ៉េ ជប៉ុន ហ្វីលីពីន និងកោះតៃវ៉ាន់ ដែលមានការចូលរួមសម្តែងពីសិល្បករ សិល្បការនី K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ […]