(ភ្នំពេញ)៖ បន្ដការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កអំពើហិង្សានៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ វិបុល ហៅប៊ុល, ទី២៖ឈ្មោះ សែម ពន្លឺ, ទី៣៖ឈ្មោះ ផា រ័ត្ន, ទី៤៖ឈ្មោះ សំអាង វិទូ, ទី៥៖ឈ្មោះ ហុក យូរ, ទី៦៖ឈ្មោះ សួន លីហេង, ទី៧៖ឈ្មោះ សី អ៊ែនជី ភេទស្រី, ទី៨៖ឈ្មោះ ផន សុផាលីន ភេទស្រី និងទី៩៖ឈ្មោះ សួង ចន្ទសុភាវី ភេទស្រី។ បច្ចុប្បន្នការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ សូមរំលឹកថា ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ […]