ព័ត៌មានជាតិ

ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃឆ្លងឆ្នាំ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ស.ស.យ.ក នឹងមានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារទល់មុខព្រះបរមរាជវាំង នារាត្រីថ្ងៃឆ្លងឆ្នាំ។ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ក្នុងការសាទររបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើ អត្តសញ្ញាណជាតិខ្មែរ មោទនភាពខ្មែរ និងអបអរសាទរនូវរាល់សមិទ្ធផលរបស់ខ្មែរដែលបានខិតខំប្រឹងប្រែងកន្លងមក។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនឲ្យបានជ្រាបកាន់តែច្បាស់អំពី ព្រឹត្តិការណ៍«សាទរកម្ពុជា»។ ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ៦៖០០ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ បើតាមលោក សុខ សប្បាយណា, ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងមានការតាំងលម្អ […]

ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ​ឆ្នាំ២០២៤នេះ ​ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ​ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។ តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។ យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រោយពលរដ្ឋប្តឹង! មន្ត្រីក្រសួងបរិស្ថាន ប្រាប់ក្រុមហ៊ុន «ជីងលូ យ័ន» នៅស្រុកគងពិសី ឲ្យបញ្ឈប់ការបង្ហូរកាកសំណល់រាវចេញពីរោងចក្រចូលប្រឡាយជាបន្ទាន់ និងរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យទឹកជាថ្មី

Liny Chan December 19, 2024 19/12/2024

(កំពង់ស្ពឺ)៖ ក្រោយពលរដ្ឋ១២ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ប្រតិកម្មរឿងទឹកបង្ហូរទឹកស្អុយចូលប្រឡាយនាំឱ្យពួកគាត់រងផលប៉ះពាល់, មន្ត្រីជំនាញក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យភ្លាមៗ និងបានសម្រេចឱ្យ​ក្រុមហ៊ុន «ជីងលូ យ័ន» បញ្ឈប់ការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងប្រឡាយ៦១ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋអ្នករស់នៅតាមបណ្តោយសណ្តស្ទឹង និងជីវចម្រុះ។ លោក សារុន សំបូរ ប្រធាននាយកដ្ឋានបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរោងចក្រ និងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រទៅក្នុងប្រឡាយលេខ៦១ ហើយបន្តធ្លាក់ចូល​ទៅក្នុងស្ទឹង​ ក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក សារុន សំបូរ បានលើកឡើងថា ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យតាមដានការអនុវត្តវិធានការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់របស់សួន​ឧស្សាហកម្ម JIN LU YAUN ENERGY ENVIRONMENT PROTECTION CO.,LTD ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន១២ ក្នុងស្រុកកណ្តាលស្ទឹង។ ផលប៉ះពាល់នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា មានការបង្ហូរកាកសំណល់រាវ (ទឹកកខ្វក់) ចូលទៅក្នុងប្រឡាយទឹក និងស្ទឹង ពិសេសនៅពេលយប់ ក្នុងនោះពលរដ្ឋបានសុំអន្តរាគមន៍​​បន្ទាន់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថែមទៀតផង។ […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សម្រេចបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដោយមាន លោក ជិន ម៉ាលីន ជាប្រធាន

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្រុមការងារនេះមានលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន ១៦រូប។ ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល មានតួនាទី និងភារកិច្ចដូចតទៅ៖ *សិក្សាស្រាវជ្រាវ និងរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិ ដើមភាគតិច និងតំបន់ដាច់ស្រយាល*ប្រមូល ចងក្រង និងសិក្សាលើទិន្នន័យ និងព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល*រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល*រៀបចំ និងលើកសំណើថវិកាសម្រាប់អនុវត្តគម្រោង ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងសម្រេច*សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកៀរគរការ គាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ដំណើរការគម្រោងចុះដោះស្រាយវិវាទជូនប្រជា ពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល*អនុវត្តភារកិច្ចផ្សេងទៀត […]

ជីវភាពក្រីក្រហើយភ្លើងឆេះផ្ទះទៀត! អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនស្រ្តីមេម៉ាយដែលរងគ្រោះដោយអគ្គិភ័យ និងផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ

Liny Chan December 19, 2024 19/12/2024

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អមដោយគណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាប្រចាំឃុំវត្តតាមិម អ្នកស្ម័គ្រចិត្ត បានចុះប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី អែ សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន២នាក់ក្នុងបន្ទុក ជីវភាពក្រីក្រខ្លាំ ងដែលផ្ទះចាស់រងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមរបាយការណ៍របស់លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែ និងជាប្រធានអនុសាខាស្រុកសង្កែ បានឱ្យដឹងថា ក្រុមគ្រួសារអ្នកស្រី អែម សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនស្រីចំនួន២នាក់ក្នុងបន្ទុក មានជីវភាពទីទ័លក្រ ហើយផ្ទះចាស់បានរងគ្រោះដោយអគ្គិភ័យទាំងស្រុង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ លោកប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗនៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹកនៅតាមស្ទឹង អូរ […]

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីក្រុមហ៊ុនថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% ខណៈក្រុមហ៊ុនត្រូវលុបឈ្មោះមានជាង ១២០០ក្រុមហ៊ុន

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនបង្កើតថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមាន ១១ ៥០៦ក្រុមហ៊ុន។ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្ម សម្រេចបានចំនួន៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន-១៧,១៧% ក្នុងនោះ ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥ កើនឡើង៨%, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ -១៦,៩២%, សហគ្រាសឯកបុគ្គលចំនួន៤៧៥០ ថយចុះ -៣២,៧៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន១។ ក្រៅពីការចុះបញ្ជីក្រុមហ៊ុនថ្មីហើយនោះ នៅរយៈពេល១១ខែមកនេះ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុ​នចំនួន ១២៨៤ក្រុមហ៊ុន ចេញពីបញ្ជីពាណិជ្ជកម្មផងដែរ​ ក្នុងនោះមានក្រុមហ៊ុនមូលធនចំនួន ១០៦២, ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ៣១ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គល ១៩១៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរនិងនាវិកចម្រុះជាតិសាសន៍ជិត ៣ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

Liny Chan December 19, 2024 19/12/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន២,១២៦នាក់ មានដល់ទៅ៣៦សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាល្លឺម៉ង់ ស្វីស អូទ្រីស) និងនាវិកចំនួន៦៣១នាក់ មានដល់ទៅ២៦សញ្ជាតិ សរុប២,៧៥៧នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ AIDA STELLA សញ្ជាតិអ៉ីតាលី បានចេញពីប្រទេសវៀតណាមមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តារាចម្រៀង វណ្ណថាន បញ្ជាក់ថា នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពបញ្ជាក់ពីភាពស្អាតស្អំទៅតុលាការ និងសំណូមពរដល់មហាជន រង់ចាំការសម្រេចរបស់តុលាការមុនធ្វើការអារកាត់ណាមួយ

Liny Chan December 19, 2024 19/12/2024

តារាចម្រៀង វណ្ណថាន នាព្រឹកទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីបំភ្លឺ ដោយក្នុងនោះតារាពហុជំនាញរូបនេះបានបញ្ជាក់ថា រូបលោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពបញ្ជាក់ពីភាពស្អាតស្អំទៅតុលាការ និងសំណូមពរដល់មហាជន រង់ចាំការសម្រេចរបស់តុលាការមុនធ្វើការអារកាត់ណាមួយ។ លោក វណ្ណថាន បានចេញសេចក្ដីបំភ្លឺ ក្រោយផ្ទុះរឿងរ៉ាវពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ ដែលលោកចាត់ទុកថា ជារឿងដ៏ពិបាក និងគួរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្លួន។ ជាមួយគ្នានេះដែរ តារាចម្រៀងល្បីឈ្មោះបោះសម្លេងរូបនេះ បានបកស្រាយ និង បំភ្លឺជាសាធារណៈថា ការស្ងៀមស្ងាត់របស់លោកគឺដោយសារ លោកបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ ដោយសុំអោយរក្សាភាពស្ងៀមស្ងាត់ មិនតបត ដើម្បីងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោកសូមធ្វើការសូមទោសដោយគោរពទៅកាន់អ្នកគាំទ្រក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះបង្កជាការ ជ្រួលច្របល់ ក្នុងបណ្តាញសង្គម។ តារារូបនេះ បានបញ្ជាក់ថា លោកពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និង កិត្តិយស ត្រូវបានបង្អួចបែបនេះ។ ដោយហេតុ នេះហើយ ទើបលោកសម្រេចចិត្តដោះស្រាយបញ្ហានេះតាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង ស្រោចស្រង់ កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់ខ្លួនមកវិញ។ មិនតែប៉ុណ្ណោះ […]