(កំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកបានបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ នៅវេលាម៉ោង១០ និង០០នាទី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែង ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិទំអរ ឃុំទំរីង […]