ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី ជូនដំណឹង​ឱ្យអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ឱ្យត្រៀមឯកសារដើម្បីបំពេញពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ

Liny Chan December 9, 2024 09/12/2024

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ឱ្យត្រៀមឯកសារដើម្បីបំពេញពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ បើតាមខ្លឹមសារសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យបាន ជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលរបស់ក្រសួងកន្លងមក ភាគីអ្នកអភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់បុរី បានឯកភាពគ្នាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែល បានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍ និង/ ឬផ្ទះគ្រប់ចំនួន (១០០%)។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ចំនួន (១០០%) ដែលកន្លងមកពុំទាន់បានមកបំពេញបែបបទនិងនីតិវិធីស្នើសុំផ្ទេរកម្មសិទ្ធិ សូមត្រៀមឯកសារដូចមាន ក្នុងចំណុចទាំង៣ខាងក្រោម និងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាលើកទី៦ […]

ផ្ទុះ.រឿងត.វ៉ាគ្នារវាងក្រុមហ៊ុនយកភាស៊ីរថយន្ត និងអ្នកបើករថយន្តនៅខេត្តកោះកុង រឿងយកថ្លៃភាស៊ីលើសសៀវភៅបន្ទុក តែអ្នកយកភាស៊ីអះអាងថា ការយកភាស៊ីរបស់ខ្លួនអនុវត្តតាមសៀវភៅបន្ទុកទាំងអស់

Nisaiy KP December 8, 2024 08/12/2024

(កោះកុង)៖ តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តតាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចស្ថានីយប្រេងឥន្ទនៈតេលា ក្រុងខេមភូមិន្ទ ខេត្តកោះកុង បានចេញមកអះអាងថា ខ្លួនយកការបង់ថ្លៃភាស៊ីរថយន្តទៅតាមសៀវភៅបន្ទុកកំណត់ប៉ុណ្ណោះ មិនដូចការចោទប្រកាន់ពីអ្នកបើកបរថយន្តមួយចំនួនឡើយ។ ការបកស្រាយពន្យល់របស់តំណាងក្រុមហ៊ុនយកភាស៊ីនេះ ធ្វើឡើងក្រោយគេសង្កេតឃើញមានការបង្ហោះលើបណ្តាញសង្គម Tik Tok ករណីប៉ះសម្តីគ្នារឿងថ្លៃភាស៊ីនេះប៉ុន្មានមុន។ លោក ប៊ី សុទ្ធី តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តប្រចាំខេត្តកោះកុង គូសបញ្ជាក់ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ថា តម្លៃភាស៊ីដែលអ្នកបើកបរឈ្មោះសុភ័ក្រ្ត គឺ២៥០០០រៀល ព្រោះរថយន្តដឹកទំនិញមានចែងក្នុងសៀវភៅស្រាប់ ប៉ុន្តែលោកយកតែ២០០០០រៀលទេ ហើយឈ្មោះ សុភ័ក្រ្តឱ្យ១៥០០០រៀល ខុសនឹងតម្លៃក្នុងសៀវភៅបន្ទុកកំណត់មិនអាចទទួលបានរហូតដល់ប៉ះសម្តីគ្នាតែម្តង។ លោក ប៊ី សុទ្ធី បន្តថា ឃើញថាដូច្នេះលោកក៏អនុញ្ញាតឱ្យរថយន្តដឹកដែកនេះចូលទៅក្រុងខេរមភូមិន្ទ ដើម្បីលើកទំនិញនៅទីតាំងដែលដឹកអោយគេ លុះចាំពេលត្រឡប់មកវិញចូលមកបង់ភាស៊ី ហើយដល់ពេលរថយន្តឈ្មោះសុភ័ក្រ្តត្រឡប់មកវិញ មិនបានចូលបង់នោះថែមទាំងបើកបរក្នុងល្បឿនលឿន ទើបមានតាមសួរនាំរហូតដល់ប៉ះសម្តីគ្នាបង្ហោះលើកបណ្តាញសង្គម។ តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តដដែលអះអាងថា គោលបំណងរបស់អ្នកបើកបរឈ្មោះ សុភ័ក្រ្ត ជាចេតនាមិនល្អនោះទេ ករណីកើតទុកមិនសុំចិត្តគួរនិយាយគ្នាអោយបានស្រួលបួល មិនមែនបើកបរប្រុងបុកមនុស្សឡើយ។ ម៉្យាងទៀត ចំណតរបស់លោកក៏មានទីតាំងសម្រាប់ស្នាក់នៅ កន្លែងលាងរថយន្តដាក់ទឹក ត្រឹមត្រូវមិនដូចការចោទប្រកាន់តាម Tik Tok ឡើយ។យោងតាម Tik Tok ឈ្មោះសុភ័ក្ត្រ ជាអ្នកបើកបររថយន្តដឹកដែក បង្ហោះតាមបណ្តាញសង្គម ចោទប្រកាន់ថា […]

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម»

Nisaiy KP December 8, 2024 08/12/2024

(ភ្នំពេញ)៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។ លោក ហេង សួរ បានថ្លែងថា ទិវាសិទ្ធិមនុស្ស ១០ធ្នូ ប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិ​ដែលបានអនុម័តនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅក្នុងឆ្នាំ១៩៤៨ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសិទ្ធិសេរីភាព ដោយគ្មានការបែងចែក​ និងរើសអើងអំពីជាតិសាសន៍ ពណ៌សម្បុរ ភេទ អាយុ ភាសា សាសនា មតិយោបល់ ប្រភពដើមនៃជាតិ ឬសង្គម ស្ថានភាពសេដ្ឋកិច្ច កំណើត ពិការភាព ឬស្ថានភាពអ្វីផ្សេងនោះឡើយ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា ទិវាសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨ […]

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A និង និទ្ទេស B នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

Nisaiy KP December 8, 2024 08/12/2024

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្ស ទទួលបានជ័យលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗសិស្សានុសិស្ស ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការកោតសរសើរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នាឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានធ្វើការប្រគល់រង្វាន់ដល់សិស្ស […]

ក្រុមហ៊ុនបម្រើលើវិស័យម្ហូបអាហាររបស់កម្ពុជា ទទួលបានពានរង្វាន់ «ឧត្តមភាពនៃម៉ាកយីហោប្រចាំឆ្នាំក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ច» ប្រចាំតំបន់អាស៊ាន-ចិន ឆ្នាំ២០២៤

Nisaiy KP December 8, 2024 08/12/2024

(សៀងហៃ)៖ ពិតជាមានមោទនភាពណាស់សម្រាប់កម្ពុជា! លោក លូ ម៉េង មេចុងភៅឆ្នើម ដែលមានភាពល្បីល្បាញក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ហើយក៏ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន បដិសណ្ឋារកិច្ច អល មិន បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ ពានរង្វាន់ «ឧត្តមភាពនៃម៉ាកយីហោប្រចាំឆ្នាំក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ច» នៅក្នុងកម្មវិធី «ពានរង្វាន់ មុខជំនួញឈានមុខគេ ប្រចាំតំបន់អាស៊ាន-ចិន ឆ្នាំ២០២៤»។ ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ។ លោក លូម៉េង នាយកប្រតិបត្តិនៃ ក្រុមហ៊ុន បដិសណ្ឋារកិច្ច អល មិន បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ សហគ្រាស រួមទាំងដៃគូរអជីវកម្មនានា និងបង្ហាញគោលជំហរយ៉ាងមុតមាំថា និងបន្តរក្សាគុណភាព សេវាកម្ម និងភាពច្នៃប្រឌិតអោយបានកាន់តែល្អបន្ថែមទៀត បន្ទាប់ពីទទួលបានពានរង្វាន់នេះ។ លោកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត ទៅលើវិស័យម្ហូបអាហារនៅកម្ពុជា និងកំណត់ស្តង់ដារថ្មីក្នុងវិស័យបដិសណ្ឋារកិច្ច ទន្ទឹមនឹងនេះផងដែរ ក៏ជួយរួមចំណែកដល់ប្រជាកសិករ និងសិប្បករក្នុងស្រុក ដើម្បីអភិរក្ស និងជួយផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឯកអគ្គរាជទូតជប៉ុន លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុន ដើម្បីទទួលយកបទពិសោធន៍ប្លែក

Nisaiy KP December 8, 2024 08/12/2024

(ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តទេសចរ ទៅកាន់ប្រទេសជប៉ុន ដើម្បីទួលយកបទពិសោធន៍ដោយខ្លួនឯង ជាពិសេស បដិសណ្ឋារកិច្ចរបស់ជនជាតិជប៉ុន ដែលហៅថា «omotenashi» ដែលបង្កប់នូវសេចក្តីសប្បុរស ភាពគួរសមរបស់ប្រជាជនជប៉ុន។ លោកឯកអគ្គរាជទូត បានលើកឡើងនៅក្នុងពិធី «ពិព័រណ៍ទេសចរណ៏ជប៉ុនឆ្នាំ២០២៤» នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនកាន់តែច្រើន។ កម្មវិធីនេះក៏មានការចូលពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក NAKASUGI Hajime នាយកប្រតិបត្តិនៃស្ថាប័នទេសចរណ៍ជាតិជប៉ុន ការិយាល័យបាងកក លោក KAWAKAMI Akio អ្នកគ្រប់គ្រងទូទៅ ផ្សារទំនើបAEON Mall Sen Sok City និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ពិព័រណ៍ទេសចរណ៍ជប៉ុននៅកម្ពុជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧ ជាព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយពីតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញប្រជាជនកម្ពុជាឲ្យធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនកាន់តែច្រើន។ លោកពិតជាមានសេចក្តីរីករាយណាស់ ដែលអាចរៀបចំពិព័រណ៍ជាលើកទី៦ ក្នុងឆ្នាំនេះ ហើយមានភ្ញៀវចូលរួម យ៉ាងច្រើនកុះករ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ដថា ទោះបីជាលោកអ្នកបានទៅលេងជប៉ុនម្តងហើយក៏ដោយ […]

ក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍ ករណីលោកយាយអាយុ៨២ឆ្នាំ ត្រូវបានតុលាការផ្ត.ន្ទា.ទោ.សដាក់ពន្ធ.នា.គារនៅខេត្តតាកែវ

Nisaiy KP December 8, 2024 08/12/2024

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ទាក់ទងករណីលោកយាយអាយុ៨២ឆ្នាំ ឈ្មោះ ជុំ យ៉េន ដែលត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ ដោយនៅក្នុងការចុះផ្សាយទាំងនេះ ក៏មានដែរការចុះផ្សាយនូវរូបភាពរបស់ចៅក្រម ដោយភ្ជាប់ជាមួយនូវពាក្យជេរប្រមាថ បង្កការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់បុគ្គល។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោកយាយ ជុំ យ៉េន រួមជាមួយនឹងឈ្មោះ ជុំ រុំ និងឈ្មោះ ទេព កោសល ត្រូវបានសាលាដំបូងខេត្តតាកែវផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ៨ខែ ទាក់ទងនឹងបទល្មើសដែលអ្នកទាំង ៣ នេះ ពុំអនុវត្តតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ហើយថែមទាំងបានធ្វើការវាយបំផ្លិចបំផ្លាញរបង និងសម្ភារផ្សេងទៀតរបស់ឈ្មោះ សាន់ ភ្លង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ តុលាការបានសម្រេចអំពីករណីសំណុំរឿងនេះ ដោយអនុវត្តទៅតាម នីតិវិធីជាធរមាន រហូតដល់សាលក្រមបានចូលជាស្ថាពរ។ នៅក្នុងសំណុំរឿងនេះ បន្ទាប់ពីសាលក្រមបានចូលជាស្ថាពរ, លោកយាយ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ដោយបានដាក់ពាក្យបណ្ដឹងសើរើទៅកាន់តុលាការកំពូល ហើយសភាព្រហ្មទណ្ឌតុលាការកំពូល តាមរយៈដីកាសម្រេចចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ […]

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា, សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម រយៈពេល១សប្តាហ៍

Nisaiy KP December 8, 2024 08/12/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម សរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។ បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម […]

នៅព្រឹកស្អែក ខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦

Liny Chan December 7, 2024 07/12/2024

(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខនៅមុខរូបសំណាកលោកតាដំបងគ្រញូង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦។ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការនានា ជុំវិញខេត្តកងកម្លាំង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ បានបែងចែកចម្ងាយគីឡូជាច្រើនប្រភេទខុសគ្នា មានរយៈចម្ងាយ២១គីឡូម៉ែត, ១០គីឡូមែត្រ, ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលកីឡាករកីឡាការិនីចូលរួមមាន៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សនិស្សិត យុវជន និងមហាជនទូទៅដែលបានចុះឈ្មោះមុន ចូលរួមជាច្រើននាក់ផងដែរ៕ Fresh News