ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជានៃពានរង្វាន់ AFF Women’s Cup 2024

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នៃពានរង្វាន់ AFF Women’s Cup 2024 នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចមានខ្លឹមសារដូច្នេះថា «សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024។ លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងពីកីឡាការនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្រ បានរួមគ្នាធ្វើការប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយេីងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ។ សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅពេលខាងមុខ។  New Laos National Stadium  ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២៤»។ សូមជម្រាបថា […]

អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងសារធាតុខុសច្បាប់មួយកន្លែង ជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ឃាត់ខ្លួនមនុស្ស ៩៣នាក់ ព្រមជាមួយជាសារធាតុខុសច្បាប់ច្រើនរយកញ្ចប់!

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ អនុវត្តតាមគំរូដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣នាក់ (ស្រី៤៩នាក់)។ ជាមួយគ្នានេះកម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីយ៉ាងមមាញឹកបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជានាំចេញអង្ករជាង ៥៧ម៉ឺនតោន បានចំណូល ៤១៣លានដុល្លារ នៅ១១ខែ ឆ្នាំ២០២៤, ខណៈនាំចេញស្រូវ ៤.៦លានតោន បានចំណូល ១ ៣៧៨លានដុល្លារ 

Liny Chan December 5, 2024 05/12/2024

(ភ្នំពេញ)៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ទទួលបានចំណូល៤១៣លានដុល្លារអាមេរិក។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារ និងទៅកាន់គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា […]

អភិបាលរាជធានី៖ ១០ខែឆ្នាំនេះ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារ

Liny Chan December 5, 2024 05/12/2024

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ ចំនួន៥១៦គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ២.៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន ជាង១ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត»។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានឲ្យដឹងថា តាមរយៈការអនុវត្ត «ប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣៥» ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្តានុពលដែលមានស្រាប់ ក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តជំរុញ […]

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក ណែនាំមន្រ្តីឲ្យត្រៀមរក្សាទឹកទុក និងលើកផែនការប្រើប្រាស់ទឹកឱ្យស្របទៅតាមបរិមាណទឹកដែលមាននៅក្នុងអាង ដើម្បីការពារការខ្វះខាតទឹក

Liny Chan December 5, 2024 05/12/2024

(ឧត្តរមានជ័យ)៖ លោក លឹម រីរក្ស អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានមុខព្រួញចុះជួយខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុក និងលើកផែនការប្រើប្រាស់ទឹកឱ្យស្របតាមបរិមាណទឹកដែលមាននៅក្នុងអាង ដើម្បីការពារការខ្វះខាតទឹកនារដូវប្រាំងខាងមុខនេះ។ ការថ្លែងណែនាំរបស់លោក លឹម វីរក្ស បែបនេះក្នុងឱកាសដែលលោកតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំក្រុមការងារនាយកដ្ឋានក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាទឹកនៅតាមបណ្តាលអាងទឹកសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកនៅតាមអាងទឹកសំខាន់ៗក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរួចមក ក្នុងនាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក លឹម វីរក្ស បានណែនាំមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ត្រូវត្រៀមលក្ខណៈរក្សាទឹកទុក និងត្រូវលើកផែនការប្រើប្រាស់ទឹកឱ្យស្របតាមបរិមាណទឹកដឺលមាននៅក្នុងអាង ក៏ដូចជាប្រើប្រាស់ទឹកឱ្យចំគោលដៅនិងសន្សំសំចៃ ចៀសវាងការខ្វះខាតក្នុងការប្រើប្រាស់ ជីវភាពប្រចាំថ្ងៃនាពេលខាងមុខ។ ដោយឡែកលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា ក្រុមការងារមន្ទីរក្រោយរដូវវស្សាបានបញ្ចប់បានបិទទ្វារទឹក និងកៀងគរទឹកបញ្ចូលក្នុងអាងទាំងអស់ ដែលក្នុងនោះយើងមានប្រព័ន្ធធារាសាស្រ្តធំចំនួន៣ ប្រព័ន្ធមធ្យមចំនួន៣២ ប្រព័ន្ធតូចចំនួន៥៨ […]

ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា អបអរសាទរ «ក្រមាខ្មែរ» ដែលត្រូវយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

Liny Chan December 5, 2024 05/12/2024

(ភ្នំពេញ)៖ លោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានចូលរួមអបអរសាទរ «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ការប្រកាសចូលរួមអបអរសាទរក្រមាខ្មែរ របស់ប្រធានប្រចាំប្រទេសអង្គការ យូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកឡើងថ្លែងសន្ទរកថា លើវេទិកាសារព័ត៌មានប្រចាំឆ្នាំស្ដីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្តី»។ លោក Sardar Umar Alam បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់ប្រទេសកម្ពុជា ដែលក្រមា បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ យូណេស្កូ កាលពីយប់មិញនេះ (៤ ធ្នូ ២០២៤) ហើយយើងទាំងអស់គ្នាពិតជាមានមោទកភាពក្រៃលែង ខ្ញុំគិតថាលើកក្រោយពេលដែលយើងមកចុលរួមកម្មវិធី យើងគួរតែដាក់ក្រមាមករៀងៗខ្លួន»។ លោកបានបន្តថា លោកនឹងធ្វើការជាដៃគូ ដើម្បីយកក្រមាខ្មែរ ចូលរួមអបអរ សាទរដល់ប្រទេសកម្ពុជា ក្នុងឱកាសដ៏ល្អមួយនេះផងដែរ។ សូមបញ្ជាក់ថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង […]

ប៉ូលិសកូរ៉េខាងត្បូង បើកការស៉ើបអង្កេតលើប្រធានាធិបតី ពីបទក្បត់ជាតិ ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក

Liny Chan December 5, 2024 05/12/2024

(សេអ៊ូល)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ការស៉ើបអង្កេតខាងលើធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងចំនួន២ គឺមួយពីគណបក្សប្រឆាំង Rebuilding Korea Party និងមួយទៀតពីក្រុមសកម្មជន ចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់ លោក Yoon ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចោទ អតីតរដ្ឋមន្រ្តីការពារជាតិ លោក Kim Yong-hyun, ប្រមុខកងទ័ព លោក Park An-su និងរដ្ឋមន្រ្តីមហាផ្ទៃ លោក Lee Sang-min ពីបទក្បត់ជាតិ ក៏ដូចជាពីបទចោទប្រកាន់ដទៃទៀត សម្រាប់ការជាប់ពាក់ព័ន្ធ​របស់ពួកគេ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ រីឯខាង […]

ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥

Liny Chan December 5, 2024 05/12/2024

(ភ្នំពេញ)៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ក្នុងសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិកប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែធ្នូនេះថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ២៥% ដោយបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) មុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូល នៅខែមិថុនាឆ្នាំ២០២៥។ ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ […]

រដ្ឋបាលខេត្តកំពង់ស្ពឺ បំភ្លឺចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមថាមានជំទាវម្នាក់លួចច្រូតស្រូវប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់, បញ្ហានេះត្រូវបានអាជ្ញាធរដោះស្រាយរួចហើយ

Liny Chan December 5, 2024 05/12/2024

(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថានៅថ្ងៃពុធទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ» ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំមកលើ រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៅ ប៊ន, និងឈ្មោះ ជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺភូមិក្រវៀក, ក្បាលដំរី, ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម៖ ១- ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ភូមិ ឃុំ តាមការអះអាងរបស់ឈ្មោះ ជា ណក់ លើទំហំដី ២០ហិកតាឱ្យបានត្រឹមត្រូវច្បាស់លាស់ យ៉ាងយូរនៅមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ២- ត្រូវចាត់តាំងក្រុមការងារចុះទៅវាស់ឃ្លុំដី ៦ហិកតា ជូនទៅឈ្មោះ សៅ ងិន តំណាងប្រជាពលំរដ្ឋចំនួន ០៧គ្រួសារ និងអនុញ្ញាតិឱ្យច្រូតយកផលស្រូវទាំងអស់។ ចុះវាស់ឃ្លុំដីទំហំ ២០ហិកតា តាមសំណើរបស់ឈ្មោះ ជា ណក់ គឺច្រូតស្រូវនៅនឹងកន្លែងលក់ស្រូវទូទាត់ថ្លៃម៉ាស៊ីនច្រូត […]