ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានបង្ហាញបញ្ជីផ្គូរផ្គងការប្រណាំងទូកប្រចាំថ្ងៃទីមួយ និងទូកគូពិសេស។ នេះបើតាមបញ្ជីផ្គូផ្គង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្នាំ២០២៤នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ៕ ខាងក្រោមនេះ ជាបញ្ជីផ្គូផ្គងរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានរៀបចំស្តង់ពិព័រណ៍១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់តូចៗផ្សេងទៀតដែរ។ ស្តង់ពិព័រណ៍ភាគច្រើន មាននៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តីជាដើម។ នេះបើតាមការបញ្ជាក់រប​ស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា តាមរបាយការណ៍ដែល រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងរៀបចំស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ពិព័រណ៍ចន្លោះពី៤៣០ ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់រៃរងផ្សេងៗទៀតដែរ។ លោកស្រីបន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរមានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាល រាជធានីភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ ចូលរួមទុកដាក់សម្ភារ និងរៀបចំទុកដាក់ឱ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តិទៅដោយរលូន។ សូមបញ្ជាក់ថា ចំនួនស្តង់ពិព័រណ៍ទំាង១៣កន្លែងនេះ រួមមាន៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូង និងផ្នែកខាងជើង នៅក្រោយផ្សាររាត្រី នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រ កន្លែងរៀបចំស្តង់ពិព័រណ៌ […]

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសតែងតាំង និងប្រគល់ភារកិច្ចដល់មន្ដ្រី២០រូប ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យរីកចម្រើនបន្ថែមទៀត

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល, លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឲ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាល សាលារាជធានីភ្នំពេញ, លោក ព្រំ ថា ឲ្យកាន់មុខតំណែងជានាយកទីចាត់ការរដ្ឋបាល, លោក សេង បញ្ញា ឲ្យកាន់មុខតំណែងជានាយកទីចាត់ការផែនការ និងវិនិយោគ, លោកស្រី ឈុន បូរ៉ាវី ឲ្យកាន់មុខតំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិន ឲ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ, ជាមួយការតែងតាំងជាអនុប្រធានការិយាល័យ និងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។ ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា […]

ក្រសួងសុខាភិបាល ប្រកាសពីទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញនូវទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីផ្តល់សេវាសង្រ្គោះ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងករណីមានបញ្ហាសុខភាពបន្ទាន់ ដែលអញ្ជើញចូលរួមទស្សនា និងអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចខាងក្រោម៖ *ជម្រកតង់សុខភាព និងរថយន្តសង្រ្គោះ៖📍១.ជម្រកតង់សង្រ្គោះបឋម កោះនរាណ៍ទី១ 📍២.ជម្រកតង់សង្រ្គោះបឋម កោះនរាណ៍ទី២📍៣.ជម្រកតង់សុខភាព នៅកោះពេជ្រ អាគារL📍៤.ជម្រកតង់សុខភាព នៅស្តូបកម្ពុជា វៀតណាម📍៥.ជម្រកតង់សុខភាព នៅទល់មុខនាយកដ្ឋានអង្គរក្ស📍៦.ជម្រកតង់សុខភាព នៅទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ📍៧.ជម្រកតង់សុខភាព នៅក្បែរខាងត្បូងវេទិការកិត្តិយស📍៨.ជម្រកតង់សុខភាព នៅក្បែរខាងជើងវេទិការកិត្តិយស📍៩.ជម្រកតង់សុខភាព មុខសណ្ឋាគាររណសិរ្យ📍១០.ជម្រកតង់សុខភាព នៅវាលព្រះមេរុ📍១១.ជម្រកតង់សុខភាព នៅមុខវត្តឧត្តណ្ណាលោមព្រះគន្លង់📍១២.ជម្រកតង់សុខភាព នៅផែថ្មភ្នំពេញ📍១៣.ជម្រកតង់សុខភាព ស្ពាន់អាកាសឬស្សីកែវ📍១៤.ជម្រកតង់សង្គ្រោះបឋម រង្វង់មូលនាងមច្ឆា OCIC📍១៥.ជម្រកតង់សង្រ្គោះបឋម ច្រមុះជ្រូកសណ្ឋាគារសុខាភ្នំពេញ *រថយន្តគ្លីនិកចល័ត៖📍 ប្រចាំការនៅ វត្តភ្នំ📍 ប្រចាំការនៅ ច្រមុះជ្រូកសណ្ឋាគារសុខាភ្នំពេញ *ស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ 📍 ទីតាំងនៅ OCIC ផ្ដល់សិទ្ធិដោយ៖ Fresh News

តុលាការចេញដីកាឃុំខ្លួនអតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ រឿងយកលុយ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ តាមរយៈលោក លី សាម៉េត លោក ដួង ដារ៉ា និងលោក ឡាច សំរោង

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល លោក កន សុខកាយ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធរឿងយកលុយ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ តាមរយៈលោក លី សាម៉េត លោក ដួង ដារ៉ា និងលោក ឡាច សំរោង។ តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣១៥ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ សុខកាយ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន៣នាក់ទៀត គឺ ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅ ពន្ធនាគារ), ឈ្មោះ ដួង តារា ភេទប្រុស អាយុ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និងឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ […]

បញ្ចុះតម្លៃ ២០% សម្រាប់យានយន្តគ្រប់ប្រភេទធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក !

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តា្ពញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

តំណាងអយ្យការសម្រេចចោទប្រកាន់ លោក លី សាម៉េត, លោក ដួង តារា, លោក ឡាច សំរោង និងលោក កន សុខកាយ ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់»

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ លោក លី សាម៉េត, លោក ដួង តារា, លោក ឡាច សំរោង និងលោក កន សុខកាយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់»។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ប្លង់ សុផល បានអះអាងថា ការសម្រេចចោទប្រកាន់បុគ្គលទាំង៤នាក់នេះ ក្រោយតំណាងអយ្យការបញ្ចប់ការសាកសួរ និងផ្អែកតាមភស្ដុតាង ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ២៧ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ សូមរំលឹកថា លោក លី សាម៉េត ហៅគ្រូមា និងលោក ដួង តារា ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីពេលកន្លងទៅ ខណៈលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ […]

រដ្ឋបាលខេត្តសៀមរាប ហាមឃាត់ការបង្ហោះដ្រូន ក្នុងពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទីតាំងប្រារព្ធពិធី

Liny Chan November 13, 2024 13/11/2024

(សៀមរាប)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងញ៊ាំងឱ្យពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ប្រព្រឹត្តទៅបានរលូន រដ្ឋបាលខេត្តសៀមរាប បានហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន (Drone) នៅទីតាំងប្រារព្ធពិធី នៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ និងចូលរួមថតយករូបភាពនៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យខាងលើ ត្រូវទំនាក់ទំនង និងសុំការ អនុញ្ញាតជាមុនតាមរយៈអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន នៃគណៈកម្មការរៀបចំព្រះរាជ ពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១២ ៥៦៤ ១៤២៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖ ផ្ដល់សិទ្អិដោយ៖ Fresh News

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវភ្ញៀវទេសចរ និងវិនិយោគិនបរទេស ជួយផ្សព្វផ្សាយព័ត៌មានពិតរបស់កម្ពុជា ដើម្បីលុបព័ត៌មានប្រឌិត

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ នៅចំពោះមុខវិនិយោគិនបរទេស ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យវិនិយោគិនទាំងអស់ជួយ ផ្សព្វផ្សាយព័ត៌មានពិតដែលកំពុង មើលឃើញស្រាប់ ដើម្បីលុបបំបាត់ព័ត៌មានប្រឌិត ដែលផ្សាយចោទប្រកាន់នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កេរ្ដិ៍របស់កម្ពុជាំ។ ការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គី ពាណិជ្ជករត្រកូលលីន ពិភពលោក ដែលមានការចូលរួមភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិការបស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង និងប្រទេសចិនក្នុងតំបន់ជាច្រើនទៀត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅទីនេះ សូមជួយធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតរបស់កម្ពុជា ទៅឲ្យមិត្តភ័ក្ត បងប្អូន ដៃគូសហការ និងក្រុមគ្រួសាររបស់អស់លោក-លោកស្រី ហើយអញ្ជើញពួកគាត់មកលេង មកមើល និងស្វែងយល់ពីកម្ពុជា»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, កម្ពុជាស្វាគមន៍ជានិច្ចនូវការអញ្ជើញមកដល់របស់ភ្ញៀវបរទេសទាំងអស់ មិនថាមកវិនិយោគ, មកដើរលេងកម្សាន្ត ឬមកសិក្សាស្វែងយល់នោះទេ […]

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មាននាយករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ទៀត ដែលពីក្រសួងស្ថាប័នពាក់ព័ន្ធនានា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News