ព័ត៌មានជាតិ

កីឡាទោចក្រយាន រៀបចំវគ្គគ្រូកម្រិតមូលដ្ឋាន ដើម្បីជំរុញទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

Nisaiy KP November 10, 2024 10/11/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិតមូលដ្ឋាន ឆ្នាំ២០២៤ ដើម្បីជំរុញការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសដើម្បីសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ ដែលបានបិទបញ្ចប់កាលពីដើមសប្ដាហ៍កន្លងទៅ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពី ៨រាជធានី-ខេត្ត និងក្រសួង ដែលបង្រៀនដោយលោក Brian Anthony គ្រូឧទ្ទេស និងជាអ្នកជំនាញការមកពីសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ (UCI)។ យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពធនធានគ្រូបង្វឹកថ្នាក់ជាតិរបស់សហព័ន្ធ ដែលឆ្លើយតបនឹងផែនការកសាងធនធានមនុស្ស ដើម្បីឈានទៅពង្រឹង និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ថ្លែងក្នុងពិធីបិទវគ្គនេះដែរ លោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលជំរុញឲ្យវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ពិសេសបានធ្វើឲ្យគ្រូបង្វឹកទាំងអស់ ទទួលបាននូវការយល់ដឹងកាន់តែច្បាប់អំពីបច្ចេកទេស ក្នុងការរៀបចំបង្វឹកកីឡាករ ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានលក្ខណៈជាតិ និងអន្តរជាតិនានា។ ឆ្លើយតបជាមួយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល […]

ដើមពោធិព្រឹក្សចំនួន៣អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប

Nisaiy KP November 10, 2024 10/11/2024

(សៀមរាប)៖ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូ​អម​ដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើម​ពោធិ​ព្រឹក្សនេះ បានអារាធនាពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើត​ដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារមណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមាន​ទីធ្លា​ធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់ ទើបធ្វើពិធីដាំនៅទីនេះ ដើម្បីទុកជាកន្លែង​សកា្ករបូជា ទៅដល់ប្រជាពុទ្ឋបរិស័ទ ក៏ដូចជាសិស្សដែលអញ្ជើញមកធ្វើវិប្បសនានៅទីនេះ។ បើតាមគណៈកម្មការនៅមណ្ឌលវិប្បសនានេះបានឱ្យដឹងដែរថា ការដាំឈើនាឱកាសនេះ ក៏ជាការ​ផ្សព្វ​ផ្សាយមួយផង ដែរ ដើម្បីថ្នាក់ដឹកនាំក៏ដូចជាសិស្សថ្មី បានស្គាល់ពីកន្លែងវិប្បសនា ដែលមានទីធ្លា​ដ៏ធំទូលាយមួយនេះ។ ម្យ៉ាងទៀតឱកាស នេះក៏ជាការផ្សព្វផ្សាយ អំពីបច្ចេកទេសធ្វើវិបស្សនា ទៅដល់សិស្សថ្មី និងសិស្សចាស់បន្ថែមទៀតផងដែរ ដើម្បីឱ្យយល់ដឹងបន្ថែម អំពីវិធីធ្វើសមាធិវិបស្សនា។ លោកអុំគណៈកម្មការនៅ មណ្ឌលវិប្បសនាឱ្យដឹងថា នៅថ្ងៃទី១០ […]

ភ្ញៀវទេសចរជាង ១៣,០០០នាក់ចូលទស្សនាការប្រណាំងទូកនៅខេត្តព្រះវិហារ ខណៈអាជីវករមមាញឹកក្នុងការលក់ដូរ

Nisaiy KP November 10, 2024 10/11/2024

(ព្រះវិហារ)៖ ក្នុងដំបូងនៃពិធីប្រណាំងទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តព្រះវិហារ មានភ្ញៀវទេសចរចូលទស្សនាការប្រណាំងទូកជាង ១៣,០០០នាក់ ខណៈអាជីវករក៏មមាញឹកក្នុងការលក់ដូរជូនភ្ញៀវផងដែរ។ ពិធីប្រណាំងទូកនៅខេត្តព្រះវិហារបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្ត និងលោកស្រី។ នារាត្រីថ្ងៃដំបូងនេះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារនានា កម្មវិធីបង្ហោះគោម កម្មវិធីដុតក្រឡាន ដាល់អំបុក ពិធីបណ្តែតប្រទីប ការអុជកាំជ្រូច ការប្រគុំតន្ត្រីកម្សាន្តសប្បាយ ការសម្ដែងល្ខោនបាសាក់ជាដើម។ យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះវិហារ «នៅក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងតាំងពិព័រណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ក្នុងថ្ងៃដំបូង ត្រូវនឹងថ្ងៃទី៩ វិច្ឆិកា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តសរុបមានចំនួនជាង១៣,០០០នាក់»៕ ផ្ដល់សិទ្ធិដោយ៖ Freahnews

ថ្ងៃទី១ នៃពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លើកទី៥ នៅខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរមកលេងកម្សាន្តជាង១១ម៉ឺននាក់

Nisaiy KP November 9, 2024 09/11/2024

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តការណ៍ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាអុំទូក នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ជាប់ផ្លូវលេខ១០១ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ជាក់ស្តែងនាថ្ងៃទី១ នៃពិធីប្រណាំងទូកនេះ គេសង្កេតឃើញមានភ្ញៀវទេសចរមកលេងកម្សាន្ត ទាំងពេលថ្ងៃ និងពេលយប់ មានប្រមាណ ១១៥,០០០នាក់។ សម្រាប់ពិធីបើកព្រឹត្តការណ៍ប្រណាំងទូក ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកស្រី ព្រមទាំងបានការចូលរួមពីសំណាក់ លោក លោស្រី ជាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក […]

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវចាប់ខ្លួនករណីបុរស ៣នាក់ ថតរូបម្នាក់កាន់អាវុធខុសច្បាប់បង្ហោះតាមបណ្ដាញសង្គម, ម្នាក់ក្នុងចំណោមនោះត្រូវបានចាប់ខ្លួន

Nisaiy KP November 9, 2024 09/11/2024

(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កំពុងបើកការស្រាវជ្រាវចាប់ខ្លួនបុរស ៣នាក់ ដែលថតរូបមានម្នាក់សំញែងអាវុធខ្លី ហើយបង្ហោះនៅតាមបណ្ដាញសង្គម ដែលនាំឲ្យផ្ទុះការរិះគន់ធ្លាក់មកជាបន្ដបន្ទាប់។ តាមរយៈសេចក្ដីបំភ្លឺ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអះអាងថា រូបភាពដែលត្រូវបានគេចែកចាយនោះ ជារូបភាពចាស់ ព្រោះម្នាក់ក្នុងចំណោមអ្នកទាំង៣ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅហើយ ទាក់ទិនករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់។ រូបភាពដែលរងនូវការរិះគន់នេះ បានបង្ហាញថា មានបុរស៣នាក់ ដោយក្នុងនោះម្នាក់ឈរកណ្ដាលទំនងជាជនជាតិចិន ខណៈអ្នកឈរអមសងខាង ដោតខាងស្ដាំនៃរូបភាពមានកាន់កាំភ្លើងសំញែងចេញខាងក្រៅ។ ផ្អែកតាមការស្រាវជ្រាវ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រូបភាពខាងលើ គឺជារូបភាពចាស់ ដែលបានថតកាលពីពេលកន្លងទៅ ព្រោះក្នុងចំណោមរូបថតអ្នកទាំង៣នាក់ មានបុគ្គល២នាក់ ដែលស្លៀកពាក់ស្រដៀងគ្នា ពួកគេជាប់ពាក់ព័ន្ធក្នុងករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រីដូហ្វីន សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងចំណោមអ្នកទាំង២នាក់ មានជនសង្ស័យម្នាក់ឈ្មោះ សាន ឆលីហ៊ាន ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ។ ដោយឡែកជនម្នាក់ទៀត ក្នុងរូបមានកាន់អាវុធខ្លីមាន ឈ្មោះ អានុន […]

ប្រធានសហព័ន្ធ ក្រើនរំឮកកីឡាករប៊ីយ៉ា ត្រូវអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមនុស្សគេអត់មិនបាន តែហាមភ្លេចខ្លួន

Liny Chan November 9, 2024 09/11/2024

(ភ្នំពេញ)៖ លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានជំរុញ និងលើកទឹកចិត្តកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដុសខាត់សមត្ថភាពជំនាញរបស់ខ្លួនឱ្យបានខ្លាំង រហូតក្លាយជាមនុស្សគេអត់មិនបាន តែហាមធ្វើជាមនុស្សពូកែរហូតភ្លេចខ្លួន។ ការក្រើនរំឮកនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ កាលពីថ្ងៃសុក្រម្សិលមិញ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកមកពី ៧ក្រសួង និងរាជធានី-ខេត្តចូលរួម។ តាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ និងកីឡាករទាំងអស់។ ទោះបីលទ្ធផលឈ្នះ ឬចាញ់ លោកបានជំរុញឱ្យអត្តពលិកទាំងអស់ បន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ខាងមុខ។ ឆ្លៀតឱកាសនោះលោក ជុំ កុសល បានបន្ថែមទៀត អាជីពកីឡា ងាយនឹងលេចត្រដែតនូវកេរ្ដិ៍ឈ្មោះលើបណ្ដាញសង្គម បើសិនមានការខិតខំប្រឹងប្រែង និងច្បាស់លាស់ក្នុងការពង្រឹងជំនាញរបស់ខ្លួន។ ជាក់ស្ដែងកីឡាប៊ីយ៉ា និងស្នូកឃ័រ ដែលមានកីឡាករ-កីឡាការិនី […]

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកស្នួល ខេត្តក្រចេះ បានសម្លាប់មនុស្ស៥នាក់, សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអត្ថសញ្ញាណជនបង្ក

Liny Chan November 9, 2024 09/11/2024

(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ កំពុងចុះស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនបង្កការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឱ្យមនុស្សប្រុសស្រីក្មេងចាស់៥នាក់ បានស្លាប់យ៉ាអណោចអធម បន្ទាប់ពីរថយន្តធន់ធ្ងន់១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវជាតិ១ខ្សែ នាវេលាម៉ោងជាង៩យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ផ្លូវចូលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេរណ៍ដ៏រន្ធត់នេះ បានបណ្តាលឲ្យជនរងគ្រោះ៥នាក់ ដែលកំពុងដឹកគ្នាក្នុងនោះស្ត្រីវ័យចំណាស់២នាក់ និងកុមារាកុមារី៣នាក់ បានស្លាប់នៅនឹងកន្លែង កើតហេតុភ្លាមៗ។ ទិដ្ឋភាពនៅកន្លែងកើតហេតុ បានបង្ហាញថា រថយន្តបង្កក្រោយបានបុករះរួច បានអូសម៉ូតូ និងសពជនរងគ្រោះជាច្រើនម៉ែត្ររាយប៉ាយនៅលើដងផ្លូវ ហើយរថយន្តបង្កបានគេចចេញពីទីកើតហេតុដោយសុវត្ថិភាព។ ក្រោយទទួលបានដំណឹងគ្រោះថ្នាក់នោះភ្លាម, កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានចុះទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការវាស់វែង ប្រមូលសាកសពជនរងគ្រោះទាំង៥នាក់ យកមកតម្កល់ទុកនៅវត្តសេះសរ ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរក និងប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានប្រាប់ថា សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះទាំង៥នាក់ ឃើញហើយ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់រស់នៅភូមិអូរព្រះ ឃុំអូរព្រះ ស្រុកអូរគ្រៀងសែនជ័យ។ ជនរងគ្រោះទាំង៥នាក់ […]

ប្រកាសចូលកាន់តំណែងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម, អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើមន្ត្រីទាំងអស់ កែលម្អទម្លាប់មិនល្អចេញ ហើយដាក់ទិសដៅរួមគ្នាបម្រើពលរដ្ឋឲ្យបានល្អ

Liny Chan November 9, 2024 09/11/2024

(កណ្ដាល)៖ ក្នុងថ្ងៃប្រកាសលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានសង្កត់ធ្ងន់លើចំណុចសំខាន់ នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការ ដែលចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាកសាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាល្អជាមួយអភិបាលស្រុកទើបឡើងថ្មីផងដែរ។ ពិធីប្រកាសតែងតាំងដ៏ឱឡារឹកនេះ ក៏បានធ្វើឡើងក្រោមវត្តមានផងដែរពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត។ ថ្លែងក្នុងពិធីនេះលោក គួច ចំរើន បានជំរុញអភិបាលស្រុកថ្មីដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលស្រុកថ្មី ត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត អភិបាលខេត្តបានលើកទឹកចិត្ត និងជំរុញក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកល្វាឯម សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលស្រុកល្វាឯមថ្មីឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកល្វាឯម អាចសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។ ក្នុងពិធីនេះលោកអភិបាលខេត្ត […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា

Liny Chan November 9, 2024 09/11/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ម្ចាស់រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ គ្រប់ប្រភេទ និងម្ចាស់យានយន្តគ្រប់ប្រភេទ អំពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ដ្រីក្រសួងការងារ៖ សួនឧស្សាហកម្មវាយនភណ្ឌនៅខេត្តកំពង់ស្ពឺ បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋប្រមាណពី៥ម៉ឺន ទៅ៦ម៉ឺននាក់

Liny Chan November 9, 2024 09/11/2024

(កំពង់ស្ពឺ)៖ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅក្នុងខេត្តកំពង់ស្ពឺ គឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្ម ដោយផ្តោតលើបង្កើតឲ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍដែលផ្តល់ឱកាសឲ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិចត្រូនិក ក្នុងតំបន់អាស៊ាន។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងប្រមាណពី៥ម៉ឺន ទៅ៦ម៉ឺននាក់។ លោក ហេង សួរ បានលើកឡើងទៀតថា ការបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដែលផ្តើមចេញតាំងពីដើមអាណត្តិរបស់រាជរដ្ឋាភិបាលកន្លងមក ដែលបានស្តែងចេញតាមរយៈសកម្មភាពរបស់សម្តេចធិបតី ក្នុងអញ្ជើញជួបកម្មករនិយោជិត ក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងការបូបនៅតាមបណ្តាខេត្តបន្តបន្ទាប់ និងការដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញវិស័យនេះ ឲ្យមានការរីកចម្រើនដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។ រដ្ឋមន្ត្រីក្រសួងការងារ បានបន្ថែមទៀតថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសរុបចំនួន៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបជាងប្រមាណ១៧ម៉ឺននាក់កំពុងធ្វើការ។ ជាមួយនឹងកំណើនរោងចក្រ […]