ព័ត៌មានជាតិ

តបតាមសំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, គ្រឹះស្ថានអប់រំឯកជនទាំង១២០ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី

Nisaiy KP November 3, 2024 03/11/2024

(ភ្នំពេញ)៖ គ្រឹះស្ថានអប់រំឯកជនទាំងអស់ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ សិក្សា ២០២៤-២០២៥នេះ៕ ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ដល់ម៉ូតូ ថវិកា និងអាហារូបករណ៍ ជូនយុវតីប្រឡងបាននិទ្ទេស A ដែលមានជីវភាពក្រីក្រឪពុកឡើងត្នោត ម្ដាយដើរដកព្រលឹត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

Nisaiy KP November 3, 2024 03/11/2024

(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានផ្ដល់អំណោយជូនយុវតីសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេស A រស់នៅក្នុងគ្រួសារក្រីក្រលំបាក មានឪពុកជាអ្នកឡើងត្នោត និងម្ដាយជាអ្នកដើរដកព្រលឹត។ អំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង នាំយកទៅប្រគល់ជូនយុវតី វុទ្ធ ម៉ាលី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ អំណោយទាំងនោះរួមមាន ម៉ូតូ១គ្រឿង គ្រឿងឧបភោគបរិភោគ ថវិកា១លានរៀល និងបានផ្តល់អាហារូបករណ៍បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបំពេញក្តីស្រមៃក្មួយស្រីផងដែរ។ សូមជម្រាបថា យុវតី វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពារាំង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ស្ថិតនៅឃុំរាប៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងព័ត៌មាន ជូនដំណឹងដល់អ្នកសារព័ត៌មានពីការចុះឈ្មោះដើម្បីចូលរួមយកព័ត៌មាន ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក

Nisaiy KP November 3, 2024 03/11/2024

(ភ្នំពេញ)៖ អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថានៅខែវិច្ឆិកានេះ ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួនពីរ គឺទី១៖ ខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩-វិច្ឆិកា-១៩៥៣ – ០៩-វិច្ឆិកា-២០២៤ និង២៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ថ្ងៃទី១៤, ១៥, ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចូលរួមយកព័ត៌មាន និងផ្តិតយករូបភាពក្នុងពិធីខាងលើ ក៏ដូចជាសម្រួលដល់ការអនុវត្តការងារ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនងចុះឈ្មោះបំពេញពាក្យស្នើសុំដើម្បីទទួលបណ្ណសម្គាល់រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹមម៉ោង ១៧:៣០នាទីល្ងាច តាមរយៈលោក សំ វិបុល ០៩៦ ៩៩៩ ៩៤៧៩ (តេឡេក្រាម) និងលោក ប៊ូល វីរៈ ០៩២ ១៦៨ ៦០០ […]

រដ្ឋាភិបាលផ្តល់ស្រូវពូជ២៦១,៩តោន ចែកជូនប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់នៅទូទាំងខេត្តកំពង់ចាម

Nisaiy KP November 3, 2024 03/11/2024

(កំពង់ចាម)៖ រដ្ឋាភិបាល បានផ្តល់ស្រូវពូជ២៦១,៩តោន សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅទូទាំងខេត្តកំពង់ចាម។ ជាក់ស្តែងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រូវពូជត្រូវបានចែកជូនប្រជាពលរដ្ឋជាង៨០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរជាច្រើន។ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៤នេះ ស្ថានភាព នៃការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ក្នុងខេត្តកំពង់ចាមបាន ជួបប្រទះបញ្ហាដោយគ្រោះមហន្តរាយ រាំងស្ងួត ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្នុងចុងរដូវ ដែលបណ្តាលឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវ សរុបចំនួន ៥.៣៨៧ហ.ត ស្មើនឹង ៩.២៦៥ គ្រួសារ ក្នុងនោះ សម្រាប់ស្រុកស្ទឹងត្រង់ ខូចខាតផ្ទៃដីសរុប ៦៨៦ ហ.ត ១.២៥០ គ្រួសារ ៧ឃុំគឺ៖ ឃុំទួលសំបួរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ […]

លោក ហេង សួរ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

Nisaiy KP November 3, 2024 03/11/2024

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចជំនួបនេះដែរ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជា។ ក្នុងឱកាសនោះដែរ លោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេសរដ្ឋាភិបាលកូរ៉េបានជួយកសាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា សាលាកូរ៉េ ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សជាច្រើន លើជំនាញបច្ចេកទេស វិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ។ ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េបានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ មានការគាំពារពីរដ្ឋាភិបាលកូរ៉េ និងអាចទទួលបានជំនាញខ្ពស់ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។ […]

សិស្សនិទ្ទេស A ម្នាក់ ដែលមានឪពុកជាអ្នករត់ម៉ូតូឌុប និងម្តាយស៊ីឈ្នួលលាងចានឲ្យគេ ត្រូវបានអភិបាលខេត្តបាត់ដំបង ផ្តល់អំណោយ និងសង់ផ្ទះមួយខ្នងជូន

Nisaiy KP November 3, 2024 03/11/2024

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់អោយក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខា បានចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករតស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរ គឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A។ ក្នុងឱកាសនោះ លោក ងី សែត បានពាំនាំប្រសាសន៍របស់លោក សុខ លូ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងកោតសរសើរចំពោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ទោះបីជាមានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ […]

ការផ្តល់សេវាលិខិតឆ្លងដែន នៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាត្បូង បិទបញ្ចប់ហើយ, រយៈពេល១០ខែ មានអ្នកស្នើសុំផ្តល់សេវាលិខិតឆ្លងដែនជាង ៦ពាន់នាក់

Nisaiy KP November 3, 2024 03/11/2024

(ភ្នំពេញ)៖ ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទ​បញ្ចប់​ហើយ​នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានពន្យារចំនួនពីរលើក។ យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រយៈពេលប្រមាណជា១០ខែមកនេះ គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​​កូរ៉េខាត្បូង បានទទួលពាក្យស្នើសុំ​ផ្តល់​លិខិតឆ្លងដែនសរុបចំនួន ៦,២៥២ច្បាប់ និងបាន​បើក​លិខិត​ឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករ​ខ្មែរបានសរុបចំនួន ៤,៩៧១នាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់​ដឹក​នាំ​មន្ត្រី​នគរបាលជាតិ​ ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​​​ ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថាន​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រ​ចិត្តទាំង​អស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូន​ប្រជាពល​រដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងកូរ៉េខាងត្បូង នៅស្ថានឯក​អគ្គរាជ​ទូត​កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រហូតឈានសម្រេចបានការបិទបញ្ចប់ដំណើរការនៃការផ្តល់​សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលការលំបាក និងកាត់​បន្ថយ​បន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករនៅប្រទេសកូរ៉េបានយ៉ាងច្រើន។ សម្តេចមហាបវរធិបតី ក៏បានសម្តែងក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់​ប្រជា​ពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ។ សូមរំលឹកថា កាលពីរដើមឆ្នាំ២០២៤ ក្រោយពេលឡើងកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាម សម្តេច​មហាបវរ​ធិប​តី ហ៊ុន ម៉ាណែត បានណែនាំឱ្យ​មន្ត្រីទៅផ្តល់សេវាលិខិតឆ្លង​ដែនដោយផ្ទាល់នៅស្ថាន​ទូត​​កម្ពុជា​ប្រចាំ​ប្រទេសកូរ៉េខាងត្បូង ដើម្បីសម្រួលការលំបាក […]

ខេត្តសៀមរាបនឹងមានពិព័រណ៍ «ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី១១-២០ ខែវិច្ឆិកា ឆ្នាំ២០២៤

Liny Chan November 2, 2024 02/11/2024

(សៀមរាប)៖ គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នឹងមានការរៀបចំពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី១១-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News