ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនដង្ហែទៅវត្តខ្មែរក្រោម
Liny Chan
November 5, 2024
05/11/2024
(ត្រាវិញ, វៀតណាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមពោធិគិរីវង្សារាមចំនួន២ម៉ឺនដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០២លានដុង។ សូមបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការចូលរួមពីគណៈសង្ឃនាយកទាំងពីរគណៈ ព្រមទាំងប្រជាពលរដ្ឋខ្មែរដង្ហែមកវត្តខ្មែរក្រោមពោធិគិរីវង្សារាម ទទួលបានបច្ច័យសរុបចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក។ បច្ច័យត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនារួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម […]