លោក ខៀវ កាញារីទ្ធ៖ ស្តង់ដារកីឡារាំ ទទួលបានការយល់ដឹងច្រើន ក្រោយចាប់ផ្ដើមដំបូង មានអ្នកជេរច្រើនជាងសរសើរ
Liny Chan
November 2, 2024
02/11/2024
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា ថា មហាជនចាប់ផ្ដើមយល់ដឹងពីស្ដង់ដារកីឡារាំ ក្រោយចាប់ផ្ដើមដំបូងៗ មានការជេរច្រើនជាងអ្នកសរសើរ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ ដោយមានប្រតិភូ និងអត្តពលិកមកពី ៥រាជធានី-ខេត្ត និងក្រសួងចូលរួម ខណៈការប្រកួត នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។ ថ្លែងក្នុងពិធីបើកការប្រកួតលោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរប្រធានសហព័ន្ធលោកស្រី ញ៉ែម មរកត ចំពោះការជម្នះឧបសគ្គ និងខិតខំប្រឹងប្រែងដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍កីឡារាំ រហូតមានការរីកចម្រើន ហើយមានការទទួលស្គាល់លើឆាកជាតិ និងអន្ដរជាតិ ពិសេសគឺប្រជាពលរដ្ឋ ដែលមិនសូវមានការយល់ដឹងពីកីឡារាំ បានយល់ដឹងច្រើនពីរបៀបរបបស្លៀកពាក់ និងរបៀបរាំជាដើម ផ្ទុយពីការចាប់ផ្ដើមដំបូង។ លោកបន្ដថា «ខ្ញុំនឹកឃើញពីដែលយើងចាប់ផ្ដើមធ្វើដំបូង អ្នកសរសើរមានតិចណាស់ សម្បូរតែអ្នកជេ និងអ្នកបង្អាប់ ព្រោះគេមិនដឹងយើង(ក្មួយៗ) ស្លៀកពាក់របៀបអ៊ីចឹង រាំរបៀបអ៊ីចឹង ។ ហេតុនេះ អ្នកសរសើរមានតិចមែនទែន […]