ព័ត៌មានជាតិ

កម្ពុជាបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែម នៅទូទាំងប្រទេស ដើម្បីការពារកុមារជាង ១.៥លាននាក់

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ​ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែ មនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១.៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ដែលព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ យុទ្ធនាការនេះបានដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារ ទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះយុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ។ នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះជាមូលហេតុចម្បង ដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំ ក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។ ប្រទេសកម្ពុជា និងប្រទេសជិតខាងកំពុងប្រឈមនឹងភាពងាយរងគ្រោះនៃការឆ្លងរីករាលដាលជំងឺកញ្ជ្រឹល ស្អូចនេះ ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនអន្តោប្រវេសន៍ […]

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

Liny Chan October 31, 2024 31/10/2024

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ ការស្នើរយ៉ាងដូច្នេះរបស់លោក ហួត ហាក់ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យ ទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោក Vijay Shankar Padsad តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ជាច្រើនចូលរួមផងដែរ។ លោក ហួត ហាក់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តរក្សាបាននូវសុខសន្តិភាព […]

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដ្ឋានកំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ដើម្បីពន្លឿនការជួសជុល ធ្វើឲ្យបានលឿនទៅតាមស្តង់ដាបច្ចេកទេស

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានបាក់ស្រុតកាលពីជាង ១ខែមុននោះ បានជួសជុសស្ថាបនាឡើងវិញបានជាច្រើនភាគរយហើយ។ ដើម្បីជំរុញឲ្យការជួសជុស និងស្ថាបនាផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះ នាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដ្ឋាននេះដើម្បីពន្លឿនការជួសជុល និងបានណែនាំឲ្យក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះ ធ្វើឲ្យបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អចំពោះទីតាំងផ្លូវបេតុងដែលស្រុត យើងបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហា ត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើឲ្យក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំឲ្យបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង, ក្រុមការងារបានសម្រុកអនុវត្តការងារ ជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញ យ៉ាងយកចិត្តទុកដាក់ […]

លោក ដូណាល់ ត្រាំ ឡើងជិះរថយន្តដឹកសំរាម ក្រោយលោក បៃដិន ដៀលក្រុមអ្នកគាំទ្ររបស់លោក ថាជាសំំរាម បង្កជារឿងឈឺក្បាលដល់យុទ្ធនាការលោកស្រី ហារីស

Liny Chan October 31, 2024 31/10/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មានចេញពីក្នុង​រថយន្តដឹកសំរាម១គ្រឿង ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់សេតវិមាន ត្រូវបានបង្ខំឱ្យដកខ្លួនឃ្លាតឆ្ងាយពីពាក្យសម្តី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្តីពីក្រុមអ្នកគាំទ្របក្សសាធារណរដ្ឋ ដែលបានបង្កជារឿងឈឺក្បាល សម្រាប់បេក្ខជន​បក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។ ថ្លែងប្រតិកម្មចំពោះការលើកឡើងមួយ ដែលថាតំបន់ Puerto Rico ប្រៀបដូចជា ដែនកោះពោរពេញទៅដោយសំរាម អណ្តែត​ព្រោងព្រាត លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «សំរាមដែលខ្ញុំមើលឃើញ កំពុងអណ្តែតនោះ គឺមានតែអ្នកគាំទ្រលោក ត្រាំ ប៉ុណ្ណោះ»។ ភ្លាមៗខាងសេតវិមាន បានចេញមុខបកស្រាយថា លោកប្រធានាធិបតីអាមេរិក មិនមែនចង់សំដៅលើ អ្នកគាំទ្រ​បក្សសាធារណរដ្ឋឡើយ ប៉ុន្តែទៅលើវោហារសាស្រ្តរបស់លោក ត្រាំ ឯណោះទេ។ រីឯលោកស្រី ហារីស ក៏បាននិយាយដែរថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនយល់ស្របជាខ្លាំង […]

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ ព្រមទាំងផ្ដល់ប្រាក់១ម៉ឺនដុល្លារ និង៣៥លានរៀលសម្រាប់បង្កើតអាជីវកម្មឡដុតនំប៉័ង

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យភាគីជម្លោះ និងបានណែនាំទៅគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ និងកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន […]

ចៅក្រមស៉ើបសួរសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធបណ្ដឹងរឿងឆ្កែមួយក្បាល

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួន បន្ទាប់ពីរងបណ្ដឹងពីស្ដ្រីម្នាក់ពាក់ព័ន្ធករណីចាប់ឆ្កែចិញ្ចឹមមួយក្បាល។ សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែរ។ ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះ ត្រូវបានគេបញ្ជាក់ថា បុរសខាងលើ និងដើមបណ្ដឹងជាមនុស្សស្គាល់គ្នា ពោលចុងចម្លើយជាកូនចៅធ្វើការឲ្យដើមបណ្ដឹង ដែលគេស្គាល់ថាមានប្ដីជាជនជាតិចិន។ រឿងរ៉ាវដែលត្រូវគេចែកចាយនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការជាអ្នកបើកបររថយន្ដ ចំនួន៦០ម៉ឺនរៀល ឲ្យបុរសចុងចម្លើយនោះទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះជាបន្ដបន្ទាប់។ ដោយសារចិត្តខឹង បុរសជាចុងចម្លើយបានចាប់កូនឆ្កែចិញ្ចឹមមួយក្បាលរបស់ស្ដ្រីដើមបណ្ដឹង រួចយកទៅស្រុកនៅខេត្តក្រចេះ។ ពេលនោះភាគីទាំងពីរបានឈ្លោះទាស់ទែងគ្នា ហើយស្ដ្រីដើមបណ្ដឹង បានដាក់ពាក្យប្ដឹងទៅនគរបាលខណ្ឌសែនសុខ ហើយឈានដល់ការចាប់ខ្លួនបុរសខាងលើឈ្មោះ ណន សុខហេង។ កាលដែលចាប់ខ្លួននោះ ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅខេត្តក្រចេះ រួចបញ្ជូនមករាជធានីភ្នំពេញ។ រំលងបានប៉ុន្មានថ្ងៃ ក្រោយទទួលព័ត៌មានថា បុរសខាងលើត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួននោះ រឿងរ៉ាវនេះបានផ្ទុះការវែកញែកគ្នានៅតាមបណ្ដាញសង្គមតែម្ដង។ រហូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ចៅក្រមស៉ើបសួរ ទិត ដាលីន បានចេញដីកាបង្គាប់ឲ្យដោះលែងបុរសខាងលើវិញ៕ ផ្ដល់សិទ្ធិដោយ៖ […]

សមាគមកូរ៉េ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍បញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបង្ហាញថា ពួកគេរស់នៅនិងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ជាមួយតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនកម្ពុជា-កូរ៉េ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍មួយនៅប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា និងគោលដៅទេសចរណ៍កម្ពុជា ខណៈក្រសួង ស្ថាប័នជាតិរបស់កម្ពុជាក៏បានចេញសេចក្ដីបំភ្លឺ សេចក្ដីបដិសេធរួចមកហើយដែរ។ លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ […]

ក្រុមហ៊ុនរបស់ជប៉ុនស្នើសុំសហការពីកម្ពុជាលើគម្រោងវិនិយោគ ហើយត្រៀមរៀបចំការប្រគុំតន្ត្រីនាពេលខាងមុខ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនាកម្ពុជា

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន Sun Music Group បានស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគនៅកម្ពុជា និងស្នើសហការក្នុងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមពីផលិតកម្មនិងតារាល្បីៗជប៉ុនជាទូតទេសចរណ៍ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។ ការណ៍នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group នារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ជំនួបពិភាក្សាការងារនេះធ្វើឡើងក្នុងគោលបំណងស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកនាយកក្រុមហ៊ុន និងសហការីដែលបានមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Brew Master of GANZBERG ចុះផ្ទាល់ពិនិត្យប្រព័ន្ធសំលេងលំដាប់អន្តរជាតិ មុនព្រឹត្តិការណ៍ GANZBERG Super Idol Concert រដូវកាលទី 2

Liny Chan October 31, 2024 31/10/2024

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សលំដាប់ពិភព លោក GANZBERG Super Idol Concert រដូវកាលទី 2 រឹតតែកៀកមកដល់ ក្រុមការងារជាតិ និងអន្តរជាតិជាច្រើននាក់កំពុងមមាញឹកដំឡើងឆាក និងប្រព័ន្ធសំលេងដ៏ល្អបំផុតលំដាប់អន្តរជាតិ មានតែមួយគ្មានពីរ។  បើទោះជារវល់និងភារកិច្ចប៉ុណ្ណា Brew Master of GANZBERG ក៏នៅតែឆ្លៀតពេលចុះពិនិត្យប្រព័ន្ធសំលេងដើម្បីធ្វើឱ្យប្រាកដថា គ្រប់យ៉ាងណាដំណើរការយ៉ាងរលូន។ ពិនិត្យប្រព័ន្ធសំលេងដែលនាំចូលពីបរទេសជាច្រើន ត្រូវបានដំឡើងដោយក្រុមការងារបច្ចេកទេសសំលេងមកពីប្រទេសសិង្ហបុរី រួមសហការជាមួយក្រុមការងារបច្ចេកទេសសំលេងខ្មែរ។  ទាំងនេះធ្វើឱ្យឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោកដំបូងគេបង្អស់ក្នុងស្រុកខ្មែររឹតតែអស្ចារ្យ។ GANZBERG លេងឆាកធំ នាំកំពូល IDOL លំដាប់ពិភពលោក និងកំពូលអ្នកចម្រៀងលំដាប់ប្រទេសជាច្រើនរូបជួបគ្នាសាងប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន។ សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នា គឺមានចំណែកក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាត យក្សលំដាប់ពិភពលោក។ ពិសាដោយការទទួលខុសត្រូវ!

អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលទាំងស្រុងចំពោះការលើកឡើងថា «បង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»

Liny Chan October 30, 2024 30/10/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រកាស់ច្រានចោលទាំងស្រុង ចំពោះការលើឡើងថា «បានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»។ សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើងតាមបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ Facebook នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។ តាមលោកស្រី អ៊ុក ឆាយ៉ាវី ក្រសួងសេដ្ឋកិច្ចបានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត ៥ពាន់ដុល្លារ។ តែលោកស្រីអះអាងថា សមាគមគ្មានលទ្ធភាពបង់ពន្ធទេ ដោយសារតែសមាគមគ្មានប្រាក់ចំណូល ហើយបុគ្គលិកក៏សុទ្ធជាអ្នកធ្វើការងារដោយស្ម័គ្រចិត្ត»។ អគ្គនាយកដ្ឋានពន្ធដារ «សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនេះ ដែលជាការអះអាង ពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវលើអគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨ […]