ព័ត៌មានជាតិ

ទំហំបរធនដែលបានចុះបញ្ជីកើនឡើងដល់ ១,៦៥២លានដុល្លារ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤

Liny Chan October 30, 2024 30/10/2024

(ភ្នំពេញ)៖ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ ​បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន ១,០៣០ ករណី​ ​មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក ​ដែលបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ថ្លែងនៅក្នុងវេទិកា​បរធនបាលកិច្ច ឆ្នាំ២០២៤ ​ក្រោមប្រធានបទ «បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (​ន.ប.ធ) បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ៣ឆ្នាំជាងនេះ ​​បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើន​ឡើងជាបន្តបន្ទាប់។ ​ លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ ​បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន ១,០៣០ ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ១,៦៥២ លានដុល្លារ សហរដ្ឋអាមេរិក​។ គិតមកទល់ពេលនេះ និយ័តកមូលធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនបរធនបាលចំនួន ១៣​ ​ខណៈធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណ​និងការអនុញ្ញាតពី ន.ប.ធ. ជាប្រតិបត្តិករ បរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services),​ជាមួយគ្នានេះ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់បាក់ឌុប និងលើកទឹកចិត្តសម្រាប់សិស្ស ដែលទទួលលទ្ធផលមិនល្អ ត្រូវខិតខំរៀនសូត្របន្ថែមទៀត

Liny Chan October 30, 2024 30/10/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអបអរសាទរ សល់សិស្សានុសិស្ស ដែលបានប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុយិភូមិ ឆ្នាំ២០២៤នេះ និងបានលើកទឹកចិត្តផងដែរ សម្រាប់សិស្ស ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ​ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះសម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់​ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង»។ សូមបញ្ជាក់ដែរថា យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន […]

ខេត្តកណ្ដាល ជាប់លេខ១ លើផ្នែកកីឡាពិការភាព និងចំណាត់ថ្នាក់លេខ៤ទូទាំងប្រទេស ដោយទទួលបានមេដាយមាស១៤គ្រឿង ហើយត្រៀមទៅប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤

Liny Chan October 30, 2024 30/10/2024

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ក្រុមកីឡាករ កីឡាករនី ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរ គ្រូបង្វឹកទាំងអស់ ដែលចូលរួមដណ្ដើមយកជ័យលាភីលេខ១ ផ្នែកកីឡាជាតិជនពិការ, លេខ៤ទូទាំងប្រទេស ដោយប្រមូលបានមេដាយមាសរហូតដល់ទៅចំនួន ១៤គ្រឿង ដែលនេះជាមោទនភាពណាស់សម្រាប់អ្នកខេត្តកណ្ដាល ក្នុងការប្រកួតក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ហើយត្រៀមយកអ្នកខ្លាំងទៅដណ្ដើមការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។ ការថ្លែងកោតសរសើរបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។ លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រៀបចំ ការប្រកួតរៀងរាល់ពីរឆ្នាំម្តង ដែលលើកទី១ បានចាប់ផ្តើមនាឆ្នាំ២០១៦ ក្នុងនោះខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន ២៣ ប្រភេទកីឡាជាលទ្ធផល […]

ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៤ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់

Liny Chan October 30, 2024 30/10/2024

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន […]

មនុស្សច្រើនកុះករទស្សនាការបាញ់កាំជ្រួច និងលេងកម្សាន្តមុខព្រះបរមរាជវាំង

Liny Chan October 30, 2024 30/10/2024

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ មនុស្សម្នាយ៉ាងច្រើនកុះករ បានអញ្ជើញទស្សនា និងលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។ សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងរយពពេល៣ថ្ងៃជាប់គ្នា គឺយប់ថ្ងៃទី២៨ ២៩ និង៣០ ខែតុលា។ នៅសួនច្បារមុខព្រះបរមរាជវាំងក៏មានរៀបចំតាំងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខណៈតាមដងផ្លូវនានារៀបចំលំអដោយភ្លើងពណ៌ប្រកបដោយសោភណភាព។ ការបាញ់កាំជ្រួច និងការរៀបចំលំអរក្នុងរាជធានី នាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរ និងអ្នកទេសចរអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

សត្វខ្លាដំបង ១ក្បាល ដែលជនជាតិចិន ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងចិញ្ចឹម ត្រូវក្រុមអ្នកអភិរក្សនាំយកលែង នៅសួនសត្វភ្នំតាម៉ៅ

Liny Chan October 29, 2024 29/10/2024

(ភ្នំពេញ)៖ ក្រមការងារអភិរក្សសត្វព្រៃ និងកម្លាំងកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០៤នេះ បានចុះមកស្នើសុំដើម្បីយកសត្វខ្លាដំបង ១ក្បាល ដែលជនជាតិចិន នៅចំណុចភោជនីយដ្ឋាន ឆុងឈីងម៉ាថូស៊ុបចិន តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចិញ្ចឹមតាំងពីតូច ដើម្បីនាំទៅលែងនៅក្នុងទ្រុង ស្ថិតក្នុងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា «ក្រុមការងារអភិរក្សសត្វព្រៃសួនសត្វភ្នំតាម៉ៅ មកយកសត្វខ្លាដែលបុរសជនជាតិចិនចិញ្ចឹម នៅក្នុងភោជនីយដ្ឋានខាងលើដោយបានទទួលព័ត៌មាន ហើយអាជ្ញាធរថា គាត់មិនបានដឹងថាមានបុរសជនជាតិចិនចិញ្ចឹមខ្លាដំបងនេះដែរ»។ អាជ្ញាធរបានបន្តថា សត្វខ្លាដំបងនេះ ត្រូវបានម្ចាស់ដាក់នៅចំហៀងខាងកើតនៃភោជនីយដ្ឋាន ដែលមានដាក់បំពាក់ដោយម៉ាស៉ីនត្រជាក់២៤ម៉ោង លើ២៤ម៉ោង និងរាល់ថ្ងៃថៅកែចិន ជាអ្នកឱ្យចំណីរាល់ថ្ងៃ ឬ២ថ្ងៃ ឱ្យម្ដង ប៉ុន្តែមួយរយៈពេលនេះបាត់ថៅកែធំ មិនឃើញឱ្យចំណី តែមានបុរសជនជាតិចិនម្នាក់ជាអ្នកមើលការខុសត្រូវខាងលើ ជាអ្នកឱ្យចំណីជំនួស តែមិនបានឱ្យញឹកញាប់ដូចមុននោះទេ សម្រាប់ចំណាយលើចំណីសត្វខ្លាដំបង គឺត្រូវចំណាយថវិកាច្រើន ពោលគឺម្ដង ត្រូវដាក់សត្វមាន់ចំនួន ៤ក្បាល បើសាច់គោដាក់ម្ដងចាប់ពី ៣ ទៅ៥គីឡូក្រាមឯណោះ។ ចំពោះករណីនេះ ត្រូវបានអាជ្ញាធរ សហការជាមួយតំណាងម្ចាស់ភោជនីយដ្ឋានព្រមពៀងឱ្យអ្នកអភិរក្សយកសត្វខ្លាដំបងនេះ ទៅដាក់នៅសួនសត្វភ្នំតាម៉ៅ តាមការស្នើរបស់អភិរក្សដោយខ្លាចបង្កហេតុដោយចៃដន្យណាមួយដល់បុគ្គលិក ឬភ្ញៀវចូលមកភោជនីយដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះដែរ តំណាងម្ចាស់ហាងស្នើសុំឱ្យខាងអភិរក្សជួយមើលថែឱ្យចំណី ដិតដល់ផងអាណិតសត្វធ្លាប់រស់នៅជាមួយម្ចាស់ស៉ីស្រួលដេក សុទ្ធម៉ាស៉ីនត្រជាក់៕ […]

អ្នកនាំពាក្យក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុប នឹងត្រូវប្រកាសនៅថ្ងៃស្អែក សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល ខណៈតាមបណ្ដាខេត្ដផ្សេងៗនៅថ្ងៃទី៣១ ខែតុលា ដោយមិនមានអ្វីប្រែប្រួលនោះទេ

Liny Chan October 29, 2024 29/10/2024

(ភ្នំពេញ)៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល ខណៈតាមបណ្ដាខេត្ដផ្សេងៗ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រកាសលទ្ធផល គឺអនុវត្ដទៅតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក ដោយមិនមានការប្រែប្រួលនោះទេ»។ សូមជម្រាបថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី៧៤,៨៨២នាក់ មណ្ឌលប្រឡងសរុប២៣០មណ្ឌល ត្រូវជា៥,៥៣៣បន្ទប់។ ចំនួនបេក្ខជនអវត្តមានសរុប […]

ចិនត្រៀមបញ្ជូនអវកាសយានិកក្រុមថ្មីទៀត ឱ្យទៅផ្លាស់វេនស្នាក់នៅ ក្នុងស្ថានីយអវកាសរបស់ខ្លួន

Liny Chan October 29, 2024 29/10/2024

(ប៉េកាំង)៖ នៅថ្ងៃពុធសប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិក៣នាក់ទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ខណៈ​វាគឺជាបេសកកម្មសរុបលើកទី១៤ហើយ របស់ប្រទេសចិន ក្នុងការបញ្ជូនមនុស្សឡើងទៅទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្នុងចំណោមបេសកកម្មទាំង១៤នោះ បេសកកម្មចំនួន៨ គឺជាការធ្វើដំណើរទៅកាន់ស្ថានីយ Tiangong ដែលជាស្ថានីយអវកាស ចិនសាងសង់ឡើងដោយខ្លួនឯង។ បេសកកម្មចុងក្រោយគេ ហៅថា Shenzhou-19 នឹងដឹកនាំដោយអវកាសយានិក ឈ្មោះ Cai Xuzhe ដែលធ្លាប់បានស្ថិតក្នុងបេសកកម្ម Shenzhou-14 កាលពីខែមិថុនា ឆ្នាំ២០២២។ សម្រាប់អវកាសយានិក ២នាក់ទៀត គឺ Song Lingdong និង Wang Haoze បេសកកម្ម Shenzhou 19 គឺជាបេសកកម្មលើកដំបូងរបស់ពួកគេ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Wang គឺជាអវកាសយានិកចិនទី៣ ដែលជាស្រ្តី។ ស្រ្តីអវកាសយានិកចិន២នាក់មុន រួមមាន Liu Yang និង Wang Yaping ដែលម្នាក់ៗ […]

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ

Liny Chan October 29, 2024 29/10/2024

(ប៉េកាំង)៖ នៅថ្ងៃទី ២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ។ លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីព្រះអង្គទ្រង់ឡើងគ្រងរាជសម្បត្តិមក ព្រះអង្គបានរួមព្រះរាជវិភាគទានយ៉ាងសំខាន់ ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងការស្តារឡើងវិញ និងការផ្លាស់ប្តូរអន្តរជាតិរបស់កម្ពុជា ហើយបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ដើម្បីផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី រវាងចិននិងកម្ពុជា។ ក្រោមការដឹកនាំរួមរបស់ភាគីទាំងពីរ សហគមន៍រួមវាសនារវាងចិននិងកម្ពុជា បានឈានចូលយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ក្របខ័ណ្ឌសហប្រតិបត្តិការ “ត្បូងពេជ្រ ” មានភាពកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ ការកសាង “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងត្រី និងស្រូវ” ទទួលបានលទ្ធផលជាវិជ្ជមាន ហើយ “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជា ” ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក Xi Jinping បានគូសបញ្ជាក់ទៀតថា លោកមានឆន្ទៈធ្វើការជាមួយសម្តេចព្រះបរមនាថ […]