(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ ប្រធានក្រុមចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធា នីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានបើកសវនាការលើសំណុំរឿងគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។ បើតាមលោក អ៉ី រិន, អ្នកនាំពាក្យតុលាការធ្លាប់បានបញ្ជាក់ប្រាប់អ្នករាយការព័ត៌មាន Fresh News លោក ជួន សុជាតិ ថាសម្រាប់ជនត្រូវចោទទាំង៣នាក់ ម្នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ PJ, ម្នាក់នៅពន្ធនាគារ «ម១» និងម្នាក់ទៀតដែលជាស្រ្តីត្រូវបានឃុំខ្លួននៅពន្ធនាគារ «ម២»។ គួរកត់សម្គាល់ថា ក្នុងអង្គសវនាការដែលមានការចូលរួមដោយមន្ត្រីអង្គភាព ACU និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត និងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទទាំង៣រូប និងបន្ទាប់ពីការសួរដេញដោលបានបញ្ចប់។ តំណាងអយ្យការ បានសម្រេចតម្កល់បទចោទលើជនជាប់ទាំង៣នាក់ ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត និងបានបានស្នើរសុំឱ្យចៅក្រមក្រុមប្រឹក្សារផ្តន្ទាទោសតាមកំណត់ច្បាប់។ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស […]