ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ, រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលបន្ទុកភារកិច្ចនេះ

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ​ ពិសេសយុវជនបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចធិបតីបានបន្តថា កន្លងទៅ សម្ដេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថាចង់ទៅដែរ តែអត់លុយ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកម្សាន្ត ដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។ សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង»។ បើតាមប្រសាសន៍សម្តេចធបតី ការធ្វើឲ្យលក្ខខណ្ឌកាន់តែសាមញ្ញ ភ្ញៀវទេសចរក៏រីករាយ ហើយមន្ត្រីធ្វើការពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទអង្គរ ក៏ងាយស្រួលធ្វើការដែរ។ សូមជម្រាបថា ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នា នៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍ 

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសាវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា​ «ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារ​ការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូន​ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»។ សម្តេចធិបតី ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចកែសម្រួលម៉ោងបើក និងបិទការចូលទស្សនា តាមប្រាសាទមួយចំនួន ដោយក្នុងនោះម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត នឹងបើកនៅម៉ោង៥ព្រឹក បិទនៅម៉ោង៦ល្ងាច

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកែសម្រួលម៉ោងបើក និងបិទការចូលទស្សនា តាមប្រាសាទមួយចំនួន ដោយក្នុងនោះម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត នឹងបើកនៅម៉ោង៥ព្រឹក ហើយបិទនៅម៉ោង៦ល្ងាច ដោយឡែកសម្រាប់ម៉ោងបិទ និងបើកនៃការចូលទស្សនាតាមប្រាសាទនេះ នឹងប្រែប្រួលតាមរដូវកាល។ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើសេចក្ដីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនដល់បងប្អូន មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា ដើម្បីជួយ និងសម្រួលដល់បងប្អូន ក្នុងការប្រកបរបរការងារ ខ្ញុំបានសម្រេចពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ចាប់ពី២ឆ្នាំទៅ៣ឆ្នាំ។ លើសពីនេះខ្ញុំបានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងចូលទស្សនា លើប្រាសាទមួយចំនួនបន្ថែមទៀត ដើម្បីឲ្យភ្ញៀវទេសចរអាចមើលថ្ងៃលិច, ថ្ងៃរះ និងស្ដាប់សត្វយំនៅពេលព្រឹកព្រលឹមដូចជា ប្រាសាទអង្គវត្តជាដើម»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ជាលទ្ធផលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា […]

ប្រទះឃើញចម្លាក់ទ្វារបាល១ នៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី (ខាងជើងប្រាសាទព្រះខ័ន)

Liny Chan August 22, 2024 22/08/2024

(សៀមរាប)៖ ចម្លាក់បដិមាទ្វារបាល (យក្ស) ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។ លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១.៦០ម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូនក្រពើភ្នំ ឬក្រពើត្រី ជាសត្វជិតផុតពូជចំនួន១៤ក្បាលបានញាស់ នៅដែនជម្រកសត្វព្រៃសៀមប៉ាង

Liny Chan August 22, 2024 22/08/2024

(ភ្នំពេញ)៖ កូនក្រពើភ្នំ ឬហៅថាក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាល នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើង បានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសម្បុកមួយ ក្នុងចំណោមសម្បុកចំនួន៥ ខណៈដែលសម្បុកចំនួន៤ទៀត មិនបានជោគជ័យនោះទេ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបន្ថែមថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាពបានធ្វើឱ្យចំនួន របស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។ គួរបញ្ជាក់ថា ក្រពើភ្នំ គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អំណោយផ្ទះចំនួន២៥ខ្នង ដល់អតីតយុទ្ធជនខេត្តកណ្តាល ក្នុងឱកាសប្រកាសទទួលស្គាល់លោក គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល

Liny Chan August 22, 2024 22/08/2024

(កណ្តាល)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យប្រធានកិត្តិយសសមាគមអតីតយុទ្ធជនថ្មីខេត្តកណ្តាល ពិនិត្យលក្ខណៈសម្បត្តិឲ្យបានត្រឹមត្រូវ ចំពោះអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីនិងផ្ទះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រេចផ្តល់អំណោយផ្ទះចំនួន២៥ខ្នងដល់អតីតយុទ្ធជនក្នុងខេត្តកណ្តាល។ ការជំរុញរបស់ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ ទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ […]

Update: ស្ដ្រីឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់

Liny Chan August 22, 2024 22/08/2024

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង […]

អគ្គិភ័យឆាបឆេះផ្ទះលក់សម្ភារ នៅខណ្ឌមានជ័យ បណ្តាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិត, កម្លាំងនគរបាលប្រើប្រាស់ឡានទឹកអស់៥២គ្រឿង​ ហើយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី

Liny Chan August 22, 2024 22/08/2024

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់សម្ភារមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖២០នាទីព្រឹក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកវរសសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ សម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ

Liny Chan August 22, 2024 22/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃ ប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានចូលរួមចំណែក ផ្តល់កិច្ចសហការសម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផល ដ៏វិសេសវិសាលនាពេលនេះ។ ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធីដ៏សែនរីករាយនៃការវិលត្រឡប់នៃ ព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងស្មារតីនេះក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមកោតសសើរ និងវាយតម្លៃខ្ពស់ជាពិសេសដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើកិច្ចការងារទាំងនេះ ក្នុងនាមជាសេនាធិការនាំមុខ ក្នុងកិច្ចការពារ ថែរក្សា លើស្ទួយវប្បធម៌ខ្មែរ។ សម្ដេចធិបតីបានថ្លែងបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រសួងកាលបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្ថានទូតកម្ពុជានៅក្រៅប្រទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]