(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុលដល់ភាគីម្ចាស់កម្ចីសរុបចំនួន ១៨១.៥៥ លានដុល្លារអាមេរិក កើនឡើង ០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងចំណោមការទូទាត់បំណុលជិត២០០លានដុល្លារនេះ បានទូទាត់បំណុលសាធារណៈក្រៅប្រទេសមានចំនួន ១៨១ លានដុល្លារអាមេរិក ដែលក្នុងនោះប្រាក់ដើមមានចំនួន ១៤២.៤០ លានដុល្លារអាមេរិក និងការប្រាក់រួមទាំងប្រាក់កម្រៃផ្សេងៗចំនួន៣៨.៦០ លានដុល្លារអាមេរិក។ ចំណែកការទូទាត់បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០.៥៥លានដុល្លារអាមេរិក ដែលទឹកប្រាក់ទាំងនេះ គឺជាការប្រាក់។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ ១១ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង០.៨៨% ត្រូវនឹងប្រមាណ ៩៨លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ ចិនជាប្រទេសដែលផ្តល់កម្ចីច្រើនជាងគេដល់កម្ពុជា ដែលមានចំណែក ៣៦% មានទឹកប្រាក់ប្រមាណ ៣.៩៩ពាន់លានដុល្លារ, ចំណែកជប៉ុន មានចំណែកប្រមាណ ១១% មានទឹកប្រមាណជាង ១.២១ពាន់ដុល្លារ, កូរ៉េ ៥% ប្រមាណ ៥៥០លានដុល្លារ, បារាំង ៥% មានទឹកប្រាក់ […]