ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «រកឃើញបំណែកឧទ្ធម្ភាគចក្រ» ដែលបាត់ដំណឹង

Liny Chan July 15, 2024 15/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឈុំ សុជាត​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលថា «នៅថ្ងៃនេះ រកឃើញចំណែកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនៅជួរភ្នំក្រវ៉ាញ់»។ តាមរយៈបណ្តាញសង្គមផ្លូវការ​ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាងថា៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។ ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនជាពិសេសក្រុម ​MMO បានផ្សព្វផ្សាយដោយគ្មានមូលដ្ឋានថា «ដំណឹងបន្ទាន់ រកឃើញបំណែក ឧទ្ធម្ភាគចក្រ ហើយ នៅថ្ងៃទី14 នេះចំណែក មនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ»។ លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គំទាំងនោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយលោកបានស្នើដល់សាធារណជន កុំមានការភាន់ច្រលំ។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបាត់ដំណឹង នៅតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងហ្វឹកហ្វឺន។ បើតាម នាយឧត្តមសេនីយ៍ ទៀ […]

ឯកឧត្តម គួច ចំរើន បញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្ត ឱ្យរក្សានូវវប្បធម៌ប្រពៃណីខ្មែរ ដើម្បីឈានដល់ការប្រឡងប្រណាំងថ្ងៃខាងមុខ

Liny Chan July 15, 2024 15/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បា​នឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ៗ និងលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា អមដោយការហែរទីងមោង សំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាអោយបានច្បាស់ពីប្រវត្ត និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

កម្មករនិយោគជិតកម្ពុជាជាង៩សែននាក់ កំពុងទទួលបានទីផ្សារការងារដែលភាគច្រើនធ្វើការ នៅក្នុងរោងចក្រសហគ្រាសវិនិយោគពីចិន

Nisaiy KP July 14, 2024 14/07/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិតជាង ៩សែននាក់កំពុងទទួលបានទីផ្សារការងារក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។ ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើននៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទសចិន ជាពិសេសលើ វិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្តង។ ឯកឧត្តមអ្នកនាំពាក្យបានរំលេចដែរថា ក្នុងចំណោមប្រទេសដៃគូវិនិយោគធំៗរបស់កម្ពុជា ប្រទេសចិនបានឈរលេខរៀងទី១។  ឯកឧត្តមថ្លែងថា៖«ប្រទេសចិន និងកម្ពុជាគឺជាមិត្តគ្រប់ជ្រុងជ្រោយ ដោយចិនបានជួយកម្ពុជាជាច្រើនលើវិស័យអប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្តែងយើងឃើញថា រោងចក្រសហគ្រាសជាច្រើននៅប្រទេសកម្ពុជា ជាអ្នកវិនិយោគមកពីប្រទេសចិន ជាពិសេសលើស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនេះឯង។» ជាមួយគ្នានេះដែរលោក សួង ហួត ប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថាNACC បានជឿជាក់ថា វិនិយោទុនចិនកាន់តែច្រើន នឹងមកបង្កើតរោងចក្រសហគ្រាសនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន៖ «ខ្ញុំក៏សង្ឃឹមថា ឯកឧត្តមវ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនថ្មី និងជួយជំរុញ កៀរគរអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះទៀត ខ្ញុំក៏សង្ឃឹមថាទំនាក់ទំនងរវាងសហជីព និងសហជីពប្រទេសទាំងពីរកាន់តែប្រសើរឡើង។» បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ៖ ប្រទេសចិន […]

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ចាប់ពីខេត្តត្បូងឃ្មុំ ដល់ខេត្តកំពង់ចាម សម្រេចលទ្ធផល ១០០%ហើយ

Nisaiy KP July 14, 2024 14/07/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម បានសម្រេចការសាងសង់បានលទ្ធផល ១០០%ហើយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រឹងប្រែងធ្វើឱ្យកាន់ប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្តបន្ទាប់។ ផ្លូវជាតិលេខ71C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST […]

រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ជនរងគ្រោះដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងបេសកម្មហ្វឹកហ្វឺនមានតែ២នាក់ ពុំមែន ៧នាក់​នោះទេ, ករណីនេះក្រសួងមិនមានអ្វីត្រូវលាក់បាំងនោះទេ និងសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិត

Nisaiy KP July 14, 2024 14/07/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងបេសកកម្មហ្វឺកហ្វឺន គឺមានចំនួនតែ២នាក់ប៉ុណ្ណោះ ពោរគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ មែនចំនួន៧នាក់​ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួនខុសពីការពិតនោះទេ។ ចំពោះករណីនេះក្រសួងការពារជាតិមិនមានអ្វីត្រូវលាក់បាំងប្រជាពលរដ្ឋនោះទេ ដូច្នេះសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិត ដែលនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ការចេញមុខមកបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្រោយមានព័ត៌មានមួយចំនួនបាននាំផ្សព្វផ្សាយចំនួនបាត់ខ្លួនមនុស្សនៅលើ ឧទ្ធម្ភាគចក្រ ១គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការហ្វឹកហ្វឺនរបស់ខ្លួន នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដាថ្មីៗ។ ក្នុងពិធីអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ជុំវិញការបាត់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង និងអ្នកអាសយាន្តនិក១នាក់ រួមជាមួយជំនួយការ ១នាក់ គឺជាការហាត់ហ្វឹកហ្វឺន ហើយឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុ មិនអំណោយផល។ ចំពោះករណីនេះ ក្រសួងក៏បានចេញសេចក្តីជូនដំណឹងជាសាធារណៈ […]

គ.ជ.ប ចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

Nisaiy KP July 14, 2024 14/07/2024

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំធ្វើការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញជាកិត្តិយសកាត់កញ្ចប់វិញ្ញាសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤, លោក ហ៊ឺ រ៉ុង នាយកខុទ្ទកាល័យប្រធាន គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា គ.ជ.ប ជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងមានបទពិសោធគ្រប់គ្រាន់ ដើម្បីចូលមកបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន។ លោក ហ៊ឺ រ៉ុង បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១២ផ្សេងទៀត បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនៅពេលនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ គ.ជ.ប និងការបិទផ្សាយនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាដើម។ សូមជម្រាបជូនថា […]

ឧបនាយករដ្ឋមន្រ្តី ស សុខា ជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម

Nisaiy KP July 14, 2024 14/07/2024

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន រួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រនិងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក តូ ឡឹម ប្រធានរដ្ឋ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរជាយូរឆ្នាំកន្លងមក និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និយាយដោយឡែក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការអបអរសាទរចំពោះលោក លឿង […]

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវម្ចាស់អាជីវកម្មដែលកំពុងរកស៊ីដោយគ្មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ, ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើស

Nisaiy KP July 14, 2024 14/07/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណគឺជាអំពើល្មើស ដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បន្ថែមថា «ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការពារជាតិ ប្រកាសថា មានឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន

Liny Chan July 13, 2024 13/07/2024

ក្រសួងការពារជាតិ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញប្រកាសព័ត៌មានជូនដំណឹងដល់សាធារណៈជនថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕ ប្រភព៖ ក្រសួងការពារជាតិ