ព័ត៌មានជាតិ

CoolApp មានអ្នក Download រហូតដល់ ២០ម៉ឺននាក់ហើយគិតត្រឹមថ្ងៃនេះ ខណៈអ្នកប្រើប្រាស់លើ Computer មានជិត១៥,០០០គ្រឿង

Liny Chan July 4, 2024 04/07/2024

(ភ្នំពេញ)៖ ក្រោយពីប្រកាសផ្សព្វផ្សាយផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងមកដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp មានអ្នក Download រហូតដល់២០ម៉ឺននាក់ហើយ ទាំងនៅលើ App Store និង Play Store ព្រមទាំងលើ Computer ជិត១៥,០០០គ្រឿងទៀត ចំនួននេះធ្វើឲ្យ CoolApp ជាប់ចំណាត់ថ្នាក់លេខ១ ជាបណ្តាញទំនាក់ទំនងសង្គម Chat មានអ្នកទាញយក ច្រើនជាងគេបង្អស់នៅកម្ពុជាផងដែរ។ តាមបណ្តាក្រសួងនានា មន្ទីរពេទ្យ មន្ទីរ អង្គភាពស្ថាប័នរដ្ឋ​ និងក្រុមហ៊ុនឯកជននានា នៅទូទាំងប្រទេស កំពុងប្រើប្រាស់បណ្តើរៗដើម្បីទំនាក់ទំនងគ្នាក្នុងការងារ ទាំងការផ្ញើសារ រូបភាព វិដេអូ ឬ ទូរស័ព្ទរកគ្នា ទាំង Call ជាសម្លេង និងវិដេអូ។ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា […]

សារមន្ទីរជាតិកម្ពុជា ធ្វើពិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរ ចំនួន១៤ ដែលត្រូវបានបញ្ជូនពីសារមន្ទីរ សហរដ្ឋអាមេរិក

Liny Chan July 4, 2024 04/07/2024

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសហរដ្ឋអាមេរិក ប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀត ក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។ គួរជម្រាបថា វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ MET មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET ជាដើម។ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា […]

និយ័តករបរធនបាលកិច្ច រៀបចំកម្មវិធីបាឋកថាពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជាដល់មន្ត្រីរាជការ និងវិស័យឯកជនពាក់ព័ន្ធ

Liny Chan July 4, 2024 04/07/2024

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៣ ខែកក្កដា ឆ្នំា២០២៤ បានរៀបចំកម្មវិធីបាឋកថារបស់លោក ហួត ពុំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមប្រធានបទស្ដីពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា នៅមជ្ឈមណ្ឌលធុរកិច្ច។ លោក ហួត ពុំ បានលើកឡើងពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ពោលគឺនៅមានស្ថានភាពល្អនៅឡើយ ហើយមិនមានសញ្ញាណាដែលគួរឱ្យព្រួយបារម្ភនោះទេ។ លោកបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥.០ភាគរយនៅឆ្នាំ២០២៣ និងបន្តកើនឡើង៦.០ភាគរយនៅឆ្នាំ២០២៤។ លោកបានបន្តថា ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនេះកើតឡើងទៅបានតាមរយៈការបន្តរីកចម្រើននូវវិស័យគាំទ្រមួយចំនួន ដូចជា វិស័យកម្មន្តសាលមិនមែនកាត់ដេរបន្តរក្សកំណើនរឹងមាំដូចការរំពឹងទុក ដែលគាំទ្រដល់ការនាំចេញនិងកំណើនឧស្សាកម្មបម្រើទីផ្សារក្នុងស្រុក, វិស័យសណ្ឋាគារនិងភោជនីយដ្ឋាននៅបន្តនិន្នាការកើនឡើង ដែលគាំទ្រដល់ការកើនឡើងចំនួនទេសចរជាតិនិងអន្តរជាតិ, វិស័យកសិកម្មនឹងសម្រេចបាននូវកំណើន ដែលគាំទ្រដល់អនុវិស័យដំណាំ, រំហូរវិនិយោគមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ ព្រមទាំងវិស័យជាច្រើនទៀត។ លោក ហួត ពុំ បានបន្តទៀតថា នៅឆ្នាំ២០២៤នេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) មានចំនួន៤៧ពាន់លានដុល្លារ ក្នុងនោះ ចំណូលសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) មានចំនួន២,៧១៣ដុល្លារ។គួរជម្រាបថា កម្មវិធីនេះមានការចូលរួមពីតំណាងឱ្យនិយ័តករទាំងអស់ក្រោមឱវាទរបស់ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. […]

ស្រ្តីបុគ្គលិកឆ្មបម្នាក់នៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអនុវត្តវិន័យ ក្រោយយកលុយ៣០ម៉ឺនរៀល ពីអ្នកជំងឺម្នាក់ ដែលមានប័ណ្ណមូលនិធិសមធម៌សុខាភិបាល

Liny Chan July 4, 2024 04/07/2024

(កំពង់ចាម)៖ មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីបុគ្គលិកឆ្មបម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ បានយកលុយចំនួន ៣០០,០០០រៀល ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះភ្លាមៗ។ បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវបានបញ្ជាក់ឱ្យឃើញថាករណីនេះបានកើតឡើងពិតប្រាកដមែន ដូចរបាយការណ៍ខាងក្រោម៖ *ទី១៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានស្រ្តីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ ១២សប្ដាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស។ បន្ទាប់មកបុគ្គលិកឆ្មបបានរៀបចំព្យាបាលទៅតាមបច្ចេកទេស។ *ទី២៖ បុគ្គលិកឆ្មបដែលបានព្យាបាលស្ត្រីមានឈ្មោះខាងលើពិតជាបានយកលុយប្រាកដមែន ទោះបីដឹងថាគាត់មានបណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំកែលម្អដល់បុគ្គលិកឆ្មបដែលប្រព្រឹត្តកំហុស ព្រមទាំងទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យដើម្បីរៀនសូត្រ និងកែប្រែខ្លួនឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ។ ក្រុមការងារមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ និងមន្ទីរសុខាភិបាលសូមថ្លែងអំណរគុណដល់បងប្អូនសាធារណជន ចំពោះព័ត៌មានជាក់លាក់ដែលបានផ្ដល់មកឱ្យក្រុមការងារដើម្បីចូលរួមលើកកម្ពស់កែលម្អរគុណភាព ឱ្យកាន់តែប្រសើរឡើងនូវសេវាថែទាំព្យាបាលរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តកំពង់ចាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីលើកកម្ពស់ជីវភាពគ្រូ មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយរបស់គ្រូបង្រៀន

Liny Chan July 4, 2024 04/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពរបស់នៅរបស់គ្រូបង្រៀន មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយតាមរយៈការផ្តល់នូវបេឡាសន្តិសុខសង្គម សម្រាប់ព្យាបាលជំងឺ និងពិនិត្យសុខភាព។  ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការគិតគូរបង្កើនគុណវុឌ្ឍិគ្រូ និងការបង្កើនវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានដាក់ចេញច្បាស់លាស់ ​ទើបរដ្ឋចាយថវិកាត្រូវគោលដៅអត់ខ្ជីខ្ជា សម្រាប់ពង្រីងវិស័យអប់រំនៅកម្ពុជា។ ហើយតម្រូវការគឺមិនអាចធ្វើគ្រប់នោះទេ មានន័យថាតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងតាមការវិវត្តន៍របស់សង្គមជាតិជាក់ស្តែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកំណត់កិច្ចការអ្វីមួយត្រូវតែមានទិសដៅច្បាស់លាស់ ហើយការដាកសូចនាចលចំនួន៤របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូបង្រៀន រយៈពេល១០ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អជាទីមោទនៈ។ ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលដំឡើងពីមណ្ឌលគរុកោសល្យរាជធានី មកជាវិទ្យាស្ថានបណ្តុះបណ្តាល គឺដើម្បីបង្កើនកម្រិតគុណវុឌ្ឍិរបស់គ្រូបង្រៀនជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការគិតគូរពីជីវភាពរស់នៅរបស់គ្រូប្រៀន ជាពិសេសបៀវត្សរ៍ ប៉ុន្តែ ដោះស្រាយបៀវត្សរ៍មិនមែន ជាគោលទេតែមួយប៉ុណ្ណោះ […]

អភិបាលខណ្ឌឬស្សីកែវ៖ ការលិចលង់ដោយសារទឹកភ្លៀង នឹងត្រូវប្រសើរឡើងក្រោយស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ បញ្ចប់គម្រោង និងការស្ដារសម្អាតព្រែកអូរវែង-ព្រែកបាក់ទូកដើម្បីរំដោះចេញ

Liny Chan July 4, 2024 04/07/2024

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងថា ចំពោះការបណ្ដាលឲ្យលិចលង់តាមបណ្ដាផ្លូវមួយចំនួន និងផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃជាប់ៗគ្នាក្នុងរដូវវស្សា ជាមួយការកកស្ទះពីសំណល់សំរាមផ្សេងៗ ប្រហែលមិនយូរប៉ុន្មានទៀតទេ ប្រាកដជាអាចជួយរំដោះការលិចលង់បានយ៉ាងល្អប្រសើរ ជាក់ជាមិនខានឡើយ បន្ទាប់ពីស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ត្រូវបានបញ្ចប់គំរោងសាងសង់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ ស្របពេលដែលកំពុងពន្លឿនការស្ដារសម្អាតប្រព័ន្ធបង្ហូរទឹកព្រែកអូរវែង និងព្រែកបាក់ទូកបន្ថែមទៀត ដើម្បីរំដោះការលិចលង់ទាំងអស់នេះ សម្រាប់បម្រើតម្រូវការចាំបាច់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ លោក ជិន ប៊ុនធឿន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលលោក និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសង្កាត់-ភូមិ បានចេញអន្តរាគមន៍ភ្លាមៗ ដើម្បីត្រួតពិនិត្យពីស្ថានភាពជាក់ស្ដែង នៅពេលធ្លាក់ភ្លៀងយ៉ាងខ្លាំងបណ្ដាលឲ្យជន់លិច ក្នុងការស្ដារសម្អាតរាល់កាកសំណល់សំរាមតាមប្រព័ន្ធលូ សម្រាប់សម្រួលដល់ចរន្ដលំហូររំដោះទឹកចេញតាមដងផ្លូវ ផ្សារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ពិសេសតាមបណ្ដោយផ្លូវលេខ៦២R បុរីពិភពថ្មីទួលសង្កែ ក្នុងភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។ លោក ជិន ប៊ុនធឿន បានស្នើយ៉ាងទទូចដល់ម្ចាស់ក្បាលដី ដែលរស់នៅសងខាងព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ការចាក់ដីរំលោភយកដីព្រែក និងត្រូវរុះរើចេញជាបន្ទាន់នូវរាល់សំណង់សង់លើដីចំណីព្រែកមកប្រើប្រាស់ជាប្រយោជន៍ឯកជន ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ច ដើម្បីកំណត់ព្រំដីរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន៕ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ

Liny Chan July 4, 2024 04/07/2024

(ភ្នំពេញ)៖ សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។ ការថ្លែងបែបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ គឺមានតែលើកទឹកចិត្តបន្ថែមឱ្យសហគមន៍ និងសប្បុរសជនចូលរួមក្នុងចលនាលើកកម្ពស់វិស័យអប់រំ។ សម្ដេចបានបន្តថា កន្លែងខ្លះដោយសារតម្រូវការលឿន រដ្ឋដោះស្រាយមិនទាន់ ដូច្នេះលោកគ្រូអ្នកគ្រូបានធ្វើចលនាជាមួយប្រជាពលរដ្ឋ ដើម្បីរៀបចំឱ្យបានបន្ទប់បង្រៀនបណ្ដោះអាសន្នសិន។ ពិតណាស់ រដ្ឋបានកសាងអគារសិក្សារៀងរាល់ឆ្នាំ ប៉ុន្តែក៏នៅតែបន្តកសាងជូនសាលារៀនបន្តទៅទៀត។ ការចូលរួមរបស់សហគមន៍ជាមួយវិស័យអប់រំនេះ គឺពិតជាមានសំខាន់ណាស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំបន្ថែមទៀតថា ទោះបីអនុវត្តយន្តការអ្វីក៏ដោយ គឺកុំដាក់កំហិតឱ្យឪពុកម្ដាយ អាណាព្យាបាលសិស្សឱ្យបង់ប្រាក់ប៉ុណ្ណេះប៉ុណ្ណោះទៅឱ្យសាលា ឬទៅឱ្យគ្រូបង្រៀនរបស់រដ្ឋ។ តែប្រសិនបើសហគមន៍ ឬឪពុកម្ដាយចូលរួមដោយការស្ម័គ្រចិត្ត ក៏កុំហាមឃាត់ឱ្យសោះ។ សម្ដេចធិបតីបានថ្លែងថា «យើងគ្មានសិទ្ធិហាមឪពុកម្ដាយ ឬសប្បុរសជនឱ្យចូលទៅជួយអភិវឌ្ឍសាលារៀន ឬកសាងសមិទ្ធផលក្នុងសាលារៀននោះទេ ថែមទាំងលើកទឹកចិត្តតទៅទៀត»។ សម្ដេចធិបតីបានបន្តទៀតថា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានដាក់ចេញគោលនយោបាយកសាងច្រើនណាស់នៅទូទាំងប្រទេស […]

វត្ថុបុរាណខ្មែរ ចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ សហរដ្ឋអាម៉េរិក មកសារមន្ទីរជាតិកម្ពុជា

Naren July 4, 2024 04/07/2024

(ភ្នំពេញ)៖ វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញកាលពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល Fresh News ទទួលបាន។ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET ជាដើម។ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ កាលពីឆ្នាំ២០២១ អ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបានបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់ព្រះនាងឧមា អាចផ្គុំជាមួយគ្នាឡើងវិញចេញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។ ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈនាអំឡុងចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ដែលសារមន្ទីរ MET […]

និយ័តករទូរគមនាគមន៍កម្ពុជា ជូនដំណឹងពីការហាមឃាត់នាំចូល ផ្គុំ ចែកចាយ កាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ខុសច្បាប់

Naren July 4, 2024 04/07/2024

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់នាំចូល ផ្គុំ ចែកចាយ កាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ខុសច្បាប់។ កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងលេខ ៣៥៣ បទ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្ក្រាប ការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ដែលជាសកម្មភាពបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពសេវាទូរគមនាគមន៍ ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។ យ៉ាងណាមិញ បើទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏ជនទុច្ចរិតមួយចំនួនផ្សេងទៀតនៅតែបន្តសកម្មភាពល្មើសច្បាប់ក្នុងការដំឡើងនិងប្រើប្រាស់ឧបករណ៍ Fake BTS ទាំងនេះ។ ហេតុដូច្នេះ ដើម្បីការពារអ្នកប្រើប្រាស់ រក្សាសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថា បុគ្គលទាំងឡាយមិនត្រូវនាំចូល ផ្គុំ ចែកចាយ កាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ […]