(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យខ្មែរចំនួន ២,៦០០នាក់ កំពុងបំពេញបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈមន្ទីរពេទ្យនេះ មានវេជ្ជបណ្ឌិតជាជនជាតិបរទេសតែម្នាក់ប៉ុណ្ណោះ ជាក្រុមការងារមកពីប្រទេសស្វីស តំណាងឱ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ (Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលមរណភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា៖ «សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅទូទាំងប្រទេស មានបុគ្គលិកសរុបចំនួន ២ ៦០០នាក់ ហើយនៅក្នុងចំណោម ២៦០០នាក់នោះ មានគ្រូពេទ្យបរទេសតែម្នាក់គត់ ដែលគាត់មានជំនាញខាងមន្ទីរពិសោធន៍ ហើយបច្ចុប្បន្ននេះគាត់តំណាងឱ្យខាងក្រុមការងារប្រទេសស្វីស បន្តវេនពីលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ នូវការគ្រប់គ្រងទាំងមូលនៃមន្ទីរពេទ្យនេះ»។ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា […]