ព័ត៌មានជាតិ

មហាឱបាសក​ អៀង សុធារ៉ា៖ កុំទាន់គិតដល់ការវិនិយោគ ប្រសិនអ្នកមិនមានលុយ ឬខ្ចីលុយគេយកមកវិនិយោគ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ ​មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ជប៉ុន (CJBI) និងជាស្ថាបនិកររមណីយដ្ឋានភូមិផ្ការំដួល បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នក​វិនិយោគ ជាពិសេសអ្នកដែលចង់ចាប់ផ្តើម​វិនិយោគទៅលើមុខជំនួញណាមួយ ដើម្បីត្រៀមខ្លូនមុននឹងយកលុយទៅដាក់វិនិយោគ។ លោកបានលើកឡើងថា សម្រាប់អ្នកដែលចង់ចាប់ផ្តើមវិនិយោគ គួរតែកុំទាន់គិតដល់ការវិនិយោគ ប្រសិនអ្នកមិនមានលុយ ឬខ្ចីលុយគេយកមកវិនិយោគ ព្រោះការវិយោគអាចកើតមានហានិភ័យ គ្រប់ពេលវេលា ដែលនាំឱ្យខាតបង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគេវ័ន្តករ។ លោកមានប្រសាសន៍ថា លុយដែលត្រៀមសម្រាប់វិនិយោគ គឺត្រូវតែជាលុយដែលទទួលបានមកពីចំណូលរបស់ខ្លួន ហើយជាលុយដែលកើតពីការសន្សំទុកដាក់។ លោក អៀង អៀង សុធារ៉ា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមលុយមុននឹងវិនិយោគ ដើម្បីផ្តល់នូវចំណេះដឹងស្តីពីការគ្រប់គ្រង និងទុកដាក់ថវិកា ការយល់ដឹងពីយុទ្ធសាស្រ្តសំខាន់ៗ ជាពិសេសការត្រៀមខ្លួនទុកជាមុន ដើម្បីធ្វើការវិនិយោគ។ សិក្ខាសាលានេះ បានរៀបចំឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ លោកបានផ្តល់សារមួយចំនួនបន្ថែមដល់អ្នកដែលមានបំណងចង់វិនិយោគយ៉ាងដូច្នេះថា៖​១. សូមកុំដាក់ទុនវិនិយោគទាំងប្រថុយ២. សូមកុំដាក់ទុនវិនិ​យោគដោយគ្រាន់តែបានលាភយស សរសើរ ប៉ុន្តែបាត់សេចក្តីសុខ៣. សូមកុំដាក់ទុនវិនិយោគជាមួយបុគ្គលដែលអ្នកមិនទុកចិត្ត សូមដាក់ទុនវិនិយោគជាមួយបុគ្គលដែលអ្នកទុកចិត្ត១០០%។ ហើយជាមួយគ្នានេះ ត្រូវត្រៀមឱ្យរួចជាស្រេចនូវ៤ចំណុចសំខាន់ៗ គឺ៖ ១. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% ស្ថានភាពផ្លូវចិត្តរបស់លោកអ្នកនឹងមិនប៉ះពាល់២. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% នឹងមិនប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោកអ្នកទេ៣. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% នឹងមិនប៉ះពាល់ដល់ដំណើរក្រុមហ៊ុន […]

រាជរដ្ឋាភិបាលកំពុងផ្តល់ជំនាញដល់ពលរដ្ឋ ដើម្បីសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចសម្រេចបាននូវគោលដៅនេះទេ ប្រសិនបើប្រជាពលរដ្ឋ មិនមានឱកាសការងារ និងជំនាញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលខាងមុខ និងកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា យុវជនទាំងអស់នឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការប្រែក្លាយអនាគតរបស់ខ្លួនកាន់តែមានភាពល្អប្រសើរ រីកចម្រើនជាមួយចំណេះជំនាញប៉ិនប្រសព្វ។ […]

អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលពីការផ្ដល់សេវាបានជិត២០លានដុល្លារ ក្នុងរយៈពេល៩ខែ នៃអាណត្តិទី៧នេះ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ឧសភា ឆ្នាំ២០២៤ ពោលគឺ៩ខែនៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាបាន៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលស្មើនឹងជាង ១៩,៣លានដុល្លារអាមេរិក។ នេះបើតាម លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា ក៏បានបង្ហាញពីវឌ្ឍនភាពក៏ដូចជាសមិទ្ធផលដែលសម្រេចបាន ក្នុងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយលោកបានថ្លែងបែបនេះថា៖​ «ចំពោះសមិទ្ធផលការងារសម្រេចបាននៅក្នុងរយៈពេល៩ខែ សម្រាប់រដ្ឋាភិបាលនីតិកាលទី៧នេះ គឺគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ គឺអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលសមមូលនឹងប្រាក់ដុល្លារចំនួន ១៩,៣៩៣,៤១២ដុល្លារ ហើយក្នុងនោះវិស័យដែលផ្ដល់សេវានិងទទួលបានចំណូលច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់វិស័យដែលផ្ដល់សេវានិងទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្ម»។ លោកបន្តថា ចំពោះការិយាល័យច្រកចេញចូលតែមួយនៅក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន កំពុងផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង៣០០សេវា ដល់វិស័យចំនួន១៧ ដូចជាវិស័យទេសចរណ៍, […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ សិក្សាបន្ថែមពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន»។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ ក្រោមការគិតគូរពីកំណើនប្រជាពលរដ្ឋនៅទីក្រុង និងការធ្វើដំណើរកាន់តែមមាញឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញគិតគូររៀបចំឱ្យមានគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមតំបន់ជាយក្រុង ឬក្រុងរណប ដើម្បីផ្ដល់អាទិភាពដល់ការដឹកជញ្ជូនសាធារណៈ។ ការណែនាំនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា ស្របតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឱ្យទីក្រុងកាន់តែមានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅនិងប្រកបមុខរបរក៏កាន់តែមមាញឹក ហើយក៏នឹងធ្វើឱ្យការធ្វើដំណើរនៅលើដងផ្លូវកាន់តែច្រើន ដូច្នេះការសាងសង់ផ្លូវនីមួយៗ រដ្ឋបាលរាជធានីភ្នំត្រូវគិតពីបុរេសកម្មគ្រប់ផ្នែកជាមុន ពិសេសគិតគូរឱ្យហើយសម្រាប់ការរៀបចំគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប។ សម្ដេចថ្លែងយ៉ាងដូច្នេះថា «ការសាងសង់ផ្លូវថ្មីៗក្នុងរាជធានីភ្នំពេញ ដូចជានៅតំបន់ជាយក្រុង ឬក្រុងរណប ត្រូវគិតគូរមុនឱ្យហើយពីការដឹកជញ្ជូនសាធារណៈ ពិសេសត្រូវរៀបចំគន្លងសម្រាប់តែផ្លូវរថយន្តក្រុង (Bus) ពីព្រោះការធ្វើដំណើររួមត្រូវតែមានអាទិភាពជាងការធ្វើដំណើរដោយឯកជន»។ សម្ដេចធិបតីបានឡើងពីការរីកចម្រើនទៅអនាគត និងកំណើនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវ តួយ៉ាងដូចជាផ្លូវលើស្ពានអាកាសភ្លោះដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការភ្ជាប់គោលដៅរាជធានីភ្នំពេញជាមួយក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាមួយតំបន់ជាយក្រុងប៉ែកខាងត្បូង ក៏ដូចជាទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ ដែលនឹងមានប្រជាពលរដ្ឋធ្វើដំណើររាប់ម៉ឺននាក់រៀងរាល់ថ្ងៃ។ សម្ដេចធិបតីបានបន្តថា ការអភិវឌ្ឍទៅតំបន់ជាយក្រុងចាំបាច់ត្រូវគិតគូរពីការតភ្ជាប់បណ្ដាញផ្លូវ ហើយការសាងសង់ផ្លូវថ្មីៗត្រូវគិតគូរពីកំណើននៃការធ្វើដំណើរសម្រាប់ពេល១៥ឆ្នាំ ឬ២០ឆ្នាំទៅមុខ មិនអាចដល់ពេលមានកំណើនហើយ ទៅគាស់កកាយតាមក្រោយនោះទេ ត្រូវគិតជាមុនថាត្រូវដាក់ប៉ុន្មានគន្លង ទំហំប៉ុន្មាន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរួមគ្នាគិតគូរ ពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យរួមគ្នា គិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ព្រោះជារឿងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំសំណង់ និងប្រព័ន្ធសុវត្ថិភាព ខ្ញុំបានឲ្យឯកឧត្ដម កែវ រតនៈ ពិនិត្យមើលរៀបចំឲ្យហើយ […] ខ្ញុំឲ្យគិតគូរអំពីច្បាប់គ្រប់គ្រង រឿងប្រព័ន្ធអូសហ្កាស ចូលក្នុងផ្ទះ ព្រោះថា ថ្ងៃក្រោយអគារខ្ពស់ ប្រើប្រព័ន្ធហ្កាសច្រើន ដូច្នេះត្រូវមានប្រព័ន្ធសុវត្ថិភាព»។ លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យត្រូវគិតឲ្យហើយ និងរៀបចំជាមួយក្រសួងដែនដី និងសំណង់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ៗចូលប្រទេស តែសម្តេចច្រានចោល និងឲ្យពង្រឹងការត្រួតពិនិត្យប្រព័ន្ធឆែកបច្ចេកទេសរថយន្តឱ្យល្អវិញ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ចូលប្រទេស តែសម្តេចច្រានចោល ហើយរដ្ឋាភិបាលគ្មានគោលការណ៍ហាមប្រជាពលដ្ឋមិនឱ្យទិញរថយន្តច្រើននោះទេ គឺរដ្ឋមានតែខិតខំដោះស្រាយបញ្ហាគមនាគមន៍ឱ្យបានល្អជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការកកស្ទះ។ ការរំលឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការហាមនាំចូលរថយន្តចាស់មកកម្ពុជា បានធ្វើក្រោយមានការស្នើសុំលើការកំណត់ឆ្នាំ នៃការនាំចូលរថយន្តពីបរទេស។ ​​ ការរំលឹកឱ្យដឹងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធបិតភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថី «សម្តេចតេជោ ហ៊ុន សែន» និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកយ៉ាងដូច្នេះថា៖ «ថ្ងៃមុនក៏មានការគិតគូរអំពីនាំចូលរថយន្តកំណត់ឆ្នាំ ខ្ញុំថាកុំអី ត្រូវពង្រឹងការត្រួតពិនិត្យប្រព័ន្ធឆែកបច្ចេកទេសយើងឱ្យមាំវិញ មានការប្រជុំគិតគូរពីបរិស្ថាន អ៊ឹចឹងក៏មានការស្នើសុំថាគួរតែហាមមិនឱ្យនាំចូលរថយន្តដែលលើសអាយុ ១០ឆ្នាំ ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលយករយន្តអាយុ ៥ឆ្នាំ ដើម្បីថារថយន្តល្អ និងកុំឱ្យខូចបរិស្ថាន ខ្ញុំថាដកចោលទៅ»។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យនាំចូលរថយន្តពីបរទេសដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ។ ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន […]

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យ ស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ នៅក្នុងអនុក្រឹត្យនេះ ប្រធានអាជ្ញាធរ ទទួលបានប្រាក់ឧបត្ថម្ភ២,៥លានរៀល ក្នុងមួយខែ ចំណែកអនុប្រធានទទួលបាន ២,៣លានរៀល និងសមាជិកទទួលបាន២លានរៀល។ បន្ថែមពីនេះ អនុក្រឹត្យក៏បានផ្តល់ប្រាក់ឧបត្ថម្ភ និងប្រាក់បំណាច់មុខងារ ដល់មន្រ្តីអាជ្ញាធរតាមលំដាប់លំដោយផងដែរ។ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖

ក្រសួងទេសចរណ៍៖ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នឹងធ្វើឡើងនាថ្ងៃ១៧ ខែមិថុនា​ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ ប្រតិភូក្រសួងទេសចរណ៍ រួមជាមួយផ្នែកឯកជន និងក្រុមសិល្បៈមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងទៅចូលរួមកម្មវិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា។ ការធ្វើដំណើរគឺតាមរយៈជើងហោះហើរត្រង់លើកដំបូងភ្នំពេញ-ញ៉ូដេលីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) ដែលនឹងចាប់ផ្តើមហោះហើរលើកដំបូងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕ ផកតល់សិទ្ធិដោយ Fresh News

លោកអ្នកឧកញ៉ា ទ្រី ភាព ប្រាប់ក្រុមការងារដាក់ចិត្តដាក់កាយ ជួយ​អភិវឌ្ឍន៍​ស្រុកប្រាសាទបល្ល័ង្ក ឱ្យកាន់តែរីកចម្រើន

Naren June 17, 2024 17/06/2024

(កំពង់ធំ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះ​មូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះមូលដ្ឋាន​ស្រុក​ប្រា​សាទបល្ល័ង្ក បានប្រាប់ទៅក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ត្រូវដាក់​ចិត្តដាក់កាយជួយអភិវឌ្ឍន៍ស្រុកឱ្យកាន់តែរីកចម្រើន។ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរីករាយ​សប្បាយចិត្ត និងមិនត្រូវធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខកចិត្តចំពោះក្រុមការងារនោះឡើយ។ លោកអ្នកឧកញ៉ា ទ្រី ភាព ដែលមានតួនាទីជាទីប្រឹក្សា និងជាបេសកជនពិសេសរបស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញប្រកាស​សមា​សភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក នាព្រឹក​ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនោះលោកអ្នកឧកញ៉ា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងស្រុកប្រាសាទបល្ល័ង្ក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស។ លោកអ្នកឧកញ៉ា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែងនឹករលឹកជាប់ជានិច្ចដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់។ ថ្លែងទៅកាន់ប្រធានក្រុមការងារ សមាជិក សមាជិកាក្នុងឃុំទាំង៧នៅស្រុកប្រាសាទ​បល្ល័ង្ក ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក […]