ព័ត៌មានជាតិ

រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់៖ ឆ្នាំនេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរ ត្រង់ (Direct Scheduled Flight) រវាងកម្ពុជា និងឥណ្ឌ និងចូលរួមអបអរសាទរ «ឆាំ្ន២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នៅថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៤នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយចាប់ពីដើមខែឧសភា ឆ្នាំ២០២៤»។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines […]

អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចលើកឡើងថា កម្ពុជា​​នឹង​មាន​អត្រាកំណើន​សេដ្ឋកិច្ច​លំដាប់​លេខ ៣នៅ​អាស៊ាន​

Naren June 16, 2024 16/06/2024

(ភ្នំពេញ)៖ ចាប់ពី​ឆ្នាំ២០២៤ និង​ឆ្នាំ​ក្រោយ​ ធនាគា​រ​អភិវឌ្ឍ​ន៍អាស៊ី​ ADB បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​​កម្ពុជាខ្ពស់ លំដាប់​លេខ ​៣ ​នៅអាស៊ានបន្ទាប់​ពី ហ្វីលីពីន ​និង​វៀតណាម។ លទ្ធផល​នៃ​ការ​ព្យាករណ៍​នេះ បង្ហាញ​អំពី​សក្ដានុពល​ទាក់ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន ចំពោះ​ប្រទេស​ដែល​មានកំណើន​សេដ្ឋកិច្ច​ខ្ពស់ ស្រប​ពេល​ដែល​លក្ខខណ្ឌ​ច្បាប់​ អំណោយ​ផល​ល្អ​លើ​ផ្នែក​ធុរកិច្ច៕ ​ផ្តល់សិទ្ធិដោយFresh News លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់​រឿង​នេះដូច​តទៅ៖

អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានផ្អាកការងារបណ្តោះអាសន្នដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា

Nisaiy KP June 16, 2024 16/06/2024

(សៀមរាប)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ករណីសកម្មភាពប៉ូលីសម្នាក់ ធ្វើសកម្មភាព ទះកំភ្លៀងបុរស់ម្នាក់ យ៉ាងអាណាធិបតេយ្យ ត្រូវបានផ្អាកការងារបណ្តោះអាសន្នហើយ។ ក្រសួងបានបន្ថែមផងដែរថា៖ ស្នងការនគរបាលខេត្តសៀមរាប សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ ។ ដោយមូលហេតុ : ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

វិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី៖ ជំនាញអគ្គិសនីកំពុងមានតម្រូវការច្រើនក្នុងទីផ្សារការងារកម្ពុជា

Nisaiy KP June 16, 2024 16/06/2024

(ភ្នំពេញ)៖ តាមការបញ្ជាក់ពីតំណាងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី បច្ចុប្បន្ន ជំនាញអគ្គិសនីកំពុងមានតម្រូវការយ៉ាងច្រើនក្នុងទីផ្សារការងារកម្ពុជា ខណៈនិស្សិតអគ្គិសនីរៀនចប់បរិញ្ញាបត្រ៥ឆ្នាំ ចេញធ្វើការដំបូងទទួលបានប្រាក់ខែចាប់ពី៥០០ដល់៧៥០ដុល្លារក្នុងមួយខែ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសបើកជាផ្លូវការនូវវេទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ លោក ជិន ភិមសុខា ប្រធានទំនាក់ទំនង និងមុខរបរនិស្សិត នៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានមកទាក់ទងនិសិ្សតក្នុងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនីច្រើន ដើម្បីបំពេញតម្រូវការងារក្នុងក្រុមហ៊ុនរបស់ខ្លួន លើមុខជំនាញអគ្គិសនី និងវិស្វករទាំងពីរភេទ ប៉ុន្ដែវិទ្យាស្ថានបណ្ដុះបណ្ដាលនិស្សិតមិនទាន់បានគ្រប់គ្រាន់នឹងតម្រូវការនៅឡើយនោះទេ។ លោក ជិន ភិមសុខា បានបញ្ជាក់ថា ការតម្រូវការលើមុខជំនាញអគ្គិសនី និងវិស្វករនេះ ដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើនលើវិស័យថាមពលអគ្គិសនីនេះខ្លាំង ដែលធ្វើឱ្យមានកង្វះកម្លាំងធនធានមនុស្សមានជំនាញច្រើន។ លោក ជិន ភិមសុខា អះអាងថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាបត្ររង និងបរិញ្ញាបត្រ គឺពួកគាត់នឹងទទួលបានឱកាសការងារធ្វើច្រើន និងមានប្រាក់ខែចាប់ពី៥០០ដល់៧៥០ដុល្លារក្នុងមួយខែ។ លោកបន្ថែមថា ដើម្បីបំពេញតម្រូវការទីផ្សារការងាររបស់បណ្ដាក្រុមហ៊ុនពេលបច្ចុប្បន្ន និងនាពេលខាងមុខ វិទ្យាស្ថានបានបង្កើនការផ្សព្វផ្សាយឱ្យសិស្សនិសិ្សតមកដាក់ពាក្យចូលរៀនបរិញ្ញាបត្ររង និងបរិញ្ញាបត្រឱ្យបានកាន់តែច្រើន ដើម្បីរៀនចប់មានការងារធ្វើ និងមានប្រាក់ខែខ្ពស់សម្រាប់លើកកម្ពស់ជីវភាពក្នុងគ្រួសារផងដែរ។លោកបន្ដថា និស្សិតដែលអាចចូលរៀនក្នុងវិទ្យាស្ថានបាន គឺត្រូវធ្វើតេស្ដសមត្ថភាពលើមុខវិទ្យា អង់គ្លេស គណិតវិទ្យា និងរូបវិទ្យា ដើម្បីអាចអាចចូលរៀនលើមុខជំនាញនេះបានយ៉ាងងាយស្រួល។ យុវតី សោ លីណា ជានិស្សិតឆ្នាំទី៥នៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនីបានលើកឡើងថា ការសម្រេចចិត្ដមកចូលរៀនលើមុខជំនាញអគ្គិសនីនេះ […]

នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប អំពាវនាវដល់យុវជនទាំងអស់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបាននូវជំនាញពិតប្រាកដសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារ

Nisaiy KP June 16, 2024 16/06/2024

(សៀមរាប)៖ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានអំពាវនាវដល់យុវជនទាំងអស់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញពិតប្រាកដសម្រាប់ផ្គត់ផ្គងគ្រួសារ នៅពេលអនាគត និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផង​ដែរ។ លោកស្រី ផង់ ពុទ្ធី អំពាវនាវដូច្នេះក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ » ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រី ផង់ ពុទ្ធី បានបន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅក្រៅប្រព័ន្ធ រយៈពេល៥ឆ្នាំ មានចំនួន១.៥លាននាក់ ក្នុងនោះដែរ មានជំនាញការងារជាងកំបោរ, ការដំឡើងបណ្តាញបំពងទឹក, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មកុំព្យូទ័រ, ការរចនក្រាហ្វិកដោយកុំព្យូទ័រ, ធុរកិច្ច​ភេសជ្ជៈ (ក្រឡុកស្រា), ការដំឡើងអគ្គិសនីក្នុងអគារ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថភាព, សេវាកម្មសំអាងកាយ, សេវាកម្មកាត់សក់បុរស […]

លំនៅឋានពលរដ្ឋនៅក្នុងឃុំចំនួនបីក្នុងស្រុកទឹកឈូ ត្រូវខ្យល់វាយប្រហារអស់ជាច្រើនខ្នង

Nisaiy KP June 16, 2024 16/06/2024

(កំពត)៖ លោក អុឹម ចាន់សុធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោង១រសៀល នាថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៤ នេះ មានករណីខ្យល់កន្រ្តាក់ បានបោកបក់យ៉ាងខ្លាំង ប៉ះលើភូមិ ចំនួនបី នៃឃុំកណ្តោល ក្នុងស្រុកទឹកឈូ។ ភូមិទាំង៣ដែលត្រូវគ្រោះធម្មជាតិវាយប្រហារដោយខ្យល់កន្រ្ទាក់នោះរួមមាន៖ ១- ភូមិអន្លង់គគីរ, ២- ភូមិទឹកក្រហម និង៣- ភូមិមានរិទ្ធ ក្នុងករណីគ្រោះធម្មជាតិខាងលើ បណ្តាលឲ្យប៉ះពាល់ និងខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ជាច្រើនគ្រួសារ និងប៉ះពាល់ឲ្យរងរបួសមនុស្ស១នាក់(របួសជើង)។ ជុំវិញហេតុការណ៍នៃគ្រោះធម្មជាតិដែលបង្កឲ្យរងផលប៉ះពាល់ខាងលើបន្ទាប់ពីក្រុមការងាររបស់ស្រុកចុះពិនិត្យ និងស្រង់តួរលេខនៃការខូចខាតគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ខ្យល់កន្រ្ទាក់បានវាយប្រហារលំនៅឋានពលរដ្ឋក្នុងស្រុកទឹកឈូទាំងមូលចំនួនបីឃុំ ។ ឃុំទាំងបីដែលរងគ្រោះធម្មជាតិនោះរួមមាន៖ *ទី១-ឃុំកណ្តោល ប៉ះពាល់លំនៅឋានចំនួនបីភូមិស្មើនិង១៩៦ខ្នងផ្ទះ មាន ភូមិទឹកក្រហម ២៤ខ្នងផ្ទះ ខូចខាតមធ្យម១០ខ្នង ខូចខាតតិចតួច១៤ខ្នង។ ភូមិ មានរិទ្ធ មាន៧៩ខ្នង ខូចខាត ប៉ើងដំបូលទាំងស្រុង ០៣ខ្នង, ខូចខាតមធ្យម ៦ខ្នង, ខូចខាត តិចតួច ៧០ខ្នង។ ភូមិអន្លង់គគី មាន ៦៦ខ្នងផ្ទះ រលំទាំងស្រុង […]

លោកបណ្ឌិត កុល ផេង ចង់ឃើញកូនខ្មែររៀនអក្សរជាតិឱ្យចេះសិន មុននឹងចេះភាសាបរទេស

Liny Chan June 15, 2024 15/06/2024

(ភ្នំពេញ)៖ លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញកូនខ្មែររៀនអក្សរជាតិឱ្យចេះច្បាស់លាស់សិន មុននឹងចេះភាសាបរទេស។ លោកបណ្ឌិត ថ្លែងបែបនេះ ក្នុងកម្មវិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យ លើកទី១១ ដល់និស្សិតជយលាភី ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ មិនត្រឹមតែផ្តាំផ្ញើដល់ក្មេងជំនាន់ក្រោយឱ្យប្រឹងរៀនសូត្រអក្សរជាតិទេ លោកបណ្ឌិត កុល ផេង ក៏បានបង្ហាញពីភាពសោកស្តាយ ដែលកូនៗរបស់លោក មានឱកាសរៀននៅបរទេស ហើយមិនសូវចេះអក្សរខ្មែរ។ លោកបណ្ឌិត កុល ផេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ កូនៗរៀននៅស្រុកគេអត់ចេះខ្មែរទេ។ អាហ្នឹងដល់មកវិញ ចាំរៀនខ្មែរម្តងទៀត។ អីចឹង យើងជាភាសាពិបាក ឆ្នាំទី១ ដល់ឆ្នាំទី៤ ត្រូវពង្រឹងភាសាខ្មែរសិនចាំពង្រីកភាសាអង់គ្លេស»។ បើតាមលោកបណ្ឌិត កុល ផេង កូនខ្មែររៀននៅបរទេស សុទ្ធតែអាចបញ្ចេញសម្លេងបានល្អចំពោះភាសាគេ បើសិនជាពួកគាត់បានរៀនភាសាខ្មែរឱ្យចេះច្បាស់លាស់ ព្រោះការចេះភាសាខ្មែរ ដែលមានទាំងភាសាបាលី​ និងសំស្ក្រឹត ជាមូលដ្ឋានគ្រឹះក្នុងការបញ្ចេញសម្លេង។ សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញក្នុងវិស័យអប់រំមួយរូបនៅកម្ពុជា […]

UPDATE: អគ្គិភ័យឆាបឆេះនៅឃ្លាំងស្តុបបារី មួយកន្លែង នៅខណ្ឌដង្កោ, សមត្ថកិច្ចប្រើប្រាស់ទឹក២០៥ឡាន

Liny Chan June 15, 2024 15/06/2024

(ភ្នំពេញ)៖ រយៈពេល ១១ម៉ោងនិង៥០នាទី តាំងពីវេលាម៉ោង ២និង៥០នាទីយប់រំលងអាធ្រាត រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបអាចគ្រប់គ្រង គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះឃ្លាំងស្តុបបារី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងកត់ស្លុតយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្បែរទីតាំងនេះតែម្ដង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុបបារី មួយកន្លែង ដែលស្ថិតនៅផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ដោយនៅក្នុងឃ្លាំងស្តុបបារីខាងលើនេះ ជាប្រភេទថ្នាំជក់។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើង […]

នគរបាលខេត្តសៀមរាប ចុះប្រមូលសិស្សដែលគេចសាលា ក្រោយនាំគ្នាទៅជួលសណ្ឋាគារដេកពពាក់ពពូនគ្នាកន្លះខែ ដើម្បីលេងហ្គេម

Liny Chan June 15, 2024 15/06/2024

(សៀមរាប)៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះឃាត់ក្មេងទំនើងប្រុសស្រី១៦នាក់ (ស្រី៦នាក់) ដែលគេចពីសាលា និងពីឪពុកម្តាយនាំគ្នាមកជួលបន្ទប់សណ្ឋាគារយីហោ «សេវេនហាភីនីស» ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បីលេងហ្គេមរយៈពេលកន្លះខែ។ បន្ទាប់ពីចាប់ឃាត់ខ្លួនរួចមក បាននាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរ រួចឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅសណ្ឋាគារវិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងក្មេងដោយគ្មានឪពុកម្តាយដឹង ឮតទៅទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News