ព័ត៌មានជាតិ

រថភ្លើងដែលទិញពីជប៉ុន នឹងត្រូវដាក់ឱ្យដំណើរការក្នុងឆាប់ៗ, ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងភ្នំពេញ-ប៉ោយប៉ែត រត់ចន្លោះពី ៣០-៥០km/h

Naren May 30, 2024 30/05/2024

(ភ្នំពេញ)៖ លោក ផន​ រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង ដែលបានទិញមកពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់លើផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខ។ តាមផែនការរថភ្លើងសម្រាប់អ្នកដំណើរនេះ បានកំណត់ឱ្យរត់នៅលើផ្លូវរថភ្លើងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h និងផ្លូវរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h។ លោក ផន​ រីម បានប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះទៀតថា នៅពេលនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ព្រមទាំងក្រុមជាងជំនាញពីបរទេស បានចុះពិនិត្យរួមគ្នា និងធ្វើការងារលើការងារកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរ ពីទទឹងផ្លូវដែក 1067មម (ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក 1000មម (សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព […]

អ្នកឧកញ៉ា សុខ គង់ ជួបការបរាជ័យ៣០ដង ទម្រាំជោគជ័យដល់ថ្ងៃនេះ

Naren May 30, 2024 30/05/2024

(កំពត)៖ អ្នកឧកញ្ញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប បានបង្ហាញពីបទពិសោធន៍ដែលនាំឲ្យលោក អាចឈរជើងមកដល់សព្វថ្ងៃ លោកញ្ជាក់ថាយ៉ាងហោចណាស់ក៏ធ្លាប់លោកជួបភាពបរាជ័យក្នុងជំនួញជិត៣០ដងដែរ ប៉ុន្តែភាពបរាជ័យ ត្រូវបានជំនះទៅមុខបាន នៅពេលដែល អ្នកឧកញ្ញ៉ា បានដាក់ការតស៊ូនៅខាងមុខ និងមិនបោះបង់ចោលនូវការព្យាយាម ក្នុងការធ្វើជំនួញពីដើមទុនត្រឹមតែមាស១ជីកន្លះ។ អ្នកឧកញ៉ា ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃនេះ បានណែនាំទៅកាន់យុវជនជំនាន់ក្រោយ កុំភ្លេចឡើយនូវការតស៊ូព្យាយាម បើទៅបីជាជួបការបរាជ័យយ៉ាងណាក៏ដោយ ក៏ត្រូវជំនះទៅមុខ ចាប់ផ្ដើមមុខជំនួញពីតូចៗរហូតទៅធំ និងមិនត្រូវភ្លេចឡើយនូវទម្លាប់សន្សំសំចៃ និងរៀនកែច្នៃធនធានដែលមានឲ្យអស់លទ្ធភាព។ អ្នកឧកញ៉ា សុខ គង់ ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងបេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍក្រុងបូកគោ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមទស្សនិកជនទស្សនា និងស្តាប់ប្រសាសន៍របស់អ្នកឧកញ៉ា សុខ គង់ ដូចតទៅ៖

ក្មេងទំនើងដេញកាប់គ្នាតាមដងផ្លូវ នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវកម្លាំងនគរបាល និងអាវុធហត្ថ ចាប់ខ្លួនបាន២នាក់ ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ

Naren May 30, 2024 30/05/2024

(តាកែវ)៖ ករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំផ្សារអង់តាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថខេត្ត ស្រាវជ្រាវបង្ក្រាបបានចំនួន២នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដ។ បន្ទាប់ពីមានករណីក្រុមក្មេងទំនើងដេញកាប់គ្នា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះដឹកនាំកម្លាំងស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្ខពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ដឹកនាំបញ្ជាផ្ទាល់ពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។ កម្លាំងជំនាញកំពុងបន្តធ្វើការសាកសួរជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យផ្សេងៗ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអះអាងថា ជនសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់អស់ហើយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤, ទុនវិនិយោគភាគច្រើន ជារបស់ខ្មែរ

Naren May 30, 2024 30/05/2024

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចបញ្ជាក់ថា ការពន្លឿនការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើកឡើងទាំងនោះថា «ជាការស្រមើស្រមៃ»។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «កិច្ចការងារនេះ [សង់ព្រែកជីកហ្វូណន] យើងមិនដំអក់ទេ ពេលដែលចាប់ផ្តើមសាងសង់ព្រែកជីកនេះ នឹងមានខ្មែរយើងចូលរួមភាគច្រើន ពិតណាស់យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីគាត់មានបច្ចេកទេសហើយដាក់ទុនមួយចំនួន ហើយការបើកមិនចាំយូរនាំឱ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្តង យើងនឹងបើកការរដ្ឋាននៅក្នុងខែប្រាំបី [សីហា] ខាងមុខនេះ»។ ចំពោះគម្រោងព្រែកជីកហ្វូណននេះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ចង់នរណាថាអីថាទៅ កម្ពុជាសាងសង់ព្រែកជីកនេះ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា ហើយជាគម្រោងដែលប្រជាពលរដ្ឋគាំទ្រ។ សម្តេចបានថ្លែងថា «នៅពេលស្មារតីខ្មែររួមគ្នា ដាក់ចិត្តនឹងធ្វើ ខ្មែរធ្វើបានសម្រាប់គម្រោងព្រែកជីកហ្វូណននេះ ទោះបីមិនមានការចូលរួមពីវិនិយោគិនខាងក្រៅក្តី»។ […]

ក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់

Naren May 30, 2024 30/05/2024

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់។ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមធ្វើការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។ ក្នុងពេលនេះដែរ ក្រសួងបរិស្ថាន សូមថ្កោលទោសចំពោះ បុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬ ទីកន្លែងដែល រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ ត្រូវទទួលការពិន័យជាអន្តរការន៍ជាប្រាក់ និងទណ្ឌកម្ម។ សូមបញ្ជាក់ មាត្រា២០ […]

គម្រោងវិនិយោគ-ធុរកិច្ច ចំនួន១៤ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ៧៣៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

Naren May 30, 2024 30/05/2024

(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទ ចំនួន ១៤ គម្រោង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង មន្ត្រីជំនាញ ដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង […]

មន្រ្តីនគរបាលចុះពិនិត្យតាមតូបលក់កាំបិត និងដាវកែច្នៃតាមផ្សារ ដោយណែនាំឲ្យអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំលក់ឲ្យក្រុមក្មេងទំនើង ពេលមានការសង្ស័យ

Naren May 30, 2024 30/05/2024

(ភ្នំពេញ)៖ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះសហការជាមួយគណៈកម្មការផ្សារដើម​គរ និងផ្សារអូរឡាំពិក ធ្វើការត្រួតពិនិត្យ អប់រំ ណែនាំ ដល់បណ្តាអាជីវករ ដែលលក់ដូរ កាំបិត និងដាវកែច្នៃផ្សេងៗ។ នគរបាលចុះត្រួតពិនិត្យនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសចៀសវាងកុំលក់ឱ្យទៅក្មេង ជាសិស្សសាលា ក្មេងស្ទាវ សង្ស័យជាក្មេងទំនើងជាដាច់ខាត។ ការងារនេះ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បាននិងកំពុងបន្តការចុះសហការនៅតាមបណ្តាផ្សារមួយចំនួនទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អង្ករមានគុណភាពល្អបំផុតរបស់កម្ពុជា ត្រូវបានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុត នៅប្រទេសអារ៉ាប៊ីសាអូឌីត

Naren May 30, 2024 30/05/2024

(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន ដើម្បីចូលរួមការដាក់តាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ កម្មវិធីនេះបានប្រព្រឹត្តិឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយក្រុមហ៊ុនកម្ពុជាទាំង៤ រួមមាន ១)- KAMPONG THOM RICE MILL LIMITED ៣)- KHMER FOODS GROUP CO.,LTD ៤)- PRIMALIS CORPERATION.,LTD ៥)- SINGATURE OF ASIA CO., LTD ។ ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ […]

ការភ្ញាស់កូនត្រីគល់រាំងកម្ពុជា ទទួលជោគជ័យជាលើកដំបូង

Naren May 29, 2024 29/05/2024

(ភ្នំពេញ)៖ កូនត្រីគល់រាំង​ ដែលជា​ប្រភេទត្រីកម្រនៅកម្ពុជា បានចាប់កំណើតហើយ កាលពីវេលាម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤​ ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំ។ ​ក្រសួងកសិកម្មបានលើកឡើងថា នេះគឺជាលទ្ធផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបសម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំ។ លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ​ចំពោះកូនត្រីគល់រាំងដែលទើបនឹងញាស់នេះ កំពុងផ្សាំបំប៉ន់ និងថែទាំនៅក្នុងកែវកញ្ចក់​​យ៉ាងដិតដល់ មុននឹងបញ្ជូនវាទៅទីធ្លារធំទូលាយសមស្របណាមួយ ទៅតាមលក្ខណៈបច្ចេកទេស។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «​យើងថែទាំងវាយ៉ាងដិតដល់ នៅពេលដែលវាអស់អាហារបំរុងយើងនឹងត្រូវផ្តល់អាហារបន្ថែម ឱ្យវាស៊ី បន្ទាប់មកយើងមិនរក្សានៅក្នុងកែវកញ្ចក់ជាយូរទេ យើងត្រូវតែបញ្ជូនវាទៅកន្លែងណា ដែលមានទីធ្លារធំទូលាយសមស្រប ធ្វើទៅតាមលក្ខណៈបច្ចេកទេស។ ហើយកូនត្រីទាំងនេះ ខាងវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម នឹងចិញ្ចឹមបំប៉នទុកជា​មេពូជបំរុង ដើម្បីបង្កាត់សារជាថ្មី ហើយយើងសង្ឃឹមថាអាយុកូនត្រីនៃជំនាន់ទីមួយនេះ […]