(កំពង់ចាម)៖ ក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត គ្រោងជ្រើសរើសកម្មករចំនួន ២,០០០នាក់ ដើម្បីទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងជ្រើសរើសកម្មករខាងលើនេះខាងតំណាងក្រុមហ៊ុន បានលើកឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។ តំណាងក្រុមហ៊ុន មេតថេត បានឱ្យដឹងថា ខាងក្រុមហ៊ុន កំពុងពិចារណាទៅលើការជ្រើសរើសកម្មករពីសាខាខេត្តកំពង់ចាម ទៅធ្វើការនៅសាខារបស់គាត់នៅក្រុងបាវិត ដែលជាសហគ្រាស អាជីវកម្មដែលមានភាពរឹងមាំ និងមានសក្តានុពល។ តំណាងក្រុមហ៊ុន បានបន្តថា គោលដៅដំបូង គឺជ្រើសរើសកម្មករចំនួន ២,០០០នាក់ ក្នុងរយៈពេល២ខែ ដោយខាងក្រុមហ៊ុន និងផ្តល់ជូនមធ្យោបាយធ្វើដំណើ និងកន្លែងស្នាក់នៅ។ ម្យ៉ាងទៀត ការពង្រីកផែនការជ្រើសរើស បុគ្គលិកនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង គោលបំណង ផែនការដំណាក់កាលទី១ ណែនាំកម្មករមូលដ្ឋានចំនួន ២,០០០នាក់ ពីខេត្តកំពង់ចាម គម្រោងនេះ និងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន […]