ព័ត៌មានជាតិ

ផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យព្រះកុសុមៈ បំពាក់ម៉ាស៉ីនបូមបាយភ្នែកដ៏ទំនើប និងពិនិត្យព្យាបាលដោយមិនគិតថ្លៃសម្រាប់សមាជិក បសស

Naren May 28, 2024 28/05/2024

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យដ៏ធំទំនើប ជាជំនួយរបស់រាជរដ្ឋាភិបាលចិនជូនប្រទេសកម្ពុជា។ ថ្មីៗនេះ ផ្នែកជំងឺភ្នែក បានបំពាក់ម៉ាស៊ីនកុំព្យូទ័របូមបាយភ្នែកបន្ថែមទៀត (របស់ប្រទេសជប៉ុន) ដែលម៉ាស៊ីនបូមបាយនេះទំនើប ងាយស្រួលប្រើ បូមបាយភ្នែកបានលឿនរហ័ស មិនឈឺចាប់ ប្រើមុខរបួសតូច ឆាប់ជាសះស្បើយ មិនសូវតមការងារយូរ និងមានភាពងាយស្រួល។ ម៉ាស៊ីនបូមបាយភ្នែកនេះ កំពុងពេញនិយមប្រើប្រាស់ ជាអន្តរជាតិនាពេលបច្ចុប្បន្ន។ ការពិនិត្យព្យាបាល បូមបាយភ្នែក ដោយកុំព្យូទ័រ និងប្រើកែវទន់ ឥតគិតថ្លៃសម្រាប់សមាជិក បសស ការព្យាបាល ការបូមបាយភ្នែក មិនរង់ចាំយូរ មានកន្លែងសម្រាកស្អាត មានផាសុខភាព។ ការបំពាក់ម៉ាស៉ីនទំនើបនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ និងការលើកស្ទួយវិស័យសុខភាពសាធារណៈ ឲ្យកាន់តែទំនើបដើរទាន់វិទ្យាសាស្រ្តបច្ចុប្បន្ន និងផ្តល់សេវាដែលមានគុណភាព ដែលជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងកំណើនប្រជាពលរដ្ឋ មន្រ្តីរាជការ ពិសេសសមាជិក បសស មកទទួលសេវាកាន់តែមានចំនួនកើនឡើងពី ១ថ្ងៃទៅ១ថ្ងៃ នៅផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ទាំងនេះសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យលោក តាន់ សុគុន ក៏ដូចជាការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលលោកខិតខំធ្វើឲ្យវិស័យសុខាភិបាលសាធារណៈកាន់តែប្រសើរ។ […]

បញ្ហាហរិញ្ញវត្ថុ គឺជាកត្ដាចម្បង បង្ខំឲ្យក្លិបបាល់ទាត់ខេត្ដព្រៃវែង ប្រកាសរំសាយ

Naren May 28, 2024 28/05/2024

(ភ្នំពេញ)៖ ទីបំផុតក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាសរំសាយក្លិបជាផ្លូវការហើយ ក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា (CPL) និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២២៤ ។ យោងតាមកសេចក្ដីជូនដំណឹងរបស់ក្លិប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បញ្ហាហិរញ្ញវត្ថុ គឺជាមូលហេតុច្បង ដែលនាំឲ្យក្លិបមានមូលដ្ឋាននៅខេត្តព្រៃវែងមួយនេះ ត្រូវរំសាយ ។ ប្រភពដដែលបានបញ្ជាក់ថា «ដោយពិនិត្យលទ្ធភាពធនធានសម្រាប់ទ្រទ្រង់ដំណើរការសកម្មភាពបន្ដទៀត មានកម្រិតទាបជាងតម្រូវការចាំបាច់ ហេតុនេះក្លិបបានសម្រេចដោយបានជ្រើសយក បញ្ឈប់ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនានា និងឈប់ធ្វើប្រតិបត្តិការទាំងស្រុង ព្រមទាំងបានដាក់ពាក្យសុំចាកចេញពីសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីពេលនេះតទៅ ពោលគឺរំសាយក្លិបតែម្ដង» ។ គួរដឹងថា ក្លិបបាល់ទាត់ខេត្តព្រៃវែង បនាបង្កើតកាលពីឆ្នាំ២០២០ ហើយបានវិវឌ្ឍន៍ខ្លួនគួរឲ្យកត់សម្គាល់ តាមរយៈការដណ្ដើមបានលទ្ធផលដ៏ល្អប្រសើរមួយ ដូចជាការការគ្រងជើងឯកលីគទី២ និងដណ្ដើមបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ មុនឡើងមកកាន់លីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ បន្ទាប់ពីឆ្លងកាត់ ២៧ប្រកួតឈ្នះ៦ ស្មើ៥ និងចាញ់ ១៦ ។ ការប្រកាសរំសាយនេះ បានធ្វើឲ្យអ្នកស្នេហា និងគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា មានការសោកស្ដាយជាខ្លាំង ដ្បិតទោះបីក្លិបបាល់ទាត់ខេត្តព្រៃវែង […]

រាជរដ្ឋាភិបាល រៀបចំព្រះរាជពិធីបដិបត្តិសមាធិព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

Naren May 28, 2024 28/05/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា សហការជាមួយគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំព្រះរាជពិធីបដិបត្តិសមាធិព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។ ព្រះរាជពិធីនេះ បានប្រព្រឹត្តទៅដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច សង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣, សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្ដេចព្រះសាក្យមុនី […]

អ្នកនាំពាក្យក្រសួងកសិកម្ម៖ មានក្រុមហ៊ុនចិនចំនួន៣៧ នាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចិនចំនួន៣៧ បាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖​ «បច្ចុប្បន្ននេះមានក្រុមហ៊ុនចិន សរុបប្រមាណជា៣៧ក្រុមហ៊ុន ដែលក្នុងនោះមាន០៦ក្រុមហ៊ុន មិនទាន់មានប្រតិបត្តិការ និងក្រុមហ៊ុនមួយទៀត នាយកដ្ឋានគយចិនមិនទាន់បានវាយតម្លៃនៅឡើយនោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនចិនទាំងនោះ បាននាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារប្រទេសចិនដូចជា ផ្លែចេកស្រស់, ចំណិតដំឡូងមីក្រៀម, ម្សៅដំឡូង, អង្ករ, ស្វាយស្រស់, ដំណាំប់ស្វាយ, ផ្លែមៀនស្រស់, គ្រាប់ស្វាយចន្ទី ហើយគ្រោងនឹងនាំចេញផ្លែដូងស្រស់នាពេលខាងមុខនេះផងដែរ»។ ក្រុមហ៊ុនចិនទាំង៣៧ រួមមាន៖ +ក្រុមហ៊ុននាំចេញផ្លែចេកស្រស់ មាន៧ក្រុមហ៊ុន +ក្រុមហ៊ុននាំចេញចំណិតដំឡូងមីក្រៀម មាន១ក្រុមហ៊ុ​ន +ក្រុមហ៊ុននាំចេញម្សៅដំឡូង មានចំនួន១ក្រុមហ៊ុន +ក្រុមហ៊ុននាំចេញអង្ករ មានចំនួន១ក្រុមហ៊ុន +ក្រុមហ៊ុននាំចេញផ្លែស្វាយស្រស់ មានចំនួន៥ក្រុមហ៊ុន +ក្រុមហ៊ុននាំចេញដំណាប់ស្វាយ មានចំនួន១០ក្រុមហ៊ុន +ក្រុមហ៊ុននាំចេញផ្លែមៀនស្រស់ មានចំនួន៧ក្រុមហ៊ុន +ក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទី […]

លោក ឃួង ស្រេង៖ រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារឲ្យមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីរាជធានីមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុង នៃប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភ័ណ្ឌជាដើម។ នេះជាការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយក នៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារឲ្យមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបីអ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញ មួយចំនួនហើយក្តី។ រាជធានីភ្នំពេញ ចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហ៍កម្មធុនធ្ងន់ ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។ លោក ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល […]

ថ្ងៃទី០៣ ខែមិថុនា រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវមួយចំនួនដើម្បីរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៦៖០០នាទីព្រឹក ដែលព្រះរាជពិធីដង្ហែ នឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឲ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញ ចូលរួមព្រះរាជពិធី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៤៖០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ […]

ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ដើម្បីជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លា

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ។ សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនិងការប្រគំតន្ត្រីរបស់តារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។ ការចូលរួមរបស់លោកអ្នកនាង គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ទូតចិនប្រចាំកម្ពុជាជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា ចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាព ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

Naren May 27, 2024 27/05/2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយ ដែលបានជួបឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលលោកកាន់តំណែង ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជិត៦ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងស្និតរមួតជាមួយលោក ក្នុងការខិតខំទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងនេះ ។ លោក Wang Wentian បានលើកឡើងថា លោកពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេច និងសូមថ្លែងអំណរគុណដែល សម្តេចឆ្លៀតពេលដ៏មមាញឹក ទទួលជួបលោកនៅថ្ងៃនេះ។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតី ស៊ី […]