ព័ត៌មានជាតិ

ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេល ៦ខែបន្តទៀត គិតចាប់ពីថ្ងៃនេះទៅ

Naren April 25, 2024 25/04/2024

(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រនិងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការបញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ការបញ្ចុះតម្លៃនេះបានបែងចែកចេញជាដំណាក់កាលនិងតាមគោលការណ៍ដូចជា៖ ទី១៖ បន្តរក្សាការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដែលគិតចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤៖០០នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។ ទី២៖ ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី។ ទី៣៖ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅសាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន ២០ដុល្លារ។ សាធារណជនគ្រប់រូបអាចធ្វើការស្នើសុំឧបករណ៍ ETC បាននៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿន លឿន […]

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

Naren April 25, 2024 25/04/2024

(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​ជា​គ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយ​ផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់​សកម្មភាព​មនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុមបាល់ទាត់មួយនេះ។ ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការ​ប្រកួត​នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក […]

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ជូនអាម៉េរិក ពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗនេះ

Naren April 25, 2024 25/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិនៅកម្ពុជា។ លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការកសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្រមខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឆ្លៀតពេលក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានសម្រេចជោគជ័យក្នុងការបំពេញបេសកកម្មការងារនៅកម្ពុជា ពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការនានា និងការចូលរួមក្នុងការកសាងសមត្ថភាពយុវជនកម្ពុជាជាច្រើនផងដែរ។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាលើប្រធានបទនានាជាច្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកម្មវិធីជំនួយបរទេសនានា (Foreign […]

ស្នងការខេត្តកំពត ឱ្យលោកSantaKH មកកាន់ស្នងការដ្ឋាននៅថ្ងៃស្អែក បន្ទាប់ពីលោកថតរូប គ្មានសីលធម៌ នៅទីតាំងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក

Khmerpress April 25, 2024 25/04/2024

ខេត្តកំពត៖ កាលពីពេលថ្មីៗនេះ រូបភាពមួយសន្លឹកកំពុងផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថា ជា​Youtuber Santa KH អ្នកបង្កើតវីដេអូ Prank ក្នុងបណ្ដាញសង្គម ខណៈដែលរូបលោក បានថតរូបបែបលេងសើច គ្មានសីលធម៌ ឈរបាញ់នោម នៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ទីកន្លែងកម្សាន្តក្នុងក្រុងកំពត។ បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលគ្មានសីលធម៌បែបនេះហើយ នៅថ្ងៃទី២៥ ខែមេសា យោងតាមគណនីហ្វេសប៊ុកផេករបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានប្រកាសអញ្ជើញឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន។ តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុកផេករបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននិយាយចំៗទៅកាន់លោក SantaKH យ៉ាងដូច្នេះថា៖ «មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ? នេះជាទង្វើគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលុបរូបនេះចេញជាបន្ទាន់» ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមេសា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

Naren April 25, 2024 25/04/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

Khmerpress April 25, 2024 25/04/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់ ស្រី ៨៩នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣៦០នាក់ ស្រី ១៨៣នាក់ មាន ២៧សញ្ជាតិ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមេសា កម្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress April 25, 2024 25/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេ​ចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៣%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of […]

សម្តេចតេជោ ហ៊ុន សែន ច្រានចោលការបង្ហោះសាររបស់ សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយលុយ៦,៧លានដុល្លារ

Naren April 24, 2024 24/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសច្រានចោលសារបង្ហោះលើហ្វេសប៊ុករបស់ លោក សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយលុយដល់រូបគេ និងភរិយា ប្រមាណ៦,៧លានដុល្លារអាមេរិក។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំ និងភរិយាបានជួយគាត់ចំនួន 6,7លានដុល្លារ ព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា? តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ចោរឆក់យ៉ាងសកម្ម២នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសត្រឹម១៦ខែ ដោយសារអាយុទើប១៧ឆ្នាំ

Naren April 24, 2024 24/04/2024

(ភ្នំពេញ)៖ លោកស្រី សម័យ លីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ សម្រេចផ្ដន្ទាទោសក្រុមចោរ ឆក់២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយដាក់ពន្ធនាគារត្រឹម១៦ខែ ក្រោមហេតុផលអាយុមិនទាន់ដល់១៨ឆ្នាំ។ ក្រុមចោរឆក់ទាំង២នាក់នេះ ឈ្មោះ ម៉ក់ សុវណ្ណាឌី អាយុ១៦ឆ្នាំ (អ្នកបេីក) និងឈ្មោះ ខែម វិរះពិទូរ អាយុ១៧ឆ្នាំ (ដៃដល់) ដាក់ពន្ធនាគារក្នុងម្នាក់ៗ១៦ខែ ពីបទ «លួចមានស្ថានទម្ងន់ទោស»។ សូមរំលឹកថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេចនៅចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ពេលនោះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញជន សង្ស័យជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ […]

អ្នកជំនាញកោតសរសើរ ការរួមគ្នាសម្តែងល្បុក្កតោ និងសាវលីញ ហើយស្នើឱ្យមានលើកក្រោយទៀត ដោយដាក់ចំថ្ងៃសម្រាក ដើម្បីឱ្យអ្នកចម្ងាយបានទស្សនា

Naren April 24, 2024 24/04/2024

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងនូវការកោតសរសើរ ចំពោះការរៀបចំសម្តែងក្បាច់គុនល្បុក្កតោ របស់ខ្មែរ និងសាវលីញ ដែលជាផ្នែកមួយរបស់ក្បាច់គុនកុងហ្វ៊ូ របស់ចិន ហើយស្នើឱ្យមានលើកក្រោយទៀត ដោយដាក់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាក ដើម្បីឱ្យអ្នកចម្ងាយបានទៅទស្សនាដែរ។ ការថ្លែងរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីឃើញភាពជោគជ័យ ការសម្តែងរួមគ្នារវាងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ ប៉ុន្តែ មានមតិមហាជនផ្សងទៀតសោកស្តាយ ព្រោះពួកគាត់មិនបានទៅទស្សនាផ្ទាល់ ចំថ្ងៃធ្វើការបែបនេះ។ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើសិនជាមានការរៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀត ចំថ្ងៃឈប់សម្រាក ឬឱកាសបុណ្យទាន ច្បាស់ជាមហាជនជាច្រើនបានទៅទស្សនា និងបានឈ្វេងយល់ពីក្បាច់គុនជាតិ របស់ប្រទេសទាំងពីរ។ អ្នកជំនាញអារ្យធម៌ខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្មវិធីនេះ យើងឃើញមានយុវជនមានការចាប់អារម្មណ៍ច្រើន អីចឹងខ្ញុំសូមលើកទឹកចិត្តឱ្យមានការសម្តែងក្បាច់គុនទាំងនេះ ឱ្យបានទូលំទូលាយ។ យើងអាចរកពេលវេលាថ្ងៃសៅរ៍ ឬអាទិត្យអីចឹងទៅ ឬរៀបចំនៅក្នុងឱកាសមានព្រឹត្តិការណ៍ធំៗរបស់ជាតិ»។ […]