ព័ត៌មានជាតិ

កម្ពុជាស្នើសុំឱ្យមីក្រូណេស៊ី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

Naren April 24, 2024 24/04/2024

(បាងកក, ថៃ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការ ជាមួយលោក Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដែលបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។ ក្នុងជំនួបនេះ បណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសមីក្រូណេស៊ី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញានេះ។ ជាមួយគ្នានោះ បណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រតិភូមីក្រូណេស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ខាងមុខ។ ជាការឆ្លើយតប លោក Carson K. Sigrah […]

ករណីលោក ជួន គន្ធា ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងចែកដីរដ្ឋជូនពលរដ្ឋនៅស្រុកឱរ៉ាល់ សារភាពថា មានជាប់ពាក់ព័ន្ធជាមួយបុគ្គលច្រើននាក់ ហើយរៀបជាប្រព័ន្ធ

Naren April 24, 2024 24/04/2024

(កំពង់ស្ពឺ)៖ លោក ជួន គន្ធា ត្រូវបានកម្លាំងនគរបាលនៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមចម្លើយប្រាប់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ លោក ជួន គន្ធា បានឆ្លើយថា ខ្លួនពិតជាបានទិញដីនៅចំណុចហ្នឹងតាមរយៈពីឈ្មោះ យី សារ៉ាត់ ហើយដីនេះ ឈ្មោះ យី សារ៉ាត់ បានទិញបន្តពីក្រុមគួកជេដែលមានឈ្មោះ តូច ពៅ, ជា សំអឿន, ប្រាក់ មូល, ហេង សើរ ដូច្នេះក្រុមគួកជេទាំងអស់ ជាអ្នករៀបចំធ្វើឯកសារកាន់កាប់ដីធ្លី នៅចំណុចខាងលើ ហើយបានក្លែងឯកសារឲ្យដីស្របច្បាប់លក់ឲ្យលោក […]

ស្អែកនេះ NEA នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត ៨០០ កន្លែង ពីក្រុមហ៊ុនធំៗ ចំនួន ១៣ នៅក្នុងវេទិកាការងារ

Naren April 24, 2024 24/04/2024

(ភ្នំពេញ)៖ ស្អែកនេះ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន […]

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅបរិវេណប្រាសាទបាយ័ន

Khmerpress April 24, 2024 24/04/2024

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។ ព្រឹត្តិការណ៍នេះសំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីរដ្ឋជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

Naren April 24, 2024 24/04/2024

(ភ្នំពេញ)៖ កម្លាំងនគរបាលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឃាត់ខ្លួនលោក ជួន គន្ធា តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រោយទទួលបានដីការបស់តំណាងអយ្យការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤៖២៥នាទី កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ឈ្មោះ ជួន គន្ធា នៅភោជនីយដ្ឋាន ម្លប់ជម្ពូត្រជាក់ចិត្ត […]

ក្រុមជនក្លែងជាសង្ឃ ដើរបិណ្ឌបាតនិងបន្លំចូលរួមក្នុងពិធីបុណ្យផ្សេងៗនៅតាមបណ្ដាខេត្ដ-រាជធានី ត្រូវបានសមត្ថកិច្ចក្របួចចូលពន្ធនាគារបានសម្រេច

Khmerpress April 24, 2024 24/04/2024

ខេត្ដកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមក្លែងបន្លំជាសង្ឃ ចំនួន ១៤នាក់ នៅពន្ធនាគារខេត្តកំពង់ស្ពឺ និងបន្ដស្វែងរកចាប់ខ្លួនមេក្លោង ជនសមគំនិត ដែលបានរត់គេចខ្លួនចេញពីវត្ដត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្ដទៀត។ មុខសញ្ញាក្លែងជាសង្ឃរួមមាន៖ ១.ឈ្មោះ ញុន សុខគា ២.ឈ្មោះ អ៊ីន ធី ៣.ឈ្មោះ ឆាន់ រដ្ឋា ៤.ឈ្មោះ ទឹម សុភាស់ ៥.ឈ្មោះ ឆែម បុត្រ ៦.ឈ្មោះ សន ឌីណា ៧.ឈ្មោះ យា ភារុន ៨.ឈ្មោះ ញុន គឹម ៩.ឈ្មោះ ញុន សុជាតិ ១០.ឈ្មោះ ភឹម ពិសិដ្ឋ ១១.ឈ្មោះ […]

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ជាង ៤តោន

Naren April 24, 2024 24/04/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង៤,៥៥០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ *ករណីទី១៖ បំណែកសាច់ក្របីបង្កកចំនួន ៣,៥០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពេីរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីរាជអាវុធហត្ថ បង្ក្រាបបាន និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ សាច់បង្កកខុសច្បាប់នេះ នឹងត្រូវដុតកម្ទេចនៅថ្ងៃស្អែក។ *ករណីទី២៖ ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១,០៥០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រា វនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ […]

ដំរីឈ្មោល ១ក្បាល ត្រូវគេប្រទះឃើញកំពុងឈឺជើងដើរទៅណាមិនឆ្ងាយនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី

Khmerpress April 24, 2024 24/04/2024

ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ដំរីឈ្មោល ១ក្បាល ដែលជាមេហ្វូងត្រូវគេឃើញកំពុងឈឺជើងដើរទៅណាមិនឆ្ងាយ ហើយកូនហ្វូងរបស់វាក៏នៅក្បែរៗមិនទៅឆ្ងាយពីមេហ្វូង នៅក្នុងព្រៃនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃដែនជម្រកសត្វព្រៃកែវសីមា បានល្បាត និងប្រទះឃើញមេហ្វូងដំរី ដែលមានទំងន់ច្រើនរយគីឡូក្រាម១ក្បាលនេះ កាលពីថ្ងៃ១៨ ខែមេសា ក្នុងចំណុចអូរប៉ាមនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍ពីប្រធានការិយាល័យដែនជម្រសត្វ ព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ស៊ិន សត្ថា បានឲ្យដឹងថា សត្វដំរីឈ្មោល ១ក្បាលនោះកំពុងឈឺជើងមុខខាងឆ្វេង រយៈពេល៥ថ្ងៃមកហើយ ហើយវាត្រូវបានក្រុមការងារបច្ចេកទេស យកចំណីដាក់នៅជិតៗវាផងដែរ។ លោកបន្តឲ្យដឹងថា ឥឡូវវាធូរស្បើយបន្តិចហើយដោយសំអាងលើចំងាយដី ដែលវាបានបំលាស់ទីចេញ ពីទីតាំងដើមបានឆ្ងាយគួរសម។ ចំណែកហ្វូងរបស់វា ក៏នៅមិនទៅណាឆ្ងាយពីដំរីឈ្មោលនោះដែរ និងពួកវាត្រូវគេរាយការណ៍ថា មានភាពកាចសាហាវខុស ធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើ សត្រូវរបស់វា ដែលព្យាយាមចូលទៅជិតគ្នាវា។ ជាធម្មតាសត្វដំរីព្រៃ តែងតែបង្ហាញវត្តមានរបស់វាជា រៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ និងមិនដែលបានវាយប្រហារមកលើមនុស្សនោះទេ។ លោក សុះ មីឡែម អភិបាល រងស្រុកកែវសីមា […]

យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសាខាងមុខនេះ

Khmerpress April 24, 2024 24/04/2024

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)​និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។ ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។ លោកអភិបាលរង បានបន្ថែមថា គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅ​លើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា​-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២ ៕ […]

វត្ថុបុរាណចំនួន ២៧ដុំ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

Khmerpress April 24, 2024 24/04/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ៕ ប្រភព៖ ក្រសួងព័ត៌មាន