ក្រុមជនក្លែងជាសង្ឃ ដើរបិណ្ឌបាតនិងបន្លំចូលរួមក្នុងពិធីបុណ្យផ្សេងៗនៅតាមបណ្ដាខេត្ដ-រាជធានី ត្រូវបានសមត្ថកិច្ចក្របួចចូលពន្ធនាគារបានសម្រេច
ខេត្ដកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមក្លែងបន្លំជាសង្ឃ ចំនួន ១៤នាក់ នៅពន្ធនាគារខេត្តកំពង់ស្ពឺ និងបន្ដស្វែងរកចាប់ខ្លួនមេក្លោង ជនសមគំនិត ដែលបានរត់គេចខ្លួនចេញពីវត្ដត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្ដទៀត។
មុខសញ្ញាក្លែងជាសង្ឃរួមមាន៖
១.ឈ្មោះ ញុន សុខគា
២.ឈ្មោះ អ៊ីន ធី
៣.ឈ្មោះ ឆាន់ រដ្ឋា
៤.ឈ្មោះ ទឹម សុភាស់
៥.ឈ្មោះ ឆែម បុត្រ
៦.ឈ្មោះ សន ឌីណា
៧.ឈ្មោះ យា ភារុន
៨.ឈ្មោះ ញុន គឹម
៩.ឈ្មោះ ញុន សុជាតិ
១០.ឈ្មោះ ភឹម ពិសិដ្ឋ
១១.ឈ្មោះ ឃុំ រ៉ូត
១២.ឈ្មោះ ឆេង ភ័ណ្ឌ
១៣.ឈ្មោះ ហន ម៉េងលី
១៤.ឈ្មោះ ញ៉ ជឿន
តាមការបញ្ជាក់ក្រុមនេះមានអ្នករៀបចំនិងដឹកជញ្ជូនទៅគ្រប់កន្លែងនិងឆ្លងដែនទៅក្រៅប្រទេស ដើម្បីធ្វើសកម្មភាពផងដែរ នាពេលកន្លងមក ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ


















