ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន យល់ព្រមស្នើតែងតាំង លោក Pierre Tami (សែន សីលា) ជាទីប្រឹក្សាសម្ដេច ក្នុងនាមប្រធានព្រឹទ្ធសភា

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ នៅក្នុងជំនួបនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមស្នើតែងតាំង លោក Pierre Tami (សែន សិលា) ជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានព្រឹទ្ធសភា។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជា ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។ នៅក្នុងជំនួប សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួប លោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ នៅដាវូស ប្រទេសស្វីស។ លោក សែន សិលា បានគោរពអរគុណ សម្តេចតេជោ ជាអនេក ដែលសម្ដេច បានឆ្លៀតពេលដ៏មមារញឹក […]

អគ្គនាយកនិយ័តករធានារ៉ាប់រង៖ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤១ ក្រោមទុនវិនិយោគប្រមាណ ៥០០លានដុល្លារ

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់់ឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ដែលមានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក ក្រោមទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នយើង មានក្រុមហ៊ុនធានារ៉ាប់រង៤១, ក្រុមហ៊ុន៤១នេះ មានគ្រប់លំដាប់ ទាំងលំដាប់អន្ដរជាតិ និងលំដាប់ពិភពលោក […] មកដល់ឆ្នាំ២០២៣នេះ ទ្រព្យសកម្មរបស់វិស័យធានារ៉ាប់រងជាង១ពាន់លានដុល្លារ ក្នុងនោះមានទុនវិនិយោគផ្ទាល់ ប្រមាណ៥០០លានដុល្លារ»។ លោកបន្តថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។ លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី២០-២១ ខែមេសា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ​ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់ លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃ របស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័ន កងឯកភាព តាមឋានានុក្រម។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា។ ការលើឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន, ការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។ សម្តេចបញ្ជាក់ថា «ការងារការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិនេះ យើងនឹងបន្តគិតគូរអំពីសមាមាត្រនៃការរើសចូលកងទ័ពក្នុងមួយឆ្នាំៗ និងការបណ្តុះបណ្តាលនាយទាហាន ពាក់ព័ន្ធសាលានាទាហានទាំង ៣កម្រិត បូកជាមួយការបណ្តុះបណ្តាលក្រៅប្រទេស ថាតើក្នុងមួយឆ្នាំ យើងត្រូវរើសទាហានសរុបប៉ុន្មាន ក្នុងពលទាហានប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ ព្រោះនាយទាហាបណ្តុះបណ្តាលរួច៤ឆ្នាំ មិនអាចថយមកជាពលទាហានវិញបានទេ អីចឹងក្នុងរយៈពេល១៥-២០ ឆ្នាំយើងធ្វើយ៉ាងណាឱ្យមានតុល្យភាពនាយទាហាន […]

មនុស្ស១១នាក់កើតអាការក្អួតចង្អោរ រាក អស់កម្លាំងក្នុងពេលដំណាលៗគ្នានៅស្រុកសំបូរ ខេត្តក្រចេះ, គ្រូពេទ្យជំនាញកំពុងធ្វើតេស្ត្រសំណាករកមូលហេតុ

Naren April 19, 2024 19/04/2024

(ក្រចេះ)៖ យ៉ាងណាស់មានប្រជាពលរដ្ឋចំនួន១១នាក់កើតអាការក្អួតចង្អោរ រាករួស ធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃក្នុងពេលដំណាលៗគ្នា ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះ ខណៈគ្រូពេទ្យជំនាញកំពុងធ្វើតេស្តសំណាករកមូលហេតុពិតប្រាកដ ថាតើបណ្ដាលមកពីពុលចំណី (សង្ស័យនំបញ្ចុក) ឬក៏មកពីមូលហេតុផ្សេង។ ពលរដ្ឋដែលមានអាការដូចគ្នាទាំង១១នាក់នោះ រស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ខណៈហេតុការណ៍នេះដែរកើតឡើងនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៥ ខែមេសា) ហើយក្រោយទទួលទាននំបញ្ចុកនោះប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងស្រដៀងគ្នាជាបន្តបន្ទាប់រហូតដល់១១នាក់ ទើបត្រូវបានគេបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរកាលពីយប់មិញនេះ។ លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានឱ្យដឹងថា នៅព្រឹកនេះ អាការពួកគាត់ប្រសើរឡើងវិញហើយ ប៉ុន្តែទោះជាយ៉ាងណាក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាករបស់ក្រុមគ្រូពេទ្យជំនាញសិន។ លោកវេជ្ជបណ្ឌិតបានបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមសមនឹងអាកាសធាតុក្តៅខ្លាំង ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថាមកពីករណីពិតប្រាកដអ្វីនៅឡើយទេរង់ចាំលទ្ធផលសិន តែទោះជាយ៉ាងណាឥឡូវនេះពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានគេបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខាងលើមានឈ្មោះ៖ ១. រី […]

ប្រាក់ចំណេញរបស់ធនាគារអេស៉ីលីដា នៅឆ្នាំ២០២៣ មានប្រមាណ ១៥០លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ យោងតាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារអេស៉ីលីដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ ធនាគារអេស៉ីលីដា ទទួលបានប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ) ប្រមាណ ១៥០លានដុល្លារ ធ្លាក់ចុះ ១៨ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រាក់ចំណេញសុទ្ធចំនួនជាង ១៨០លានដុល្លារ។ នៅឆ្នាំ២០២៣ ប្រាក់ចំណូលរបស់អេស៉ីលីដា មានប្រមាណ ៨៤០លានដុល្លារ កើនឡើងប្រមាណ ១២ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានប្រមាណ ៧៥០លានដុល្លារ។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៣ ធនាគារអេស៉ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង​ ៩៨០០លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីការងារ៖ ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ លោក ហេង សួរ បញ្ជាក់ដូច្នេះថា៖ «ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះចំនួន២២នាក់”។ ប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ […]

ប្រជាពលរដ្ឋរស់នៅស្រុកមួយចំនួននៃខេត្តរតនគិរី កំពុងមមាញឹកប្រមូលផលផ្លែសំរ៉ង លក់ឱ្យឈ្មួញវៀតណាម ខណៈតម្លៃធ្លាក់ចុះបន្តិច

Naren April 18, 2024 18/04/2024

(រតនគិរី)៖ ស្របពេលដែលផ្លែសំរ៉ង កំពុងមានហាងឆេងខ្ពស់ នៅលើទីផ្សារប្រទេសវៀតណាមនោះ ប្រជាសហគមន៍នៅស្រុកតាវែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី សប្បាយចិត្តប្រមូលផល ខណៈតម្លៃធ្លាក់ចុះបន្តិច ដោយសារតែផ្លែសំរ៉ង នៅវៀតណាមដល់រដូវប្រមូលផល និងសមត្ថកិច្ចខិលខូចមួយចំនួនអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ជាក់ស្តែងនៅតាមឃ្លាំងធំៗមួយចំនួននៅក្រុងបានលុង មានឈ្មួញកណ្តាលដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។ បើតាមក្រុមឈ្មួញវៀតណាមឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឱ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះថា «ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃ ៤០,០០០រៀល, លេខ២តម្លៃ២៥,០០០រៀល។ ពួកគាត់បន្តថាតម្លៃផ្លែសំរ៉ង អាចចុះថោកជាងនេះទៅទៀតព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ង ដែលប្រមូលផលបានច្រើនដែរ ដូច្នេះក្រុមឈ្មួញវៀតណាម ក៏ទម្លាក់តម្លៃតាមហ្នឹងដែរ ហើយដឹកឆ្លងកាត់ទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»។ ក្រុមឈ្មួញវៀតណាមខាងលើ បានបន្តថា៖ «ពួកគាត់ក៏មិនសូវចំណេញដែរជួនកាលខាតដើមព្រោះផ្លែសំរ៉ងស្រកគីឡូលឿន និងមានសមត្ថកិច្ចជាច្រើនស្ថាប័នអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»។ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីម្នាក់ បានលួចបង្ហើបថា ការដឹកជញ្ជូនអនុផលព្រៃឈើ គឺត្រូវតែមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ, ជាងនេះទៅទៀតក្រុមឈ្មួញវៀតណាមដឹកទៅលក់ក្រៅប្រទេសត្រូវតែបង់ពន្ធជូនរដ្ឋ ប៉ុន្តែជាក់ស្តែងផ្លែសំរ៉ងជាច្រើនរយតោនដឹកតាមច្រកទ្ធារអន្តរជាតិអូរយ៉ាដាវ ទៅវៀតណាម ដោយគ្មានច្បាប់ទម្លាប់បន្តិចសោះដោយសារមានការគប់គិតគ្នាពីសមត្ថកិច្ចខិលខូចមួយចំនួន និងមានអ្នកធំមួយចំនួននៅខេត្តរតនគិរីជួយអន្តរាគមន៍នាំឱ្យមានការខាតបង់ពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ សូមជម្រាបថា […]

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

Naren April 18, 2024 18/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្មករ កម្មការិនី និងពលរដ្ឋជាង៨ម៉ឺននាក់ ជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

Naren April 18, 2024 18/04/2024

(ភ្នំពេញ)៖ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ លោក ម៉េត មាសភក្តី បានកត់សម្គាល់ថា៖ «ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មានចំនួន២ខេត្ត រួមមាន៖ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន ៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង១ម៉ឺននាក់»។ អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយ រលូនប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី […]