ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ក្រើនរំលឹកគ្រួសារអតីតយុទ្ធជន ខំថែទាំសុខភាព ដោយប្រើប័ណ្ណបសស ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឲ្យបានទៀងទាត់

Nisaiy KP March 31, 2024 31/03/2024

(កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅក្បែរទីតាំងសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២៤នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកដល់គ្រួសារអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយប្រើប័ណ្ណបសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឲ្យបានទៀងទាត់។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា ដើម្បីឲ្យសុខភាពល្អ និងអាយុវែង សូមអតីតយុទ្ធជន ធ្វើលំហាត់ប្រាណ ពិនិត្យសុខភាពឲ្យទៀងទាត់ លេបថ្នាំឲ្យទៀងទាត់ ដើម្បីបានអាយុយឺនយូរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីនឹករលឹក និងតែងតែខ្វល់ខ្វាយគិតគូរអំពីសុខ និងទុក្ខ អំពីជីវភាពរស់នៅរបស់អតីតយុទ្ធជន តាមរយៈលោកតែងតែបានធ្វើរបាយការណ៍ជូនសម្ដេចជាប់ជាប្រចាំ អំពីសុខទុក្ខ អំពីការលំបាក និងត្រូវដោះស្រាយបន្តអ្វីខ្លះ។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា អតីតយុទ្ធជន គឺជាស្ថាបនិកដ៏សំខាន់ និងជាអ្នករួមប្រតិបត្តិករ ជាមួយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះហើយទើបសម្ដេចបានចាត់បញ្ជារូបលោកឲ្យចុះមើលពីសុខ និងទុក្ខរបស់អតីតយុទ្ធជនគ្រប់ទីកន្លែង ដើម្បីត្រួតពិនិត្យមើលអំពីស្ថានភាពរស់នៅរបស់ពួកគាត់ […]

លោក ប៉ែន បូណា៖ ឆ្នាំថ្មី សមិទ្ធផលថ្មី ប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ

Nisaiy KP March 31, 2024 31/03/2024

(ភ្នំពេញ)៖ ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ និយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាល ដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ«មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែសន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារ តម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជា ជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែង ដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ។ ក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថាស្ពានភ្លោះ។ បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស គឺជាការចាំបាច់ ជាពិសេសនៅត្រង់ចំណុចប្រសព្វធំៗ។ នៅកន្លែងខ្លះ ស្ពានអាកាសមួយជាន់មិនគ្រប់គ្រាន់ទេ តែត្រូវការស្ពានអាកាសពីរ ឬបីជាន់ឯណោះ ទើបអាចដោះស្រាយបញ្ហាចរាចរណ៍បាន។ ជាក់ស្តែង ស្ពានអាកាសមរតកតេជោត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គឺជាឧទាហរណ៍ស្រាប់។ ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាច្រើនទៀតនឹងលេចរូបរាងនាពេលខាងមុខ។ សន្ទុះនៃការអភិវឌ្ឍលឿនរហ័សបែបនេះកើតឡើងដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដែលជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន […]

រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Nisaiy KP March 31, 2024 31/03/2024

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកំសាន្តនានាតាមបណ្តាទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារ៉ាមនានានៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា៖ក្នុងព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»រយះពេល៤ថ្ងៃនេះ រដ្ឋបាលខេត្តនឹងមានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ បូរាណរាំកំសាន្ត រួមជាមួយនឹងការចូលរួមរៀបចំរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក ក្នុងការប្រកុំតន្ត្រីសម័យ ការតាំងលក់ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងល្បែងកំសាន្តកុមារ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤តទៅ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងឈរក្រោមផ្ទះពេលមេឃភ្លៀង នៅស្រុកគូលែន ខេត្តព្រះវិហារ

Naren March 30, 2024 30/03/2024

(ព្រះវិហារ)៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងឈរនៅក្រោមផ្ទះ ពេលមេឃកំពុងភ្លៀងលាយឡំដោយផ្គររន្ទះ ហេតុការណ៍នេះបានកើតនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ។ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់មានឈ្មោះ លីហេង ប៉េងងន ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរកសិករ រស់នៅភូមិតាកឹង(ថ្នល់បែក) ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ លោកអធិការស្រុកគូលែនថ្លែងបញ្ជាក់ប្រាប់ទៀតថា យោងតាមការបំភ្លឺរបស់ស្តី្រឈ្មោះ សាន រ៉ន អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបាននិយាយរៀបរាប់ឲ្យសមត្ថកិច្ចយើងដឹងថាមុនពេលកើតហេតុមេឃកំពុងភ្លៀង ហើយនិងលាយឡំដោយផ្គររន្ទះ ពេលនោះប្ដីរបស់គាត់កំពុងតែឈរនៅក្រោមផ្ទះ ពេលនោះក៏ឃើញមានផ្លេកបន្ទោល និងរន្ទះបាញ់ ហើយក៏ឃើញប្ដីរបស់គាត់ដួលផ្កាប់មុខទៅលើដីដែលកំពុងតែឈរនៅក្រោមផ្ទះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។ លោក ឱ សេង ថ្លែងបញ្ជាក់ទៀតថា ក្រោយទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញក៏ចុះទៅពិនិត្យដល់កន្លែងកើតហេតុបរិវេណជុំវិញក្រោមផ្ទះ ពុំមានឃើញអ្វីគួរឱ្យកត់សម្គាល់ទេ ដោយឃើញខ្សែរភ្លើងក្រោមផ្ទះដាច់ សង្ស័យថា រន្ទះបាញ់ឆ្លងតាមចរន្តអគ្គិសនី ចំណែកនៅលើដងខ្លួនសាកសព ពិនិត្យពុំឃើញមានស្លាកស្នាមអ្វីទេ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឈ្វេងយល់បន្ថែមពីការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត លើផ្លូវល្បឿនលឿន!

Naren March 30, 2024 30/03/2024

(ភ្នំពេញ)៖ អ្នកបើកបរយានយន្តលើផ្លូវល្បឿនលឿន ត្រូវបើកបរដោយរក្សាចន្លោះសុវត្ថិភាពពីយានយន្ត ដូចជា ទោចក្រយានយន្ត និងរថយន្តមានប្រវែងបណ្តោយមិនលើសពី ៦ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ២វិនាទី ល្បឿន ១០០គ.ម/ម៉ោង ចន្លោះសុវត្ថិភាព យ៉ាងតិច ៦០ម៉ែត្រ ល្បឿន ១២០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៧២ម៉ែត្រ។ * រថយន្តមានប្រវែងបណ្តោយរថយន្ត លើសពី ៦ម៉ែត្រ ទៅ ៩ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៣ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៩០ម៉ែត្រ * រងយន្តមានប្រវែងបណ្តោយរថយន្ត លើសពី ៩ម៉ែត្រ ទៅ ១២ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៤ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ * រថយន្តសណ្តោងស៊ីមីរ៉ឺម៉ក ចន្លោះសុវត្ថិភាព យ៉ាងតិច ៥ […]

បុណ្យចូលឆ្នាំថ្មី៖ ថៃប្រកាសលើកលែងការយកថ្លៃសេវា សម្រាប់ពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា

Naren March 30, 2024 30/03/2024

(ភ្នំពេញ)៖ ឆ្លើយតបតាមសំណូមពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទ អ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន សូមបងប្អូនពលករកម្ពុជាអនុវត្តតាមចំណុចក្នុងសេចក្តីប្រកាសដូចខាងក្រោម៖ ផ្តល់សិទ្ធដោយ៖ Fresh News

លោក កើត ឆែ ជំរុញមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ត្រង់ត្រាប់យកចំណេះដឹង និងបទពិសោធន៍ដើម្បីបំប៉នសមត្ថភាពឲ្យបានខ្លាំង

Naren March 30, 2024 30/03/2024

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា ដើម្បីបំប៉នសមត្ថភាពឲ្យបានខ្លាំង ពិសេសគ្រប់គ្រងព័ត៌មានឲ្យបាន។ ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន» នៅថ្ងៃទី២ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី២ ដែលលោកបានចូលរួមជាអធិបតីក្នុងនាមលោក ឃួង ស្រេង​ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន» ជាមួយលោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូឧទេ្ទស នៃវគ្គបណ្តុះបណ្តាល។ លោកបានលើកឡើងអំពីសារៈសំខាន់ នៃព័ត៌មាន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រភេទ នៃព័ត៌មានផ្សេងៗ, និងការបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ នាឱកាសនេះ លោកក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់លោកវាគ្មិន ហើយត្រូវចោទជាសំណួរដែលពាក់ព័ន្ធនឹងប្រធានបទ ក្នុងករណីដែលមានចម្ងល់ […]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងដែលកកស្ទះ៤-៥ឆ្នាំ នៅក្នុងតុលាការ លែងមានទៀតហើយ

Naren March 30, 2024 30/03/2024

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីភាពជោគជ័យ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងប្រព័ន្ធតុលាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពី៣ឆ្នាំមុន។ លោកបានអះអាងថា រហូតមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌ ដែលកប់នៅតុលាការ ៤-៥ឆ្នាំ លែងមានតទៅទៀតហើយ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។ លោក ជិន ម៉ាលីន បានបញ្ជាក់ដូច្នេះថា៖ «រឿងព្រហ្មទណ្ឌនេះ គឺយើងដោះស្រាយបានច្រើន កន្លងទៅយើងបានដាក់ចេញយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌកាលពីឆ្នាំ២០២០-២០២១កន្លងទៅ ហើយយើងទទួលបានជោគជ័យណាស់ គឺដោះស្រាយបានជាង៩៥ភាគរយ»។ លោកបានបន្តថា៖ អញ្ចឹងសំណុំរឿង៤-៥ឆ្នាំ ឬលើសពី៤-៥ឆ្នាំ គឺលែងមានទៀតហើយ ព្រោះយើងបានដាក់ចេញយុទ្ធនាការមួយប្រាវទៅគឺបានដោះស្រាយសំណុំរឿងដែលកកស្ទះ ប៉ុន្តែសំណុំរឿងរដ្ឋប្បវេណីអាចនឹងមានសល់ច្រើន»។ បើតាម​មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ នៅក្នុងឆ្នាំ២០២៣កន្លងទៅ មានសំណុំរឿងរដ្ឋប្បវេណីចំនួន ៦១៨៥៦ សំណុំរឿង ក្នុងនោះមាន៦៨ភាគរយត្រូវបានដោះស្រាយរួចរាល់ ហើយសំណុំរឿងដែលសេសសល់ នឹងបន្តដោះស្រាយនៅឆ្នាំ២០២៤បន្តទៀត ខណៈដែលសំណុំរឿងព្រហ្មទណ្ឌ ក៏ត្រូវបានដោះស្រាយបានច្រើនផងដែរ៕ផ្តល់សិទ្ធិដោយ៖ Fresh News

២ខែដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរមានតម្លៃជាង ២​ពាន់លានដុល្លារកើន ២៣%

Naren March 29, 2024 29/03/2024

(ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ កម្ពុជានាំចេញផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ខណៈការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ ១ ៨៩៦ លានដុល្លារកើន២២.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមប្រចាំខែកុម្ភៈ​ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ១ ៨៩៦ លានដុល្លារ កើន២២.៣%, ផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ក្នុងនោះការនាំចេញស្រូវមានទំហំ ៣៦៨លានដុល្លារកើនឡើង ៥៤%, គ្រឿងសង្ហារិម មានទំហំ ១១៤លានដុល្លារ កើនឡើង៥៣.៧%​ ខណៈដែលផលិតផលកសិកម្មមានទំហំ ៦៣៤លានដុល្លារ ធ្លាក់ចុះ១១.៩% និងសូឡា មានទំហំ១៩៣​លានដុល្លារ ធ្លាក់ចុះ៣៤.៧%។ តាមរបាយការណ៍នេះ​ ​​សម្រាប់ការនាំចេញទំនិញ (ដកមាស) ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅតែបន្តសម្រេចបានកំណើនល្អ បើធៀបនឹងកាលពីខែមករា។ ជាក់ស្តែងការនាំចេញក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន២ ០១៨ លានដុល្លារ កើនឡើង២.៦%។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា […]

ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជារើបឡើងវិញជាបណ្ដើរៗ ខណៈ ២ខែដើមឆ្នាំនេះ ពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ មានកំណើនល្អ

Naren March 29, 2024 29/03/2024

(ភ្នំពេញ)៖ សេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ មានសញ្ញាណកាន់តែល្អជាបន្ដបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ទំហំពាណិជ្ជកម្មដកមាស ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ សម្រេចបាន ៨ ១២០លានដុល្លារ កើនឡើងក្នុងរង្វង់ ១៩.២% ខណៈដែលការនាំចេញកើនឡើង ២២.៥% និងការនាំចូល កើនឡើង១៦.១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ ៩៨៩ពាន់នាក់ ដែលមានកំណើន១៨.០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣, ទន្ទឹមនេះចំនួនភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រពីគ្រឹះស្ថានអង្គរមានចំនួន២៣៦ពាន់នាក់ កើនឡើង៥០.៣%។ ដោយឡែកគម្រោងវិនិយោគ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ មានចំនួន៦៩គម្រោង ទុនសរុប១ ៣៨៥លានដុល្លារ និងលទ្ធភាពបង្កើតការងារថ្មី មាន៦៧ ១៧៨កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគកើនឡើង ៣៨គម្រោង (ស្មើនឹង១២២%), ទុនកើនឡើង៥០៥% និងការងារកើនឡើង៦៨% រៀងគ្នា។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា […]