ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីភាពស្អាតស្អំក្នុងវិស័យកីឡា ស្របតាមអនុសញ្ញាអន្ដរជាតិ

Naren March 23, 2024 23/03/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬ CADA ដើម្បីចូមរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ។ អនុក្រឹត្យរបស់សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចស្របតាមសំណើររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំអនុក្រឹត្យ ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះឡើង ដើម្បីធានាបាននូវភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា នៅក្នុងការចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយមានការចង្អុលបង្ហាញ ណែនាំ និងជំរុញការរៀបចំរបស់អ្នកជំនាញពីសំណាក់លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានសម្រេចចុងក្រោយ ហើយត្រូវបានគណៈរដ្ឋមន្ដ្រី និងក្រុមប្រឹក្សាអ្នកច្បាប់ ឯកភាពលើការងារនេះ មុនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានសម្រេចចេញនូវអនុក្រឹត្យដ៏មានតម្លៃបំផុត ដើម្បីកីឡាស្អាតស្អំនៅកម្ពុជា ដោយអនុលោកភាពនៃច្បាប់ប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាលើឆាកអន្ដរជាតិ ។ ក្នុងនាមប្រតិបត្តិករកីឡាកម្ពុជាមួយរូប លោកបានសម្ដែងការគាំទ្រពេញទំហឹង […]

អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

Naren March 23, 2024 23/03/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្នុងនាមរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តំណាងដោយលោក Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ នាឱកាសនោះ លោកឯកអគ្គរាជទូត បានលើកឡើងថា តាមរយៈអំណោយនេះ បង្ហាញពីការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់។ លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានជួយសម្រួលដល់ការនាំយកមកនូវជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា។ ជាមួយគ្នានោះ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។ ជាពិសេសទៀតនោះ លោកបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ដែលបានបើកទូលាយ សម្រាប់កម្ពុជា […]

កម្ពុជាទទួលបានកូនផ្សោតថ្មី ២ក្បាលក្នុងថ្ងៃតែមួយ តែ១ក្បាលក្នុងចំណោមនោះស្លា..ប់ទៅវិញ

Naren March 23, 2024 23/03/2024

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នាវេលាម៉ោង១៣៖៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ ក្នុងថ្ងៃតែមួយនេះ នៅខេត្តក្រចេះ ក្រុមការងារបានទទួលដំណឹងដ៏សោកសៅ ដោយបានប្រទះឃើញសពកូនផ្សោតមួយក្បាល ដែលបានស្លាប់នៅចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែលស្លាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែលទំនងជាទើបនឹងកើតបានអំឡុងពេលពី១ទៅ២ថ្ងៃប៉ុណ្ណោះ។ តាមការសន្និដ្ឋានបឋម ការស្លាប់របស់កូនផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះនេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវនឹងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលកូនផ្សោតកើតថ្មីចំនួន៥ក្បាល និងមានផ្សោតស្លាប់ចំនួន២ក្បាល។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ និងស្នើជៀសវាងប្រើឧបករណ៍ឆក់និងឧបករណ៍មងក្រឡាធំនៅតាមអន្លង់ផ្សោត រស់នៅ។ ទន្ទឹមគ្នានេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល […]

KIF ត្រៀមរៀបចំក្រមសីលធម៌គុនខ្មែរ ដើម្បីពង្រឹងការគ្រប់គ្រងគុនខ្មែរលើពិភពលោក ហើយឈានទៅរកការទទួលស្គាល់ពី IOC

Naren March 23, 2024 23/03/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ(KIF) នឹងរៀបចំនូវក្រមសីលធម៌គុនខ្មែរ ដែលជាបទបញ្ញាត្តិរួមមួយ សម្រាប់ពង្រឹងការគ្រប់គ្រងគុនខ្មែរ តាមបណ្ដាប្រទេសសមាជិកលើពិភពលោក ក៏ដូចជាផ្ដល់នូវទំនុកចិត្ត និងភាពកក់ក្ដៅបន្ថែមទៀត ដល់បណ្ដាប្រទេសដែលចង់ចូលជាសមាជិក ដើម្បីជំរុញគោលដៅពង្រីកសមាជិកឲ្យបានជាង ៧៥ប្រទេស ដើម្បីស្វែងរកការគាំទ្រជាសមាជិក និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំដោយប្រធានសហព័ន្ធលោក មាម រ៉ា ដើម្បីពិភាក្សាពីផែនការឆ្នាំ២០២៤-២០២៥ ពិសេសដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក ខួបលើកទី៥ ឲ្យបានអធិកអធម នៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រុមសីលធម៌គុនខ្មែរ គឺក្រុមមួយ សម្រាប់អនុវត្តទូទាំងពិភពលោក ដែលមានប្រទេសជាសមាជិក KIF ។ ដូច្នេះសហព័ន្ធនឹងខំប្រឹងរៀបចំក្រមនេះឡើង ហើយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់ពីឋានានុក្រម បេសកកម្ម គោលបំណង ការទទួលខុសត្រូវ ការអភិវឌ្ឍ និងដំណោះស្រាយផ្សេងៗ ដោយប្រកាន់យកនូវគោលការណ៍រួមមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរយូរអង្វែងទៅថ្ងៃអនាគត […]

កម្លាំងចម្រុះឃ្លុំដីទុកជាសម្បត្តិរដ្ឋជាង ១,៤០០ហិកតា, ឃាត់ខ្លួនមនុស្ស១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ ក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

Naren March 23, 2024 23/03/2024

(ពោធិ៍សាត់)៖ កម្លាំងចម្រុះបានសម្រេចឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១,៤៥៤.៨៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន០១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ នៅក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកនៅក្នុងថ្ងៃដដែល កម្លាំងចម្រុះបានដកហូតម៉ាស៊ីនហាន់ដំឡូងមី ១គ្រឿង, រណារយន្តតូច ៥គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម, កាំបិតកកុក ៣គ្រឿង, រណាដៃ ១គ្រឿង និងឧបករណ៍ឆក់ត្រី ១គ្រឿង។ លើសពីនេះ ក្រុមសមត្ថកិច្ច បានរឹបអូសវត្ថុតាងនៅហ្នឹងកន្លែងរួមមានខ្ទមបណ្តោះអសន្នចំនួន ៣៩, ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, ដើមដំឡូងមី ១,១១០បាច់, ដើមចេក ២៣៧គុម្ព, ដើមក្រូច ១០០០ដើម, បង្គោលរបងថ្ម ១២ដើម និងបង្គោលរបងឈើ ២២៥ដើម។ សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍បង្រ្កាបទប់ស្កាត់បទល្មើស លួចកាប់ រុករានដី នៅក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិ បានចូលរួមពីកម្លាំងចម្រុះចំនួន៧៨៩នាក់ រួមមាន៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស […]

ទូរទស្សន៍ TV5 Monde របស់បារាំង ចង់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

Naren March 23, 2024 23/03/2024

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អ៊ឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ និងទេសចរណ៍ ហើយភាពយន្តឯកសារ “Embarquement” ជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពលើទូរទស្សន៍ TV5 Monde ដែលផ្តល់នូវការពិព័រណនាយ៉ាងលម្អិតពីវប្បធម៌ ទំនៀមទម្លាប់ និងគោលដៅទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់នៅលើពិភពលោកសម្រាប់ទស្សនិកជន។ ដោយកត់សម្គាល់ពីសក្តានុពលនេះ លោករដ្ឋមន្រ្តីនឹងពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement”៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនផ្សារទំនើបអ៉ីអន៖ មិនទាន់មានគម្រោងសាងសង់ ផ្សារទំនើបអ៉ីអនទី៤ នៅឡើយទេ

Naren March 23, 2024 23/03/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមិនទាន់មាន​គម្រោង​​សាងសង់សាខាទី៤នៅកម្ពុជានៅឡើយនោះទេ។ ការបញ្ជាក់នេះធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​នេះ។ ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វ​ផ្សាយយ៉ាងផុលផុសទាំងលើបណ្តាញសង្គម និងបណ្តាញព័ត៌មាននានាថា ក្រុមហ៊ុនផ្សារទំនើបអ៉ីអន គ្រោងសាងសង់ផ្សារសាខាទី៤នៅលើទឹកដីខណ្ឌកំបូល។ ក្រុមហ៊ុន បានបញ្ជាក់ថា បើខ្លួនមានគម្រោងសាងសង់ណាមួយនោះ នឹងផ្សាយលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។ សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារទំនើបអ៉ីអន បានសាងសង់ផ្សារចំនួន៣ហើយនៅលើទឹកដីកម្ពុជា។ សាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន, សាខាពី២ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI ធ្លាប់បានឱ្យដឹងថា ក្រុម​ហ៊ុន បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើបទាំង៣សាខានេះ។ ក្រុម​ហ៊ុនផ្សារទំនើបអ៉ីអនកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអន ដែលបង្កើតឡើងកាល​ពី​ឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន៕ ផ្តល់សិទ្ធិដោយ៖Fresh News

CEO: Tube Coffee មានមហិច្ឆិតានាំយក Brand កាហ្វេរបស់ខ្មែរ បើកនៅក្រៅប្រទេស

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានបញ្ជាក់ឲ្យដឹងថា Tube Coffee មានបំណងពង្រឹងកាហ្វេរបស់ខ្មែរឱ្យកាន់តែរឹងមាំ និងមានមហិច្ឆិតានាំយក Brand កាហ្វេរបស់ខ្មែរនេះ ទៅបើកនៅក្រៅប្រទេស។ ការបញ្ជាក់ឲ្យដឹងបែបនេះរបស់កញ្ញា ស៊ូ មុន្នីពេជ្យ ធ្វើឡើងក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «បទពិសោធន៍លើការវិនិយោគ Tube Coffee ក្នុងទីផ្សារកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ កញ្ញា ស៊ូ មុន្នីពេជ្យ បានបញ្ជាក់ថា «ខ្ញុំផ្ទាល់ ជាមួយនិងដៃគូសហការ២នាក់ទៀត ពួកខ្ញុំទាំង៣នាក់ យើងគិតថា ចង់នាំ Brand កាហ្វេរបស់ខ្មែរ ដែលចេញជាស្នាដៃកូនខ្មែរ ឲ្យវារឹងមាំ និងល្អ […] ចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន យើងពិតជាចង់យក Brand របស់កូនខ្មែរ ទៅក្រៅប្រទេស»។ ជាមួយគ្នានេះ កញ្ញា ស៊ូ មុន្នីពេជ្យ ក៏បានបញ្ជាក់ថា […]

កម្លាំងអាវុធហត្ថចាប់មនុស្ស៥នាក់ នៅខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការជ្រើសរើសទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព

Naren March 22, 2024 22/03/2024

(កំពង់ឆ្នាំង)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមតុលាការយោធា ឈានដល់ការចាប់ខ្លួនមនុស្ស៥នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។ ជនត្រូវចោទចំនួន៥នាក់ រួមមាន៖ *ទី១​៖ ឈ្មោះ ណែម សុផល អាយុ៤៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ *ទី២៖ ឈ្មោះ អន សំណាង អាយុ៣២ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរលក់ដីឡូត៍ *ទី៣៖ ឈ្មោះ ហឿន សីហា អាយុ២១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរនិស្សិត *ទី៤៖ ឈ្មោះ សាំង ស៊ីថា អាយុ៣១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី […]

ប្រធានរដ្ឋសភាថៃ ជម្រាបសម្តេចតេជោថា នឹងមើលថែពលករខ្មែរ ឱ្យដូចប្រជាពលរដ្ឋថៃ

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ បានប្រកាសថា នឹងមើលថែពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ឱ្យដូចប្រជាពល​រដ្ឋ​ថៃ។ ជាពិសេសផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជា​ទទួលបានការអប់រំរៀន​សូត្រភាសាថៃ​ផងដែរ។ លោកប្រធានរដ្ឋសភា បានប្រកាសបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជា​មួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាន់ មហា​ម៉ាត់ ណ័រ ម៉:ថា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ​។ សម្ដេចតេជោ មានជំនឿជាក់យ៉ាង​មុតមាំថា ដំណើរទស្សនកិច្ចនេះ​ នឹងរួមចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹង និងពង្រីកនៅទំនាក់ទំនង​ជាមិត្ត​ភាពរវាងប្រទេស និងប្រជាជន ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួម​ពិធី​ស្រាយ​បួសជាមួយបងប្អូនខ្មែរឥស្លាម ដែលជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនា​នៅកម្ពុជា។ លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ […]