ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ, ដកហូតម៉ូតូ១៨គ្រឿង

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្នុងចំណោមអ្នកបើកម៉ូតូទាំង១៨នាក់, អ្ន​កបង្ហោះម៉ូតូចំនួន៣គ្រឿង និងម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង(ប្រែន) ចំនួន១៥គ្រឿង ដែលបើកបរធ្វើឱ្យប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈតាមដងផ្លូវ បង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អាចបង្កឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ និងល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ របាយការណ៍បានបន្តថា សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំ បន្ថែម។ ចំណែកឯក្រុមក្មេងទំនើងទាំង១៨នាក់, សមត្ថកិច្ចបាន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ ចំណែកឯបំពង់ស៊ីម៉ាំងកែច្នៃ (ប្រែន) សមត្ថកិច្ចបានដកហូតដើម្បីលុបបំបាត់ និងបំផ្លាញចោល។ ចំពោះមុខ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងបន្តចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំបង់ស៊ីម៊ាំង (ប្រែន) […]

អ្នកនាំពាក្យអាអាជ្ញាធរជាតិអប្សរា៖ វេលាថ្ងៃរះចំប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរជិត១ម៉ឺន២ពាន់នាក់

Naren March 22, 2024 22/03/2024

(សៀមរាប)៖ ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណជិត១ម៉ឺន២ពាន់នាក់។ នេះបើតាមលោក ឡុង កុសល អ្នកនាយករងនិងជាអ្នកនាំពាក្យអាអាជ្ញាធរជាតិអប្សរា។ ពិតជាវិសេសនាព្រឹកថ្ងៃទី២២នេះ ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តគឺជាចំល្អណាស់ ដែលធ្វើឲ្យភ្ញៀវទេសចរជាតិអន្តរជាតិមានសេចក្ដីរីករាយក្រៃលែង ពួកគេលាន់មាត់សរសើរទស្សនីយភាពនៃអច្ឆរិយភាពនេះ អ្នកខ្លះបន្លឺសំឡេងហ៊ោ ឬពោលពាក្យស្ងើចសរសើរ។ ម្នាក់ៗកាន់ទូរសព្ទ កាំមេរ៉ាគ្រប់ដៃ ដើម្បីថតទិដ្ឋភាពថ្ងៃរះនេះបង្ហាញនៅលើបណ្ដាញសង្គម។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រតិកម្មមន្រ្តីនគរបាលម្នាក់ជាអនុប្រធាននាយកដ្ឋាន មិនព្រមសហការឲ្យត្រួតពិនិត្យជាតិស្រវឹង​ រហូតសមត្ថកិច្ចចាប់វាយខ្នោះតែម្តង

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រតិកម្មនឹងមន្រ្តីនគរបាលម្នាក់មានតួនាទីជាអនុប្រធាននាយកដ្ឋាន ដែលមិនព្រមចូលរួមសហការ ឲ្យត្រួតពិនិត្យជាតិស្រវឹង រហូតបង្ខំឲ្យសមត្ថកិច្ចចាប់វាយខ្នោះ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់នៅតាមហ្វេសបុកយ៉ាងដូច្នេះថា យប់មិញនេះ លោបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។ ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ កម្លាំងនគរបាលបានព្យាយាមពន្យល់ ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត […]

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ របបសន្តិសុខសង្គមរៀបចំឡើងដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងការការពារពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីបញ្ហាផ្សេងៗ

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា របបសន្តិសុខសង្គមជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការការពារពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីជំងឺ លំហែមាតុភាពគ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារ ហានិភ័យទាំងអស់នេះ។ លោក សុង តុងហាប់ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះនាឱកាសតំណាងលោក សុខ សូគេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទក្រសួងទេសចរណ៍។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំនៃទីស្ដីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក ហ៉ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក លោកស្រីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក សួន ស៊ីទៀង អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម រួមទាំងមានលោក លោកស្រី ជាមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ជាច្រើនរូបទៀតផងដែរ។ លោក សុង តុងហាប់ បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]

ក្រុមអ្នកស្រាវជ្រាវរកឃើញ ប្រភេទឧរង្គសត្វ និងថលជលិកសត្វសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់កម្ពុជា និងសកលលោក នៅក្នុងខេត្តបាត់ដំបង

Naren March 22, 2024 22/03/2024

(បាត់ដំបង)៖ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណ ន់ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះ នៅថ្ងៃអនាគត។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា FFI តាមរយៈគម្រោងអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លង ដែលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី បាននិងកំពុងចុះសិក្សាស្រាវជ្រាវ ពីប្រភេទឧរង្គសត្វ និងថលជលិកសត្វ នៅតាមបណ្តាភ្នំថ្មកំបោរ ដែលមានដូចជា ភ្នំសំពៅ ភ្នំក្តោង ភ្នំបាណន់ ភ្នំរំសាយសក់ ភ្នំតាគ្រាម ភ្នំក្រពើ […]

មូលនិធិជាតិគាំពារសង្គម គ្រោងចាប់ផ្តើមយុទ្ធនាការចុះឈ្មោះតាមភូមិសម្រាប់អ្នកទទួលផល​ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ​

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ ​មូលនិធិជាតិគាំពារសង្គមគ្រោងបើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ​ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មូលនីធិជាតិគាំពារសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ មូលនិធិជាតិគាំពារសង្គម បានបញ្ជាក់ថា យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តីពីគោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានសមាហរណកម្មកម្មវិធីចំនួន៤ បញ្ចូលគ្នា រួមមាន៖១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤ ខាងមុខ។ ​ដើម្បីអាចចុះឈ្មោះអ្នកទទួលផលចូលកម្មវិធី និងទទួលបានប្រាក់ឧបត្ថម្ភបានទាន់ពេលវេលា មូលនិធិជាតិជំនួយសង្គម […]

ក្រសួងពាណិជ្ជកម្ម ស្នើដល់សមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ពង្រឹងការគ្រប់គ្រងលើគុណភាពផលិតផល

Naren March 22, 2024 22/03/2024

(ភ្នំពេញ)៖ លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រង លើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ។ ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី តាន់ ទេពីកណ្ណិកា អញ្ជើញចូលរួម ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ ឆ្នាំ២០២៤ និងព្រឹត្ដិការណ៍នារីឯក លើកទី១ ឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ លោកស្រី តាន់ ទេពីកណ្ណិកា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្នើដល់សមាគម ដែលជាអ្នកសហការដឹកនាំ ក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ សូមពង្រឹងការគ្រប់គ្រង លើគុណភាពផលិតផល និងរៀបចំកសាងក្របសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ ដើម្បីកសាងទំនុកចិត្ដជូនអតិថិជនក្នុង និងក្រៅប្រទេស»។ បន្ថែមពីនោះទៀត លោកស្រី តាន់ ទេពីកណ្ណិកា បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យត្រូវខិតខំប្រមូលផ្ដុំពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឲ្យរួបរួមគ្នាជាធ្លុងមួយ […]

ក្រសួងសាធារណការ​ បើកកិច្ចប្រជុំពិនិត្យតារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង

Naren March 21, 2024 21/03/2024

(ភ្នំពេញ)៖​ លោកស្រី​ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះបានដឹកនាំកិច្ចប្រជុំ គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ ជាសមាជិក សមាជិកាគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើតារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅលើកកម្ពស់សុក្រឹតភាព ក្នុងការចងក្រង កត់ត្រា បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌ ឱ្យកាន់តែមានភាពលម្អិត ត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ទៅតាមនីតិវិធីដែលបានកំណត់ ដើម្បីរៀបចំដាក់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិនិត្យ និងសម្រេច។ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក្នុងនាមប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ឱ្យរៀបចំជានីតិវិធីប្រតិបត្តិការស្តង់ដាររួមមួយ និងត្រៀមរៀបចំការបណ្តុះបណ្តាលដល់ជនបង្គោល តាមបណ្តាអង្គភាពនានាដែលជាអ្នកអនុវត្តផ្ទាល់ ដោយមានការចូលរួមពីអ្នកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជំរុញប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ប្រធានរដ្ឋសភាថៃ ស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ មានអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ

Naren March 21, 2024 21/03/2024

(ភ្នំពេញ)៖ ប្រធានរដ្ឋសភានៃប្រទេសថៃ សំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរ មានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយថែមទៀត។ ការស្នើសុំនេះខណៈលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នៅវិមានសន្តិភាព។ ក្នុងជំនួប លោកជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជា ប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរស ភាអាស៊ាន ដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។ ដំណើរទស្សនកិច្ចនេះ ក៏រួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់ បន្ថែមទៀតនូវចំណងមិត្ត ភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាច បើកឱកាសថ្មីសម្រាប់ប្រទេសយើងទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល។ នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគី គណៈប្រតិភូរដ្ឋសភាទាំង២បានវាយតម្លៃខ្ពស់នូ វវឌ្ឍន ភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ ក៏ដូចជាស មិទ្ធផលសំខាន់ៗ ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត។ លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបញ្ជាក់ថា […]

អភិបាលរាជធានីភ្នំពេញ៖ ប្រជាជនរស់នៅនៅភ្នំពេញ បានជំពាក់បំណុលថ្លៃសំរាមជាង៤០លានដុល្លារ, បំណុលភាគច្រើនកើតឡើងនៅកំឡុងរាតត្បាតជំងឺកូវីដ១៩

Naren March 21, 2024 21/03/2024

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតដល់ពេលនេះ មានប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បានជំពាក់បំណុលថ្លៃសំរាមប្រហែលជាង៤០លានដុល្លារ បំណុលទាំងនេះកើនឡើង នៅកំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ខណៈភាគច្រើនជាបំណុលដែលម្ចាស់ផ្ទះជួលឱ្យជនបរទេសសម្រាប់បើកក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ។ ការឱ្យដឹងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានក្រោយដាក់ពិធីសម្ពោធជាផ្លូវការបេសកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត រីជិនស៉ី ភ្នំពេញ។ លោក ឃួង ស្រេង បានបន្តថា ការប្រមូលសំរាម នៅរាជធានីភ្នំពេញ បានទាន់ពេលវេលា និងបានត្រឹមត្រូវធ្វើឱ្យមិនការកកស្ទះសំរាម ដែលធ្វើឱ្យសំរាមមួយចំនួនត្រូវគេបោះចោលតាមប្រឡាយទឹក និងមួយចំនួនត្រូវធ្លាក់ចូល ក្នុងទន្លេដែលជាការបំពុលទឹក និងជះផលអាក្រក់ដល់មនុស្ស សត្វនោះឡើយ។ អភិបាលរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីមានកំណែទម្រង់ ការប្រមូលសំរាម មកដល់ថ្ងៃនេះយើងពិនិត្យនៅបំណុលប្រហែលជាង ៤០លានដុល្លារ ដែលប្រជាពលរដ្ឋ មិនទាន់បានបង់ ប៉ុន្តែ ក៏កំពុងពិចារណាដែលថា នៅក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុន និងអ្នកស្នាក់នៅខ្លះបានធ្វើចំណាកស្រុកទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលរបស់គាត់ក៏លែងជួល ក៏ប៉ុន្តែយើងបានធ្វើកិច្ចការងារនេះឱ្យបានដិតដល់»។ […]