ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ចាត់ទុកពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ ជាវេទិកាសម្រាប់បង្ហាញពិភពលោកពីកម្រិតគុណភាពគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា

Naren March 20, 2024 20/03/2024

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោក ឆាយ ស៊ីណាត ប្រធានសមាគម និងសមាជិក ដើម្បីជួបពិភាក្សាការងារ និងទទួលអនុសាសន៍ណែនាំពីលោករដ្ឋមន្រ្តីលើវិស័យទេសចរណ៍ និងស្វែងរកការគាំទ្រពីក្រសួងទេសចរណ៍លើកម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ឆាប់ៗខាងមុខ។ ជំនួបនេះធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានចាត់ទុកកម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពិភពលោកពីកម្រិតគុណភាពគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា និងផ្តល់ការគាំទ្ររៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំដោយទ្បែក លោករដ្ឋមន្រ្តីបានស្នើសុំសមាគមរៀបចំក្រមប្រតិបត្តិ និងក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់អាជីវកម្មគ្រឿងអលង្ការ និងត្បូងកម្ពុជា ជៀសវាងឱ្យបានជាដាច់ខាតការលក់ផលិតផលក្លែងក្លាយជូនទេសចរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

បវរកញ្ញាមកពី៥០ប្រទេស សម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងលើការអភិវឌ្ឍសម្រស់ឆ្នេរក្នុងខេត្តព្រះសីហនុ ក្រោយពីទស្សនកិច្ចរយៈពេល១ថ្ងៃ១យប់

Khmerpress March 20, 2024 20/03/2024

(ព្រះសីហនុ)៖ ក្រុមបវរកញ្ញាមកពី៥០ប្រទេសជុំវិញពិភពលោកបានធ្វើដំណើរមកប្រទេសកម្ពុជា រួមទាំងខេត្តព្រះសីហនុ និងបានសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងលើការអភិវឌ្ឍសម្រស់ឆ្នេរក្នុងខេត្តព្រះសីហនុ ក្រោយពីទស្សនកិច្ចរយៈពេល១ថ្ងៃ១យប់។ គួរជម្រាបថា ក្រុមបវរកញ្ញាទាំង៥០ប្រទេសបានចូលរួមប្រកួតប្រជែងកម្មវិធី Universal Woman ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤-២៤ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីអង្គរ-សៀមរាប។ អ្វីដែលសំខាន់ អ្នកនាង ប្រាសាទ ដាវីន អ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតអន្តរជាតិនេះ បានដឹកនាំបេក្ខភាព Universal Woman 2024 ទាំងអស់ គ្រងនូវឈុតអប្សរាខ្មែរ ដើម្បីថតរូបនៅប្រាសាទអង្គរវត្តថែមទៀតផង។ ក្នុងឱកាសដ៏កម្ររនេះ លោកស្រី អ៊ូ ធីតាពៅ គួចចំរើន បានអញ្ជើញបវរកញ្ញាពិភពលោកមកបន្តទស្សនកិច្ចក្នុងខេត្តព្រះសីហនុ ក្នុងនាមជាម្ចាស់ផ្ទះ លោកស្រីបានរៀបចំបដិសណ្ឋាកិច្ចជាពិសេស ស្នាក់នៅសណ្ឋាគារ KD Hotel លំដាប់អន្តរជាតិ អ្វីដែលពិសេសគឺមិនអាចបំភ្លេចបាននោះ គឺណែនាំដល់បវរកញ្ញាឲ្យស្គាល់អំពីវប្បធម៌ អត្តសញ្ញាណខ្មែររ បៀបកាច់ផ្ការំដួល និងបានជូននូវសឹងបុរាណខ្មែរយើង កន្លាសអាវរូបផ្ការំដួល ជូនជាអនុស្សាវរីយ៍ បង្ហោះគោមដុតកាំជ្រួចនៅមាត់ឆ្នេរសមុទ្រឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ដើម្បីបង្កើតឲ្យភាពសប្បាយរីករាយផងដែរ។ ដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់កោះ និងតំបន់រមណីយដ្ឋាននានា នៅថ្ងៃទី១៨ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុបានសម្របសម្រួលជូនបវរកញ្ញាចម្រុះជាតិសាសន៍ចំនួន៥០ប្រទេស […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅថៃអាចចេញ-ចូល ដោយមិនបាច់បង់ថ្លៃ រយៈពេល ១ខែ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Khmerpress March 20, 2024 20/03/2024

ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ អាចចេញ-ចូល ដោយមិនមានការបង់ថ្លៃរយៈពេល ១ខែ (ខែមេសា ឆ្នាំ២០២៤ ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ក្រោមប្រធានបទ « ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ » ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ « ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការជាមួយអគ្គអន្តោប្រវេសន៍ និងបណ្ដាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំខ្មែរខាងមុខនេះ បងប្អូនពលករខ្មែរ នឹងត្រឡប់មកវិញពីប្រទេសថៃ ស្វាគមន៍តាមរូបភាពដែលអាចធ្វើទៅបាន។ ដើម្បីមានភាពកក់ក្ដៅ ខ្ញុំបានចរចាជាមួយរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ក៏បានធ្វើការឯកភាពថា សម្រាប់ខែមេសា រយៈពេលពេញមួយខែ បងប្អូនពលករមកលេងស្រុក ទៅប្រទេសថៃវិញមិនចាំបាច់បង់ថ្លៃចូលទេ គឺ ហ្រ្វី(free) ជូនពេញមួយខែតែម្ដង»។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ចូលរៀនពេទ្យ «មិនអាចសុំជាប់» ដោយមិនប្រលងនោះឡើយ

Khmerpress March 20, 2024 20/03/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលចូលរៀនពេទ្យមិនអាចសុំជាប់ដោយមិនប្រលងនោះឡើយ ព្រោះការប្រឡងនេះគឺជួយយើងនៅពេលដែលយើងចេញទៅធ្វើការ ព្រោះយើងត្រូវចេញព្យាបាលមនុស្ស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ដូចនេះ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការបណ្តុះបណ្តាលនេះត្រូវយកចិត្តទុកដាក់ទៅលើគុណភាពនៃការអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឱ្យតឹង ហើយខ្ញុំសុំស្នើសុំឱ្យក្មួយៗ ប្អូនៗនិស្សិតពេទ្យកុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើងនៅពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា រៀនពេទ្យជាសេនាឱ្យទេវតា ត្រូវព្យាបាលមនុស្សឱ្យចំកុំឱ្យធ្វើអីខុសពីបំណងរបស់យើងទាំងសមត្ថភាពយើងមាន»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បើនៅក្នុងកងទ័ពជំនាញត្រូវឱ្យច្បាស់ជាក់ស្តែងដូចជា ជំនាញដោះមីន បើហ៊ានដោះមីនហើយបើដោះខុសនឹងផ្ទុះស្លាប់ ហើយស្លាប់ដល់ខ្លួនឯងទៀត ហើយពេទ្យក៏ដូចគ្នាដែរគឺត្រូវការច្បាស់លាស់ ចឹងសុំឱ្យមានការប្រឡងឱ្យបានច្បាស់លាស់។ សម្តេចអះអាងថា សម្តេចមើលឃើញកូនសិស្សប្រឡងសុទ្ធតែមានសមត្ថភាពពូកែៗណាស់ ហើយការប្រឡងបានពិន្ទុសុទ្ធតែខ្ពស់តែម្តង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជំនាញពេទ្យត្រូវតែជំនាញខាងវិភាគជំងឺឱ្យបានច្បាស់លាស់ មិនមែនពូកែដោយសារទន្ទេញនោះទេ ព្រោះស្ថានភាពជំងឺមិនដូចគ្នាទេ អ្នកជំងឺ មានជំងឺដូចគ្នាប៉ុន្តែអាចខុសគ្នាតិចតួច […]

គម្រោងការសាងសង់កំពង់ផែទេសចរណ៍ នៅលើកោះទន្សាយ ​ខេត្តកែប សម្រេចបានប្រមាណ​ ៩០%ហើយ!

Khmerpress March 20, 2024 20/03/2024

(​កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤​ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យមេីលវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ​។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតបានបញ្ជាក់ថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់បើគិតមកទល់ពេលនេះគម្រោងទាំងមូលសម្រេចបានការសាងសង់ប្រមាណ​ ៩០% ហើយ។ លោកបណ្ឌិតបានបញ្ជាក់ថា សមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​។ គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជា​គម្រោង​ដែល​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី( ADB) តាមរយៈគម្រោងនេះ នឹងធ្វើឱ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​។ ជាមួយ​គ្នានេះ លោកបណ្ឌិត​អភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

Khmerpress March 20, 2024 20/03/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ២០%។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យមានខេត្តប៉ៃលិន និងឧត្តរមានជ័យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។ ៣.តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។ * រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចតេជោ ហ៊ុន សែន បង្ហាញវីដេអូមួយដែលសម្តេចលើកឡើងអំពី ប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញវីដេអូមួយ ដែលសម្តេចនិយាយពីប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន។ តាមរយៈបណ្តាញសង្គមដោយភ្ជាប់ជាមួយវីដេអូនេះ សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «ទើបបានឃើញខ្ញុំនិយាយពីប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន។ ការនិយាយនេះអាចក្នុងឆ្នាំ២០១៤ ឬ ២០១៥ ក្នុងពេលដែលខ្ញុំជួបសិស្សនិទ្ទេស A»៕ សូមទស្សនាវីដេអូលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖ ផ្តល់សិទ្ធិដោយ៖ freshnews

ម្ចាស់ផ្ទះជួល ប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មកររោងចក្រ Y&W តាមការជូនដំណឹងរបស់ ក្រសួងការងារ

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W បានប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់កម្មករនិយោជិតទាំងអស់ ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។ ការពន្យារពេលបែបនេះបន្ទាប់ពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ ដែលមានកម្មករ និយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។ ជាមួយគ្នានេះដែរ លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថា ខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់ កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយរួចរាល់ជូនកម្មករ។ លោក ផុន សុផាត បានបន្ដថា៖ «ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀត ប្រសិនបើបងប្អូនមិនទាន់មាន ការងារធ្វើទេបងប្អូនអាចបន្តស្នាក់នៅបន្តិចទៀតបានក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។ លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញអំពីការលំបាករបស់កម្មករ កម្មការិនី ដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។ ទន្ទឹមនឹងនេះ ម្ចាស់ផ្ទះជួលរូបនេះ អំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W […]

បុរសជួសជុលឡាននៅក្រុងសួង ស្ម័គ្រចិត្តប្រគល់ស៊ីផ្លេរកែច្នៃជូនសមត្ថកិច្ច ក្រោយមានបទបញ្ជារបស់នាយករដ្ឋមន្រ្តី

Khmerpress March 19, 2024 19/03/2024

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក មួន ឡុង មុខរបរជាងឡាននៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេរ (សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់ រថយន្តធន់ធ្ងន់ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា ដោយគាត់យល់ឃើញថាសម្លេងស៊ីផ្លេរខាងលើអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ គាត់បានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតាម TikTok ផងដែរ។ ប្រជាពលរដ្ឋរូបនេះ សូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារ អាយុជីវិត និងទ្រព្យសម្បត្តិឯកជន និងសាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល»

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមខេត្ត-ក្រុង រៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ យុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយក្នុងនោះនឹងមានការទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មី គ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះសាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវានិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជាប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។ សូមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ៕ សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ […]