(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជំរុញ និងលើកទឹកចិត្ដ ដល់អ្នកផលិតផលក្នុងស្រុកទាំងអស់ ត្រូវតែខិតខំផ្គត់ផ្គង់ទំនិញ ដែលមានគុណភាព, មានអនាម័យ និងមានថ្លៃសមរម្យ ដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកប្រើប្រាស់។ ការជំរុញ និងលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន, កម្ពុជាបានទីផ្សារបើកចំហរ ដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងន័យនេះ, ប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ, អនាម័យ, គុណភាព និងបរិមាណ ជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬ ការប្រើប្រាស់ផលិតផលណាមួយ។ យ៉ាងណាមិញ, […]