ព័ត៌មានជាតិ

សហរដ្ឋអាមេរិក បិទបញ្ចប់គោលការណ៍លើកលែងពន្ធ សម្រាប់ទំនិញដែលមានតម្លៃទាប នាំចូលមកពីទូទាំងពិភពលោក

Liny Chan August 29, 2025 29/08/2025

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រ ទី២៩ ខែសីហា គោលការណ៍លើកលែងពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់ទំនិញនាំចូលមានតម្លៃទាប​ក្រោម៨០០ដុល្លារ បានបិទបញ្ចប់ជាលក្ខណៈទូទាំងពិភពលោក ដែលប្រការនេះនឹងធ្វើឱ្យតម្លៃត្រូវហក់ឡើងខ្ពស់ ហើយរំខានដល់​គំរូខ្សែចង្វាក់ផ្គង់ផ្គង់សម្រាប់ក្រុមហ៊ុន e-commerce អាជីវកម្មខ្នាតតូចដែលប្រើទីផ្សារអនឡាញ ព្រមទាំងអ្នកទិញទំនិញផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ទីភ្នាក់ងារគយអាមេរិក CBP បានចាប់ផ្តើមប្រមូលពន្ធក្នុងអត្រាទូទៅលើកញ្ចប់ទំនិញនានា ដែលនាំចូលមកពីទូទាំងពិភពលោក ដោយមិនគិតអំពីតម្លៃ ប្រទេសជាប្រភព ឬក៏ប្រភេទមធ្យោបាយដឹកជញ្ជូននោះទេ។ CBP បានផ្តល់ជម្រើសបង់ពន្ធក្នុងអត្រាស្មើពី ៨០ដុល្លារដល់២០០ដុល្លារ ក្នុងមួយកញ្ចប់ទំនិញ ដែលដឹកជញ្ជូនមកពីទីភ្នាក់ងារប្រៃសណីយ៍បរទេស សម្រាប់រយៈពេល៦ខែ។ កាលពីខែឧសភា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប ដែលនាំចូលពីប្រទេសចិននិងទីក្រុងហុងកុង ដែលត្រូវបានអះអាងថា គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់លំហូរថ្នាំញៀន fentanyl និងវត្ថុធាតុដើមសម្រាប់ផលិតវា ចូលមកកាន់សហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Peter Navarro ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បានអះអាងថា ចំណាត់ការខាងលើ នឹងបន្ថែមចំណូលឱ្យសហរដ្ឋអាមេរិក​បានរហូតដល់១០ពាន់លានដុល្លារ តាមរយៈការយកពន្ធ។ គួរបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារ CBP ចំនួនកញ្ចប់ទំនិញតម្លៃទាប ដែលទទួលបានការលើកលែងពន្ធ បានកើន​ដល់ទៅជិត១០ដង ពោលគឺពី១៣៩លានកញ្ចប់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូ ១ពាន់គ្រឿង ជូនដល់កងទ័ពជួរមុខ

Liny Chan August 29, 2025 29/08/2025

(ភ្នំពេញ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវ​​​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បេសក​ជន​​ពិ​សេស​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ​ឧកញ៉ា គៀន ស្រីនា បានឧបត្ថម្ភម៉ូតូចំនួន ១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ ក៏ដូច​ជាអង្គ​ភាព​ទ័ពប្រើប្រាស់តាមតម្រូវការចាំបាច់លើកិច្ចការពារជាតិ។ ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​​បណ្ឌិត​។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខ​របស់​កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាព​ទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។ ដោយមើលឃើញពីតម្រូវការទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បាន​រៀបចំទិញម៉ូតូហុងដាវ៉េវ ដោយមានការបង់ពន្ធត្រឹមត្រូវ​ចំនួន​១ពាន់គ្រឿង សម្រាប់ចែក​ជូនដល់កងទ័ព និងអង្គភាពទ័ព​។ ជំហានដំបូងនេះ ម៉ូតូចំនួន៥០០គ្រឿង ត្រូវបានរៀបចំរួចរាល់ ហើយត្រូវ​បានលោក​អ្នក​ឧកញ៉ា ទ្រី ភាព អញ្ជើញប្រគល់​ជូនតំណាងកងទ័ពនាព្រឹកថ្ងៃសុក្រ […]

កម្ពុជាស្នើឱ្យអាមេរិកផ្តល់ជំនួយផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងពេលចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩

Liny Chan August 29, 2025 29/08/2025

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពីបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងលោក Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ។ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (CODEL) មកកាន់កម្ពុជា, អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាន និងកំពុងរីកលូតលាស់ ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។ អគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Donald […]

កម្ពុជាច្រានចោលការចោទប្រកាន់ថាបានប្រើប្រាស់ពលរដ្ឋស៊ីវិលជាខែល ខណៈពលរដ្ឋទាំងនោះ បានស្នាក់ទីនោះជាយូរមកហើយ

Liny Chan August 28, 2025 28/08/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ បានថ្លែងថា កម្ពុជាច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាប្រើប្រាស់ប្រជាពលរដ្ឋខ្មែរស៊ីវិលជាខែល ខណៈពលរដ្ឋខ្មែរទាំងនោះ បានស្នាក់ទីនោះជាយូរមកហើយ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤៖២០ នាទីរសៀល កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា «ការចោទប្រកាន់នេះ ពុំមានមូលដ្ឋាន ហើយក៏មិនឆ្លុះបញ្ចាំងអំពីការពិត ដែលកើតមានឡើង ដែលក្នុងនោះពលរដ្ឋស៊ីវិលកម្ពុជា បានស្នាក់នៅទីនោះតាំងពីយូរលង់មកហើយ ហើយដែលតាមការពិតជាជនរងគ្រោះ ដែលសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការរាយបន្លាលួស និងរបាំង ដែលរេរាំងពួកគេមិនឲ្យចូលទៅកាន់លំនៅដ្ឋាន និងកសិដ្ឋានរបស់គាត់»។ សូមជម្រាបថា កម្ពុជាក៏បានដាក់លិខិតផ្លូវការទៅក្រសួងការបរទេសថៃ កាលពីថ្ងៃទី២៥ […]

ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ

Liny Chan August 28, 2025 28/08/2025

(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។ ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហានេះ អ្នកសារព័ត៌មាននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់ដោយជម្លោះពីមុនព្រំដែន នៅព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។ នៅខេត្តឧត្តរមានជ័យ អ្នកសារព័ត៌មាននឹងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះនៅភូមិស្រែ ឃុំកូនគ្រៀល និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ អ្នកសារព័ត៌មានក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ។ នៅខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាននឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ […]

មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ វេជ្ជបណ្ឌិតម្នាក់មិនអាចប្រកបការងារជាពេទ្យ ដោយមានតែសញ្ញាបត្រទេ គឺត្រូវមាន៣ចំណុចធំៗ

Liny Chan August 28, 2025 28/08/2025

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថា ជាវេជ្ជបណ្ឌិតម្នាក់មិនអាចប្រកបការងារជាពេទ្យ ដោយមានតែសញ្ញាបត្រនោះទេ គឺត្រូវមាន៣ចំណុចធំៗ គឺ១៖ គុណវុឌ្ឍិផ្លូវការលើការសិក្សា ២៖ សមត្ថភាពអនុវត្ដការងារ ៣៖ សម្បទា និងចរិតល្អក្នុងវិជ្ជាជីវៈ។ ក្នុងចំណុចសំខាន់ទាំង៣ធំៗនេះ គឺមានចំណុចតូចៗជាច្រើន ដែលក្នុងនាមជាគ្រូពេទ្យត្រូវគោរពប្រតិបត្ដិ ដើម្បីធានាថាការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ដ។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ឡឹម តារា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពី ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្រមសីលធម៌គ្រូពេទ្យ ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ប្រមាណ ២០០នាក់។ លោកសាស្ដ្រាចារ្យ ឡឹម​ តារា បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាពក្នុងចំណោមវិស័យនានាក្នុងការកសាងប្រទេសជាតិកាន់តែរីកចម្រើន។ ការកសាងប្រទេសជាតិមួយឱ្យមានការរីកចម្រើនទៅបាននោះ គឺពឹងផ្អែកទៅលើធនធានមនុស្ស ដែលមានចំណេះដឹង និងមានសុខភាពល្អ ។ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ ឡឹម តារា ក៏រំលឹកពីគុណប្រយោជន៍នៃការដាក់ចេញនូវយុទ្ធសាស្ដ្រសសំខាន់ៗចំនួន ៩ចំណុច […]

អភិបាលខេត្តកំពង់ស្ពឺ៖ សិស្សទទួលបាននិទ្ទេស A នឹងទទួលបានរង្វាន់លើកទឹកចិត្ត

Liny Chan August 28, 2025 28/08/2025

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមទាំងលោកគ្រូ អ្នកគ្រូ អនុរក្ស និងបេក្ខជនមកប្រឡងបានពិនិត្យផ្ទៀងផ្ទាត់នៃការបើកហិបសុវត្តិភាព និងកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងនៃវិទ្យាល័យកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹង ដែលបានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ដើម្បីឈានចូលទៅបន្តការសិក្សា នៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត ដូច្នេះត្រូវខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យការប្រឡងនេះបានជាប់គ្រប់ៗគ្នា។ ពិសេសជាងនេះត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងអបរំ យុវជន និងកីឡា ដោយគោរពឱ្យបាននូវគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន (អ្នកចេះគឺជាប់)។ លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានជូនពរដល់សិស្សទាំងអស់មានសេចក្តីសុខសាន្ត ចិត្តរឹងមាំ ប្រើប្រាស់ចំណេះដឹង និងភាពជឿជាក់លើខ្លួនឯងឲ្យបានពេញលេញត្រូវមានការប្តេជ្ញាចិត្ត និងអត់ធ្មត់ក្នុងប្រឡងនាំឱ្យទទួលបាន ជោគជ័យ (ជាប់និទ្ទេសA) ដែលលទ្ធផលល្អនេះបានសម្រេចតាមបំណង និងក្លាយជាកម្លាំងចំណេះដឹងដ៏មានតម្លៃសម្រាប់គ្រួសារ សង្គម និងជាតិ។ សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតសិស្ស ព្រោះវាជាជំហានមួយក្នុងការបន្តអប់រំ និងអនាគតការងារ ការប្រឡងវាជាវិធីសាស្រ្តមួយក្នុងការវាស់វែងចំណេះដឹង និងសមត្ថភាពដែលសិស្សទទួលបាន […]

តំណាងក្រុមហ៊ុនអាកាសចរណ៍ពិភលោក លើកសំណើដំឡើងអាយុចូលនិវត្តន៍ សម្រាប់អ្នកបើកយន្តហោះពាណិជ្ជកម្ម

Liny Chan August 28, 2025 28/08/2025

(SEATTLE, អាមេរិក)៖ តំណាងក្រុមហ៊ុនអាកាសចរណ៍ពិភលោក បានស្នើទីភ្នាក់ងារអាកាសចរណ៍នៃអង្គការសហប្រជាជាតិ (UN) ឱ្យដំឡើងអាយុកំណត់ សម្រាប់អ្នកបើកយន្តហោះពាណិជ្ជកម្មពី ៦៥ឆ្នាំ ដល់៦៧ឆ្នាំ ដោយនិយាយថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោក គឺមានច្រើនជាងចំនួនពីឡុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ ២០២៥។ អង្គការអាកាសចរណ៍ស៉ីវិលអន្តរជាតិ (ICAO) នៃ UN នឹងពិចារណាសំណើនេះ និងដែលត្រូវបានជំទាស់ ដោយសហជីពពីឡុតធំៗរបស់អាមេរិក នៅក្នុងមហាសន្និបាតថ្ងៃទី២៣ ខែកញ្ញា។ ច្បាប់អន្តរជាតិ បានហាមប្រាម ពីឡុតដែលមានអាយុលើសពី ៦៥ឆ្នាំ មិនឱ្យធ្វើការហោះហើរជាអន្តរជាតិ ហើយប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក ក៏អនុវត្តច្បាប់ដូចគ្នានេះ នៅក្នុងស្រុកផងដែរ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ប្រហែល ៣៥០ បានលើកឡើងថា ការបង្កើនអាយុកំណត់ថែម ២ឆ្នាំទៀត គឺជាជំហានប្រុងប្រយ័ត្ន ប៉ុន្តែសមហេតុផល។ យ៉ាងនេះក្តី សហជីពពីឡុតធំៗ នៅសហរដ្ឋអាមេរិក បានប្រឆាំងនឹងអាយុចូលនិវត្តន៍ដែលខ្ពស់ជាងមុន ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សំបុកល្បែងស៉ីសងដ៏ធំមួយនៅប្រទេសថៃ ដែលរកលុយមួយខែៗបានជាង ១៥លានដុល្លារ ទើបត្រូវបានបង្រ្កាបនៅទីក្រុងបាងកក

Liny Chan August 28, 2025 28/08/2025

(បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីបង្រ្កាបសំបុកបនល្បែងស៉ីសងដ៏ធំសម្បើមមួយ ក្នុងសង្កាត់ Don Mueang នៃទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥។ ជាលទ្ធផលនៃយុទ្ធនាការនោះ អ្នកលេងល្បែងសរុបចំនួនជាង២០០នាក់ ត្រូវបានចាប់ខ្លួន ហើយវាលាតត្រដាងនូវសំបុកល្បែងធំមួយ ដែលរកចំណូលបានយ៉ាងច្រើនលើសលប់ គឺមួយខែៗរហូតដល់លើស៥០០លានបាត ឬស្មើនឹងជាង១៥លានដុល្លារអាមេរិក។ បើតាមអង្គភាពប្រតិបត្តិការពិសេសនៃក្រសួងមហាផ្ទៃថៃ ប្រតិបត្តិការនោះត្រូវបានធ្វើឡើង ក្រោយទទួលបានការបង្ហើបឱ្យដឹងពីសាធារណជន។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai ដែលជារដ្ឋមន្រ្តីមហាផ្ទៃ រួមជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃក្រសួងមហាផ្ទៃ ព្រមទាំង​មន្រ្តីប៉ូលិសថៃ បានប្រកាសពីជោគជ័យនៃប្រតិបត្តិការខាងលើ កាលពីវេលាយប់ថ្ងៃពុធ ហើយលោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនោះជាផ្នែកមួយ នៃគោលនយោបាយរបស់ក្រសួងមហាផ្ទៃថៃ ដើម្បីបោសសម្អាតសំបុកល្បែងស៉ីសង ដែលរីកសុសសាយនៅក្នុងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ដំណើរការសំណេរប្រឡងសញ្ញាបត្របាក់ឌុប ព្រឹកថ្ងៃទី១ បានបញ្ចប់, ការប្រឡងពេលរសៀលចាប់ផ្តើមម៉ោង ២៖០០នាទីរសៀល

Liny Chan August 28, 2025 28/08/2025

(ភ្នំពេញ)៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ព្រឹកថ្ងៃទី១ ត្រូវថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ ខណៈការប្រឡងពេលរសៀលនឹងចាប់ផ្តើមម៉ោង ២៖០០នាទីរសៀល។ សម្រាប់ការប្រឡងថ្ងៃព្រឹកដំបូងត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ជីវវិទ្យា។ ដោយឡែកសម្រាប់ពេលរសៀលវិញ៖​ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ភូមិវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស និងថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី១មុខវិជ្ជា៖ គីមីវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានបញ្ចប់ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។ ក្រសួងបញ្ជាក់ទៀតថា […]