ព័ត៌មានអន្តរជាតិ

ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅប៉ាតាយ៉ាបានលិចចូលក្នុងសមុទ្រ (មានវីដេអូ)

Khmerpress February 1, 2023 01/02/2023

ថៃ៖ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅក្នុងទីក្រុងប៉ាតាយ៉ាបានលិចចូលទៅក្នុងទឹកសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនេះមានឈ្មោះថា Krakenian មានបម្រើសេវាកម្មជាច្រើនដូចជា លក់កាហ្វេ អាហារ ស្រា មានតន្ត្រីប្រគំផ្ទាល់​ និងថែមទាំងមានខារ៉ាអូខេទៀតផង។ ជាមួយនឹងការរចនាពោពេញដោយភាពទាក់ទាញ ភោជនីយដ្ឋានដែលបានរៀបចំឡើងនៅលើកប៉ាល់មួយនេះបានបើកដំណើរការជាយូរឆ្នាំមកហើយ និងមិនដែលជួយបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុភោជនីយដ្ឋានស្រាប់តែបានលិចបន្តិចម្តងៗចូលទៅក្នុងទឹកសមុទ្រដោយមិនដឹងមូលហេតុ ខណៈមានបុគ្គលិកជាច្រើននាក់កំពុងបំពេញការងារនៅលើនោះ។ ភ្លាមៗក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះលើដែនសមុទ្របានចេញធ្វើអន្តរាគមន៍ជាបន្ទាន់និងអាចជួយជីវិតជនរងគ្រោះជាច្រើនបានទាន់ពេលវេលាផងដែរ ដូចនេះគ្មានអ្នកណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេនៅក្នុងហេតុការណ៍អកុសលខាងលើនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក នឹងបញ្ចប់ការប្រកាសអាសន្នអំពីជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា

Khmerpress February 1, 2023 01/02/2023

(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបញ្ចប់ការប្រកាសអាសន្នអំពីជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ជិតបីឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញវិធានការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា​ ឆ្នាំ២០២៣។ ការប្រកាសអាសន្នជាតិ និងសុខភាពសាធារណៈចំពោះជំងឺកូវីដ១៩ (PHE) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០ ដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ លោកប្រធានាធិបតី បៃដិន បានពង្រីកវិធានការនេះម្តងហើយម្តងទៀត ដែលអនុញ្ញាតឱ្យជនជាតិអាមេរិករាប់លាននាក់ទទួលបានការធ្វើតេស្ត ចាក់វ៉ាក់សាំង និងការព្យាបាលដោយឥតគិតថ្លៃ។ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសដែលត្រូវបានកំណត់ថា នឹងផុតកំណត់នៅក្នុងប៉ុន្មានខែខាងមុខនេះ នឹងត្រូវបានបន្តម្តងទៀតរហូតដល់ថ្ងៃទី១១ ខែឧសភា ហើយបន្ទាប់មកត្រូវបានបញ្ចប់។ ការបញ្ចប់ការប្រកាសអាសន្ននេះមានន័យថា ការចំណាយលើការវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលមួយចំនួនដែលរដ្ឋជាអ្នករ៉ាប់រ៉ង នឹងត្រូវផុតកំណត់ ដោយវានឹងត្រូវផ្ទេរទៅការធានារ៉ាប់រងឯកជន និងផែនការសុខភាពរបស់រដ្ឋាភិបាលជំនួយវិញ។ គួរបញ្ជាក់ថា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ករណីកូវីដ១៩​ កំពុងធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក ទោះបីជាមនុស្សជាង ៥០០នាក់នៅតែបន្តស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺនេះក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ […]

អាជ្ញាធរថៃគ្រោងចែកចាយស្រោមអនាម័យ ៩៥លានស្រោមដោយឥតគិតថ្លៃ មុនថ្ងៃ Valentine’s Day ចូលមកដល់

Khmerpress January 31, 2023 31/01/2023

ថៃ៖ អាជ្ញាធរថៃគ្រោងនឹងធ្វើការចែកចាយស្រោមអនាម័យចំនួន ៩៥លានស្រោមដោយឥតគិតថ្លៃទៅកាន់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  The Strait Times នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ យុទ្ធនាការចែកស្រោមអនាម័យដោយមិនគិតថ្លៃនេះគឺជាផ្នែកមួយនៃគម្រោងទប់ស្កាត់ការរាតត្បាតជំងឺកាមរោគ​​ ​និងការមានផ្ទៃពោះដោយមិនបានគ្រោងទុកដែលតែងកើតមានក្នុងចំណោមយុវវ័យថៃនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា យុទ្ធនាការចែកស្រោមអនាម័យដោយមកគិតថ្លៃនេះនឹងត្រូវធ្វើឡើយចាប់ពីថ្ងៃទី ១ខែកុម្ភៈនេះតទៅ ខណៈយុទ្ធនាការនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងការមកដល់នៃទិវាក្តីស្រលាញ់ Valentine’s Day ដែលជាទិវាមានប្រភពមកពីអឺរ៉ុបនិងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងរបាយការណ៍សុខភាពរបស់អាជ្ញាធរថៃកាលពីឆ្នាំ ២០២១ បានបង្ហាញថា យុវតីថៃប្រមាណជា ២៤,៤ %ក្នុងចំណោមមនុស្ស ១,០០០នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំបានធ្វើការរំលូតកូន៕ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ប្រាយុទ្ធ អំពាវនាវឱ្យបញ្ចប់ជម្លោះរឿង «គុនខ្មែរ» និង «ម៉ឺយថៃ»

Naren January 31, 2023 31/01/2023

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នាដែលគ្មានន័យ ជុំវិញថាតើកីឡាប្រដាល់ប្រពៃណីគួរត្រូវបានគេហៅថា Muay Thai ឬ Kun Khmer ក្រោយពេលដែល កម្ពុជា នឹងប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួសពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅអគារ Santi Maitree នៃវិមានរដ្ឋាភិបាល ដែលក្រសួងវប្បធម៌កំពុងរៀបចំដើម្បីផ្សព្វផ្សាយជាសាធារណៈនូវទិវា Muay Thai ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។ ជម្លោះឈ្មោះកីឡាប្រដាល់បានផ្ទុះឡើងនៅពេលដែលកម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ខាងមុខនេះបានប្តូរឈ្មោះមកប្រដាល់គុនខ្មែរដោយលើកហេតុផលថាក្បាច់គុនមានប្រភពចេញពីវប្បធម៌ខ្មែរ និងត្រូវបានគេស្គាល់កាន់តែច្បាស់នៅជុំវិញពិភពលោក។ លោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃបាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនបានទទួលស្គាល់ពាក្យគុនខ្មែរទេ សមាគមប្រដាល់ថៃមិនបញ្ជូនអ្នកប្រដាល់ថៃទៅប្រកួតទេ។ ទោះជាយ៉ាងណាភាគីកម្ពុជាមិនព្រមចុះថយទេ ដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា បានរាយការណ៍ថាប្រទេសម្ចាស់ផ្ទះមានសិទ្ធិផ្លាស់ប្តូរឈ្មោះទៅជាគុនខ្មែរ។ […]

ក្នុងចំណោមពលករបរទេសធ្វើការនៅជប៉ុនជិត ២លាននាក់ ប្រជាជននៅប្រទេសអាស៊ានមួយនេះមានចំនួនច្រើនជាងគេ

Khmerpress January 31, 2023 31/01/2023

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានឲ្យដឹងថា ក្នុងចំណោមជនបរទេសជាង ១,៨២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន មានជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់។ យោងតាម អ្នកឆ្លើយឆ្លងព័ត៌មាន វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព របស់ ជប៉ុន (MHLW) បានប្រកាសថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសបានកើនឡើងដល់១៨២២នាក់។ MHLW បាននិយាយថា ក្នុងចំណោមជនបរទេសជាង ១.៨២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចំនួនជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់ ស្មើនឹង ២៥.៤% ។ តាមពីក្រោយដោយ ចិន (៣៨៥,៨៤៨នាក់ ស្មើនឹង ២១,២%) និង ហ្វីលីពីន (២០៦,០៥០នាក់ ស្មើនឹង ១១,៣%)។ តាមភូមិសាស្ត្រ រដ្ឋធានីតូក្យូគឺជាកន្លែងដែលមានចំនួនពលករបរទេសច្រើនជាងគេ ដែលមានចំនួន ៥០០,០៨៩នាក់ ខេត្ត Aichi នៅតំបន់កណ្តាលដែលមានមនុស្ស១៨៨,៦៩១នាក់ និងខេត្ត Osaka នៅភាគខាងលិចមាន ១២៤,៥៧០នាក់៕ […]

គុណភាពខ្យល់នៅទីក្រុងបាងកក និងតំបន់ចំនួន ៣៦ ផ្សេងទៀតកំពុងធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាព ដែលនឹងបន្តរហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ

Khmerpress January 31, 2023 31/01/2023

គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ៣៦ ជុំវិញទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារនេះ នេះបើតាមរបាយការណ៍ពីរដ្ឋបាលក្រុងបាងកក (BMA)។ គុណភាពខ្យល់នៅក្នុងតំបន់ទាំងអស់នោះស្ថិតនៅក្នុងចន្លោះពី ៤០-៦៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិតសុវត្ថិភាពនៃគុណភាព PM2.5 គឺ ៥០ μg/m3 ឬទាបជាងនេះ។ ការប៉ះពាល់នឹងភាគល្អិតធូលីតូចៗនៅក្នុងខ្យល់មិនល្អ អាចមានគ្រោះថ្នាក់សម្រាប់អ្នកដែលមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយអាចបណ្តាលឱ្យមានបញ្ហាភ្នែក ច្រមុះ បំពង់ក និងរលាកសួត ព្រមទាំងដង្ហើមខ្លីផងដែរ។ គិតត្រឹមម៉ោង ៧ព្រឹក ខណ្ឌទាំង ១០ ដែលមានការបំពុលច្រើនជាងគេនៅក្នុងទីក្រុងបាងកកគឺ៖ • Nong Khaem: ៦៩ μg/m3 • Taling Chan: ៦០ μg/m3 • Thawi Watthana: ៦០ μg/m3 • Khlong Sam Wa: ៦០ μg/m3 • Lat Krabang: ៦០ μg/m3 • Nong […]

ក្រសួងសុខាភិបាលថៃ ជំរុញឱ្យម្ចាស់ភោជនីយដ្ឋាននានាក្នុងប្រទេស កាត់បន្ថយការប្រើបរិមាណស្ករ នៅក្នុងអាហារនិងភេសជ្ជៈ

Naren January 31, 2023 31/01/2023

ក្រសួងសុខាភិបាលថៃកំពុងធ្វើការជាមួយវិស័យឯកជន ដូចជាម្ចាស់ភោជនីយដ្ឋាន ក្នុងប្រទេស ផលិតករភេសជ្ជៈទឹកផ្អែមនានា ដើម្បីកែលម្អម្ហូបអាហាររបស់សាធារណៈជន តាមរយៈគម្រោងមួយដែលម្ចាស់ភោជនីយដ្ឋានចូលរួមកាត់បន្ថយបរិមាណស្ករដែលពួកគេប្រើប្រាស់ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងទម្ងន់លើសពីធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត Suwannachai Watthanayingcharoenchai ប្រធាននាយកដ្ឋាន បាននិយាយកាលពីម្សិលមិញថា មន្ត្រីរបស់នាយកដ្ឋានបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន IMPACT ដើម្បីបង្កើតម៉ឺនុយអាហារ និងភេសជ្ជៈដែលមានសុខភាពល្អ ដោយកាត់បន្ថយបរិមាណស្ករដែលពួកគេប្រើប្រាស់ក្នុងអាហារនិងភេសជ្ជៈរបស់ពួកគេចំនួន ៥% ។ លោកវេជ្ជបណ្ឌិត Suwannachai បាននិយាយថា «កិច្ចសហប្រតិបត្តិការបែបនេះគឺចាំបាច់ដើម្បីកែលម្អការយល់ដឹងជាសាធារណៈអំពីទំនាក់ទំនងរវាងការទទួលទានអាហារ និងភេសជ្ជៈ»។ លោកបាននិយាយថា ការទទួលទានស្ករច្រើនហួសកម្រិតកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនថៃដោយការធាត់លើសទម្ងន់ក្លាយជាបញ្ហាចម្បងក្នុងប្រទេស។ ដោយថានៅពេលបច្ចុប្បន្ននេះ ពលរដ្ឋថៃដែលមានអាយុលើពី ១៥ ឆ្នាំទៅប្រហែលជា ៣៧ % មានទម្ងន់លើសពីធម្មតា។ ទន្ទឹមនឹងនេះ លោក Pol Kanchanapas នាយកប្រតិបត្តិនៃក្រុមហ៊ុន Bangkok Land Plc ដែលជាម្ចាស់ក្រុមហ៊ុន IMPACT Group បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងធានាថាគ្រឿងផ្សំដែលមានសុខភាពល្អត្រូវបានប្រើប្រាស់នៅក្នុងអាជីវកម្មម្ហូបអាហារទាំងអស់របស់ខ្លួនជាផ្នែកនៃកិច្ចព្រមព្រៀង៕ ប្រភព៖ […]

ពលករបរទេសជិត២លាននាក់ កំពុងធ្វើការនៅប្រទេសជប៉ុន ក្នុងនោះមានជនជាតិវៀតណាមច្រើនជាងគេ

Naren January 31, 2023 31/01/2023

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានឲ្យដឹងថា ក្នុងចំណោមជនបរទេសជាង ១,៨២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន មានជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់។ យោងតាម អ្នកឆ្លើយឆ្លងព័ត៌មាន វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព របស់ ជប៉ុន (MHLW) បានប្រកាសថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសបានកើនឡើងដល់១៨២២នាក់។ MHLW បាននិយាយថា ក្នុងចំណោមជនបរទេសជាង ១.៨២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចំនួនជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់ ស្មើនឹង ២៥.៤% ។ តាមពីក្រោយដោយ ចិន (៣៨៥,៨៤៨នាក់ ស្មើនឹង ២១,២%) និង ហ្វីលីពីន (២០៦,០៥០នាក់ ស្មើនឹង ១១,៣%)។ តាមភូមិសាស្ត្រ រដ្ឋធានីតូក្យូគឺជាកន្លែងដែលមានចំនួនពលករបរទេសច្រើនជាងគេ ដែលមានចំនួន ៥០០,០៨៩នាក់ ខេត្ត Aichi នៅតំបន់កណ្តាលដែលមានមនុស្ស១៨៨,៦៩១នាក់ និងខេត្ត Osaka នៅភាគខាងលិចមាន ១២៤,៥៧០នាក់៕ […]

ក្រុមហ៊ុន Toyota រក្សាបានតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេលើពិភពលោក ក្នុងឆ្នាំ២០២២

Khmerpress January 31, 2023 31/01/2023

(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor Corp បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានលក់រថយន្តបានចំនួន ១០,៥លានគ្រឿងក្នុងឆ្នាំ២០២២ ដោយរក្សាបានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់រថយន្តបានច្រើនជាងគេក្នុងពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលក់រថយន្តជាសាកលរបស់ក្រុមហ៊ុនសម្ព័ន្ធ ដែលរួមបញ្ចូលទាំងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu បានធ្លាក់ចុះ ០,១ភាគរយ ខណៈដែលការលក់នៅក្រៅប្រទេសដែលមានចំនួនច្រើនបំផុតមិនធ្លាប់ ៨,៦លានគ្រឿងបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះ ៩,៦ភាគរយនៅក្នុងទីផ្សារប្រទេសជប៉ុនមកនៅត្រឹម ១,៩លានគ្រឿង។ ក្រុមហ៊ុនគូប្រជែង Volkswagen Group ដែលជាប់លំដាប់ទីពីរខាងផ្នែកលក់នេះ កាលពីដើមខែនេះបានរាយការណ៍ពីការលក់ទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍ដោយលក់បានចំនួនតែ ៨,៣លានគ្រឿងប៉ុណ្ណោះដោយសារការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែនបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ខណៈពេលដែលឧបសគ្គផ្គត់ផ្គង់ទាក់ទងនឹងបន្ទះឈីបមួយចំនួននៅតែកើតមានសម្រាប់ក្រុមហ៊ុន Toyota ផងដែរនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានឱ្យដឹងថា តម្រូវការរថយន្តខ្លាំងនៅអាស៊ី និងការកើនឡើងសមត្ថភាពផលិត ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៅអាស៊ី និងអាមេរិកខាងជើងបានជួយឱ្យក្រុមហ៊ុនបង្កើនផលិតកម្មពិភពលោក ៥ភាគរយនៅឆ្នាំ២០២២។ ក្នុងខែវិច្ឆិកា ឆ្នាំមុន ក្រុមហ៊ុន Toyota បានទម្លាក់ការព្យាករផលិតកម្មរបស់ខ្លួនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នគិតត្រឹមដំណាច់ខែមីនាពីចំនួន ៩,៧លានគ្រឿងមកនៅត្រឹម ៩,២លានគ្រឿង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន ថាសហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែនឡើយ

Khmerpress January 31, 2023 31/01/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ដែលអ៊ុយក្រែនកំពុងទទូចចង់បាន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៉ីនោះទេ ខណៈកងកម្លាំងរុស្ស៉ីបានអះអាងពីជ័យជម្នះនៅលើសមរភូមិភាគខាងកើតនៃប្រទេស ជាបន្តបន្ទាប់នារយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។ អ៊ុយក្រែន បច្ចុប្បន្នកំពុងទទូចស្នើសុំឱ្យលោកខាងលិច បញ្ជូនយន្ដហោះចម្បាំងជំនាន់ទី៤ តួយ៉ាងដូចជាយន្ដហោះចម្បាំង F-16 មកឱ្យទាហានរបស់ខ្លួន បន្ទាប់ពី ទទួលបានការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់រាប់រយគ្រឿងកាលពីសប្ដាហ៍មុន។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅឯសេតវិមានថាតើសហរដ្ឋអាមេរិកនឹងផ្ដល់យន្ដហោះចម្បាំងឱ្យទីក្រុងកៀវ ដែរឬទេ? លោក ចូ បៃដិន បានឆ្លើយយ៉ាងខ្លីថា «ទេ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានព្រមានជាច្រើនសប្ដាហ៍មកហើយថាទីក្រុងមូស្គូអាចនឹងបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំថ្មី មួយនៅក្នុងខែកុម្ភៈ ឬនៅខែមីនាខាងមុខនេះ ហើយបានទទូចស្នើសុំឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗមកបន្ថែម ក៏ដូចជាឆាប់បញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងរ មកឱ្យទាហានរបស់លោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews