ព័ត៌មានអន្តរជាតិ

អាមេរិកសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់អ្នកដំណើរមកពីប្រទេសចិន

Khmerpress December 29, 2022 29/12/2022

អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩​ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ពោលគឺអនុវត្តវិធានការតឹងរឹងដូចកាលជំនាន់ផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ខ្លាំងនាពេលកន្លងមកអីចឹងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូនេះបានបញ្ជាក់ថា វិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ខាងលើនេះនឹងត្រូវអាជ្ញាធរអាមេរិកផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគេបានកត់សម្គាល់ថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងខ្លាំង បើទោះជាអាជ្ញាធរចិនមិនបានផ្សព្វផ្សាយតួលេខអ្នកជំងឺកូវីដ-១៩ ជាសាធារណៈក៏ដោយ។ គួររម្លឹកជូនថា នាពេលកន្លងមកបណ្តាញសារព័ត៌មាន CNN ធ្លាប់ចុះផ្សាយថា ត្រឹមរយៈពេល ២០ថ្ងៃដំបូងនៃខែធ្នូ ចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់ ២៥០លានករណី ហើយនៅក្នុងនោះមានថ្ងៃមួយអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ៣៧លាននាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រឿង “Avatar” អាចរកចំណូលបាន ១ពាន់លានដុល្លារហើយ ក្រោយចាក់បញ្ចាំងបាន ២សប្តាហ៍ប៉ុណ្ណោះ

Khmerpress December 29, 2022 29/12/2022

ខ្សែភាពយន្តកំពុងអង្រួនដួងចិត្តអ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកគឺរឿង “Avatar: The Way Of Water ” ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះថា អាចរកប្រាក់ចំណូលពីការលក់សំបុត្រនៅទូទាំងពិភពលោកបានខ្ទង់ ១ពាន់លានដុល្លារហើយ ខណៈខ្សែភាពយន្តបែប 3D មួយនេះទើបតែធ្វើការចាក់ផ្សាយបានត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើននេះបានធ្វើឲ្យរឿង “Avatar: The Way Of Water ” ក្លាយជាខ្សែភាពយន្តដែលអាចរកប្រាក់ចំណូលបានច្រើននិងលឿនបំផុតនៅក្នុងឆ្នាំ ២០២២នេះ។ បើតាមលោក James Cameron ដែលជាផលិតករខ្សែភាពយន្តដែលកំពុងផ្ទុះការពេញនិយមខ្លាំងមួយនេះបានឲ្យដឹងថា ក្នុងការផលិតរឿង “Avatar: The Way Of Water ” គឺគេត្រូវការចំណាយប្រាក់ប្រមាណជា ៣៥០លានដុល្លារ ដោយមិនគិតបញ្ចូលតម្លៃការធ្វើទីផ្សារ ខណៈគេបានរំពឹងថាខ្សែភាពយន្តនេះអាចនឹងរកប្រាក់ចំណូល​បានប្រមាណជា ២ពាន់លានដុល្លារ។ គួរបញ្ជាក់ជូនថារឿង  “Avatar: The Way Of Water ” គឺជាខ្សែភាពយន្តវគ្គ ២ នៃរឿង “Avatar” ដែលធ្លាប់ធ្វើឲ្យកក្រើកពិភពខ្សែភាពយន្តកាលពីឆ្នាំ ២០០៩ កន្លងទៅ ខណៈកាលពី ១៣ឆ្នាំនោះ […]

រថយន្តជាង២០០គ្រឿងបុកបន្តកន្ទុយគ្នា នៅលើស្ពានហាយវ៉េក្នុងទីក្រុង Zhengzhou ប្រទេសចិន បង្កឱ្យមនុស្សម្នាក់បាត់បង់ជីវិត

Khmerpress December 28, 2022 28/12/2022

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅឯប្រទេសចិន បានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ នៅពេលដែលយានជំនិះសរុបច្រើនជាង២០០គ្រឿង បានបុកបន្តកន្ទុយគ្នានៅលើស្ពានហាយវ៉េមួយខ្សែ ស្ថិតក្នុងទីក្រុងចេងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ដោយសារតែការចុះអ័ព្ទខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។ ស្ពានកើតហេតុខាងលើគឺ ស្ពានចេងស៉ីន ហ័ងហឺ (Zhengxin Huanghe) ដែលជាស្ពានដ៏សំខាន់មួយ សម្រាប់ឆ្លងកាត់ទន្លេលឿង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន មានមនុស្សជាច្រើននាក់រងរបួស ប៉ុន្តែបានជាប់ក្នុងរថយន្តរបស់ពួកគេ ខណៈអាជ្ញាធរពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង រួមជាមួយភ្នាក់ងារ៦៦នាក់ភ្លាមៗ ដើម្បីទៅជួយសង្រ្គោះនៅកន្លែងជួបគ្រោះថ្នាក់។ គួរបញ្ជាក់ថា ចរាចរណ៍ទាំងទៅទាំងមកនៅលើស្ពាន ត្រូវបានបិទជាបណ្តោះអាសន្ន ហើយអាជ្ញាធរចិនកំពុងព្យាយាមដោះស្រាយ នៅទីតាំងរថយន្តបុកគ្នានោះ ដើម្បីសម្រួលឱ្យចរាចរណ៍អាចបន្តជាធម្មតាឡើងវិញ ក្នុងពេលឆាប់ៗ។ សេវាឧតុនិយមក្នុងប្រទេសចិន បានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ នៅតំបន់ជាច្រើនគឺមិនអាចមើលទៅមុខឃើញដល់៥០០ម៉ែត្រឡើយ ហើយពេលខ្លះទៀត គឺបានថយចុះមកនៅត្រឹមក្រោម ២០០ម៉ែត្រប៉ុណ្ណោះ ដោយសារតែការចុះអ័ព្ទខ្លាំងខុសប្រក្រតី៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Zelenskyy មានប្រសាសន៍ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់អ៊ុយក្រែន

Khmerpress December 28, 2022 28/12/2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសរបស់លោក។ នៅក្នុងសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Zelenskyy បានកត់សម្គាល់ថា លោកបានជួបមេបញ្ជាការនៅថ្ងៃនោះ ហើយប្រធានបទគឺច្បាស់ណាស់ថា និយាយពីតំបន់ Bakhmut, Kreminna និង Donbas ។ បន្ទាប់​ពី​យោង​ទៅ​លើ​សមរភូមិ​ភាគ​ខាង​កើត លោក​បាន​បញ្ជាក់​ថា កម្លាំង​ការពារ និង​សន្តិសុខ​ កំពុង​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ខាង​មុខ។ លោក Zelenskyy ក៏បាននិយាយផងដែរថា គាត់បាននិយាយជាមួយប្រធានក្រុមហ៊ុន BlackRock ដែលជាមូលនិធិវិនិយោគដ៏ធំបំផុតរបស់ពិភពលោក អំពីការកសាងឡើងវិញនៃអ៊ុយក្រែន។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងរៀបចំ ដើម្បីចូលរួមក្នុងកិច្ចប្រជុំខែមករា នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។ លោក Zelenskyy ក៏បានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែនត្រូវតែរក្សាការយល់ដឹងរួមអំពីគោលដៅជាតិរបស់ប្រទេសនេះ នៅពេលពួកគេចូលឆ្នាំថ្មី។ លោកបាននិយាយថា លោកនឹងបង្ហាញទស្សនៈរបស់លោកក្នុងពេលឆាប់ៗនេះ នៅក្នុងសភាស្តីពីការអនុវត្តគោលដៅទាំងនេះ រួមទាំងការរំដោះទឹកដីអ៊ុយក្រែនពីសត្រូវ និងការកសាងប្រទេសឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុននឹងប្រកាសដាក់ការរឹតត្បិតលើអ្នកធ្វើដំណើរមកពីចិនដីគោក ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ១៩

Khmerpress December 28, 2022 28/12/2022

រដ្ឋាភិបាលជប៉ុនបានប្រកាសថា ការគ្រប់គ្រងព្រំដែនជាបន្ទាន់នឹងត្រូវបានដាក់លើអ្នកធ្វើដំណើរមកពីប្រទេសចិន ដោយសារតែការកើនឡើងនៃចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសចិន។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បានប្រកាសពីវិធានការណ៍នេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីការពិភាក្សាជាមួយរដ្ឋមន្ត្រីសុខាភិបាលលោក Kato Katsunobu និងអ្នកដទៃទៀត។ លោក​បាន​និយាយ​ថា ការ​គ្រប់​គ្រង​ព្រំដែន​ថ្មី​នឹង​ត្រូវ​ដាក់ឱ្យប្រើ​ចាប់​ពី​ថ្ងៃ​សុក្រ។ ពោលគឺ អ្នកធ្វើដំណើរទាំងអស់នៅលើជើងហោះហើរផ្លូវត្រង់ពីចិនដីគោក និងអ្នកដែលបានទៅទីនោះក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ នឹងត្រូវបានធ្វើតេស្តរក COVID-19 នៅពេលមកដល់ប្រទេសជប៉ុន។ ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន សំណាករបស់ពួកគេនឹងត្រូវបញ្ជូនទៅកន្លែងវិភាគហ្សែន ដើម្បីពិនិត្យមើលវ៉ារ្យ៉ង់ថ្មីណាមួយ។ អ្នកដែលមានរោគសញ្ញា នឹងតម្រូវឱ្យស្នាក់នៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ។ អ្នកដែលមិនមានរោគសញ្ញានឹងតម្រូវឱ្យធ្វើដូចគ្នា ប៉ុន្តែរយៈពេល ៥ ថ្ងៃ។ ការហោះហើរត្រង់ពីប្រទេសចិននឹងត្រូវបានកំណត់ចំពោះអាកាសយានដ្ឋានចំនួន ៤ គឺ Narita, Haneda, Kansai និង Chubu ។ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ត្រូវ​បាន​ស្នើ​កុំឱ្យ​បង្កើន​ចំនួន​ជើងហោះហើរ​រវាង​ជប៉ុន​និង​ចិន។ រដ្ឋាភិបាល​គ្រោង​នឹង​តាមដាន​ស្ថានការណ៍​ឆ្លង​ជំងឺ COVID-19 ​ក្នុង​ប្រទេស​ចិន​ ដើម្បី​កំណត់​រយៈពេល​ដែល​វិធានការ​គួរ​នឹងអនុវត្តដល់ពេលណា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកដំណើរម្នាក់រវល់តែថត selfie ដើរធ្លាក់ពីលើរថភ្លើង បណ្តាលឲ្យបាត់បង់ជីវិត នៅប្រទេសថៃ

Khmerpress December 28, 2022 28/12/2022

ថៃ៖ អ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានធ្លាក់ពីលើរថភ្លើង ខណៈពេលដែលរូបគាត់រវល់ថតរូប Selfie ក្នុងអំឡុងពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទេសភាពស្អាត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ​ ទី២៧ ខែធ្នូនេះបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាភ្ញៀវទេសចរណ៍ជនជាតិនូវែលសេឡង់ឈ្មោះ Patrick Ward ភេទប្រុស អាយុ ៤៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់រូងភ្នំ Krasae ស្ថិតនៅក្នុងក្រុង Kanchanaburi ភាគខាងលិចប្រទេសថៃ និងជាតំបន់ដែលមានទេសភាពយ៉ាងស្រស់ស្អាតសម្រាប់ការថតរូប។​ ដោយមើលឃើញទេសភាពដ៏ស្រស់ស្អាតនេះ លោក Patrick Ward បានបើកបង្អួចរថភ្លើងនិងអើតកចេញក្រៅដើម្បីថតរូប Selfie ហើយពេលនោះគាត់ក៏បានធ្លាក់ចេញពីរថភ្លើងតែម្តង។​ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា លោក Patrick Ward បានធ្លាក់ចុះមកដីក្នុងកម្ពស់ប្រមាណជា ៨ម៉ែត្រ និង​បានស្លាប់ភ្លាមៗតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មនុស្សជំនិតលោក ពូទីន ព្យាករថានឹងមានសង្រ្គាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំ២០២៣ រីឯលោក Elon Musk នឹងក្លាយជាប្រធានាធិបតីអាមេរិក

Khmerpress December 28, 2022 28/12/2022

(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ជាមនុស្សមានភក្ដីភាពបំផុតចំពោះលោក ពូទីន បានព្យាករថានឹងមានសង្រ្គាមផ្ទុះឡើងរវាង អាល្លឺម៉ង់ និងបារាំងនៅឆ្នាំ២០២៣ ព្រមទាំងសង្រ្គាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកដែលត្រួសត្រាយផ្លូវឱ្យមហាសេដ្ឋី លោក Elon Musk កា្លយជាប្រធានាធិបតី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។ លោក ម៉េដវ៉េដេវ បច្ចុប្បន្នគឺជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងធ្លាប់កាន់តំណែងជាប្រធានាធិបតីរុស្ស៉ីបានមួយអាណត្តិ នៅពេលដែលលោក ពូទីនកាន់តំណែងជា នាយករដ្ឋមន្ត្រី។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោក ម៉េដវ៉េដេវ ត្រូវបានគេរាយការណ៍ថាបានទទួលការតែងតាំងមុខងារថ្មីបន្ថែមទៀត នោះគឺជាអនុប្រធានរបស់ លោក ពូទីន នៅក្នុងស្ថាប័នមួយដែលមានតួនាទីត្រួតពិនិត្យលើឧស្សាហកម្មយោធារុស្ស៉ី។ នៅក្នុងការព្យាកររបស់លោកសម្រាប់ឆ្នាំ២០២៣ បង្ហោះលើគណនី Telegram និង Twitter អតីតប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានព្យាករផងដែរថាចក្រភពអង់គ្លេសអាចនឹង ត្រឡប់ទៅចូលរួមជាមួយសហភាពអឺរ៉ុបវិញ ដែលនៅទីបំផុតទៅនឹងត្រូវដួលរលំ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University College London លោក វ្ល៉ាឌីមៀ ផាស្ទូកហូវ […]

តម្លៃមាសនៅវៀតណាមកើនឡើង ខណៈមាសនៅទីផ្សារពិភពលោកមិនប្រែប្រួល

Khmerpress December 28, 2022 28/12/2022

(ហូជីមិញ)៖ តម្លៃមាសនៅក្រុមហ៊ុន Saigon Jewelry Holding Co របស់ប្រទេសវៀតណាមបានកើនឡើង ០,៧៤% ដល់ ៦៧លានដុង (២ ៨៣៧,១៨ដុល្លារ) ក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ តែតម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៧៤% មកនៅត្រឹម ៥៣,៨៥លានដុង (២២៥១,២៥) ក្នុងមួយតម្លឹង (៣៧,៥ក្រាម)។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់ យោងតាមក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ការប្រើប្រាស់មាសនៅប្រទេសវៀតណាមបានកើនឡើងដល់ ៤៥,៦តោនក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២ ធៀបនឹង ៤៥ តោនក្នុងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ២០១៩ មុនពេលមានការរាតត្បាតកូវីដ-១៩។ ក្រុមប្រឹក្សាមាសពិភពលោកបានបន្ថែមថា នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ តម្រូវការមាសរបស់ប្រទេសវៀតណាមកើនឡើងជាងបីដងដល់ ១២តោនពោលគឺកើនឡើងពី ៣,៣តោនកាលពីឆ្នាំមុន។ តម្លៃមាសសកលនៅតែមិនប្រែប្រួលនៅថ្ងៃចន្ទ ដោយសារទីផ្សារភាគច្រើនបានបិទសម្រាប់ថ្ងៃបុណ្យណូអែល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជើងហោះហើរជាង៣,៨០០ទៀត នៅសហរដ្ឋអាមេរិកត្រូវបានលុបចោល ដោយសារព្យុះព្រិល

Khmerpress December 27, 2022 27/12/2022

(វ៉ាស៉ីនតោន)៖ ការលុបចោល និងការពន្យារពេលជើងហោះហើរនានា ដោយសារតែបញ្ហាអាកាសធាតុ ដែលរំខានចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងសប្តាហ៍មុន បានអូសបន្លាយចូលដល់ថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌ AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។ យោងតាមសេវាតាមដានជើងហោះហើរ FlightAware ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាង ៣,៨០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃចន្ទដើមសប្តាហ៍ ក្នុងនោះមាន២,៨០០ជើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest ឬស្មើនឹងជិត ៧០%នៃគម្រោងជើងហោះហើរសរុបរបស់អាកាសចរណ៍នេះ។ រីឯការពន្យារពេលជើងហោះហើរទៅ និងមកសហរដ្ឋអាមេរិក មានចំនួន ៧,១០០ជើង។ ក្រុមហ៊ុន Southwest Airlines បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាប្រឈមកំពុងជះឥទ្ធិពលដល់អតិថិជន និងនិយោជិតរបស់យើងនៅក្នុងលក្ខខណ្ឌមួយ ដែលមិនអាចទទួលយកបាន។ ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងពិនិត្យមើលលើចំនួនដ៏ច្រើននៃជើងហោះហើរបស់ក្រុមហ៊ុន Southwest Airlines ដែលត្រូវបានលុបចោល និងពន្យារពេល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកំណត់ថាតើពួកគេអាចគ្រប់គ្រងស្ថានភាពនេះបានឬទេ។ គួរបញ្ជាក់ថា Southwest Airlines ដែលមានមូលដ្ឋាននៅទីក្រុងដាឡាស់ (Dallas) នៃរដ្ឋតិចសាស់ និងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃទាបបំផុតមួយរបស់ពិភពលោក បានប៉ាន់ប្រមាណថា ការរំខានដោយសារកត្តាអាកាសធាតុ អាចនឹងបន្តរហូតដល់ពេលឆ្លងឆ្នាំ នៅចុងសប្តាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ […]

ព្យុះព្រិលទឹកកកបានបន្តធ្វើឲ្យពលរដ្ឋអាមេរិកកើនដល់ ៤៧នាក់បាត់បង់ជីវិត

Khmerpress December 27, 2022 27/12/2022

អាមេរិក៖ ក្រុមការងារជួយសង្គ្រោះជនរងគ្រោះនៅអាមេរិកបានបន្តឃើញអ្នកស្លាប់ដោយបញ្ហាអាកាសធាតុចំនួន ២៨នាក់បន្ថែមទៀតកាលពីថ្ងៃចន្ទម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ។ គួរបញ្ជាក់ថា បញ្ហាអាកាសធាតុ​ដែលកំពុងវាយប្រហារតំបន់ Buffalo ភាគខាងលិចទីក្រុង New York នោះគឺជាព្យុះព្រឹលទឹកកក ឬបើតាមអាជ្ញាធរអាមេរិកបានថាហៅថា “ព្យុះកំបុតត្បូងប្រចាំសតវត្សន៍” ដ្បិតវាជាព្យុះដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយសតវត្សន៍ចុងក្រោយនេះ។ ប្រភពខាងលើបញ្ជាក់ថា គិតត្រឹមពេលនេះគឺតួលេខពលរដ្ឋអាមេរិកដែលបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាអាកាសធាតុខាងលើនេះបានបន្តកើនឡើងដល់ ៤៧នាក់ហើយ នៅក្នុងរដ្ឋចំនួន ៩ផ្សេងគ្នា​ និងត្រឹមក្នុងរយៈពេលជិតមួយសប្តាហ៍ចុងក្រោយនេះ។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ចំពោះពលរដ្ឋហើយ​ ព្យុះព្រិលទឹកកកក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរអាមេរិកត្រូវសម្រេចលុបចោលជើងហោះហើរក្នុងស្រុកជាង ១៥,០០០ជើងជាបន្ទាន់ ខណៈចរាចរណ៍នៅតាមដងផ្លូវមួយចំនួនវិញត្រូវរាំងស្ទះទាំងស្រុងតែម្តង ព្រោះតែព្រិលបានធ្លាក់ពេញដងផ្លូវយ៉ាងក្រាស់។ ជាងនេះទៅទៀតឥទ្ធិពលនៃព្យុះទឹកកកក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ ដោយគិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត