ជប៉ុន៖ បញ្ហាអាកាសធាតុមិនអំណោយផលបានផ្តាច់យកជីវិតពលរដ្ឋជប៉ុនអស់ចំនួន ១៩នាក់ហើយបើគិតចាប់តាំងថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី២៤ ខែធ្នូនេះ។ ហេតុការណ៍អកុសនេះត្រូវបានកើតឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះ Hokkaido និងតំបន់ភាគខាងត្បូងនៃកោះ Kyushu ជាទីកន្លែងដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង មានខ្យល់បោកបក់យ៉ាងខ្លាំង និងមានព្រឹកធ្លាក់យ៉ាងក្រាស់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអស់ជាច្រើននាក់ហើយ បញ្ហាអាកាសធាតុដ៏កម្រនេះក៏បានបង្កឲ្យពលរដ្ឋជប៉ុនចំនួន ១៩នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់ធ្ងរផងដែរ ខណៈពលរដ្ឋប្រមាណជា ១០,០០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងនោះមានគ្រួសារចំនួន ២,៧០០គ្រួសារបានដាច់ភ្លើងប្រើប្រាស់អស់រយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ។ បើតាមលោក Koichi Tani ដែលជារដ្ឋមន្ត្រីក្រសួងការពារគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា អាកាសធាតុអាចនឹងបន្តវិវឌ្ឍទៅរកភាពកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដូចនេះពលរដ្ឋជប៉ុនគ្រប់រូបត្រូវចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ដើម្បីរក្សាសុវត្ថិភាពពីហានិភ័យណាមួយដែលអាចបង្កឡើងដោយបញ្ហាអាកាសធាតុ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត