ព័ត៌មានអន្តរជាតិ

ក្រោយភ្លៀងមេឃស្រឡះពេលនេះ Twitter កំពុងត្រៀមខ្លួនជ្រើសរើសបុគ្គលិកជាថ្មីម្តងទៀត

Khmerpress November 23, 2022 23/11/2022

(បរទេស)៖ បន្ទាប់ពីបញ្ឈប់បុគ្គលិកប្រមាណ ៧៥០០នាក់ ដែលស្មើនឹង ២ភាគ៣ នៃបុគ្គលិកសរុបនៅ Twitter ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ពេលនេះនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk បាននិយាយថា លោកកំពុងចាប់ផ្តើមជួលបុគ្គលិកមកបម្រើការនៅ Twitter ជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភពដដែលបានដឹងទៀតថា នៅក្នុងកិច្ចប្រជុំមួយជាមួយនិយោជិត លោក Musk បានអះអាងថា លោកកំពុងសម្លឹងរកមើលបុគ្គលិកដែលធ្វើការខាងផ្នែកវិស្វកម្ម និង ផ្នែកលក់។ លើសពីនេះទៅទៀតលោកក៏បានប្រាប់ឱ្យបុគ្គលិក Twitter បច្ចុប្បន្នដែលនៅសេសសល់ពីការបញ្ឈប់ការងារឱ្យជួយណែនាំបេក្ខជនដែលមានសមត្ថភាពឱ្យមកធ្វើការនៅក្រុមហ៊ុនលោក។ ដូចពាក្យចាស់លោកពោលថា «ក្រោយភ្លៀងមេឃស្រឡះ» បន្ទាប់ពីព្យុះភ្លៀងនៅ Twitter អស់មួយរយៈមកនេះពេលនេះ Twitter ហាក់មានសង្ឃឹមឡើងវិញហើយ ក្រោយពី Musk ប្រកាសបញ្ចប់ការបញ្ឈប់បុគ្គលិកតទៅទៀតនៅក្នុង Twitter ដោយចាប់ផ្តើមងាកមកស្វែងរកបុគ្គលិកដែលមានសក្តានុពលជំនួសវិញ។ យ៉ាងណាមិញបើយោងតាមរបាយកាណ៍ដែលដកស្រង់សម្តី Musk បានឱ្យដឹងថា «បើនិយាយពីការជួលបុគ្គលិកក្នុងពេលនេះ ខ្ញុំកំពុងតែស្វែងរកអ្នកដែលពូកែសរសេរកម្មវិធី គឺជាអាទិភាពខ្ពស់បំផុត»។ ដោយឡែកការប្រកាសជ្រើសរើសបុគ្គលិកនេះមិនត្រូវបានចេញផ្សាយជាសាធារណៈនៅលើបណ្តាញផ្សព្វផ្សាយសង្គម Twitter […]

គិតមកទល់ពេលនេះ បុគ្គលិករបស់ក្រុមហ៊ុន Twitter ប្រមាណជា ៥,០០០ នាក់ បានចាកចេញពីការងាររបស់ពួកគេ

Khmerpress November 23, 2022 23/11/2022

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កំពុង​រាយការណ៍​ថា Twitter បាន​បើកការ​បញ្ឈប់​កម្លាំងការងារ​មួយ​ជុំ​ទៀត ខណៈការផ្លាស់ប្តូរចុងក្រោយនេះ បាននាំឱ្យចំនួនបុគ្គលិកដែលបានចាកចេញពីក្រុមហ៊ុនមានដល់ប្រហែល ៥,០០០ នាក់ ឬច្រើនជាង ៦០ ភាគរយ នៃកម្លាំងការងាររបស់ខ្លួនចាប់តាំងពីលោកសេដ្ឋី Elon Musk បានចូលកាន់កាប់ក្រុមហ៊ុនកាលពីចុងខែមុន។ បើតាម Bloomberg កាលពីថ្ងៃចន្ទបានឱ្យដឹងថា បុគ្គលិកផ្នែកលក់បានទទួលអ៊ីមែលកាលពីល្ងាចថ្ងៃអាទិត្យ ដោយជូនដំណឹងដល់ពួកគេថា វាជាថ្ងៃធ្វើការចុងក្រោយរបស់ពួកគេ។ សារ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​និយាយ​អំពី​តួនាទី​នៅ​ Twitter ដែល​មិន​ចាំបាច់​មាន​តទៅទៀត​។ លោក Musk ក៏បានផ្តល់ឱសានវាទដល់បុគ្គលិកកាលពីសប្តាហ៍មុន ចំពោះការបន្ដស្នាក់នៅ ឬចាកចេញពី Twitter។ លោក​បាន​ព្រមាន​ថា ពួកគេ​គួរតែ​លាលែង​ពី​តំណែង លុះត្រា​តែ​ពួកគេ​បាន​ត្រៀម​ខ្លួន​ធ្វើ​ការឱ្យបានច្រើន​ម៉ោងបំផុត​​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO ព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ ប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ក្នុងរដូវរងាឆ្នាំនេះ

Khmerpress November 22, 2022 22/11/2022

(កៀវ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ អាចនឹងប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត នៅក្នុងរដូវរងា ឆ្នាំនេះ ខណៈរុស្ស៉ីនៅតែបន្តវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ការព្រមានខាងលើ ធ្វើឡើងដោយលោក ហាន់ គ្លូក (Hans Kluge) ជានាយក WHO ប្រចាំតំបន់អឺរ៉ុប នៅថ្ងៃចន្ទដើមសប្ដាហ៍កន្លងនេះ។ លោក ហាន់ បានបញ្ជាក់ ដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាងពាក់កណ្ដាល បានទទួលរងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញ ដែលនេះបាន និងកំពុងបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល និងសុខភាពប្រជាជន»។ លោកបន្ថែមទៀតថារដូវរងានៅក្នុងឆ្នាំនេះ គឺនឹងក្លាយជាការតស៊ូដើម្បីរស់នៅ ដោយប្រជាជនអ៊ុយក្រែន ប្រហែលជា ១០លាននាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់ស្រាប់ រីឯជាង ៣លាននាក់ទៀតអាចនឹងចាកចេញពីផ្ទះសម្បែងដើម្បីស្វែងរកកន្លែងកក់ក្ដៅ និងមានសុវត្ថិភាព ខណៈសីតុណ្ហភាពអាចនឹងធ្លាក់ ២០អង្សាសេក្រោមសូន្យ នៅផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនអ៊ុយក្រែន។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រុស្ស៉ីបានវាយប្រហារបំផ្លិចបំផ្លាញយ៉ាងដំណំលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស្ថានីយ៍ទឹកស្អាតនៅក្នុងប្រទេសអ៊ុយក្រែន ដោយបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខការចូលមកដល់នៃរដូវរងា៕ ផ្តល់សិទ្ធិដោយ៖ freshnews

គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូនេស៊ី ដែលជំរុញឱ្យមនុស្សមួយចំនួនត្រូវជម្លៀសខ្លួនចេញ

Khmerpress November 21, 2022 21/11/2022

មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ បានប្រកាសថា រញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានធ្វើការវាយប្រហារទៅកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដោយបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយនេះគឺនៅជម្រៅ ៥គីឡូម៉ែត្រ។ យោងតាមសាក្សីបានប្រាប់រ៉យទ័រថា ការរញ្ជួយដ៏ខ្លាំងបានកើតឡើងជាច្រើនវិនាទីនៅក្នុងរដ្ឋធានីហ្សាកាតា ដែលជំរុញឱ្យមនុស្សមួយចំនួនត្រូវជម្លៀសចេញពីអគារ។ យ៉ាងណា ពុំមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វិធានការ “កូវីដសូន្យ” របស់ចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃការផ្គត់ផ្គង់ទូរស័ព្ទ iPhone យ៉ាងខ្លាំង ជាពិសេសគឺតម្រូវការទិញជាការដូសម្រាប់ថ្ងៃបុណ្យណូអ៊ែល

Khmerpress November 21, 2022 21/11/2022

ចិន៖ ការអនុវត្តវិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃផ្គត់ផ្គង់ទូរស័ព្ទ iPhone ទៅកាន់ទីផ្សារពិភពលោកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ។  បញ្ហានៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះបានកើតឡើងក្រោយពេលដែលជំងឺកូវីដ-១៩ ហាក់កំពុងផ្ទុះឡើងវិញនៅតាមបណ្តាទីក្រុងនិងខេត្តសំខាន់ៗមួយចំនួននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ និងនៅស្របពេលដែលពលរដ្ឋជាច្រើននៅជុំវិញពិភពលោកមានតម្រូវការទិញទូរស័ព្ទថ្មីសម្រាប់ជាការដូនៅចុងឆ្នាំ និងពិសេសនោះគឺការដូនៃថ្ងៃបុណ្យណូអ៊ែលសម្រាប់ពលរដ្ឋនៅតំបន់អឺរ៉ុប។ គួរកត់សម្គាល់ថា វិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិ​នគឺជាការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ពោលគឺមានន័យថាជាការទប់ស្កាត់មិនឲ្យមានការរាតត្បាតជំងឺជំងឺកូវីដ-១៩ក្នុងកម្រិតសូន្យតែម្តង។ នៅក្នុងការអនុវត្តវិធានការនេះគឺពលរដ្ឋចិនត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ឬហាមមិនឲ្យចេញក្រៅផ្ទះជាញឹកញាប់ ខណៈសាលារៀន ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្សេងៗត្រូវបិទទ្វារនិងផ្អាកដំណើរជាញឹកញាប់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ទូរស័ព្ទ iPhone គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Apple តែនៅក្នុងការផលិតចេញជាទូរស័ព្ទគឺក្រុមហ៊ុន Apple បានទិញឧបករណ៍អេឡិចត្រូនិចដែលជាគ្រឿងបង្គំផ្សេងៗរបស់ទូរស័ព្ទពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនៅជុំវិញពិភពលោក ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចិនតែ​ម្តង ហើយក្រុមហ៊ុន Apple ក៏មានរោងចក្រដំឡើងទូរស័ព្ទ iPhone ជាច្រើនកន្លែងនៅក្នុងប្រទេសចិនផងដែរ។ ដូចនេះហើយទើបភាពកកស្ទះនៅក្នុងវិស័យឧស្សាហកម្ម និងការដឹកជញ្ជូននៅក្នុងប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃការផ្គត់ផ្គង់ទូរស័ព្ទ iPhone នៅលើទីផ្សារពិភពលោក។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមហ៊ុន Apple ក៏បានជំរុញការផលិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា និងសម្រេចបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសវៀតណាមផងដែរ តែយ៉ាងណាក្តីចំណាត់ការទាំងនេះនៅតែមិនអាចជួយឲ្យក្រុមហ៊ុន Apple អាចទទួលបានចំនួនទូរស័ព្ទ iPhone 14 Pro និង iPhone 14 […]

ចិនបានរាយការណ៍ពីករណីមរណភាពដោយសារជំងឺកូវីដ១៩ជាលើកដំបូងបំផុង នៅក្នុងរយៈពេលជិតកន្លះឆ្នាំ

Khmerpress November 21, 2022 21/11/2022

ប្រទេសចិននៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បានប្រកាសពីការស្លាប់ដោយសារជំងឺ COVID-19 ជាលើកដំបូង ក្នុងរយៈពេលជិតកន្លះឆ្នាំ ខណៈដែលវិធានការថ្មីតឹងរឹងត្រូវបានដាក់ក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីៗ។ ការស្លាប់ថ្មីនោះគឺជាបុរសអាយុ ៨៧ឆ្នាំ ដែលរស់នៅទីក្រុងប៉េកាំង ហើយបើតាមគណៈកម្មការសុខភាពជាតិចិនបានឱ្យដឹងថា គាត់គឺជាករណីស្លាប់ទី១ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំមុន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ៥,២២៧ ករណី។ ខណៈដែលប្រទេសចិនមានអត្រាចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់មួយដូសសរុបជាង ៩២ ភាគរយ ចំនួននេះគឺនៅមានទាបគួរឱ្យកត់សម្គាល់ក្នុងចំណោមមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើសពី ៨០ឆ្នាំ។ យ៉ាងណា គណៈកម្មាការមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកស្លាប់នោះទេ។ ភាពងាយរងគ្រោះនោះត្រូវបានចាត់ទុកថាជាហេតុផលមួយ ដែលប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនភាគច្រើន ហើយកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយ “Zero-COVID” ដ៏តឹងរឹងរបស់ខ្លួន ដែលស្វែងរកការលុបបំបាត់ការឆ្លងតាមរយៈការបិទខ្ទប់ ការដាក់ឱ្យនៅដាច់ពីគេ ការតាមដានករណី និងការធ្វើតេស្តទ្រង់ទ្រាយធំ ទោះបីជាមានផលប៉ះពាល់ដល់ជីវិតធម្មតា និង សេដ្ឋកិច្ច និងការកើនឡើងនៃកំហឹងរបស់សាធារណជនចំពោះអាជ្ញាធរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃនិងវៀតណាមព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទូទាត់ប្រាក់ QR អន្តរជាតិ

Khmerpress November 21, 2022 21/11/2022

ប្រទេសថៃនិងប្រទេសវៀតណាមបានព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលមួយគឺប្រព័ន្ធ QR Payment System នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះត្រូវបានចុះហត្ថលេខាដោយលោក  Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុថៃ ដែលជាតំណាងឲ្យរដ្ឋាភិបាលថៃ ជាមួយនិងលោក Nguyen Xuan Phuc ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រភពខាងលើបានបន្តថា សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធ QR ជាលក្ខណៈអន្តរជាតិនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារថៃ (The Bank of Thailand) ជាមួយនិងធនាគាររដ្ឋវៀតណាម (State Bank of Vietnam)។ បើតាមលោក Arkhom Termpittayapaisith បានឲ្យដឹងថា ប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលនេះនឹងជួយជំរុញលំហូរសាច់ប្រាក់រវាងប្រទេសទាំង ២បានយ៉ាងល្អ ហើយវានឹងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហការឆ្លងដែនក្នុងវិស័យហរិញ្ញវត្ថុ។ គួរបញ្ជាក់ជូនថា តាមធម្មតារាល់ការទូទាត់ប្រាក់ជាលក្ខណៈអន្តរជាតិគឺតម្រូវឲ្យប្រតិបត្តិករទាំងអស់ត្រូវទៅប្តូរប្រាក់ជាមុនសិន តែតាមរយៈប្រព័ន្ធទូទាត់ប្រាក់ QR អន្តរជាតិខាងនេះនឹងអនុញ្ញាតឲ្យពលរដ្ឋថៃនិងពលរដ្ឋវៀតណាមអាចទូទាត់លើការចំណាយផ្សេងៗយ៉ាងងាយស្រួល ពោលគឺគ្រាន់តែបើកទូរស័ព្ទដើម្បីស្កេន QR Code ដោយប្រើពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាជ្ញាធរក្រុងតូក្យូណែនាំឲ្យពលរដ្ឋនាំគ្នាពាក់ “អាវសាច់ចាក់កក្អម” ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីក្នុងរដូវរងាខាងមុខនេះ

Khmerpress November 19, 2022 19/11/2022

ជប៉ុន៖ រដូវរងានៅក្នុងប្រទេសជប៉ុននឹងត្រូវចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខនេះហើយ ខណៈវានឹងត្រូវបញ្ចប់ទៅវិញនៅអំឡុងពាក់កណ្តាលខែមីនា។ ជាធម្មតានៅក្នុងអំឡុងពេលនៃរដូវរងានេះពលរដ្ឋជប៉ុនបានប្រើប្រាស់ម៉ាស៊ីនកម្តៅនិងឧបករណ៍អេឡិចត្រូនិចផ្សេងៗសម្រាប់រក្សាសីតុណ្ហភាពនៅក្នុងផ្ទះច្រើនខ្លាំងណាស់ ដែលសកម្មភាពនេះបានធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីត្រូវកើតឡើងយ៉ាងខ្លាំងផងដែរ បើធៀបទៅនឹងរយៈពេលដែលរដូវរងាមិនទាន់ចូលមកដល់។ យ៉ាងណាក្តី រដូវរងានៅក្នុងឆ្នាំនេះមិនដូចរដូវរងាកាលពីឆ្នាំមុនៗឡើយ ដ្បិតវាបានកើតឡើងក្នុងអំឡុងពេលដែលពិភពលោកកំពុងមានវិបត្តិខ្វះខាតថាមពលអគ្គិសនីបង្កឡើងដោយភ្លើងសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងមួយនេះ អាជ្ញាធរក្រុងតូក្យូបានណែនាំឲ្យពលរដ្ឋចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីឲ្យបានគ្រប់ៗគ្នានៅក្នុងរដូវរងានៅក្នុងឆ្នាំនេះតាមរយៈការនាំគ្នាពាក់អាវរងា ដែលជាប្រភេទអាវសាច់ចាក់កក្អម (Turtleneck) បើទោះជាពួកគេនៅក្នុងផ្ទះក៏ដោយ។ សូមបញ្ជាក់ថា អាវសាច់ចាក់កក្អមជាប្រភេទអាវដែលអាចជួយរក្សាកម្តៅក្នុងរាងកាយបានយ៉ាងល្អ ហើយគេជឿថាប្រសិនបើពលរដ្ឋនៅក្នុងទីក្រុងតូក្យូនាំគ្នាពាក់អាវប្រភេទនេះគ្រប់ៗគ្នានោះគឺជានឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានមួយផ្នែកធំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកប្រកាសថា នឹងជួយប្រទេសថៃអភិវឌ្ឍ រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរខ្នាតតូច

Khmerpress November 19, 2022 19/11/2022

(បាងកក)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានប្រកាសនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក នឹងជួយថៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរ តាមរយៈរ៉េអាក់ទ័រខ្នាតតូចប្រភេទថ្មី នៅក្រោមក្របខណ្ឌកម្មវិធី ដែលមានគោលដៅប្រយុទ្ធប្រឆាំង​បញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ការជួយជ្រោមជ្រែងផ្នែកថាមពលនុយក្លេអ៊ែរខាងលើ គឺស្ថិតក្នុងកិច្ចផ្តួចផ្តើមរបស់ខ្លួន ហៅថា Net Zero World Initiative ដែលត្រូវបានបង្កើតឡើង ក្នុងកិច្ចប្រជុំកំពូលបញ្ហាអាកាសធាតុ នៅទីក្រុងក្លាសកូវប្រទេសស្កុតឡែន កាលពីឆ្នាំ២០២១ ហើយនៅក្រោមកិច្ចផ្តួចផ្តើមនោះ អាមេរិកបានចាប់ដៃគូសហការជាមួយ វិស័យឯកជននិងក្រុមសប្បុរសជន ដើម្បីលើកកម្ពស់ថាមពលស្អាត។ គួរបញ្ជាក់ថា សព្វថ្ងៃប្រទេសថៃ ពុំមានរោងចក្រផលិតថាមពល ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរនោះទេ។ សេតវិមានមិនបានប្រាប់ឱ្យច្បាស់ឡើយថា នឹងជួយថៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ឱ្យបាននៅពេលណាឡើយ ប៉ុន្តែបានអះអាងថា ខ្លួនគាំទ្រការកំណត់គោលដៅរបស់ថៃ ក្នុងការឈានទៅសម្រេចឱ្យបាន នូវស្ថានភាពអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៦៥។ លោកស្រី ហារីស បានបំពេញទស្សនកិច្ចទៅកាន់​ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC ដែលត្រូវបិទបញ្ចប់នៅថ្ងៃសៅរ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ […]

Elon Musk ទទួលបានសម្លេងគាំទ្រខ្ទង់ ៦០ភាគរយ ដែលអនុញ្ញាតឱ្យបើកគណនី Twitter របស់លោក Donald Trump វិញ

Khmerpress November 19, 2022 19/11/2022

(បរទេស)៖ កន្លងមក Elon Musk ធ្លាប់បានសន្យាជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថានឹងនាំយកគណនីរបស់លោកវិលត្រឡប់មកកាន់ Twitter នៅពេល Musk បិទបញ្ចប់កិច្ចព្រមព្រៀងទិញយកតម្លៃ ៤៤ពាន់លានដុល្លារ។ ដោយឡែកពេលនេះទំនងជាជិតបានសម្រចហើយ ដោយពេលថ្មីៗនេះ Musk ទើបតែធ្វើការស្ទង់មតិអ្នកប្រើប្រាស់នៅលើ Twitter Poll ខណៈដែលលទ្ធផលទទួលបងា្ហញពីការបោះឆ្នោតគាំទ្រប្រមាណ ៦០ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ Elon Musk បានចាប់ផ្តើមការស្ទង់មតិតាមរយៈ Twitter កាលពីល្ងាចថ្ងៃសុក្រ ដោយស្នើឱ្យ Follower របស់លោកបោះឆ្នោតថាតើ «គួរតែអនុញ្ញាតបើកឱ្យគណនីរបស់លោក Donald Trump អាចដំណើរការដែរឬទេ?»។ ជាមួយគ្នានេះ Musk បានសរសេរពាក្យមួយឃ្លាជាអក្សរឡាតាំងថា «Vox Populi, Vox Dei» ដែលវាត្រូវបានគេគូសបញ្ជាក់ពីអត្ថន័យថា «សំឡេងរបស់ប្រជាជន គឺជាសំឡេងនៃព្រះ»។ ខណៈការស្ទង់មតិនេះនឹងត្រូវបានបើកត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកគាំទ្រការវិលត្រឡប់របស់លោក Trump មកវិញហាក់មានសម្លេងគាំទ្រច្រើនរហូតដល់ ៦០ភាគរយ។ ទាក់ទិននឹងការស្ទង់មិតិនេះ […]