យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ស្បែកជើងម៉ាក Birkenstock កញ្ចាស់មួយគូ ដែលធ្លាប់ប្រើប្រាស់ជាប្រចាំ ដោយអតីតសហស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ត្រូវបានគេទិញនៅក្នុងតម្លៃជាង ២០០,០០០ ដុល្លារ ដែលជាកំណត់ត្រាថ្លៃបំផុតសម្រាប់ស្បែកជើងសង្រែក។ ស្បែកជើងនេះធ្លាប់ត្រូវបានរំពឹងថា នឹងមានតម្លៃត្រឹម ៦០,០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង វាត្រូវបានលក់ក្នុងតម្លៃរហូតដល់ ២១៨,៧៥០ ដុល្លារ នៅក្នុងការដាក់បង្ហាញដោយផ្ទះដេញថ្លៃ Julien’s Auctions បូករួមជាមួយនឹងរូប NFT របស់វាមួយផងដែរ។ ស្បែកជើងនេះត្រូវបានលោក Steve Jobs ពាក់កំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង ៨០ ហើយវាមានសភាពដូចជាស្បែកចាស់ទូទៅ ប៉ុន្តែមិនទាន់ខូចទ្រង់ទ្រាយនោះទេ។ ផ្ទះដេញថ្លៃ Julien’s Auctions បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា បាតរបស់ស្បែកជើងនៅរក្សាបាននូវស្នាមជើងរបស់លោក Steve Jobs បន្ទាប់ពីគាត់បានពាក់វាជាច្រើនឆ្នាំ។ ខ្លួនបាននិយាយថា ស្បែកជើងម៉ាក Birkenstocks មួយគូនេះ ត្រូវបានលោក Mark Sheff ដែលជាអតីតអ្នកចាត់ការផ្ទះរបស់លោក Steve Jobs រើសវាយកមកទុក នៅក្នុងអំឡុងពេលធ្វើការបោសសម្អាតផ្ទះ។ ស្បែកជើងនេះត្រូវបានលក់នៅក្នុងការដេញថ្លៃរបស់ផ្ទះដេញថ្លៃ Julien’s […]