ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងជួបមុខគ្នាដោយផ្ទាល់ នៅឯកិច្ចប្រជុំកំពូល G20

Khmerpress November 11, 2022 11/11/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាឱកាសដែល មេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំកំពូល G20 នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សេតវិមានបានឱ្យដឹងទៀតថា លោក បៃដិន នឹងត្រូវជួបលោក ស៊ី ជិនពីង នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយនឹងជជែកគ្នាពីបញ្ហាជាច្រើន ក្នុងនោះរួមមានកិច្ចខិតខំប្រឹងប្រែងរក្សា និងធ្វើឱ្យ កាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងពេលកំពុងតានតឹងនឹងគ្នា។ បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាគ្នាផងដែរពីទំនួលខុសត្រូវលើការគ្រប់គ្រងការប្រកួតប្រជែង និងពីរបៀបដែលធ្វើការងាររួមគ្នាលើផលប្រយោជន៍រួម ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាដែលកំពុងជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ។ គួរបញ្ជាក់ថា ការប្រកាសពីជំនួបខាងលើ កើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងនឹងគ្នាលើបញ្ហាជាច្រើនដូចជា គោលនយោបាពាណិជ្ជកម្ម ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន […]

វៀតណាមរកឃើញករណីដ៏កម្រម្យ៉ាង ដែលកូនភ្លោះនៅក្នុងផ្ទៃម្ដាយមានភេទ និងហ្សែនខុសគ្នា

Khmerpress November 10, 2022 10/11/2022

វៀតណាមបានកត់ត្រាករណីដ៏កម្រមួយ ដែលកូនភ្លោះក្នុងផ្ទៃម្ដាយចំនួន ២នាក់ មានភេទ និងហ្សែនខុសៗគ្នា ហើយវាគឺជាករណីដំបូងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រវៀតណាមពីមុននោះទេ។ វេជ្ជបណ្ឌិតលោកស្រី ង្វៀន ធីស៊ីម នៃមន្ទីរពេទ្យសម្ភព និងរោគស្ត្រីហាណូយ បាននិយាយកាលពីថ្ងៃពុធថា ស្ត្រីជាម្ដាយម្នាក់នោះអាយុ ២៣ឆ្នាំ និងកំពុងពពោះនៅក្នុងសប្ដាហ៍ទី១៨ របស់ខ្លួន។ ការធ្វើតេស្ត និងការស្កែនអ៊ុលត្រាសោន បានបង្ហាញឱ្យឃើញថា គភ៌ក្នុងពោះរបស់គាត់គឺជាកូនប្រុស ១ និងកូនស្រី ១ ខណៈកូនប្រុសមានហ្សែន 46XY ហើយស្រីមានហ្សែន 45X ។ លោកស្រី ស៊ីម បាននិយាយថា ករណីបែបនេះគឺកម្រមានណាស់នៅលើពិភពលោកនេះ ហើយវាក៏ជាករណីដំបូងសម្រាប់វៀតណាមផងដែរ។ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា កូនប្រុសក្នុងផ្ទៃរបស់គាត់ក៏ខ្វះហ្សែន Y ផងដែរ ដែលវានឹងប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់គេនាពេលអនាគតផងដែរ។ វេជ្ជបណ្ឌិត ង្វៀន ធីស៊ីម បាន​បញ្ជាក់ដែរថា​៖«​ការ​ធ្វើ​តេស្ត​​បាន​បង្ហាញ​ថា ​ឱកាស​នៃ​ការ​ស្លាប់មុនកំណើតរបស់គភ៌នេះ គឺមានរហូត​ដល់​ទៅ ៥០​% ឯណោះ»​។ កូនភ្លោះក្នុងផ្ទៃទាំង ២ ត្រូវបានបង្កកំណើតដោយធម្មជាតិពីឪពុកម្តាយដែលមានហ្សែនធម្មតា ហើយបញ្ហានេះបានចាប់ផ្ដើមតាំងតែពីពួកគេនៅជាស៊ុតបង្កកំណើត ឬស៊ីកូត (zygote) ប៉ុន្តែគ្រួសារមួយនេះមិនបោះបង់ក្ដីសង្ឃឹមនោះឡើយ ហើយបន្ដទុកគភ៌នៅក្នុងពោះរហូតមក។ […]

យន្តហោះចម្បាំងសាកល្បងគ្រឿងទី២ ដែលកូរ៉េខាងត្បូងកំពុងអភិវឌ្ឍ ទើបទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូង

Khmerpress November 10, 2022 10/11/2022

(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះចម្បាំងសាកល្បងគ្រឿងទី២ នៃប្រភេទយន្តហោះចម្បាំងហៅថា KF-21 Boramae (បូរ៉ាមេ) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ នៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ទីភ្នាក់ងារអភិវឌ្ឍសព្វាវុធរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង ​ហៅកាត់ DAPA បានឱ្យដឹងថា ការធ្វើតេស្តហោះហើរបស់ KF-21 គ្រឿងទីពីរនោះ បានប្រព្រឹត្តទៅ ក្នុងទីក្រុងសាឈាន់ (Sacheon) ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រាប់រយៈពេល៣៥នាទី នៅក្បែរទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន Korean Aerospace Industries (KAI) ដែលជាអ្នកអភិវឌ្ឍយន្តហោះចម្បាំងនោះ ហើយការហោះហើរបានបញ្ចប់ទៅវិញ ដោយមិនមានជួបបញ្ហាអ្វីឡើយ។ យន្តហោះសាកល្បង KF-21 គ្រឿងទីមួយ បានទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូងរបស់វា កាលពីខែកក្កដា ឆ្នាំ២០២២នេះ។ បើតាមទីភ្នាក់ងារ DAPA ក្រុមហ៊ុន KAI គ្រោងផលិតយន្តហោះសាកល្បងចំនួន ៤គ្រឿងបន្ថែមទៀត […]

កំពូលអ្នកលក់ Online ចិនដែលធ្លាប់លក់បានលុយខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃនឹងត្រូវអវត្តមានក្នុងព្រឹត្តិការណ៍លក់ទំនិញ Online ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះព្រោះមានរឿងអាស្រូវជាប់ខ្លួន

Khmerpress November 10, 2022 10/11/2022

ចិន៖ កំពូលអ្នកលក់ Online របស់ប្រទេសចិនម្នាក់ ដែលធ្លាប់បំបែកកំណត់ត្រាលក់ទំនិញក្នុងទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times  រាយការណ៍ថា នឹងត្រូវអវត្តមាននៅក្នុងកម្មវិធីលក់ទំនិញ Online ប្រចាំឆ្នាំធំបំផុតសម្រាប់នៅក្នុង ២០២២នេះ។ គួរបញ្ជាក់ជូនថា កំពូលអ្នកលក់ទំនិញ Online ឬគេតែងហៅគាត់ថា ជាតារាក្នុងបណ្តាញសង្គមរូបនេះមានឈ្មោះថា Viya  ជាស្រ្តីមានវ័យ ៣៧ឆ្នាំ និងជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតលើបណ្តាញសង្គមក្នុងប្រទេសចិន។ គេនៅចាំបានថា កាលពីឆ្នាំកន្លងទៅគឺនៅក្នុងព្រឹត្តិការណ៍ទំនិញ Online ប្រចាំឆ្នាំស្រ្តីរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគាត់បាន Live វីដេអូលក់ផលិតផលជាច្រើនរាប់ចាប់តាំងពីសាប៊ូកក់សក់រហូតដល់កន្សែងជូតខ្លួន ហើយក្នុងរយៈពេលត្រឹមតែ ១៤ម៉ោងប៉ុណ្ណោះ គាត់អាចទទួលបានការបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់រហូតដល់ខ្ទង់ ១ពាន់លានដុល្លារ ខណៈនៅក្នុងព្រឹត្តិការណ៍លក់ទាំងមូលមានទំហំទឹកប្រាក់សរុបប្រមាណជា ៩៥២ពាន់លានយន់ ឬស្មើនឹងទឹកប្រាក់ប្រហែល ១៨៤ពាន់លានដុល្លារ។ ប្រភខាងលើបានបញ្ជាក់ថា ចំពោះហេតុផលដែលអ្នកនាង Viya ត្រូវអវត្តមានពីកម្មវិធីលក់ Online ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះគឺដោយសារគាត់មានរឿងអាស្រូវជាច្រើន ជាពិសេសនោះគឺរឿងអាស្រូវដែលរូបគាត់មិនបានបង់ពន្ធជូនរដ្ឋាភិបាលតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គណៈកម្មការអឺរ៉ុប ស្នើឡើងនូវផែនការជំនួយជាង ១៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន តែហុងគ្រី ជំទាស់

Khmerpress November 10, 2022 10/11/2022

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធសប្តាហ៍នេះ បានស្នើនូវកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ១៨ពាន់លានអឺរ៉ូ ឬស្មើនឹង១៨.០៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ប៉ុន្តែត្រូវបានប្រទេសហុងគ្រី បដិសេធដោយលើកឡើងថាខ្លួននឹងមិនចូលរួមក្នុងជំនួយកម្ចីសម្បទានខ្ពស់បែបនេះឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ការគាំទ្ររបស់សហភាពអឺរ៉ុប គឺជាមធ្យមមានជាង១.៥ពាន់លានអឺរ៉ូ ក្នុងមួយខែ ដែលនឹងជួយគ្របដណ្តប់តម្រូវការមូលនិធិរយៈពេលខ្លី របស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ ខណៈតម្រូវការដែលប៉ាន់ស្មានដោយទីក្រុងកៀវ និងមូលនិធិរូបិយវត្ថុអន្តរជាតិ គឺមានពី ៣ ទៅ ៤ពាន់លានអឺរ៉ូឯណោះ ក្នុងមួយខែ ហើយអ៊ុយក្រែននឹងត្រូវសងក្នុងរយៈពេល ៣៥ឆ្នាំ។ យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងគ្រី លោក មីហាលី វ៉ាហ្កា (Mihaly Varga) បាននិយាយថា «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ហើយថាហុងគ្រី ត្រៀមខ្លួនជាស្រេចដើម្បី គាំទ្រអ៊ុយក្រែន ប៉ុន្តែយើងមិនមានបំណងចូលរួមផ្តល់ប្រាក់កម្ចីថ្មីណាមួយ ដែលត្រូវស្នើឡើងដោយ EU នោះទេ»។ គួរបញ្ជាក់ថា សំណើសម្រាប់កញ្ចប់ជំនួយកម្ចីថ្មីនេះ ចាំបាច់ត្រូវតែឆ្លងកាត់ការអនុម័តយល់ព្រមពីសភាអឺរ៉ុប និងប្រទេសជាសមាជិកទាំង២៧។ តែដោយសារការជំទាស់របស់ ហុងគ្រី គេមិនទាន់អាចដឹងថាតើកញ្ចប់ជំនួយនេះនឹងត្រូវបានអនុម័តដែរឬក៏យ៉ាងណានោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Meta នឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០ នាក់ ដែលជាការកាត់បន្ថយដ៏ធំបំផុតមិនធ្លាប់មានពីមុន

Khmerpress November 10, 2022 10/11/2022

Meta Platforms របស់អាមេរិក ដែលជាប្រតិបត្តិកររបស់ Facebook បាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០ នាក់ ឬប្រហែល ១៣% នៃកម្លាំងការងារទាំងមូលរបស់ខ្លួន នេះបើតាមនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ។ លោក Zuckerberg បានលើកឡើងពី «ការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច» ក៏ដូចជាការកើនឡើងនៃការប្រកួតប្រជែង និងការធ្លាក់ចុះនៃការលក់ការផ្សាយពាណិជ្ជកម្ម ដែលជាហេតុផលសម្រាប់ការបញ្ឈប់ការងារ។ លោក​ក៏​បាន​ប្រកាស​ថា ​ក្រុមហ៊ុន​របស់​លោក​នឹង​ផ្អាក​ការ​ជួល​ថ្មី​រហូត​ដល់​ខែ​មីនា​ឆ្នាំ​ក្រោយ។ លោក Zuckerberg បាននិយាយថា Meta បានជំរុញការវិនិយោគរបស់ខ្លួន ដោយរំពឹងថា តម្រូវការសម្រាប់ពាណិជ្ជកម្មអនឡាញនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ចំពេលមានការរាតត្បាតនៃមេរោគឆ្លង COVID-19 ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ប្រាក់​ចំណូល​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​មិន​ដូច​ការ​រំពឹង​ទុក។ លោក Zuckerberg បាននិយាយថា ខ្ញុំចង់ទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនេះ និងសម្រាប់របៀបដែលយើងមកដល់ទីនេះ។ លោកដឹងថា វាពិបាកសម្រាប់អ្នករាល់គ្នា ហើយលោកពិតជាសោកស្តាយចំពោះផលប៉ះពាល់ទាំងនោះ។ ជម្រាបដែរថា នេះគឺជាការកាត់បន្ថយការងារដ៏ធំលើកដំបូង ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

វៀតណាមបើកដំណើរការសាកលវិទ្យាល័យស្តង់ដារអន្តរជាតិដែលមានតម្លៃ ២០០លានដុល្លារ

Khmerpress November 10, 2022 10/11/2022

វៀតណាម៖ យោងតាម​ការ​ចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ប្រទេសវៀតណាមបានបើកដំណើរការសាកលវិទ្យាល័យកម្រិតអន្តរជាតិមួយ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារអាមេរិកឯណោះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា សាកលវិទ្យាល័យវៀតណាម-​អាឡឺម៉ង់ (Vietnamese-German University) មានទីតាំងស្ថិតនៅក្នុងក្រុង Ben Cat ខេត្ត Binh Duong លាតសន្ធឹងលើផ្ទៃដី ៥០,៥ ហិចតា ត្រូវបានផ្តួចផ្តើមកសាងដំបូងនៅក្នុងឆ្នាំ ២០១៦ ក្រោមកម្ចីពីធនាគាពិភពលោក និងត្រូវបានបើកឲ្យដំណើរការជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ។ ប្រភពខាងលើបានបន្តថា សាលកវិទ្យាល័យខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំវៀតណាម ខណៈសាកលវិទ្យាល័យមានកម្រិតស្តង់ដាដូចសាកលវិទ្យាល័យនៅក្នុងប្រទេសអាឡឺម៉ង់ និងសាកលវិទ្យាល័យកម្រិតអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ។ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យវៀតណាម-អាឡឺម៉ង់ រួមមានសាលបង្រៀន អគារនៃមហាវិទ្យាល័យនិងនាយកដ្ឋានជាច្រើន មន្ទីរពិសោធន៍កម្រិតស្តង់ដារអន្តរជាតិចំនួន ២១ បណ្ណាល័យ សាលសន្និសីទ ផ្ទះប្រតិបត្តិការ មជ្ឈមណ្ឌលកីឡា និងអន្តេវាសិកដ្ឋាន។ បើតាមលោកបណ្ឌិត Ha Thuc Vien អនុប្រធានសាកលវិទ្យាល័យបានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សាដំបូងនេះសាកលវិទ្យាល័យបានទទួលសិស្សជាជនជាតិវៀតណាមចំនួន ២ ៤០០នាក់ និងសិស្សអន្តរជាតិចំនួន ៧០នាក់ហើយ ខណៈតាមគម្រោងគឺសាកលវិទ្យាល័យនឹងបណ្តុះបណ្តាលយុវជនវៀតណាមឲ្យបានរហូតដល់ ៦​ ០០០ នៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ៕ […]

យន្ដហោះមួយគ្រឿងរបស់ប្រទេសតង់ហ្សានីបានធ្លាក់កំឡុងពេលចុះចត ដែលបានឆក់យកជីវិតមនុស្សចំនួន ១៩នាក់

Naren November 8, 2022 08/11/2022

មនុស្សចំនួន ១៩នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ប្រទេសតង់ហ្សានី បានធ្លាក់ចូលទៅក្នុងបឹង Victoria ក្នុងអាហ្វ្រិកខាងកើតកាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍ Precision Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់តង់ហ្សានី ដែលប្រតិបត្តិការជើងហោះហើរនេះ បាននិយាយថា យន្តហោះមួយនេះបានហោះចេញពីទីក្រុង Dar es Salaam ដ៏ធំបំផុតរបស់ប្រទេសតង់ហ្សានី ហើយបានធ្លាក់ខណៈពេលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Bukoba ភាគពាយព្យរបស់ប្រទេស។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​ដំណើរទាំង ៣៩ នាក់ និង​សមាជិកអាកាសយានិកចំនួន ៤ នាក់ គឺមាន ២៤ នាក់ ​នៅ​រស់រានមានជីវិត។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញថា យន្តហោះស្ទើរតែលិចទឹកទាំងស្រុង ដោយមានតែកន្ទុយរបស់វាប៉ុណ្ណោះ ដែលអាចមើលឃើញពីលើទឹក។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះតាមទូកក៏ត្រូវបានបង្ហាញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យន្តហោះកំពុងព្យាយាមចុះចត ប៉ុន្តែប្រឈមនឹងស្ថានភាពមិនល្អ មើលផ្លូវមិនឃើញអំឡុងពេលមានព្យុះ។ ឥឡូវនេះអាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ៕ អត្ថបទ៖ លីដា ប្រភព៖ CNN

ណាសាគ្រោងនឹងធ្វើបេសកកម្មស្វែងរកអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុមានតម្លៃ ១០,០០០ ក្វាទ្រីលានដុល្លារអាមេរិក ដែលគ្រប់គ្រាន់ឱ្យមនុស្សមួយផែនដីក្លាយជាមហាសេដ្ឋី

Khmerpress November 8, 2022 08/11/2022

ទីភ្នាក់ងារណាសា (NASA) បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៣ ដើម្បីរុករកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។ បេសកកម្ម Psyche មានគោលបំណងស្ទាបស្ទង់មើលអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ យោងតាមមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសាបានឱ្យដឹងថា អាចម៍ផ្កាយមួយនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមើលទៅដូចជា «ស្នូលដែក-នីកែលរបស់ភពផែនដីពេលកកើតដំបូង»។ អាចម៍ផ្កាយ Psyche (សាយឃី) ត្រូវបានផ្សំឡើងពីវត្ថុធាតុស្រដៀងនឹងវត្ថុដែលរកឃើញនៅក្នុងស្នូលរបស់ផែនដី ដោយទស្សនាវដ្តី Forbes បានរាយការណ៍ថា ស្នូលនេះត្រូវបានគេគិតថា មានជាតិដែក នីកែល និងមាស ដែលមានតម្លៃរហូតដល់ ១០,០០០ ក្វាទ្រីលានដុល្លារ។ ទស្សនាវដ្តីនេះក៏បានពន្យល់ពីមុនពីរបៀបដែលថា ប្រសិនបើមាននរណាម្នាក់អាចយកអាចម៍ផ្កាយនោះបាន នោះភាពមហាសាលរបស់ពួកគេអាចនឹងធ្វើឱ្យ «សេដ្ឋកិច្ចរបស់ផែនដីដែលមានតម្លៃប្រហែល ៧៤ ក្វាទ្រីលានដុល្លារត្រូវដួលរលំ» ផងដែរ។ ជម្រាបដែរថា បេសកកម្មរបស់ណាសា គ្រោងនឹងបាញ់បង្ហោះនៅដើមឆ្នាំនេះ ប៉ុន្តែទីភ្នាក់ងារអវកាសនេះបាននិយាយថា ខ្លួនខកខានដោយសារ «បញ្ហានៃការអភិវឌ្ឍន៍បេសកកម្ម» ដែលនាំឱ្យមានការពិនិត្យឡើងវិញផ្ទៃក្នុងថា តើបេសកកម្មនឹងអាចជម្នះបញ្ហាទាំងនេះ […]

អតីតបុគ្គលិក Twitter ចំនួន ៥នាក់ដាក់ពាក្យប្តឹងភ្លាមៗ បន្ទាប់ពីទទួលបានអុីមែលបញ្ឈប់ការងារ

Khmerpress November 5, 2022 05/11/2022

(បរទេស)៖ បន្ទាប់ពីការប្រកាសបង្ហាញរបស់ Twitter នៅថ្ងៃសុក្រទាក់ទិននឹងការសម្រេចបញ្ឈប់បុគ្គលិកជិត ៤ពាន់នាក់តាមរយៈការផ្ញើអុីមែល ពេលនេះ Twitter ត្រូវបានអតីតបុគ្គលិកចំនួន ៥នាក់បានដាក់ពាក្យប្តឹងភា្លមៗតែម្តង។ ពោលគឺ ពួកគេមិនត្រូវបានផ្តល់ព័ត៌មានគ្រប់គ្រាន់នៅក្រោមច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិកសហព័ន្ធ (WARN) ដែលតម្រូវឱ្យនិយោជកជូនដំណឹងជាមុន ជាទូទៅក្នុងរយៈពេល ៦០ថ្ងៃ មុនការបញ្ឈប់ការងារ ឬការបិទរោងចក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះពាក្យបណ្តឹងនេះត្រូវបានដាក់ប្តឹងនៅក្នុងតុលាការសហព័ន្ធ San Francisco ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកម្លេះក្នុងអំឡុងពេល Musk ប្រកាសថាលោកគ្រោងបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់។ ដោយពាក្យបណ្តឹងនោះត្រូវបានធ្វើឡើងដោយបុគ្គលិក Twitter បច្ចុប្បន្ន ឬអតីបុគ្គលិក ៥នាក់រួមទាំងលោក Emmanuel Cornet ដែលជាវិស្វករផ្នែក Software របស់ Twitter ខណៈលោកត្រូវបានបណ្តេញចេញពីការងារកាលពីដើមសប្តាហ៍នេះ។ យ៉ាងណាមិញជុំវិញពាក្យបណ្តឹងនេះ អតីតបុគ្គលិកទាំង ៥រូបខាងលើបានសុំឱ្យតុលាការចេញដីការដែលតម្រូវឱ្យ Twitter គោរពតាមច្បាប់ WARN របស់សហរដ្ឋអាមេរិក។ តែយ៉ាងណាប្រភពមិនបានបញ្ជាក់លម្អិតបន្ថែមទាក់ទិននឹងខ្លឹមសារពាក្យបណ្តឹងខាងលើនោះទេ។ គួរបញ្ជាក់ដែរថា នៅថ្ងៃសុក្រកន្លងទៅ Twitter បានប្រកាសបង្ហាញថា ក្រុមហ៊ុននឹងចាប់ផ្តើមផ្ញើអុីមែលទៅកាន់បុគ្គលិកប្រមាណ […]