ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែក B-1B ចូលរួមហ្វឹកហ្វឺនក្នុងថ្ងៃចុងក្រោយ នៃសមយុទ្ធទ័ពអាកាសធំបំផុត រវាងកូរ៉េខាងត្បូងនិងអាមេរិក

Khmerpress November 5, 2022 05/11/2022

(សេអ៊ូល)៖ នៅរសៀលថ្ងៃសៅរ៍នេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិក១គ្រឿង នឹងចូលរួមហ្វឹកហ្វឺនក្នុងថ្ងៃចុងក្រោយ នៃការធ្វើសមយុទ្ធយោធាទ័ពអាកាសទ្រង់ទ្រាយធំបំផុត រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កងទ័ពអាកាសកូរ៉េខាងត្បូងបានប្រាប់ឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចំនួន១គ្រឿង នឹងចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធយោធា វីជីលែន ស្តូម (Vigilant Storm)។ សមយុទ្ធនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានគ្រោងបញ្ចប់ទៅវិញនៅត្រឹមថ្ងៃសុក្រ ប៉ុន្តែត្រូវបានអូសបន្លាយបន្ថែម១ថ្ងៃ គឺមកដល់ថ្ងៃសៅរ៍នេះ ដើម្បីជាការឆ្លើយតបចំពោះ សកម្មភាពបាញ់សាកល្បងមីស៉ីលបន្តបន្ទាប់ ដោយកូរ៉េខាងជើង​ កាលពីប៉ុន្មានថ្ងៃកន្លងទៅ។ គួរបញ្ជាក់ថា វាគឺជាយន្តហោះ B-1B ដំបូងបំផុត ដែលត្រូវបានចល័តឱ្យចូលរួម ក្នុងសមយុទ្ធរវាងកូរ៉េខាងត្បូងនិងអាមេរិក គិតចាប់តាំងពី​ឆ្នាំ២០១៧មក ខណៈសហរដ្ឋអាមេរិក បានរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់បែកនេះ ចំនួន៤គ្រឿង នៅមូលដ្ឋានលើកោះហ្កាំ (Guam) ចាប់តាំងពីចុងខែតុលា។ ទីក្រុងសេអ៊ូលបានស្នើឱ្យទីក្រុងវ៉ាស៉ីនតោន បង្កើនការចល័តសព្វាវុធយុទ្ធសាស្រ្តសំខាន់ៗ មកកាន់ឧបទ្វីបកូរ៉េ រួមមាននាវាផ្ទុកយន្តហោះចម្បាំង នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដូចជា B-1B ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមអ្នកដឹកជញ្ជូន Grab នៅប្រទេសថៃ ជាច្រើនរយនាក់នាំគ្នាធ្វើបាតុកម្មផ្អើលក្រុងបាងកកដើម្បីប្រឆាំងនឹងគម្រោង “Zoning System”

Khmerpress November 5, 2022 05/11/2022

ថៃ៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន Grab ប្រមាណជា ៨០០នាក់បាននាំធ្វើបាតុកម្មយ៉ាងកកកុញពេញទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅក្បែរអគារ Central World បន្ទាប់មកក្បួនតវ៉ាក៏បានអូសបន្លាយដល់ទីតាំងរបស់ក្រុមហ៊ុន Grab ខណៈដងវិថី Phetchaburi ដែលជាចរន្តផ្លូវដ៏សំខាន់ក្នុងក្រុងបាំងកកត្រូវបានបិទក្នុងរយៈពេលជាច្រើនម៉ោង។ ប្រភពខាងលើបានបន្តថា ហេតុផលដែលនាំឲ្យមានការតវ៉ានេះគឺដោយសារតែក្រុមហ៊ុន Grab បានអនុវត្តនូវគម្រោងថ្មីមួយគឺគម្រោង “Zoning System” ដែលតាមរយៈគម្រោងនេះគឺក្រុមហ៊ុនតម្រូវឲ្យដឹកជញ្ជូនទាំងអស់ត្រូវកំណត់ពេលវេលានិងទីតាំងធ្វើការរបស់ពួកគេឲ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការងារ ខណៈនាពេលកន្លងមកក្រុមអ្នកដឹកជញ្ជូនអាចធ្វើការងារពេលណាក៏បាន ទីកន្លែងណាក៏បាន ពោលគឺពួកគេអាចធ្វើការងារដោយយោងទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។ ក្រុមអ្នកដឹកជញ្ជូនបានលើកឡើងថា គម្រោង “Zoning System” នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល និងពិបាកធ្វើការជាងមុន ដូចនេះហើយទើបពួកគេសម្រេចនាំគ្នាធ្វើការតវ៉ាជាមួយក្រុមហ៊ុន។ ក្នុងការតវ៉ាគឺក្រុមអ្នកដឹកជញ្ជូនបានស្នើសុំ ៣ចំណុចរួមមាន លុបចោលគម្រោង “Zoning System” លុបចោលគម្រោងអនុញ្ញាតឲ្យមានការដឹកជញ្ជូនតែក្នុងករណីមានការបញ្ជាទិញច្រើន និងផ្តល់តម្លៃលើសេវាដឹកជញ្ជូនក្នុងអាត្រាដូចកាលពីមុន ពោលគឺអាត្រាមុនពេលក្រុមហ៊ុនបានសម្រេចកាត់បន្ថយកាលពីពេលថ្មីៗនេះ។ ជុំវិញរឿងចម្រូងចម្រាសខាងលើនេះ តំណាងក្រុមហ៊ុន Grab បានចេញមកប្រាប់ក្រុមអ្នកតវ៉ាថា ក្រុមហ៊ុននឹងយកសំណើទាំងអស់នេះទៅពិចារណាឡើយវិញ ហើយក្រុមហ៊ុននឹងផ្តល់ដំណោះស្រាយសបស្របមួយនៅក្នុងរយៈ ១៤ថ្ងៃទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកផ្តល់ជំនួយផ្នែកសន្តិសុខតម្លៃ ៤០០លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន

Khmerpress November 5, 2022 05/11/2022

អាមេរិក៖ ​រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអនុម័តផ្តល់ជំនួយផ្នែកសន្តិសុខ ដែលមានតម្លៃ ៤០០លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Times នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះរួមមានរថក្រោះប្រភេទ T-72 មីស៊ីលប្រភេទ HAWK ប្រព័ន្ធការពារដែនអាកាសប្រភេទ HAWK យន្តហោះគ្មានមនុស្សបើកប្រភេទ Phoenix Ghost  និងសម្ភារយោធាសំខាន់ៗមួយចំនួនទៀតផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានប្រកាសផ្តល់ជំនួយខាងលើនេះ អាមេរិកក៏គ្រោងនឹងសហការជាមួយប្រទេសហូឡង់ដើម្បីអនុវត្តគម្រោងជួសជុលរថក្រោះប្រភេទ T-72 ចំនួន ៩០គ្រឿងផ្សេងទៀតសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅចុងឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា រថយន្តក្រោះប្រភេទ T-72 គឺជារថយន្តក្រោះស៊េរីចាស់ ដែលគេធ្លាប់ប្រើប្រាស់នៅក្នុងសម័យសូវៀត ហើយការជួសជុលរថក្រោះទាំងនេះគឺជាការកែលម្អនិងធ្វើទំនើបកម្មដើម្បីឲ្យរថក្រោះមានលក្ខណៈទំនើបជាងមុន។ បើតាមលោកស្រី Sabrina Singh ដែលជាអ្នកនាំពាក្យឲ្យក្រសួងការពារអាមេរិកបានបញ្ជាក់ថា គម្រោងជួសជុលរថយន្តក្រោះខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងសាធារណរដ្ឋឆេក ហើយបន្ទាប់ពីជួសជុលរួចគឺគេរៀបចំបញ្ជូនរថក្រោះទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនតែម្តង ខណៈអាមេរិកនិងហូឡង់គឺជាអ្នកទទួលខុសត្រូវលើការចំណាយទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Twitter ត្រូវបានគេដាក់បណ្ដឹងទៅ​តុលាការ​សហព័ន្ធ ជុំវិញផែនការកាត់បន្ថយបុគ្គលិករបស់លោកមហាសេដ្ឋី Elon Musk

Khmerpress November 5, 2022 05/11/2022

Twitter Inc ត្រូវបានគេដាក់បណ្ដឹងជុំវិញផែនការរបស់លោក Elon Musk នៅក្នុងគម្រោងកាត់បន្ថយបុគ្គលិកប្រហែល ៣,៧០០ នាក់ ដែលស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ហើយបុគ្គលិករបស់ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនកំពុងអនុវត្តគម្រោងដោយគ្មានការជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិក ដែលជាការរំលោភលើច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា។ បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​កាន់តុលាការ​សហព័ន្ធទីក្រុង San Francisco។ ក្រុមហ៊ុន Twitter គ្រោងនឹងចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅថ្ងៃសុក្រនេះ ក្រុមហ៊ុនក៏បាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកផងដែរ។ អ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថា លោក Musk បានប្តេជ្ញាកាត់បន្ថយការចំណាយលើបណ្ដាញ Twitter ដែលគាត់បានទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីខែមុន។ ច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិករបស់សហព័ន្ធ ដាក់កម្រិតលើក្រុមហ៊ុនធំៗពីការបញ្ឈប់បុគ្គលិកដោយគ្មានការជូនដំណឹងជាមុនយ៉ាងហោចណាស់ ៦០ថ្ងៃ។ យ៉ាងណា Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោក ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករកសិដ្ឋានចំនួន ២នាក់ នៅក្នុងប្រទេសអេស្ប៉ាញ

Khmerpress November 4, 2022 04/11/2022

អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករចំនួន ២នាក់ ដែលធ្វើការនៅក្នុងកសិដ្ឋានតែមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងនៅក្នុងចំណោមបក្សី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ ដោយមើលឃើញពីផលប៉ះពាល់លើសុខភាពសាធារណៈ ការឆ្លើយតបពហុវិស័យ រួមទាំងវិធានការគ្រប់គ្រង ការការពារ និងការរកមើលឱ្យទាន់ពេលវេលា ត្រូវបានផ្តួចផ្តើមនៅក្នុងកសិដ្ឋានបសុបក្សីមួយនោះ។ ការចម្លងលើកម្មករទាំង ២នាក់ ទំនងជាដោយសារតែពួកគាត់បានប៉ះពាល់ជាមួយបក្សីដែលមានមេរោគ ឬបរិស្ថានកខ្វក់។ កម្មករទាំង ២​នាក់ ​មិនមាន​រោគ​សញ្ញា​អ្វី​ឡើយ ហើយពួកគេ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រហូតដល់​ពួកគេ​ធ្វើតេស្ត​អវិជ្ជមានពីជំងឺផ្តាសាយបក្សី H5N1 ឡើងវិញ​។ បន្ទាប់ពីការផ្ទុះឡើងនេះ កម្មករកសិដ្ឋានទាំងអស់ និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ សុទ្ធតែត្រូវបានធ្វើតេស្តទាំងអស់។ ក្រសួងសុខាភិបាលអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស សម្រាប់ជំងឺផ្តាសាយបក្សី H5N1 នោះទេ។ ជម្រាបដែរថា ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ចំពោះមនុស្ស អាចមានចាប់ពីការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើដោយមិនចេញរោគសញ្ញា ឬកម្រិតស្រាល រហូតដល់ការវិវត្តយ៉ាងឆាប់រហ័សទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ចុះសម្ពាធឈាមធ្ងន់ធ្ងរ (shock) និងរហូតដល់ស្លាប់។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៣ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ករណីលើមនុស្សសរុបចំនួន ៨៦៨ ករណី រួមទាំងករណីទាំង […]

អាមេរិកប្រកាសផ្តល់រង្វាន់ ៥លានដុល្លារចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនបុរសសិង្ហបុរីម្នាក់ ខណៈជនសង្ស័យរូបនេះក៏ធ្លាប់មកកម្ពុជាផងដែរ

Khmerpress November 4, 2022 04/11/2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារជូនចំពោះបុគ្គលរូបណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់ ដែលកំពុងរត់គេចពីការតាមចាប់ខ្លួនរបស់តុលាការអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា បុរសដែលអាជ្ញាធរអាមេរិកកំពុងតាមស្វែងរកនេះមានឈ្មោះថា Kwek Kee Seng អាយុ ៦២ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Swanseas Port Services ដែលមានមូលដ្ឋាននៅក្នុងប្រទេសិង្ហបុរី។ បើយោងតាមតុលាការអាមេរិកបានរកឃើញថា នាពេលកន្លងមកលោក Kwek Kee Seng បានលាក់បាំងនិងបន្លំឯកសារនៃការដឹកជញ្ជូនមួយចំនួន ដើម្បីសម្របសម្រួលឲ្យមានការដឹកជញ្ជូនប្រេងដែលមានតម្លៃ ១,៥លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងជើង។ ក្រោយទទួលបានប្រេងទាំងនោះហើយ កូរ៉េខាងជើងបានយកប្រេងទៅប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលសកម្មភាពទាំងនេះគឺជាការរំលោភបំពានទាំងស្រុងទៅលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេមិនបានដឹកថា លោក Kwek Kee Seng កំពុងលាក់ខ្លួននៅទីណានោះទេ ខណៈនាពេលកន្លងមករូបគាត់មានធ្លាប់ប្រវត្តិធ្វើដំណើឆ្លងកាន់ប្រទេសជាច្រើនរួមមានប្រទេសកូរ៉េខាងជើង ប្រទេសកម្ពុជា ប្រទេសថៃ​ ប្រទេសកាមេរូន តៃវ៉ាន់ និងប្រទេសការាបៀនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសថៃប្រកាសលុបចោលក្រឹត្យទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ពលរដ្ឋ ដោយសារករណីឆ្លងនិងមរណភាពមានការថយចុះច្រើន

Khmerpress November 4, 2022 04/11/2022

យោងតាមសេចក្ដីប្រកាសរបស់ Royal Gazette នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃ លុបចោលក្រឹត្យដែលចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យមានការទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើងនៃជំងឺ ឬរក្សាសន្តិសុខជាតិ។ សេចក្តីប្រកាសចុងក្រោយបំផុតដែលចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាព COVID-19 កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ហើយអត្រាមរណភាពឥឡូវនេះ គឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ សេចក្តីប្រកាសនោះបាននិយាយថា រដ្ឋាភិបាលបានលុបចោលក្រឹត្យស្តីពីភាពអាសន្ននៃជំងឺរាតត្បាត កាលពីថ្ងៃទី០១ ខែតុលា ខណៈដែលក្រសួងក៏បានទម្លាក់ចំណាត់ថ្នាក់នៃជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជាជំងឺឆ្លងដែលស្ថិតនៅក្រោមការឃ្លាំមើល។ ខ្លួនបានបន្ថែមថា ស្តុកវ៉ាក់សាំងជំងឺ COVID-19 របស់ប្រទេសថៃឥឡូវនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ហើយមិនចាំបាច់ទិញវ៉ាក់សាំងបន្ថែមទេ។ ជម្រាបដែរថា ប្រទេសថៃបានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ២,៥៥១ ករណី និងការស្លាប់ដែលពាក់ព័ន្ធចំនួន ៣៣ ករណី ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ២៣-២៩ ខែតុលា។ ការឆ្លងចាប់តាំងពីថ្ងៃទី០១ ខែមករាឆ្នាំនេះ […]

បុរសអាយុ ៦១ឆ្នាំម្នាក់ធ្លាប់បានរៀបការរហូតដល់ ៨៧ដង ខណៈរូបគាត់កំពុងត្រៀមរៀបការលើកទី ៨៨

Khmerpress November 4, 2022 04/11/2022

ឥណ្ឌូនេស៊ី៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន Next Shark រាយការណ៍នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែវិច្ឆិកានេះថា បានរៀបការអស់ចំនួន ៨៧ដងហើយ ខណៈរូបគាត់ក៏កំពុងពិចារណាអំពីជម្រើសនៃការរៀបការលើកទី ៨៨ផងដែរ។ បុរសដែលជាម្ចាស់កំណត់ត្រាមានប្រពន្ធច្រើនរូបនេះមានឈ្មោះថា Kaan បច្ចុប្បន្នមានអាយុ ៦១ កំពុងរស់នៅក្នុងតំបន់ Majalengka ក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា “Playboy King”។ ប្រភពខាងលើបានបន្តថា លោក Kaan បានរៀបការដំបូងនៅអាយុ ១៤ឆ្នាំ ខណៈរៀបការបាន ២ឆ្នាំគាត់ក៏បានធ្វើការលែងលះគ្នាជាលើកដំបូង​ ពោលគឺនៅពេលដែលគាត់មានអាយុត្រឹម​ ១៦ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកទៀតលោក Kaan ក៏បានរៀបការនិងលែងលះជាមួយប្រពន្ធជាច្រើននាក់ផ្សេងទៀតជាបន្តបន្ទាប់គ្នា  ហើយគិតត្រឹមពេលនេះគឺគាត់បានរៀបការនិងលែងលះគ្នាសរុបចំនួន ៨៧ដងហើយ។ លោក Kaan បានប្រាប់ថា  ពេលនេះគាត់បានទទួលសំណើពីអតីតប្រពន្ធរបស់គាត់ម្នាក់ដែលចង់រៀបការជាមួយគាត់ម្តងទៀត តែគាត់មិនទាន់ឆ្លើយយល់ព្រមនៅឡើយទេ ខណៈបើគាត់រៀបការម្តងនេះទៀត គឺវានឹងក្លាយជាការរៀបការលើកទី ៨៨ហើយនៅក្នុងជីវិតរស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ថាចិន និងរុស្ស៉ី មានឥទ្ធិពលបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

Khmerpress November 4, 2022 04/11/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាចិន និងរុស្ស៉ី មានឥទ្ធិពលអាចបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ នៅចំពោះមុខភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ មន្ត្រីអាមេរិកម្នាក់ ដែលថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាសហរដ្ឋអាមេរិកធ្លាប់បានសន្និដ្ឋានចាប់តាំងពីខែឧសភា មកថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែគ្មាននរណាម្នាក់ ដឹងច្បាស់ថាតើការធ្វើតេស្ដនេះអាចនឹងធ្វើឡើងនៅពេលណាឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញរុស្ស៉ី និងចិនធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ហើយជាការពិតណាស់ រុស្ស៉ី និងចិនមានឥទ្ធិពលលើ កូរ៉េខាងជើង។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីអាមេរិករូបខាងលើដដែល។ គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីល៣គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM តែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាង ២០គ្រាប់កាលពីថ្ងៃពុធ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកសារព័ត៌មានជើងចាស់ដ៏ល្បីរបស់ថៃ លោក Suthichai កោតសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាព្រឹទ្ធាចារ្យការទូតរបស់អាស៊ាន ហើយដើរតួជាសម្របសម្រួលកិច្ចសន្ទនាសន្តិភាពអ៊ុយក្រែន

Khmerpress November 3, 2022 03/11/2022

(ថៃ)៖ លោក ស៊ុធីឆៃ (Suthichai) អ្នកសារព័ត៌មានជើងចាស់ដ៏មានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ បានធ្វើអត្ថាធិប្បាយរំលេចពីវីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ លោកបានប្រសិទ្ធនាមជូនសម្តេចតេជោ ហ៊ុន សែន ថាជា «ព្រឹទ្ធាចារ្យការទូតអាស៊ាន» ហើយបាន និងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនទៀតផង។ តាមរយៈវីដេអូនៅលើបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Suthichai បានប្រើប្រាស់ប្រធានបទមួយថា សម្តេចតេជោ ហ៊ុន សែន ស្ម័គ្រចិត្តសម្រប​សម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី និងលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។ ក្នុងការអត្ថាធិប្បាយនេះ អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានកោតសរសើរពីវីរភាពរបស់សម្តេច ក្នុងការធ្វើជាប្រធានអាស៊ាន ដែលមានបទពិសោធជាព្រឹទ្ធាចារ្យការទូតម្នាក់។ លោកបានលើកឡើងពីកម្ពុជាដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចនៅអង្គការសហប្រជាជាតិថ្កោលទោសចំពោះប្រទេសរុស្ស៉ី ដែលឈ្លានពានអ៊ុយក្រែន។ បន្ថែមពីនេះ លោកក៏បានរិះគន់ផងដែរចំពោះប្រទេសថៃ ដែលបានបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចនេះ […]