ព័ត៌មានអន្តរជាតិ

សារមន្ទីរមួយកន្លែងនៅកោះតៃវ៉ាន់ធ្វើឲ្យបែកចានបុរាណចំនួន ៣ ដែលមានតម្លៃសរុប ៧៧លានដុល្លារ

Khmerpress November 3, 2022 03/11/2022

តៃវ៉ាន់៖ សារមន្ទីរមួយកន្លែងនៅកោះតៃវ៉ាន់ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times រាយការណ៍ថា បានធ្វើឲ្យបែកចានបុរាណចំនួន ៣ ដែលមានតម្លៃសរុបចំនួន ៧៧លានដុល្លារ។ សារមន្ទីរមួយកន្លែងនេះមានឈ្មោះថា National Palace Museum ហើយចានដែលបានបែកនោះគឺជាប្រភេទចានបុរាណចិនមានអាយុកាលរាប់រយឆ្នាំមកហើយ ពោលគឺជាចានដែលត្រូវបានគេប្រើប្រាស់នៅក្នុងសម័យរាជវង្សឈីង និងរាជរង្សមីង ឬនៅក្នុងអំឡុងសតវត្សទី ១៥ និងទី ១៧។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមចានដែលបានបែកទាំង ៣នោះគឺមានចានចំនួន ២ ត្រូវបានគេរកឃើញថា បានបែកនៅក្នុងប្រអប់ ដូចនេះគេនៅមិនទាន់រកឃើញថា ចានទាំង ២នោះបានបែកដោយសាការរក្សាទុកក្នុងទីកន្លែងដែលគ្មានសីតុណ្ណភាពត្រឹមត្រូវ ឬបានបែកដោយសាសកម្មភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងសារមន្ទីរនោះទេ។ យ៉ាងណាក្តី ក្នុងការស៊ើបអង្កេតគេបានរកឃើញថា ចានទាំង ៣នេះបានបែកក្នុងពេលវេលាផ្សេងៗគ្នា ហើយការបាក់បែកនោះបានកើតឡើងក្នុងអំឡុងពេលប្រមាណជា ១៨ ខែមកហើយ តែដំណឹងដ៏គួរឲ្យសោកស្តាយនេះទើបត្រូវបានបែកធ្លាយជាសាធារណៈនៅក្នុងសប្តាហ៍នេះ។ ជុំវិញករណីដ៏រសើបនេះអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា នាយកគ្រប់គ្រងសារមន្ទីរខាងលើកំពុងរងនូវការចោទប្រកាន់ពីខាងតុលាការផងដែរ​ ពីបទមានចេតនាលាក់បាំង ឬមិនរាយការណ៍ករណីនេះភ្លាមៗនៅកាន់អាជ្ញាធរជំនាញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត សារមន្ទីរ National Palace Museum

Elon Musk ត្រៀមបញ្ឈប់បុគ្គលិក Twitter ជិត ៤០០០នាក់បន្ថែមទៀត

Khmerpress November 3, 2022 03/11/2022

(បរទេស)៖ បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ពីអ្នកកាន់តំណែងធំៗក្នុងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ឥឡូវនេះទទួលបានដំណឹងបន្ថែមថា នាយកប្រតិបត្តិថ្មីលោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិក Twitter សរុបប្រមាណ ៣៧០០នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ជុំវិញរបាយការណ៍នេះត្រូវបានគេរំពឹងថា គោលដៅរបស់ Musk នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិក Twitter ដែលធ្លាប់ត្រូវបានអនុញ្ញាតឱ្យធ្វើការពីចម្ងាយ ក៏ដូចជាបុគ្គលិកដែលប្រចាំការនៅខាងក្រៅដែលជាអ្នកទទួលតួនាទីរាយការណ៍ទៅការិយាល័យ Twitter ទាំងក្នុង និងក្រៅទីក្រុង San Francisco នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។ ប្រភពពី CNBC ដដែលបានឱ្យដឹងទៀតថា ទាក់ទិននឹងការបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់នេះមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់នោះទេ ខណៈម្ចាស់ Twitter ថ្មីលោក Musk គ្រោងនឹងជួបពិភាក្សាជាមួយទីប្រឹក្សារបស់លោកចំពោះការសម្រចចិត្តមួយនេះ។ យ៉ាងណាមិញក្នុងកិច្ចពិភាក្សានោះត្រូវបានគេឱ្យដឹងថា Musk គ្រោងអញ្ជើញមនុស្សជំនិតរួមមាន លោក David Oliver Sacks គឺជាសហគ្រិន និងជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិត ប្រធានក្រុមហ៊ុន The Boring Company លោក Steve […]

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៉ីចំនួន ៤រូប

Khmerpress November 3, 2022 03/11/2022

(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៊ីចំនួន ០៤រូបពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ ទណ្ឌកម្មទាំងនោះរួមមានទាំង ការដាក់លើសេដ្ឋីលោក Alexander Abramov និង លោក Alexander Frolov ដែលចក្រភពអង់គ្លេសបានពណ៌នាថា ជាសហការីរបស់ លោក Roman Abramovich ដែលជាខ្លួនគាត់ត្រូវបានគេដាក់ទណ្ឌកម្មកាលពីដើមឆ្នាំនេះ។ ការិយាល័យកិច្ចកាបរទេសរបស់អង់គ្លេសបាននិយាយថា អ្នកទាំងពីរត្រូវបានកំណត់គោលដៅ សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងឧស្សាហកម្មនិស្សារណកម្ម ដឹកជញ្ជូន និងសំណង់។ រដ្ឋមន្ត្រីការបរទេស លោក James Cleverley បាននិយាយថា «ថ្ងៃនេះយើងកំពុងដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៉ីចំនួន៤នាក់ទៀត ដែលពឹងផ្អែកលើលោក ពូទីន ដើម្បីទទួលបានអំណាច ហើយជាអ្នកផ្តល់ហិរញ្ញវត្ថុដល់ម៉ាស៊ីនយោធារបស់គាត់»។ លោក Cleverley បានសង្កត់ធ្ងន់ថា «ដោយកំណត់គោលដៅបុគ្គលទាំងនេះ យើងកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើពូទីន ហើយនឹងបន្តធ្វើដូច្នេះរហូតដល់អ៊ុយក្រែនឈ្នះ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងបាញ់កាំភ្លើងធំ១០០គ្រាប់ចូលសមុទ្រ ក្រោយកូរ៉េខាងត្បូងបាញ់មីស៉ីល ឆ្លើយតបនឹងការបាញ់មីស៉ីល១០គ្រាប់ របស់ខ្លួន

Khmerpress November 2, 2022 02/11/2022

(សេអ៊ូល)៖ នារសៀលថ្ងៃពុធនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន១០០គ្រាប់ ធ្លាក់ចូលក្នុង​តំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់តេស្ត មីស៉ីលចម្រុះប្រហែល១០គ្រាប់ ចេញទៅភាគខាងកើតនិងខាងលិចប្រទេសរបស់ខ្លួន ដោយក្នុងនោះ១គ្រាប់បានទៅធ្លាក់នៅក្បែរ​ដែនទឹករបស់កូរ៉េខាងត្បូងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ ចេញពី​តំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន (Kangwon) ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ នៅភាគខាងជើងនៃខ្សែបន្ទាត់ NLL ដែលជាព្រំប្រទល់សមុទ្រក្រៅផ្លូវការ រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។ កាលពីវេលាព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបានបាញ់មីស៉ីល៣គ្រាប់ ចេញពីយន្តហោះចម្បាំង ហើយទៅធ្លាក់នៅចំណុចមួយ ក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតបចំពោះ ការបាញ់សាកល្បងមីស៉ីលចម្រុះប្រភេទសរុប១០គ្រាប់ របស់កូរ៉េខាងជើង នៅប៉ុន្មានម៉ោងមុននោះ។ ក្នុងការបាញ់តេស្តមីស៉ីលរបស់ទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូលទទួលស្គាល់ថា មានមីស៉ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថា នេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមាន […]

ជប៉ុនណែនាំឲ្យពលរដ្ឋសន្សំសំចៃថាមពលអគ្គិសនីក្នុងរដូវរងានេះ ដើម្បីចៀសវាងវិបត្តិខ្វះអគ្គិសនីធ្ងន់ធ្ងរ

Khmerpress November 2, 2022 02/11/2022

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាម្សិលមិញនេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋត្រូវចេះសន្សំសំចៃថាមលអគ្គិសនីនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតនាពេលកន្លងមកតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីតែងមានការឡើងយ៉ាងច្រើនក្នុងអំឡុងពេលដែលអាកាសធាតុបានចុះត្រជាក់ខ្លាំង។ តាមគម្រោងគឺរដ្ឋាភិបាលជប៉ុននឹងអនុវត្តគម្រោងសន្សំសំចៃថាមពលអគ្គិសនីនេះចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។ បើតាមលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនបានបញ្ជាក់ថា ហេតុផលដែលពលរដ្ឋត្រូវចូលរួមសន្សំសំចៃថាមពលអគ្គិសនីគឺដើម្បីទប់ស្កាត់កុំប្រទេសជប៉ុនត្រូវជួបវិបត្តិខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់កម្រិតខ្ពស់ ដ្បិតក្នុងអំឡុងពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ និងខ្វះខាតហ្គាសសម្រាប់ប្រើប្រាស់ស្រាប់ហើយ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានបន្តថា ដើម្បីធ្វើការសន្សំសំចៃថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាពគឺទាមទារឲ្យពលរដ្ឋនៅតាមផ្ទះ កន្លែងប្រកបអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួនត្រូវអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនកម្តៅ ម៉ាស៊ីនទឹកក្តៅ និងឧបករណ៍អេឡិចត្រូនិចមិនសូវចាំបាច់មួយចំនួនទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ១០គ្រាប់ ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងត្បូង

Khmerpress November 2, 2022 02/11/2022

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើងនៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលយ៉ាងហោច ១០គ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូល ទទួលស្គាល់ថាមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់តេស្ដមីស៊ីលយ៉ាងហោច ១០គ្រាប់ ជាច្រើន ប្រភេទផ្សេងៗគ្នា នៅថ្ងៃនេះ ឆ្ពោះទៅកាន់ភាគខាងកើត និងភាគខាងលិច»។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថាលោកប្រធានាធិបតី យូន ស៊ុកយុល បានចេញបញ្ជាឱ្យត្រៀមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងទង្វើបង្កហេតុពីកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថា មុនដំបូងឡើយ កូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយក្នុងនោះមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង។ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុង ព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ […]

អាជ្ញាធរក្រុងតូក្យូសម្រេចទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នាជាផ្លូវការ

Khmerpress November 2, 2022 02/11/2022

ជប៉ុន៖ អាជ្ញាធរនៃទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានសម្រេចទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សដែលមានភេទដូចគ្នាជាផ្លូវការហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ អាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចនេះ ដែលអាជ្ញាធរក្រុងតូក្យូបានសម្រេចទទួលស្គាល់នៅពេលនេះគឺសំដៅលើការរៀបការរវាងក្រុមមនុស្សខ្ទើយ ក្រុមមនុស្សវះកាត់ប្តូរភេទ ក្រុមស្រ្តីស្រលាញ់ស្រ្តី និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នាគ្រប់ទម្រង់ទាំងអស់។ យ៉ាងណាក្តីប្រភពខាងបានបញ្ជាក់ថា  ការទទួលស្គាល់លិខិតអាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នានៅពេលនេះគឺត្រូវបានអនុវត្តដោយមានលក្ខខណ្ឌមួយចំនួន ពោលគឺអនុវត្តចំពោះតែពលរដ្ឋណាដែលកំពុងប្រកបការងារនិងមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងតូក្យូប៉ុណ្ណោះ ខណៈរដ្ឋបាលក្រុងនិងខេត្តផ្សេងទៀតនៅទូទាំងប្រទេសជប៉ុននៅមិនទាន់អនុវត្តច្បាប់ថ្មីនេះនៅឡើយទេ។ ក្រោយទទួលបានលិខិតអាពាហ៍ពិពាហ៍រួចហើយគឺគូស្នេហ៍ដែលមានភេទដូចគ្នាអាចទទួលបានសិទ្ធចុះបញ្ជីលំនៅដ្ឋាន សិទ្ធទទួលបានសេវាសុខាភិបាល និងសិទ្ធទទួលបានអត្តប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលដូចប្តីប្រពន្ធទូទៅដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែន អះអាងថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូនប្រយុទ្ធ ២០០គ្រឿងបន្ថែម ឱ្យរុស្ស៉ី

Khmerpress November 2, 2022 02/11/2022

(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូនប្រយុទ្ធជាង ២០០គ្រឿងបន្ថែមឱ្យ រុស្ស៉ី ខណៈទីក្រុងមូស្គូ កំពុងបង្កើនយុទ្ធនាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ចំពោះមុខរដូវរងាកាន់តែខិតជិតចូល មកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររដ្ឋាភិបាល ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថានៅដើមខែវិច្ឆិកានេះ អ៉ីរ៉ង់មានគម្រោងបញ្ជូន យន្ដហោះដ្រូន សាហ៉ីដ ១៣៦ (Shahed-136), យន្ដហោះដ្រូនម៉ូហាជឺ ៦ (Mohajer-6) និងយន្ដហោះដ្រូនអារ៉ាស់ ២ (Arash-2) ជាង២០០គ្រឿង ឱ្យរុស្ស៉ី។ ក្រសួងការពារជាតិអ៊ុយក្រែន បន្ថែមទៀតថាយន្ដហោះដ្រូនទាំងនេះអាចនឹងត្រូវបានបញ្ជូនតាមសមុទ្រ កាសព្យៀន (Caspian Sea) ទៅកាន់ ទីក្រុង អាស្ត្រាខាន់ (Astrakhan) របស់រុស្ស៉ី។ គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា មកទល់នឹងបច្ចុប្បន្ន កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន អត្តឃាតផលិតដោយអ៉ីរ៉ង់ជាង៣០០គ្រឿងហើយ។ ប៉ុន្តែ អ៉ីរ៉ង់នៅតែបន្តបដិសេធថាខ្លួនមិនបានបញ្ជូនអាវុធឱ្យរុស្ស៉ីនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោងរយៈចម្ងាយខ្លីចំនួន​ ៣​គ្រាប់ ចូលទៅក្នុងសមុទ្រ នៅព្រឹកថ្ងៃពុធនេះ

Khmerpress November 2, 2022 02/11/2022

កូរ៉េខាងត្បូង​បាន​ចេញ​ការ​ប្រកាស​អាសន្ន​លើការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ សម្រាប់​ប្រជាជន​នៅ​លើ​កោះ​មួយ ​នៅ​ឆ្នេរ​ភាគ​ខាង​កើត​របស់​ខ្លួន បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ចំនួន​ ៣​គ្រាប់ ​ឆ្ពោះ​ទៅ​សមុទ្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ នៅព្រឹកថ្ងៃពុធនេះ ពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៃទីក្រុង Wonsan ដែលមួយក្នុងចំណោមនោះ បានចុះចតនៅជិតព្រំដែនសមុទ្រខាងកើតរបស់កូរ៉េ។ ការបាញ់បង្ហោះនេះបានធ្វើឡើងប៉ុន្មាន ម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានចេញការគំរាមកំហែងដោយប្រយោល ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យអាមេរិក និងកូរ៉េខាងត្បូង «ទទួលខុសត្រូវនឹងលទ្ធផលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ» ដែលជាការឆ្លើយតបដ៏ក្ដៅគគុករបស់ខ្លួន ផ្តោតលើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pak Jong Chon លេខាបក្សពលករដែលកំពុងកាន់អំណាច ដែលត្រូវបានគេចាត់ទុកថាជាអ្នកទុកចិត្តជិតស្និទ្ធរបស់មេដឹកនាំ Kim Jong Un បានហៅសមយុទ្ធយោធា ដែលកំពុងបន្តរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជាការ «ឈ្លានពាន និងបង្ករឿង»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនកំពុងប្រឈមបញ្ហាខ្វះទឹកនិងអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលជាង ៥០គ្រាប់

Khmerpress November 1, 2022 01/11/2022

អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីនិងខ្វះការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំង ក្រោយរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនរបស់អ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal  បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃម្សិលមិញនេះគឺជាប្រភេទមីស៊ីលដែលបាញ់ចេញនាវាចម្បាំង និងមានចំនួនសរុបជាង ៥០គ្រាប់។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៨០% នៅក្នុងទីក្រុង Vitali Klitschko កំពុងគ្មានទឹកប្រើប្រាស់ ខណៈផ្ទះជាង ៣៥០ ០០០ កំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់ទាំងស្រុងតែម្តង។ គួរបញ្ជាក់ផងដែរថា ការបាញ់មីស៊ីលពីសំណាក់កងទ័ពរុស្ស៊ីត្រូវបានពិភពលោកធ្វើការផ្កោលទោសយ៉ាងខ្លាំង ដ្បិតវាជាការគំរាមគំហែងយ៉ាងាធ្ងន់ធ្ងរចំពោះជនស៊ីវិល ពោលជាពលរដ្ឋស្លូតត្រង់ដែលមិនមានការពាក់ព័ន្ធអ្វីទាល់តែសោះជាមួយសង្គ្រាម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត