ព័ត៌មានអន្តរជាតិ

រុស្ស៉ីជ្រើសរើសកងកុម្មង់ដូអាហ្វហ្កានីស្ថាន ដែលធ្លាប់បណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក ឲ្យទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន

Khmerpress November 1, 2022 01/11/2022

(មូស្គូ)៖ កងកុម្មង់ដូអាហ្វហ្កានីស្ថានដែលធ្លាប់ប្រយុទ្ធរួមគ្នា ជាមួយទាហានអាមេរិក ហើយបន្ទាប់មកបានភៀសខ្លួន ទៅកាន់ប្រទេសអ៉ីរ៉ង់ ក្រោយការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំមុននោះ ឥលូវនេះត្រូវបានរុស្ស៉ីជ្រើសរើសឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ អតីតឧត្តមសេនីយ៍អាហ្វហ្កានីស្ថានចំនួន ៣រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថា រុស្ស៉ី ចង់ទាក់ទាញអតីតកងកុម្មង់ដូអាហ្វហ្កានីស្ថានរាប់ពាន់នាក់ ឲ្យចូលរួមក្នុងក្រុម «កងកម្លាំងបរទេស» របស់ខ្លួន សម្រាប់បញ្ជូនទៅធ្វើ​សង្រ្គាមនៅអ៊ុយក្រែន ដោយផ្តល់ប្រាក់បៀវត្សរ៍ក្នុង១ខែ ចំនួន ១,៥០០ដុល្លារ ហើយសន្យាថានឹងផ្តល់កន្លែងជ្រកកោនសុវត្ថិភាព សម្រាប់ពួកគេនិងក្រុមគ្រួសារថែមទៀត ដើម្បីឱ្យពួកគេអាចចៀសវាង ពីការបណ្តេញត្រឡប់ទៅកាន់អាហ្វហ្កានីស្ថានវិញ ជាកន្លែងដែលមនុស្សជាច្រើនសន្មត់ថា ពួកគេអាចនឹងស្លាប់ក្រោមស្នាដៃរបស់ពួកតាលីបង់។ ការជ្រើសរើសកងកុម្មង់ដូអាហ្វហ្កានីស្ថាននេះ គឺដឹកនាំដោយកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group និងបានធ្វើឡើងបន្ទាប់ពីមានការព្រមានជាច្រើនខែ ពីសំណាក់ទាហានអាមេរិក ដែលធ្លាប់បានប្រកៀកស្មាគ្នាប្រយុទ្ធជាមួយ កងកម្លាំងពិសេសអាហ្វហ្កានីស្ថានថា ពួកតាលីបង់មានចេតនាសម្លាប់ពួកគេ ក្រោមលេសថាពួកគេចូលរួមជាមួយសត្រូវ។ គួរបញ្ជាក់ថា កងកម្លាំងពិសេសអាហ្វហ្កានីស្ថានប្រមាណពី២០,០០០នាក់ ទៅ៣០,០០០នាក់ បានប្រយុទ្ធរួមគ្នាជាមួយ កងកម្លាំងអាមេរិក ក្នុងអំឡុងសង្គ្រាមរយៈពេល២ទសវត្សរ៍ ហើយមានតែមន្ត្រីជាន់ខ្ពស់ប្រមាណ ២០០ទៅ៣០០នាក់ប៉ុណ្ណោះ ដែលបានចាកចេញពីប្រទេស នៅពេលដែលយោធាអាមេរិក […]

លោក វ្ល៉ាឌីមៀ ពូទីន បានផ្អាកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ

Khmerpress November 1, 2022 01/11/2022

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងផ្អាកប៉ុន្តែមិនបញ្ចប់ ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាព ចំពោះកប៉ាល់ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយនេះកាលពីថ្ងៃសៅរ៍ ដោយបានចោទប្រកាន់ថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ ដើម្បីវាយប្រហារកងនាវារបស់ខ្លួន។ យ៉ាងណា UN និយាយ​ថា​ យប់​នោះ​គ្មាន​កប៉ាល់​នៅ​ច្រក​របៀង​នោះទេ ខណៈអ៊ុយក្រែនក៏​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ដូចគ្នា។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ទោះបីជាមានការដកខ្លួនចេញក៏ដោយ កប៉ាល់ចំនួន ១២ ដែលមានផ្ទុកអាហារ រួមទាំងគ្រាប់ធញ្ញជាតិចំនួន ៣៥៤,៥០០ តោន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa ដកស្រង់ដោយ រ៉យទ័រ បាននិយាយថា នេះជាបរិមាណនៃការនាំចេញច្រើនបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបានចាប់ផ្តើម។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធបានបន្ថែមថា កប៉ាល់មួយក្នុងចំណោមកប៉ាល់ដែលផ្ទុកគ្រាប់ធញ្ញជាតិ ៤០,០០០ តោន ត្រូវបានតម្រង់ទៅកាន់ប្រទេសអេត្យូពី ជាកន្លែងដែលមានការខ្វះខាតបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សួនកម្សាន្ដ Disneyland របស់ទីក្រុងសៀងហៃត្រូវបានបិទទ្វារសាជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19

Khmerpress November 1, 2022 01/11/2022

សួនកម្សាន្ដ សៀងហៃឌីស្នី (Shanghai Disney Resort) បានប្រកាសថា ខ្លួនបានបិទទ្វារជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19។ យ៉ាងណាក៏ដោយ ប្រតិបត្តិករមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះឡើយ ថាតើអ្នកឆ្លងជំងឺ COVID-19 ពិតជាបានទៅលេងសួនកម្សាន្ដនេះ ឬអត់ទេ។ ប៉ុន្តែមន្ត្រីរបស់ទីក្រុងសៀងហៃបាននិយាយថា ស្ត្រីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទ បានទៅលេងនៅ Disneyland ពិតមែន។ មន្ត្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកដែលនៅសួនកម្សាន្ដកំឡុងពេលនៃការប្រកាសនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ លុះត្រាតែពួកគេធ្វើតេស្ត PCR រួចរាល់។ សួនកម្សាន្ដនេះបានប្រារព្ធពិធីបុណ្យ Halloween តាំងពីថ្ងៃសុក្រ ប៉ុន្តែ​វា​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្អាក​ការ​កម្សាន្ដ​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ ដើម្បី​កាត់​បន្ថយ​ចំនួន​បុគ្គលិក។ រំលឹកដែរថា សួនកម្សាន្ដ Disneyland នៅសៀងហៃ ធ្លាប់បានបិទកាលពីឆ្នាំមុន បន្ទាប់ពីអ្នកទស្សនាម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកជំងឺ COVID-19។ វាក៏ត្រូវបានបិទនៅក្នុងខែមីនាឆ្នាំនេះផងដែរ ដោយសារទីក្រុងសៀងហៃបានមើលឃើញពីការឆ្លងថ្មីយ៉ាងច្រើន ហើយក៏បានបិទអស់រយៈពេល ៣ខែ ក្រោយមក។ គួរឱ្យដឹងដែរថា ប្រទេសចិនតែងតែរក្សាវិធានការតឹងរ៉ឹង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងក្រោមគោលនយោបាយ «zero-COVID» របស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បុរសម្នាក់ត្រូវឆ្នោតរង្វាន់ធំជាង ៣០លានដុល្លារ តែរូបគាត់សម្រេចលាក់បាំងរឿងនេះមិនឲ្យប្រពន្ធនិងកូនដឹងឡើយព្រោះហេតុផលមួយនេះ

Khmerpress November 1, 2022 01/11/2022

ចិន៖ បុរសជនជាតិចិនម្នាក់មានសំណាងត្រូវឆ្នោតរង្វាន់ធំដែលមានតម្លៃជាទឹកប្រាក់ចំនួន ២២០លានយន់ (ជាង ៣០លានដុល្លារអាមេិរក) តែរូបគាត់បានសម្រេចលាក់រឿងដ៏សែនរីករាយមួយនេះមិនឲ្យប្រពន្ធនិងកូនរបស់គាត់ដឹងនោះទេ ព្រោះរូបគាត់មានហេតុផលផ្ទាល់ខ្លួនមិនគួរឲ្យជឿមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ខណៈបុរសកំពូងសំណាងរូបនេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់ឡើយ ហើយអ្វីដែលគេបានដឹងអំពីគាត់នោះគឺគាត់ជាបុរសដែលមានវ័យ ៤០ឆ្នាំម្នាក់។ ក្នុងពេលមកទទួលរង្វាន់បុរសរូបនេះបានស្លៀកពាក់ជាតុក្កតាពណ៌លឿងដើម្បីបិទបាំងមុខមាត់ពិតប្រាកដរបស់គាត់ និងបានប្រាប់ឲ្យ​គេហៅឈ្មោះក្លែងក្លាយថា “Ly”។ ប្រភពខាងលើបានបន្តថា លោក Ly បានទិញឆ្នោតចំនួន ៤០សន្លឹកក្នុងតម្លៃត្រឹមតែ ៨០យន់ ( ១១ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយសន្លឹកឆ្នោតចំនួន ៧ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់នោះបានត្រូវរង្វាន់ធំ ដែលតម្លៃសរុបរហូតដល់ ២២០លានយន់។ ភ្លាមៗក្រោយទទួលបានប្រាក់រង្វាន់លោក Ly បានបរិច្ចាគដល់មូលនិធិសប្បុរសធម៌ចំនួន ៥លានយន់ (ជាង ៦៨ម៉ឺនដុល្លារ) ហើយចំពោះហេតុផលដែលគាត់សម្រេចមិនប្រាប់រឿងនេះទៅកាន់ប្រពន្ធនិងកូនរបស់គាត់គឺគាត់បារម្ភខ្លាចថា សមាជិកគ្រួសាររបស់គាត់នឹងមានអាម្មរណ៍ក្រអើតក្រទមខ្លាំងជាមួយនឹងប្រាក់រហូតធ្វើឲ្យពួកគេខ្ជិល លែងធ្វើការងារ​ និងភ្លេចការសិក្សាជាដើម។ លោក Ly បានបញ្ជាក់ថា ពេលនេះគាត់កំពុងតែគិតថា តើនឹងត្រូវចាត់ចែងប្រាក់ទាំងអស់នោះដោយរបៀបណាដើម្បីកុំឲ្យមានផលអវិជ្ជមានកើតឡើងទាំងចំពោះរូបគាត់និងក្រុមគ្រួសារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត លោក Ly (រូបខាងស្តាំ) ស្លៀកពាក់ជាតុក្កតាពេលមកបើកប្រាក់រង្វាន់

លោក ចូ បៃដិន ហាក់ច្រលោតខឹងដាក់ លោក ហ្សេលេនស្គី នៅពេលដែលមេដឹកនាំអ៊ុយក្រែនរូបនេះអង្វររកជំនួយបន្ថែម

Khmerpress November 1, 2022 01/11/2022

(កៀវ)៖ ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារជំនួយបន្ថែម នេះបើយោងតាមសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ នៅពេលដែល លោក Biden ត្រូវបានគេរាយការណ៍ថា កំពុងប្រាប់លោក Zelensky ថាសហរដ្ឋអាមេរិកបានអនុម័តផ្តល់ជំនួយបន្ថែមចំនួន ០១ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀង នៅពេលនោះមេដឹកនាំអ៊ុយក្រែន ក៏បានចាប់ផ្តើមរាយបញ្ជីអ្វីផ្សេងទៀតដែលប្រទេសរបស់គាត់ចង់បាន។ យោងតាមប្រភពដដែលនោះបានបញ្ជាក់ថា បន្ទាប់មកប្រធានាធិបតីអាមេរិក លោក Biden បានឆ្លើតតបថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន ដូច្នេះ លោក Zelensky អាចបង្ហាញការដឹងគុណបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក គ្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ភាគខាងជើងប្រទេសអូស្រ្តាលី

Khmerpress October 31, 2022 31/10/2022

(ស៉ីដនី)៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយកាណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៦គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ខណៈវិធានការមួយនេះអាចបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវដំឡើងនៅមូលដ្ឋានទ័ពអាកាស ទីនដាល (Tindal) ដែលស្ថិតចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងដាវីន (Darwin) ជារដ្ឋធានីនៃដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នេះជាផែនការលម្អិតរបស់សហរដ្ឋអាមេរិក នៅដែនដី ភាគខាងជើងអូស្រ្តាលី សម្រាប់អ្វីដែលខ្លួនហៅថា «កន្លែងប្រតិបត្តិការកងអនុសេនាធំ» ឬជាមជ្ឈមណ្ឌលថែទាំ និងសំចតយន្តហោះ B-52s។ ជុំវិញព័ត៌មាននេះ ការិយាល័យរបស់លោក រីឆាដ ម៉ាឡេស (Richard Marles) រដ្ឋមន្រ្តីការពារជាតិអូស្រា្តលី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ នោះទេ។ គួរបញ្ជាក់ថា ដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី បានរៀបចំកិច្ចសហប្រតិបត្តិការយោធា ជាញឹកញាប់ជាមួយសហរដ្ឋអាមេរិករួចហើយ។ ជាមួយគ្នានេះ កងម៉ារីន អាមេរិករាប់ពាន់នាក់ បានប្តូរវេនជារៀងរាល់ឆ្នាំសម្រាប់ការហ្វឹកហ្វឺន និងធ្វើសមយុទ្ធរួមគ្នា ដែលបានចាប់ផ្តើមដំបូងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។ […]

ស្ពានមួយខ្សែនៅឥណ្ឌាបានបាក់ដាច់ បណ្តាលឲ្យមនុស្សជាង ១៣០នាក់បាត់បង់ជីវិត

Khmerpress October 31, 2022 31/10/2022

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះ។  ស្ពានដែលបានបាក់នោះគឺស្ពានសម្រាប់ឆ្លងទន្លេ Machchhu ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi រដ្ឋ Gujarat ខណៈស្ពានមួយខ្សែនេះមានអាយុកាលប្រមាណជា ១៥០ឆ្នាំហើយ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា មុនពេលកើតហេតុគឺមានមនុស្សប្រហែល ៥០០នាក់បានជួបជុំគ្នានៅក្បែរស្ពាននិងមួយចំនួនបានដើរកាត់ស្ពាននោះតែម្តងដើម្បីអបអរពិធីបុណ្យសាសនាមួយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ក្នុងអំឡុងពេលដែលពិធីបុណ្យកំពុងចាប់ផ្តើមយ៉ាងសប្បាយរីករាយនោះ ស្រាប់តែស្ពានបានបាក់យ៉ាងឆាប់រហ័យតែម្តង ដែលធ្វើឲ្យអ្នកដែលកំពុងឈរនៅលើស្ពានទាំងអស់មិនអាចរត់គេចបានទាន់ពេលវេលានោះទេ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានមនុស្សចំនួន ១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Musk ចេញមុខបដិសេធរបាយការណ៍ថាលោកកំពុងបណ្ដេញបុគ្គលិក Twitter ក្នុងការព្យាយាមគេចចេញពីការបង់ប្រាក់

Khmerpress October 31, 2022 31/10/2022

(បរទេស)៖ បន្ទាប់ពីទទួលដំណឹងពីកាសែត The New York Times អំពីគម្រោងបញ្ឈប់បុគ្គលិក Twitter នៅថ្ងៃទី០១ ខែវិច្ឆិកា ក្នុងចំនួនដ៏ច្រើន ឥឡូវនេះម្ចាស់ Twitter ថ្មីលោក Elon Musk ចេញមុខបដិសេធរបាយការណ៍នោះភ្លាមៗតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ប្រភពពីកាសែត The New York Time បានរាយការណ៍ថា Musk បានបញ្ជាឱ្យកាត់បន្ថយការងារនៅទូទាំងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ដោយក្នុងនោះតាមក្រុមមួយចំនួននឹងត្រូវបានកាត់បន្ថយបុគ្គលិកក្នុងចំនួនច្រើន ខណៈការបញ្ឈប់ការងារនេះនឹងប្រព្រឹត្តិទៅមុនថ្ងៃនៅថ្ងៃទី០១ ដើមខែវិច្ឆិកា។ ជុំវិញបញ្ហានេះត្រូវបានប្រភពគូសបញ្ជាក់ថា Musk ធ្វើឡើងក្នុងគោលបំណង គេចវេសពីការផ្តល់ភាគហ៊ុនដល់នយោជិតរបស់ Twitter ទាំងស្រុង។ ជាការឆ្លើយតបទៅនឹងរបាយការណ៍ខាងលើនេះ Musk បង្ហោះនៅលើ Twitter របស់លោកថា «នេះជារឿងមិនពិត»។ តែយ៉ាងណាទាក់ទិននឹងបញ្ហានេះនៅមិនទាន់មានការបកសា្រយលម្អិតថា តើ Musk នឹងធ្វើដូចការរាយការណ៍ពីប្រភពខាងលើដែរ ឬទេ ខណៈដែល Musk និង The […]

យន្ដហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធអាកាសទ្រង់ទ្រាយធំមិនធ្លាប់មាន

Khmerpress October 31, 2022 31/10/2022

(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ដោយមានការចូលរួមពី យន្ដហោះចម្បាំងរាប់រយគ្រឿងនៃសម្ព័ន្ធមិត្តទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ សមយុទ្ធទ័ពអាកាសខាងលើដែលមានឈ្មោះថា Vigilant Storm នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ និងមានយន្ដហោះចម្បាំងសរុបចំនួន ២៤០គ្រឿងចូលរួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈអូស្ត្រាលីក៏នឹងបញ្ជូនយន្ដហោះចាក់សាំងនៅលើ អាកាសសម្រាប់សមយុទ្ធនេះដែរ។ គួរបញ្ជាក់ថា កូរ៉េខាងជើង ជារឿយៗតែងតែថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈ ត្រៀមឈ្លានពានផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន។ ជាការតវ៉ានឹងសមយុទ្ធ នាពេលកន្លងមក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ដឹកនាំសមយុទ្ធទ័ពអាកាស និងបាញ់កាំភ្លើងធំចូលសមុទ្រ។ ប៉ុន្តែ ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាងថាការធ្វើសមយុទ្ធរបស់ខ្លួន គឺមានគោលដៅទប់ស្កាត់ការគំរាមកំហែងពីសំណាក់ កូរ៉េខាងជើង ដែលត្រូវបានគេរាយការណ៍ថាអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន ព្រមានថា ពិភពលោកកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត”

Khmerpress October 31, 2022 31/10/2022

រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានព្រមានថា ពិភពលោកទំនងជាកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត” បើគិតចាប់តាំងពីពេលបិទបញ្ចប់សង្គ្រាមលោកលើកទី ២មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ។ ការព្រមានរបស់លោកប្រធានាធិបតីរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមកងទ័ពអ៊ុយក្រែនដែលបានអះអាងថា ពួកគេបានវាយដណ្តើមយកមកវិញនូវទឹកដីដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងជាច្រើនកន្លែងបន្ថែមទៀត និងអះអាងថាអ៊ុយក្រែនបានចល័តទ័ពយ៉ាងច្រើនដើម្បីត្រៀមការពារទឹកដីដែលទើបវាយដណ្តើមបានមកវិញនោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីទីក្រុងម៊ូស្គូនោះ លោក ពូ ទីន ក៏និយាយចំៗផងដែរថា បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាផ្នែកមួយនៃការតស៊ូនិងប្រឆាំងនឹងការត្រួតត្រាពីសំណាក់ប្រទេសលោកខាងលិច។ លោក ពូ ទីន បានបន្តថា ការសម្រេចបើកប្រតិបត្តិការណ៍យោធានៅលើទឹកដីអ៊ុយក្រែនគឺជាជម្រើសចុងក្រោយមួយដែលរុស្ស៊ីត្រូវតែធ្វើឡើងមុនពេលប្រទេសលោកខាងលិចចូលមកត្រួតត្រាលើប្រទេសរុស្ស៊ី និងបន្តត្រួតត្រាពិភពលោកទាំងមូល។ ជាងនេះទៅទៀត លោក ពូ ទីន បាននិយាយចំពោះស្ថានភាពនាពេលបច្ចុប្បន្ននេះថាគឺជា “ការធ្វើបដិវត្តន៍ក្នុងម្រិតជាក់លាក់មួយ ” ហើយការវាយលុកចូលអ៊ុយក្រែនគឺជាផ្នែកមួយនៃការ “រៀបចំសណ្តាប់ធ្នាប់ពិភពលោក”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត